ឯកសារ

ម៉ឺនុយ​ឯកសារ​នៃ​បង្អួច​មូលដ្ឋាន​ទិន្នន័យ ។ មាន​តែ​ធាតុ​ដែល​បាន​បញ្ជាក់​​ទៅ​កាន់​មូលដ្ឋាន​ទិន្នន័យ​ ត្រូវ​បាន​រាយ ។

រក្សា​​ទុក

រក្សាទុក​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​ សំណួរ សំណុំ​បែបបទ ឬ​របាយការណ៍បច្ចុប្បន្ន ។ សម្រាប់​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​ អ្នក​មើល​ប្រអប់​ រក្សាទុក​ឯកសារ ។ សម្រាប់​វត្ថុ​ដទៃ អ្នក​មើល​ប្រអប់​ រក្សាទុក

រក្សា​ទុក​​ជា

រក្សាទុក​ឯកសារ​មូលដ្ឋាន​ទិន្នន័យបច្ចុប្បន្នជាមួយ​ឈ្មោះ​មួយ​ផ្សេង​ទៀត ។ ក្នុង​ប្រអប់​រក្សាទុក​ឯកសារ ជ្រើស​ផ្លូវ និង​ឈ្មោះ​ឯកសារ​ដើម្បី​រក្សាទុក ។

នាំ​ចេញ

នាំចេញ​របាយការណ៍​ដែល​បាន​ជ្រើស​ ឬ​សំណុំ​បែបបទ​ទៅ​ឯកសារ​អត្ថបទ ។ របាយការណ៍​ថាមវន្ត​ត្រូវ​បាន​នាំចេញជា​ច្បាប់​ចម្លង​នៃ​មាតិកា​មូលដ្ឋាន​ទិន្នន័យ​នៅ​ពេល​នាំ​ចេញ ។

ផ្ញើ

បើក​ម៉ឺនុយ​រង​មួយ ។

E-mail Document

បើក​កម្មវិធី​អ៊ីមែល​​លំនាំដើម​ដើម្បី​ផ្ញើ​អ៊ីម៉ឺល​ថ្មី​មួយ ។ ឯកសារ​មូលដ្ឋាន​ទិន្នន័យ​បច្ចុប្បន្ន​ត្រូវ​បាន​បន្ថែម​ខាង​ចុង​ជា​ឯកសារ​ភ្ជាប់​មួយ ។ អ្នក​អាច​បញ្ចូល​ប្រធាន​បទ អ្នក​ទទួល និង​តួ​សេចក្តី​របស់​សំបុត្រ ។

របាយការណ៍​ជា​អ៊ីមែល

បើក​កម្មវិធី​អ៊ីមែល​លំនាំដើម​ដើម្បី​ផ្ញើ​អ៊ីម៉ឺល​ថ្មី​មួយ ។ របាយការណ៍​ដែល​បាន​ជ្រើស​ត្រូវ​បាន​បន្ថែម​ខាង​ចុង​ជា​ឯកសារ​ភ្ជាប់​មួយ ។ អ្នក​អាច​បញ្ចូល​ប្រធាន​បទ អ្នក​ទទួល និង​តួ​សេចក្តី​របស់​សំបុត្រ ។ របាយការណ៍​ថាមវន្ត​ត្រូវ​បាន​នាំចេញជា​ច្បាប់​ចម្លង​នៃ​មាតិកា​មូលដ្ឋាន​ទិន្នន័យ​នៅ​ពេល​នាំ​ចេញ ។

របាយការណ៍​ជា​ឯកសារ​ធម្មតា

នាំចេញ​របាយការណ៍​ដែល​បាន​ជ្រើស​ជា​​ឯកសារ​អត្ថបទ ។ របាយការណ៍​ថាមវន្តត្រូវ​បាន​នាំ​ចេញ​ជា​ច្បាប់​ចម្លង​នៃ​មាតិកា​មូលដ្ឋាន​ទិន្នន័យ​នៅ​ពេល​នាំចេញ ។