វត្ថុបញ្ជា ActiveX ដើម្បីបង្ហាញឯកសារក្នុងកម្មវិធីរុករកអ៊ីនធឺណិត
ក្រោមបង្អួច អ្នកអាចមើលឯកសាររបស់ LibreOffice ណាមួយក្នុងបង្អួចមួយរបស់កម្មវិធីរុករកអ៊ីនធឺណិតរបស់ Microsoft ។ ដំណើងវត្ថុបញ្ជា ActiveX ក្នុងកម្មវិធីដំឡើងរបស់ LibreOffice ។
កំពុងដំឡើងវត្ថុបញ្ជា ActiveX
-
បិទ LibreOffice និង អ្នកចាប់ផ្តើមរហ័ស ។
-
ចុចប៊ូតុង ចាប់ផ្តើមនៅលើរបារភារកិច្ចរបស់វីនដូ ។ ជ្រើស ផ្ទាំងបញ្ជា ។
-
ក្នុងផ្ទាំងបញ្ជា ចុច បន្ថែម ឬ យកកម្មវិធីចេញ ។
-
ក្នុងបញ្ជី ចុច LibreOffice និង បន្ទាប់មកចុច ផ្លាស់ប្តូរ ។
-
នៅក្នុងអ្នកជំនួយការដំឡើង ជ្រើស កែប្រែ ។
-
បើកធាតុ សមាសភាពស្រេចចិត្ត និង រកធាតុ វត្ថុបញ្ជា ActiveX ។ បើកម៉ឺនុយរងរបស់រូបតំណាង និង ជ្រើសដើម្បីដំឡើងលក្ខណៈពិសេស ។
-
ចុច បន្ទាប់ និង ដំឡើង ។
ការមើលឯកសារ LibreOffice
-
ឧទាហរណ៍ នៅក្នុងកម្មវិធីរុករកអ៊ីនធឺណិត រកមើលទៅទំព័របណ្តាញដែលមានតំណមួយទៅឯកសារ LibreOffice Writer ។
-
ចុចតំណដើម្បីមើលឯកសារក្នុងបង្អួចកម្មវិធីរុករកអ៊ីនធឺណិត ។
អ្នកនៅតែអាចចុចកណ្តុរខាងស្តាំលើតំណដើម្បីរក្សាទុកឯកសារនៅលើថាសរឹងរបស់អ្នក ។
ការកែសម្រួលឯកសារ LibreOffice
ឯកសាររបស់ LibreOffice នៅខាងក្នុងកម្មវិធីរុករកអ៊ីនធឺណិតបង្ហាញនូវសំណុំរូបតំណាងរបារឧបករណ៍បានតែអាន ។
-
ចុចរូបតំណាង កែសម្រួលឯកសារ នៅក្នុងរបារឧបករណ៍មេរបស់ឯកសារ ដើម្បីបើកច្បាប់ចម្លងរបស់ឯកសារក្នុងបង្អួច LibreOffice ថ្មីមួយ ។
-
កែសម្រួលច្បាប់ចម្លងឯកសារ ។