កម្មវិធី​បង្កើត​របាយការណ៍

កម្មវិធី​បង្កើត​​របាយការណ៍​គឺ​ជា​ឧបករណ៍​មួយ​សម្រាប់​បង្កើត​របាយការណ៍​មូលដ្ឋាន​ទិន្នន័យ​របស់​អ្នក​ផ្ទាល់ ។ មិន​ដូចគ្នា​នឹង អ្នក​ជំនួយការ​របាយការណ៍​ទេ ដោយ​ប្រើ​កម្មវិធី​រចនា​របាយការណ៍ អ្នក​អាច​បញ្ជា​ការ​រចនា​របាយការណ៍​តាម​វិធី​ដែល​អ្នក​ចង់ ។ របាយការណ៍​ដែល​បាន​បង្កើត គឺ​ជា​ឯកសារ Writer ហើយ​អ្នក​អាច​កែសម្រួល​បាន ។

រូប​តំណាង​ចំណាំ

ដើម្បី​ប្រើ​កម្មវិធី​បង្កើត​របាយការណ៍ សមាសភាគ​កម្មវិធី​បង្កើត​របាយការណ៍​ត្រូវតែ​បាន​ដំឡើង។ បន្ថែម​លើ​នេះ កម្មវិធី Java Runtime Environment (JRE) ក៏​ត្រូវតែ​បាន​ដំឡើង​ដែរ ហើយ​កម្មវិធី​ត្រូវតែ​បាន​ជ្រើស​នៅ​ក្នុង LibreOffice ។


ដំឡើង​កម្មវិធី JRE

កម្មវិធី​បង្កើត​របាយការណ៍ តម្រូវ​ឲ្យ​ដំឡើង Java Runtime Environment (JRE) ។

  1. ជ្រើស - LibreOffice - កម្រិត​ខ្ពស់

  2. រង់ចាំ​មួយ​នាទី ខណៈ​ដែល LibreOffice ប្រមូល​ព័ត៌មាន​អំពី​កម្មវិធី Java ដែលបាន​ដំឡើង​លើ​ប្រព័ន្ធ​របស់​អ្នក ។

    ប្រសិន​បើ​ឃើញ​មាន​កំណែ JRE ថ្មីៗ​នៅលើ​ប្រព័ន្ធ​របស់​អ្នក នោះ​អ្នក​នឹង​ឃើញ​ធាតុ​នៅ​ក្នុង​បញ្ជី ។

  3. ចុច​ប៊ូតុង​ជម្រើស​នៅ​ពីមុខ​ធាតុ ដើម្បី​អនុញ្ញាត​កំណែ JRE នេះ​ដើម្បី​ប្រើ​នៅក្នុង LibreOffice ។

  4. ត្រូវប្រាកដ​ថា​បាន​បើក ប្រើ Java runtime environment ។

បើ​រក​មិន​ឃើញ​កំណែ​ JRE ​នៅ​លើ​កុំព្យូទ័រ​របស់​អ្នក​ទេ សូម​បើក​កម្មវិធី​រុក​រក​បណ្តាញ​ និង​ទាញ​យក​កម្មវិធី​ JRE ​ពី​ http://www.java.com ។ ដំឡើង​កម្មវិធី​ JRE ​។ បន្ទាប់​មក​ចាប់​ផ្តើម​ LibreOffice ឡើង​វិញ រួច​បើក​ - LibreOffice - កម្រិត​ខ្ពស់​ម្តងទៀត។

ដើម្បី​បើក​កម្មវិធី​បង្កើត​របាយការណ៍

  1. បើក​ឯកសារ Base ឬ​បង្កើត​មូលដ្ឋាន​ទិន្នន័យ​ថ្មី ។ មូលដ្ឋាន​ទិន្នន័យ​ត្រូវ​តែ​មាន​តារាង​យ៉ាងហោចណាស់​មួយ​ដែល​មាន​វាល​ទិន្នន័យ និង​វាល​កូនសោ​ចម្បង ។

  2. ចុច​រូបតំណាង​របាយការណ៍​នៅ​ក្នុង​បង្អួច Base បន្ទាប់​មក​ជ្រើស បង្កើត​របាយការណ៍ នៅ​ក្នុង​ទិដ្ឋភាព​រចនា ។

