ការ​បង្ហាញ​ ការ​ចត​ និង លាក់​បង្អួច​

បង្អួច​មួយ​ចំនួន​ក្នុង​​ LibreOffice អាច​ចតបាន ដូច​ជាបង្អួច​កម្មវិធីរុករក ។ អ្នកអាច​ផ្លាស់​ទី​បង្អួច​ទាំងនេះ​ ផ្លាស់​ប្តូរ​ទំហំ​របស់​ពួក​វា​ ឬ ចតពួក​វា​ទៅ​គែម​ ។

ការ​ចត និង លែង​ចត​បង្អួច

ដើម្បី​ចត​បង្អួច​មួយ សូម​អនុវត្ត​តាម​ចំណុច​ណា​មួយ​នៅ​ខាង​ក្រោម ៖

វិធីសាស្ត្រ​ទាំងនេះ​ក៏​អាច​​​ត្រូវ​បាន​ប្រើ​​​​ដើម្បី​លែង​ចត​​បង្អួច​ដែល​បាន​ចត​បច្ចុប្បន្ន​មួយ ។​

ការ​បង្ហាញ និង​លាក់​បង្អួច​ដែល​បាន​ចត

រូបតំណាង

ចុច​ប៊ូតុង​នៅ​លើ​គែម​នៃ​បង្អួច​ដែល​បាន​ចត​​ដើម្បី​បង្ហាញ​ ឬ លាក់​បង្អួច​ដែល​បាន​ចត​ ។ អនុគមន៍​លាក់​ស្វ័យ​ប្រវត្តិ​​​អនុញ្ញាត​ឲ្យ​អ្នក​​បង្ហាញ​បង្អួច​ដែល​បាន​លាក់​​ជា​បណ្តោះ​​​ ដោយ​ចុច​លើ​គែម​របស់​វា​ ។ ​ពេល​អ្នក​ចុច​ក្នុង​ឯកសារ​ បង្អួច​ដែល​បាន​ចត​លាក់​ម្តង​ទៀត ។

រូប​តំណាង​ចំណាំ

ការ​ចត​របារ​ឧបករណ៍ និង​បង្អួច​ដោយ​អូស និង​ទម្លាក់​ អាស្រ័យ​លើ​ការ​កំណត់​កម្មវិធី​គ្រប់គ្រង​បង្អួច​របស់​ប្រព័ន្ធ ។ អ្នក​ត្រូវ​ធ្វើ​ឲ្យ​ប្រព័ន្ធ​របស់​អ្នក​អាច​ប្រើ​បាន​ដើម្បី​បង្ហាញ​មាតិកា​ពេញ​អេក្រង់ ពេល​ដែល​អ្នក​ផ្លាស់ទី​បង្អួច ជំនួស​ឲ្យ​ការ​បង្ហាញ​គ្រាន់តែ​ស៊ុម​ខាង​ក្រៅ ។