ការ​តភ្ជាប់មូលដ្ឋាន​ទិន្នន័យ Oracle

បញ្ជាក់​​ជម្រើស​ដើម្បី​ដំណើរការ​មូលដ្ឋាន​ទិន្នន័យ Oracle

មូលដ្ឋាន​ទិន្នន័យ Oracle

អ្នក​អាច​ប្រើ​​សន្តាន​កម្មវិធី​បញ្ជា JDBC ដើម្បី​ដំណើរការ​មូលដ្ឋាន​ទិន្នន័យ Oracle ពី​​សូឡារី ឬ​លីនុច ។ ដើម្បី​ដំណើរការ​មូលដ្ឋាន​ទិន្នន័យ​ពី​វីនដូ អ្នក​ត្រូវ​ការ​កម្មវិធី​បញ្ជា ODBC ។

ក្នុង​ប្រអប់ URL ប្រភព​ទិន្នន័យ បញ្ចូល​ទីតាំង​ម៉ាស៊ីន​បម្រើ​មូលដ្ឋាន​ទិន្នន័យ Oracle ។​ វាក្យ​សម្ពន្ធ​នៃ URL គឺ​អាស្រ័យ​លើ​ប្រភេទ​មូលដ្ឋាន​ទិន្នន័យ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​មើល​ឯកសារ​ដែល​ភ្ជាប់​មក​ជាមួយ​កម្មវិធី JDBC ។

សម្រាប់​មូលដ្ឋាន​ទិន្នន័យ Oracle វាក្យ​សម្ព័ន្ធ​នៃ URL គឺ ៖

oracle:thin:@ឈ្មោះ​កុំព្យូទ័រ:ច្រក:ឈ្មោះ​មូលដ្ឋាន​ទិន្នន័យ

ឈ្មោះ​​មូលដ្ឋាន​ទិន្នន័យ Oracle

បញ្ចូល​ឈ្មោះ​មូលដ្ឋាន​ទិន្នន័យ Oracle ។

​URL​ របស់​ម៉ាស៊ីន​បម្រើ

បញ្ចូល​ URL សម្រាប់​ម៉ាស៊ីន​បម្រើ​មូលដ្ឋាន​ទិន្នន័យ ។

លេខ​ច្រក

បញ្ចូល​លេខ​ច្រក​សម្រាប់​ម៉ាស៊ីន​បម្រើ​មូលដ្ឋាន​ទិន្នន័យ ។

សន្តាន​​​កម្មវិធី​បញ្ជា Oracle JDBC

បញ្ចូល​ឈ្មោះ​កម្មវិធី​បញ្ជា JDBC ។

សាកល្បង​សន្តាន

សាកល្បង​ការ​តភ្ជាប់​ជាមួយ​ការ​កំណត់​បច្ចុប្បន្ន ។

ការ​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ

អ្នក​ជំនួយការ​មូលដ្ឋាន​ទិន្នន័យ