ការ​កែសម្រួល​អ័ក្ស​គំនូស​តាង

ដើម្បី​​កែសម្រួល​អ័ក្ស​របស់​គំនូស​តាង​មួយ​ដែល​អ្នក​​បាន​បញ្ចូល​ ៖

  1. ចុច​ទ្វេ​​ដង​លើ​គំនូស​តាង​ ។

    ស៊ុម​ពណ៌​ប្រផេះ​មួយ​នឹង​លេច​ឡើង​​ជុំវិញ​​​គំនូស​តាង​ និង របារ​ម៉ឺនុយ​ ឥឡូវ​មាន​ពាក្យ​បញ្ជា​សម្រាប់​កែសម្រួល​វត្ថុ​ក្នុង​គំនូស​តាង​ ។

  2. ជ្រើស​ ទ្រង់ទ្រាយ - អ័ក្ស បន្ទាប់​មក​ជ្រើស​អ័ក្ស (ឬ អ័ក្ស​ច្រើន) ដែល​អ្នក​ចង់​កែសម្រួល​ ។ ប្រអប់​មួយ​នឹង​បង្ហាញ ។

  3. ជ្រើស​ពី​ភាគ​ដែល​មាន​ និង ធ្វើ​​ការ​ផ្លាស់​ប្តូរ​ដែល​ត្រូវ​ការ​ (ឧទាហរណ៍​ ជ្រើស​ផ្ទាំង មាត្រដ្ឋាន ប្រសិន​បើ​អ្នក​ចង់​កែប្រែ​មាត្រដ្ឋាន​របស់អ័ក្ស​ ) ។

  4. ចុច​ យល់​ព្រម ។ ក្នុង​ឯកសារ​របស់​អ្នក​ ចុច​ខាង​ក្រៅ​គំនូស​តាង​ដើម្បី​​ចេញ​ពី​របៀប​កែសម្រួល ។