បន្ថែមវាយនភាពទៅរបារគំនូសតាង
អ្នកអាចបន្ថែមវាយនភាពទៅរបារក្នុងក្រាហ្វិក ឬ គំនូសតាង (ជំនួសពណ៌លំនាំដើម) តាមរយៈក្រាហ្វិករូបភាព ៖
-
បញ្ចូលរបៀបកែសម្រួលដោយចុចទ្វេដងលើគំនូសតាង ។
-
ចុចលើរបារណាមួយនៃស៊េរីរបារដែលអ្នកចង់កែសម្រួល ។ របារទាំងអស់នៃស៊េរីនេះឥឡូវត្រូវបានជ្រើស ។
បើអ្នកចង់កែសម្រួលរបារតែមួយ ចុចម្ដងទៀតលើរបារនោះ ។
-
ក្នុងម៉ឺនុយបរិបទ ជ្រើស លក្ខណសម្បត្តិវត្ថុ ។ បន្ទាប់មកជ្រើសផ្ទាំង ផ្ទៃ ។
-
ចុចលើ រូបភាព ។ ក្នុងប្រអប់បញ្ជីជ្រើសរូបភាពមួយជាវាយនភាពសម្រាប់របារដែលបានជ្រើសបច្ចុប្បន្ន ។ ចុច យល់ព្រម ដើម្បីទទួលការកំណត់ ។