បិទ​ការ​ទទួលស្គាល់​​ URL​ ដោយ​ស្វ័យ​ប្រវត្តិ​

ពេល​អ្នក​បញ្ចូល​អត្ថបទ​ LibreOffice ស្គាល់​ពាក្យ​ដោយ​ស្វ័យ​ប្រវត្តិ ​ដែល​អាច​ជា URL មួយ​ និង ជំនួស​ពាក្យ​ដោយ​តំណខ្ពស់​​មួយ ។ LibreOffice ធ្វើទ្រង់ទ្រាយ​តំណខ្ពស់​​ជាមួយ​នឹង​គុណលក្ខណៈ​​​​ពុម្ព​អក្សរ​ដោយ​ផ្ទាល់​ (ពណ៌ និង គូស​បន្ទាត់​ក្រោម) លក្ខណសម្បត្តិ​ដែល​ត្រូវ​បាន​ទទួល​ពី​រចនាប័ទ្ម​តួអក្សរ​​ពិត​ប្រាកដ ។

ប្រសិន​បើ​អ្នក​មិន​ចង់​ឲ្យ​ LibreOffice ​ទទួល​ស្គាល់​​ URLs ដោយ​ស្វ័យ​ប្រវត្តិ​​ ខណៈ​ពេល​​អ្នក​កំពុង​វាយ​ មាន​វិធី​ជាច្រើន​នៃ​ការ​បិទ​លក្ខណៈ​ពិសេស​​នេះ ។

មិន​ធ្វើ​​ការ​ទទួល​ស្គាល់​ URL វិញ

  1. នៅពេល​អ្នក​កំពុង​វាយ ហើយ​ចំណាំថា​អត្ថបទនោះ​ត្រូ​វបានបម្លែង​ទៅជា​តំណខ្ពស់​ដោយ​ស្វ័យ​ប្រវត្តិ ចុច +Z ដើម្បី​មិនធ្វើ​ទ្រង់ទ្រាយ​នេះ​វិញ ។

  2. ប្រសិន​បើ​អ្នក​មិន​សម្គាល់​ការ​បម្លែង​នេះ​រហូត​ដល់​ពេល​ក្រោយ​ ជ្រើស​តំណខ្ពស់​ និង​ជ្រើស​ពាក្យ​បញ្ជា​ម៉ឺនុយ ទ្រង់ទ្រាយ - ការ​ធ្វើ​ទ្រងទ្រាយ​លំនាំ​ដើម

បិទ​ការ​ទទួលស្គាល់ URL

  1. ផ្ទុក​ឯកសារ​មួយ​​នៃ​​ប្រភេទ ​ដែល​អ្នក​ចង់​កែប្រែ​ការ​ទទួលស្គាល់​​ URL ។

    ប្រសិន​បើ​អ្នក​ចង់​កែ​ប្រែ​​ការ​ទទួល​ស្គាល់​​ URL ​​សម្រាប់​ឯកសារ​អត្ថបទ​ បើក​ឯកសារ​អត្ថបទ​មួយ​ ។

  2. ជ្រើស ឧបករណ៍ - ជម្រើស​កែ​ដោយ​ស្វ័យ​ប្រវត្តិ ។

  3. នៅ​ក្នុង​ប្រអប់​ កែស្វ័យ​ប្រវត្តិ​ ជ្រើស​ផ្ទាំង​ ​ជម្រើស​ ។

  4. ប្រសិន​បើ​អ្នក​មិន​ធីក​ ទទួល​ស្គាល់​​ URL ពាក្យ​នឹង​មិន​ត្រូវ​បាន​ជំនួស​ដោយ​​​​តំណ​​ខ្ពស់​ដោយ​ស្វ័យ​ប្រវត្តិ​ទៀត​ឡើយ​ ។

    ក្នុង​ LibreOffice Writer មាន​ប្រអប់ធីក​ពីរ​នៅ​ពី​មុខ​ ទទួល​ស្គាល់​ URL ។ ប្រអប់​ក្នុង​ក្រឡា​ទទឹង​ទី​មួយ​គឺ​សម្រាប់​ការ​កែ​សម្រួល​ជាមុន​ពេល​ក្រោយ និង​ ប្រអប់​ក្នុង​ជួរ​ឈរ​ទី​ពីរ​គឺ​សម្រាប់​កែស្វ័យ​ប្រវត្តិ​ ខណៈ​ពេល​អ្នក​វាយ​បញ្ចូល ។