កែសម្រួល

ម៉ឺនុយ​កែសម្រួល នៃ​បង្អួច​មូលដ្ឋាន​ទិន្នន័យ​មួយ ។

ចម្លង

ចម្លង​វត្ថុ​ដែល​បាន​ជ្រើស​ទៅ​ក្ដារ​តម្បៀត​ខ្ទាស់ ។

បិទភ្ជាប់

បញ្ចូល​វត្ថុ​មួយ​ពី​ក្តារ​តម្បៀត​ខ្ទាស់ ។ បើ​អ្នក​ចង់ អ្នក​អាច​បញ្ចូល​សំណុំ​បែបបទ និង​របាយ​ការណ៍ រួម​ទាំង​ថត​រង​ ពី​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​មួយ​ទៅ​មួយ​ផ្សេង​ទៀត ។

បិទភ្ជាប់​ពិសេស

បញ្ចូល​វត្ថុ​មួយ​ពី​ក្តារ​តម្បៀត​ខ្ទាស់ ។ បើ​អ្នក​ចង់ អ្នក​អាច​បញ្ចូល​សំណុំ​បែបបទ និង​របាយ​ការណ៍ រួម​ទាំង​ថត​រង​ ពី​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​មួយ​ទៅ​មួយ​ផ្សេង​ទៀត ។

កែ​សម្រួល

បើក​បង្អួច​មួយ​ដែល​អ្នក​អាច​កែសម្រួល​តារាង សំណួរ សំណុំ​បែបបទ ឬ​របាយការណ៍​ដែល​បាន​ជ្រើស ។

លុប

លុប​តារាង សំណួរ សំណុំ​បែបបទ ឬ​របាយការណ៍ ដែល​បាន​ជ្រើស ។

ប្តូរ​​ឈ្មោះ

ប្តូរ​ឈ្មោះ​វត្ថុ​ដែល​បាន​ជ្រើស ។ អាស្រ័យ​តាម​មូលដ្ឋាន​ទិន្នន័យ មាន​ឈ្មោះ​ខ្លះ តួអក្សរ និង​ប្រវែង​ឈ្មោះ​ប្រហែល​ជា​មិន​ត្រឹម​ត្រូវ ។

បើក

បើក​វត្ថុ​ដែល​បាន​ជ្រើស ក្នុង​សភាព​ដែល​បាន​រក្សាទុក​ចុង​ក្រោយ ។

បង្កើត​ជា​ទិដ្ឋភាព

បម្លែង​សំណួរ​ដែល​បាន​ជ្រើស​ទៅ​ជា​ទិដ្ឋភាព​មួយ ។ សំណួរ​ដើម​នៅ​តែ​មាន​ក្នុង​ឯកសារ​មូលដ្ឋាន​ទិន្នន័យ​របស់​អ្នក ហើយ​ទិដ្ឋភាព​បន្ថែម​មួយ​ទៀត​ត្រូវ​បាន​បង្កើត​លើ​ម៉ាស៊ីន​បម្រើ​មូលដ្ឋាន​ទិន្នន័យ ។ អ្នក​ត្រូវ​តែ​មាន​សិទ្ធិ​សរសេរ ដើម្បី​បន្ថែម​ទិដ្ឋភាព​មួយ​ទៅ​កាន់​មូលដ្ឋាន​ទិន្នន័យ​មួយ ។

រូប​តំណាង​ចំណាំ

មូលដ្ឋាន​ទិន្នន័យ​ភាគ​ច្រើន​ប្រើ​សំណួរ​ដើម្បី​ត្រង ឬ​តម្រៀប​តារាង​មូលដ្ឋាន​ទិន្នន័យ ដើម្បី​បង្ហាញ​កំណត់​ត្រា​លើ​កុំព្យូទ័រ​របស់​អ្នក ។ ទិដ្ឋភាព​ផ្តល់​នូវ​មុខងារ​ដូច​សំណួរ​ដែរ ប៉ុន្តែ​បង្ហាញ​នៅ​ខាង​ម៉ាស៊ីន​បម្រើ ។ បើ​មូលដ្ឋាន​ទិន្នន័យ​របស់​អ្នក​ស្ថិត​នៅ​លើ​ម៉ាស៊ីន​បម្រើ​ដែល​គាំទ្រ​ទិដ្ឋភាព នោះ​អ្នក​អាច​ប្រើ​ទិដ្ឋភាព​ដើម្បី​ត្រង​កំណត់​ត្រា​លើ​ម៉ាស៊ីន​បម្រើ​ដើម្បី​បង្កើន​ល្បឿន​បង្ហាញ ។


អ្នក​ជំនួយការ​សំណុំ​បែបបទ

ចាប់ផ្តើម អ្នក​ជំនួយការ សំណុំ​បែបបទ សម្រាប់​តារាង សំណួរ ឬ​ទិដ្ឋភាព​ដែល​បាន​ជ្រើស ។

អ្នក​ជំនួយការ របាយការណ៍

ចាប់ផ្តើម អ្នក​ជំនួយការ របាយ​ការណ៍ សម្រាប់​តារាង សំណួរ ឬ​ទិដ្ឋភាព​ដែល​បាន​ជ្រើស ។

ជ្រើស​ទាំងអស់

ជ្រើស​ធាតុ​ទាំងអស់ រួម​ទាំង​ថត​រង ក្នុង​ផ្នែក​ខាង​ក្រោម​នៃ​បង្អួច​មូលដ្ឋាន​ទិន្នន័យ ។

មូលដ្ឋាន​​ទិន្នន័យ

បើក​ម៉ឺនុយ​រង​មួយ ។

លក្ខណសម្បត្តិ

បើក​ប្រអប់​លក្ខណសម្បត្តិ​មូលដ្ឋាន​ទិន្នន័យ ។

ប្រភេទ​ការ​តភ្ជាប់

បើក​អ្នក​ជំនួយការ​ប្រភេទ​តភ្ជាប់ ។​

លក្ខណសម្បត្តិ​កម្រិត​ខ្ពស់

បើក​ប្រអប់​លក្ខណសម្បត្តិ​កម្រិត​ខ្ពស់ ។