    បើក​បង្អួច​កម្មវិធី​បង្កើត​របាយការណ៍ ។

កម្មវិធី​​បង្កើត​​របាយការណ៍​គឺ​ត្រូវបាន​ចែកចេញ​ជា​បី​ផ្នែក ។ នៅ​កំពូល អ្នក​នឹង​ឃើញ​ម៉ឺនុយ​ដែល​មាន​របារ​ឧបករណ៍​នៅ​ខាង​ក្រោម ។

នៅ​ខាងស្ដាំ​អ្នក​នឹង​ឃើញ​បង្អួច លក្ខណសម្បត្តិ​ដែល​មាន​តម្លៃ​នៃ​វត្ថុ​ដែល​បាន​ជ្រើស​បច្ចុប្បន្ន ។

នៅ​ផ្នែក​ខាងឆ្វេង​នៃ​បង្អួច​កម្មវិធី​បង្កើត​របាយការណ៍ បង្ហាញ​ទិដ្ឋភាព​កម្មវិធី​បង្កើត​​របាយការណ៍ ។ ទិដ្ឋភាពបង្កើត​របាយការណ៍ ​គឺ​ដំបូង​ត្រូវ​បាន​ចែកចេញ​ជា​បី​ផ្នែក ពី​កំពូល​ទៅ​បាត ៖

  1. បឋមកថា​ទំព័រ - អូស​វាល​វត្ថុ​បញ្ជា​ដែល​មាន​អត្ថបទ​ថេរ​ក្នុង​ផ្ទៃ​បឋមកថា​ទំព័រ

  2. សេចក្ដីលម្អិត - អូស និង​ទម្លាក់​វាល​មូលដ្ឋាន​ទិន្នន័យ​ក្នុង​ផ្ទៃ​សេចក្ដី​លម្អិត

  3. បាតកថា​ទំព័រ - អូស​វាល​វត្ថុ​បញ្ជា​ជា​មួយ​នឹង​អត្ថបទ​ថេរ​ក្នុង​ផ្ទៃ​បាតកថា​ទំព័រ

ដើម្បី​បញ្ចូល​ផ្ទៃ បឋមកថា​របាយការណ៍ និង​បាតកថា​របាយការណ៍ បន្ថែម គឺ​ត្រូវ​ជ្រើស កែសម្រួល - បញ្ចូល​បឋមកថា/​បាតកថា​របាយការណ៍ ។ ផ្ទៃ​ទាំង​នេះ​មាន​អត្ថបទ​ដែល​លេចឡើង​នៅ​ពេល​ចាប់ផ្ដើម និង​បញ្ចប់​នៃ​របាយការណ៍​ទាំងមូល ។

ចុច​រូបតំណាង "-" នៅ​ពីមុខ​ឈ្មោះ​ផ្ទៃ​ដើម្បី​វេញ​ផ្ទៃ​នោះ​ទៅ​ជាបន្ទាត់​មួយ​នៅ​ក្នុង​ទិដ្ឋភាព​កម្មវិធី​បង្កើត​​របាយការណ៍ ។ រូបតំណាង "-" ផ្លាស់ប្ដូរ​ទៅ​ជា​រូបតំណាង "+" ហើយ​អ្នក​អាច​ចុច​វា​ដើម្បី​ពន្លា​ផ្ទៃ​ម្ដងទៀត​បាន ។

អ្នក​បញ្ចូល​វាល​មូលដ្ឋាន​ទិន្នន័យ​ដោយ​​អូស ហើយ​ទម្លាក់​ទៅ​ក្នុង​ផ្ទៃ​សេចក្ដី​លម្អិត ។ សូម​មើល​ផ្នែក "បញ្ចូល​វាល​ទៅក្នុង​របាយការណ៍" ខាងក្រោម ។

បន្ថែម​ពីលើ​នេះ អ្នក​អាច​ចុច​លើ​រូបតំណាង​វាល​ស្លាក ឬ​ប្រអប់​អត្ថបទ​នៅ​ក្នុង​របារ​ឧបករណ៍ បន្ទាប់​មក​អូស​ចតុកោណកែង​នៅ​ក្នុង​ផ្ទៃ​បឋមកថា​ទំព័រ ឬ​បាតកថា​ទំព័រ ដើម្បី​កំណត់​អត្ថបទ​ដែល​ដូចគ្នា​នៅលើ​ទំព័រ​ទាំងអស់ ។ អ្នក​បញ្ចូល​អត្ថបទ​នៅ​ក្នុង​ប្រអប់​ស្លាក​នៃ​បង្អួច​លក្ខណសម្បត្តិ​ដែល​ត្រូវ​គ្នា ។ អ្នក​ក៏អាច​បន្ថែម​ក្រាហ្វិក​ដោយ​ប្រើ​រូបតំណាង​ក្រាហ្វិក​បាន​ផងដែរ ។

