ឧបករណ៍

ម៉ឺនុយ​ឧបករណ៍​នៃ​បង្អួច​មូលដ្ឋាន​ទិន្នន័យ ។

ទំនាក់​ទំនង

បើក​ទិដ្ឋភាព​ រចនា​ទំនាក់​ទំនង និង​ពិនិត្យ​ថាតើ ការ​តភ្ជាប់​មូលដ្ឋាន​ទិន្នន័យ​គាំទ្រ​ទំនាក់​ទំនង​នេះ ។

ការ​គ្រប់គ្រង​អ្នក​ប្រើ

បើក​ប្រអប់​គ្រប់គ្រង​អ្នក​ប្រើ​ ប្រសិន​បើ​មូលដ្ឋាន​ទិន្នន័យ​គាំទ្រ​លក្ខណៈ​ពិសេស​នេះ ។

តម្រង​តារាង

បើក​ប្រអប់​តម្រងតារាង​ដែល​អ្នក​អាច​បញ្ជាក់​​ថា​តើ​តារាង​មួយ​ណា​នៃ​មូលដ្ឋាន​ទិន្នន័យ​នឹង​ត្រូវ​បង្ហាញ ឬ​ត្រូវ​លាក់ ។

ជ្រើស​តារាង​ដែល​អ្នក​ចង់​ត្រង​ក្នុង​បញ្ជី តម្រង ។

បើ​អ្នក​ជ្រើស​តារាង​លើ​គេ​ក្នុង​ឋានានុក្រម​មួយ នោះ​តារាង​ទាំងអស់​ក្នុង​ឋានានុក្រម​នឹង​ត្រូវ​បាន​ជ្រើស ។

បើ​អ្នក​ជ្រើស​តារាង​មួយ​ដែល​នៅ​កម្រិត​ក្រោម​ក្នុង​ឋានានុក្រម នោះ​តារាង​ដែល​នៅ​ពី​លើ​វា​ក្នុង​ឋានានុក្រម​នឹង​មិន​ត្រូវ​បាន​ជ្រើស​ទេ ។

SQL

បើក​ប្រអប់​ SQL ដែល​អ្នក​អាច​បញ្ចូល​សេចក្តី​ថ្លែងការណ៍ SQL ។