ការ​តភ្ជាប់ ODBC​

បញ្ជាក់​​ការ​កំណត់​សម្រាប់​ ODBC មូលដ្ឋាន​ទិន្នន័យ ។

ដើម្បី​កែសម្រួល​ ឬ​បន្ថែម​កំណត់​ត្រា​ទៅ​តារាង​មូលដ្ឋាន​ទិន្នន័យ​នៅ​ក្នុង LibreOffice តារាង​ត្រូវ​តែ​មាន​វាល​លិបិក្រម​តែ​មួយ ។

លើ​វេទិកា​សូឡារី និង​ លីនុច សូម​ព្យាយាម​ប្រើ​កម្មវិធី​បញ្ជា​ JDBC ជំនួស​ឲ្យ​កម្មវិធី​បញ្ជា​ ODBC ។ សូម​មើល​ http://www.unixodbc.org សម្រាប់​ការ​ប្រតិបត្តិ​ ODBC លើ​សូឡារី ឬ​លីនុច ។

ដើម្បី​តភ្ជាប់​ទៅ​មូលដ្ឋាន​ទិន្នន័យ Microsoft Access នៅ​លើ​វីនដូ ប្រើចំណុច​ប្រទាក់​ ADO ឬមូលដ្ឋាន​ទិន្នន័យ Access ប្រសើរ​ជាង ODBC ។

រូប​តំណាង​ចំណាំ

កម្មវិធី​បញ្ជា​សម្រាប់​ ODBC ត្រូវ​បាន​ផ្គត់​ផ្គង​ និង​គាំ​ទ្រ​ដោយ​អ្នក​ផលិត​មូលដ្ឋាន​ទិន្នន័យ​ ។ LibreOffice គាំ​ទ្រ​តែ​ ODBC 3 ស្តង់ដារ ។


ឈ្មោះ​របស់​មូលដ្ឋាន​ទិន្នន័យ ODBC

បញ្ចូល​ផ្លូវ​ទៅ​កាន់​ឯកសារ​មូលដ្ឋាន​ទិន្នន័យ ។

រកមើល

ចុច​ដើម្បី​បើក​ប្រអប់​ជម្រើស​ប្រភព​ទិន្នន័យ ODBC ៖

ជ្រើស​​ប្រភព​​​ទិន្នន័យ

ជ្រើស​ប្រភព​ទិន្នន័យ​ដែល​អ្នក​ចង់​ភ្ជាប់​ដោយ​ប្រើ ODBC ។ បន្ទាប់​មក​ ចុច យល់​ព្រម ។

ការ​ផ្ទៀងផ្ទាត់​ភាព​ត្រឹមត្រូវ

អ្នក​ជំនួយការ​មូលដ្ឋាន​ទិន្នន័យ