តភ្ជាប់​របាយការណ៍​ទៅ​តារាង​មូលដ្ឋាន​ទិន្នន័យ

  1. ផ្លាស់ទី​កណ្ដុរ​ទៅ​ទិដ្ឋភាព​លក្ខណសម្បត្តិ ។ អ្នក​នឹង​ឃើញ​ទំព័រ​ផ្ទាំង​ពីរ គឺ​ផ្ទាំង​ទូទៅ និង​ទិន្នន័យ ។

  2. នៅលើ​ទំព័រ​ផ្ទាំង​ទិន្នន័យ ចុច​លើ​មាតិកា​ដើម្បី​បើក​ប្រអប់​បន្សំ ។

  3. ជ្រើស​តារាង​ដែល​អ្នក​ចង់​បង្កើត​របាយការណ៍ ។

  4. បន្ទាប់​ពី​ជ្រើស​តារាង ចុច​គ្រាប់ចុច​ថេប (Tab) ដើម្បីចេញ​ពី​ប្រអប់​មាតិកា ។

បង្អួច​បន្ថែម​វាល​នឹង​បើក និង​បង្ហាញ​វាល​ទាំងអស់​របស់​តារាង​ដែល​បាន​ជ្រើស​ដោយ​ស្វ័យប្រវត្តិ ។

បញ្ចូល​វាល​ទៅ​ក្នុង​របាយការណ៍

បង្អួច​បន្ថែម​វាល ជួយ​អ្នក​ក្នុង​ការ​បញ្ចូល​ធាតុ​តារាង​ទៅ​ក្នុង​របាយការណ៍ ។ ចុច​រូបតំណាង​បន្ថែម​វាល​នៅ​ក្នុង​របារ​ឧបករណ៍ ដើម្បី​បើក​បង្អួច​បន្ថែម​វាល ។

  1. អូស ហើយ​ទម្លាក់​ឈ្មោះ​វាល​ម្ដងមួយ​ពី​បង្អួច​បន្ថែម​វាល ទៅ​ក្នុង​ផ្ទៃ​សេចក្ដី​លម្អិត​នៃ​របាយការណ៍ ។ ដាក់​ទីតាំង​វាល​តាម​តែ​អ្នក​ចូលចិត្ត ។ ប្រើ​រូបតំណាង​នៅ​ក្នុង​របារ​ឧបករណ៍​ដើម្បី​តម្រឹម​វាល ។

    វា​មិន​អាច​ដាក់​វាល​ត្រួតលើ​គ្នា​បានទេ ។ ប្រសិន​បើ​អ្នក​ទម្លាក់​វាល​តារាង​ទៅលើ​ផ្ទៃ​សេចក្ដី​លម្អិត នៅពេល​នោះ​ប្រអប់​ស្លាក និង​ប្រអប់​អត្ថបទ​គឺ​ត្រូវ​បាន​បញ្ចូល ។

  2. អ្នក​ក៏​អាច​បញ្ចូល​អត្ថបទ​ដែល​គួរ​តែដូច​គ្នា​នៅ​លើ​ទំព័រ​របាយការណ៍​គ្រប់​ទំព័រ​ផង​ដែរ ។ ចុច​រូប រូប​តំណាងវាល​ស្លាក​រូប​តំណាង​ បន្ទាប់​មកអូស​រូប​ចតុកោណនៅ​ក្នុង​ផ្ទៃក្បាល​ទំព័រ ឬ​ជើង​ទំព័រ​ ។ កែ​សម្រួល​លក្ខណ​សម្បត្តិ​ស្លាក​ ដើម្បី​បង្ហាញ​អត្ថបទ​ដែល​អ្នក​ត្រូវ​ការ ។

