ការ​ផ្លាស់​ប្តូរ​ចំណង​ជើង​របស់​ឯកសារ​មួយ​

អ្នក​អាច​បញ្ជាក់​​ចំណង​ជើង​មួយ​សម្រាប់​ឯកសារ​របស់អ្នក​ ។ កម្មវិធី​គ្រប់គ្រង​ឯកសារ​មួយ​ចំនួន​អាច​បង្ហាញ​ចំណង​ជើង​នៅ​ជាប់​នឹង​ឈ្មោះ​ឯកសារ​នៃ​ឯកសារ​របស់​អ្នក​ ។

វិធី​ផ្លាស់​ប្តូរ​ចំណង​ជើង​របស់​​ឯកសារ​បច្ចុប្បន្ន​

  1. ជ្រើស ឯកសារ - លក្ខណសម្បត្តិ។ វា​នឹង​បើក​ប្រអប់ លក្ខណសម្បត្តិ​ឯកសារ

  2. ជ្រើស​ផ្ទាំង​ ពិពណ៌នា ។

  3. វាយ​បញ្ចូល​ចំណង​ជើង​ថ្មី​ក្នុង​ប្រអប់​ ចំណង​ជើង និង​ ចុច​ យល់​ព្រម ។