ការ​បញ្ចូល​ការ​ចុះ​បន្ទាត់​ក្នុង​ក្រឡា

ការ​បញ្ចូល​ការ​ចុះ​បន្ទាត់​ក្នុង​ក្រឡា​សៀវភៅ​បញ្ជី​របស់​ LibreOffice Calc

  1. ដើម្បី​បញ្ចូល​កា​របំបែក​បន្ទាត់​នៅ​ក្នុង​ក្រឡា​​សៀវភៅ​បញ្ជី ចុចគ្រាប់ចុច +បញ្ចូល(Enter) ។

    នេះ​នឹង​ធ្វើ​ការ​តែ​​ជាមួយ​ទស្សន៍​ទ្រនិច​​កែសម្រួល​អត្ថបទ​ខាង​ក្នុង​ក្រឡា​ មិន​មែន​នៅ​បន្ទាត់​បញ្ចូល​ទេ​ ។ ដូច្នេះ​ដំបូង​អ្នក​​ចុច​ទ្វេ​ដង​​​លើ​ក្រឡា​ បន្ទាប់​មក​ចុច​មួយ​ដង​នៅ​ទី​តាំង​អត្ថបទ​ដែល​អ្នក​ចង់​ចុះ​បន្ទាត់​ ។

រូប​តំណាង​ចំណាំ

អ្នក​អាច​ស្វែងរក​តួអក្សរ​បន្ទាត់​ថ្មី​នៅ​ក្នុង​ប្រអប់​រក និងជំនួស ដោយ​ស្វែងរក \n ជា​កន្សោម​ធម្មតា ។ អ្នកអាច​ប្រើ​មុខងារ​អត្ថបទ CHAR(10) ដើម្បីបញ្ចូល​តួអក្សរ​បន្ទាត់​ថ្មី​ក្នុង​រូបមន្ត​អត្ថបទ ។


ការ​ធ្វើ​ទ្រង់​ទ្រាយ​ក្រឡា LibreOffice Calc សម្រាប់​ការ​រុំ​បន្ទាត់​ដោយ​ស្វ័យ​ប្រវត្តិ

  1. ជ្រើស​ក្រឡា​ដែល​អ្នក​ចង់​ចុះ​បន្ទាត់​​​មួយ​ដោយ​ស្វ័យ​ប្រវត្តិ ។

  2. ជ្រើស​ ទ្រង់ទ្រាយ - ក្រឡា​ - តម្រឹម ។

  3. ជ្រើស រុំ​អត្ថបទ​ដោយ​ស្វ័យប្រវត្តិ ។

ការ​បញ្ចូល​ការ​ចុះ​​បន្ទាត់​​ក្នុង​តារាង​ឯកសារ​អត្ថបទ​របស់​ LibreOffice Writer

  1. ដើម្បី​បញ្ចូល​ការ​ចុះ​​បន្ទាត់​មួយ​​ក្នុង​​ក្រឡា​តារាង​ឯកសារ​អត្ថបទ​មួយ​ ចុច​គ្រាប់​ចុច​បញ្ចូល​ (Enter) ។

ការ​ចុះ​បន្ទាត់​​ស្វ័យ​ប្រវត្តិ​​​នឹង​ត្រូវ​បានធ្វើ ​ខណៈ​ពេល​​អ្នក​វាយ​បញ្ចូល​​កាត់​ចុង​ក្រឡា​នីមួយៗ​ ។