បន្ទាត់​ពី​បញ្ចូល​វាល​ទៅក្នុង​ទិដ្ឋភាព​សេចក្ដី​លម្អិត របាយការណ៍​គឺ​ត្រៀម​រួចរាល់​ក្នុងការ​ប្រតិបត្តិ ។

ប្រតិបត្តិ​របាយការណ៍

  1. Click the Execute Report iconIcon on the toolbar.

ឯកសារ Writer បើក និង​បង្ហាញ​របាយការណ៍​ដែលអ្នក​បាន​បង្កើត ដែល​មាន​តម្លៃ​ទាំងអស់​នៃ​​តារាង​មូលដ្ឋាន​ទិន្នន័យ​ដែល​អ្នក​បាន​បញ្ចូល ។

ប្រសិន​បើ​មាតិកា​មូលដ្ឋាន​ទិន្នន័យ​ធ្វើ​ការ​ផ្លាស់ប្ដូរ គឺ​ត្រូវ​ប្រតិបត្តិ​របាយការណ៍​ម្ដងទៀត​ដើម្បី​ធ្វើ​ឲ្យ​របាយការណ៍​លទ្ធផល​​ទាន់សម័យ ។

កែសម្រួល​របាយការណ៍

ដំបូង គឺ​ត្រូវ​សម្រេច​ចិត្ត​ថាតើ​អ្នក​ចង់​កែសម្រួល​របាយការណ៍​ដែល​បាន​បង្កើត ដែល​ជា​ឯកសារ Writer ឋិតិវន្ត ឬ​ប្រសិន​បើ​អ្នក​ចង់​កែសម្រួល​ទិដ្ឋភាព​កម្មវិធី​បង្កើត​​របាយការណ៍ ហើយ​បន្ទាប់មក​បង្កើត​របាយការណ៍​​ថ្មី​ដែល​មាន​មូលដ្ឋាន​លើ​ការ​រចនា​ថ្មី ។

The Writer document is opened read-only. To edit the Writer document, click Edit Document on the information bar, or choose Edit - Edit Mode.

ប្រសិន​បើ​អ្នក​ចង់​កែសម្រួល​កម្មវិធី​បង្កើត​របាយការណ៍ អ្នក​អាច​ផ្លាស់ប្ដូរ​លក្ខណសម្បត្តិ​មួយ​ចំនួន​របស់​វា​បាន ។

ចុច​ក្នុង​ផ្ទៃ​សេចក្ដី​លម្អិត ។ បន្ទាប់​មក​ក្នុង​បង្អួច លក្ខណសម្បត្តិ ត្រូវ​ផ្លាស់ប្ដូរ​លក្ខណសម្បត្តិ​មួយ​ចំនួន ឧទាហរណ៍ ពណ៌​ផ្ទៃ​ខាងក្រោយ ។

បន្ទាប់​ពី​បាន​បញ្ចប់ ចុច​រូប​តំណាង​ ប្រតិបត្តិ​របាយ​ការណ៍រូប​តំណាង​ ដើម្បី​បង្កើត​របាយ​ការណ៍​ថ្មី ។

ប្រសិន​បើ​អ្នក​បិទ​​កម្មវិធី​បង្កើត​​របាយការណ៍ អ្នក​នឹង​ត្រូវ​បាន​សួរ​ថាតើ​គួរ​តែ​រក្សាទុក​របាយការណ៍​ឬ​អត់ ។ ចុច បាទ/ចាស ដាក់​ឈ្មោះ​ឲ្យ​ឯកសារ ហើយ​ចុច យល់​ព្រម ។

ការ​តម្រៀប​របាយការណ៍

ដោយ​មិនបាន​តម្រៀប ឬ​ដាក់​ជាក្រុម កំណត់ត្រា​នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​របាយការណ៍​តាម​លំដាក់​ដែល​ពួក​វា​ត្រូវបាន​ទៅ​យក​ពី​មូលដ្ឋាន​ទិន្នន័យ ។

  1. បើក​ទិដ្ឋភាព​កម្មវិធី​បង្កើត​របាយការណ៍ និង​ចុច​រូប​តំណាង តម្រៀង និងដាក់​ជាក្រុម​រូប​តំណាង​ នៅ​លើ​របារ​ឧបករណ៍ ។ អ្នក​នឹង​ឃើញ​ប្រអប់​ តម្រៀប និង​ដាក់​ជាក្រុម

  2. នៅ​ក្នុង​ប្រអប់​ក្រុម ចុច​លើ​វាល ដែល​អ្នក​ចង់បាន​ជា​វាល​តម្រៀប​ទីមួយ ហើយ​កំណត់​លក្ខណសម្បត្តិ​ការ​តម្រៀប ។

  3. ប្រតិបត្តិ​របាយការណ៍ ។

ដាក់​ជា​ក្រុម

  1. បើក​ទិដ្ឋភាព​កម្មវិធី​បង្កើត​របាយ​ការណ៍ និង​ចុច​រូបតំណាង តម្រៀប និង​ដាក់​ជាក្រុមរូប​តំណាង​ នៅ​លើ​របារ​ឧបករណ៍ ។ អ្នក​នឹង​ឃើញ​ប្រអប់​ តម្រៀប​ និង​ដាក់​ជាក្រុម

  2. នៅ​ក្នុង​ប្រអប់​ក្រុម បើក​ប្រអប់​បញ្ជី​បឋមកថា​ក្រុម ហើយ​ជ្រើស​ដើម្បី​បង្ហាញ​បឋមកថា​ក្រុម ។

  3. ចុច​រូប​តំណាង បន្ថែម​វាល​រូប​តំណាង​ ដើម្បី​បើក​បង្អួច បន្ថែម​វាល ។

  4. អូស ហើយ​ទម្លាក់​ធាតុ​វាល​ដែល​អ្នក​ចង់​ដាក់​ជាក្រុម​ទៅ​ក្នុង​ផ្នែក​បឋមកថា​ក្រុម ។ បន្ទាប់​មក​អូស ហើយ​ទម្លាក់​វាល​ដែល​នៅ​សល់​ទៅ​ក្នុង​ផ្នែក​សេចក្ដី​លម្អិត ។

  5. ប្រតិបត្តិ​របាយការណ៍ ។ របាយការណ៍​បង្ហាញ​កំណត់ត្រា​ដែល​បាន​ដាក់​ជាក្រុម ។

ប្រសិន​បើ​អ្នក​ចង់តម្រៀប និង​ដាក់​ជាក្រុម គឺ​ត្រូវ​បើក​ទិដ្ឋភាព​កម្មវិធី​បង្កើត​​របាយការណ៍ បន្ទាប់​មក​បើក​ប្រអប់​​​តម្រៀប និង​ដាក់​ជាក្រុម ។ ជ្រើស​ដើម្បី​បង្ហាញ​បឋមកថា​ក្រុម​សម្រាប់​វាល​ដែល​អ្នក​ចង់​ដាក់​ជាក្រុម និង​ជ្រើស​ដើម្បី​លាក់​បឋមកថា​ក្រុម​សម្រាប់​វាល​ដែល​អ្នក​ចង់​ឲ្យ​តម្រៀប ។ បិទ​បង្អួច​ការ​តម្រៀប និង​ដាក់​ជាក្រុម ហើយ​ប្រតិបត្តិ​របាយការណ៍ ។

ការធ្វើ​បច្ចុប្បន្នភាពភាព​ និង​បោះពុម្ព​ទិន្នន័យ​របស់​អ្នក

នៅពេល​ដែល​អ្នក​បញ្ចូល​ទិន្នន័យ​ថ្មី​ណាមួយ ឬ​កែសម្រួល​ទិន្នន័យ​នៅ​ក្នុង​តារាង នោះ​របាយការណ៍​ថ្មី​នឹង​បង្ហាញ​ទិន្នន័យ​ភាព​ទាន់សម័យ ។

ចុច​រូប​តំណាង​ របាយការណ៍​រូប​តំណាង​ និង​ចុច​ទ្វេ​ដង​លើ​របាយ​ការណ៍​ដែល​បាន​រក្សា​ទុក​លើក​ចុង​ក្រោយ​របស់​អ្នក​ ។ ឯកសារ​ Writer ថ្មី​នឹង​ត្រូវ​បង្កើត​ឡើង​ ដោយ​បង្ហាញ​នូវ​ទិន្នន័យ​ថ្មី​ផង​ដែរ ។

ដើម្បី​បោះពុម្ព​របាយការណ៍ ត្រូវ​ជ្រើស ឯកសារ - បោះពុម្ព ពី​ឯកសារ Writer ។