ការតភ្ជាប់ JDBC
បញ្ជាក់ជម្រើសសម្រាប់ដំណើរការមូលដ្ឋានទិន្នន័យ JDBC ។
ឧទាហរណ៍ JDBC
អ្នកអាចប្រើសន្តានកម្មវិធីបញ្ជា JDBC ដើម្បីភ្ជាប់ទៅមូលដ្ឋានទិន្នន័យ JDBC ពី LibreOffice ។ សន្តានកម្មវិធីបញ្ជាត្រូវបានផ្តល់ដោយអ្នកបង្កើតមូលដ្ឋានទិន្នន័យ ។ ឧទាហរណ៍ពីរនៃមូលដ្ឋានទិន្នន័យ JDBC គឺ Oracle និង MySQL ។
ថ្នាក់កម្មវិធីបញ្ជាត្រូវតែបានបន្ថែមទៅ LibreOffice នៅក្នុង LibreOffice - ចំណូលចិត្តឧបករណ៍ - ជម្រើស - LibreOffice - កម្រិតខ្ពស់។
មូលដ្ឋានទិន្នន័យ Oracle
អ្នកអាចប្រើសន្តានកម្មវិធីបញ្ជា JDBC ដើម្បីដំណើរការមូលដ្ឋានទិន្នន័យ Oracle ពីសូឡារី ឬលីនុច ។ ដើម្បីដំណើរការមូលដ្ឋានទិន្នន័យពីវីនដូ អ្នកត្រូវការកម្មវិធីបញ្ជា ODBC ។
On UNIX, ensure that the Oracle database client is installed with JDBC support. The JDBC driver class for the Solaris Oracle client version 8.x is located in the <Oracle client>/product/jdbc/lib/classes111.zip directory. You can also download the latest version from the Oracle web site.
បញ្ចូលទីតាំងម៉ាស៊ីនបម្រើមូលដ្ឋានទិន្នន័យ Oracle ក្នុងប្រអប់ URL ប្រភពទិន្នន័យ ។ វាក្យសម្ព័ន្ធនៃ URL គឺអាស្រ័យលើប្រភេទមូលដ្ឋានទិន្នន័យ ។ សម្រាប់ព័ត៌មានបន្ថែម សូមមើលឯកសារដែលភ្ជាប់មកជាមួយកម្មវិធី JDBC ។
សម្រាប់មូលដ្ឋានទិន្នន័យ Oracle វាក្យសម្ព័ន្ធនៃ URL គឺ ៖
oracle:thin:@ឈ្មោះកុំព្យូទ័រ:ច្រក:ឈ្មោះមូលដ្ឋានទិន្នន័យ
-
ឈ្មោះកុំព្យូទ័រ ជាឈ្មោះម៉ាស៊ីនដែលរត់មូលដ្ឋានទិន្នន័យ Oracle ។ អ្នកក៏អាចជំនួសឈ្មោះកុំព្យូទ័រជាមួយអាសយដ្ឋាន IP នៃម៉ាស៊ីនបម្រើ ។
-
ច្រក គឺជាច្រកដែលមូលដ្ឋានទិន្នន័យ Oracle នឹងស្តាប់ ។ សួរអ្នកគ្រប់គ្រងមូលដ្ឋានទិន្នន័យរបស់អ្នក សម្រាប់អាសយដ្ឋានច្រកត្រឹមត្រូវ ។
-
ឈ្មោះមូលដ្ឋានទិន្នន័យ ជាឈ្មោះមូលដ្ឋានទិន្នន័យ Oracle ។ សួរអ្នកគ្រប់គ្រងមូលដ្ឋានទិន្នន័យរបស់អ្នកសម្រាប់ឈ្មោះត្រឹមត្រូវ ។
មូលដ្ឋានទិន្នន័យ MySQL
កម្មវិធីបញ្ជាសម្រាប់មូលដ្ឋានទិន្នន័យ MySQL គឺមាននៅលើតំបន់បណ្ដាញ MySQL ។
វាក្យសម្ព័ន្ធសម្រាប់មូលដ្ឋានទិន្នន័យ MySQL គឺ ៖
mysql://ឈ្មោះកុំព្យូទ័រ:ច្រក/ឈ្មោះមូលដ្ឋានទិន្នន័យ
-
ឈ្មោះកុំព្យូទ័រ ជាឈ្មោះម៉ាស៊ីនដែលរត់មូលដ្ឋានទិន្នន័យ MySQL ។ អ្នកក៏អាចជំនួសឈ្មោះកុំព្យូទ័រដោយអាសយដ្ឋាន IP នៃម៉ាស៊ីនបម្រើ ។
-
ច្រក គឺជាច្រកលំនាំដើមសម្រាប់មូលដ្ឋានទិន្នន័យ MySQL គឺ 3306 ។
-
ឈ្មោះមូលដ្ឋានទិន្នន័យ ជាឈ្មោះនៃមូលដ្ឋានទិន្នន័យ ។
URL ប្រភពទិន្នន័យ
Enter the URL for the database. For example, for the MySQL JDBC driver, enter "jdbc:mysql://<Servername>/<name of the database>". For more information on the JDBC driver, consult the documentation that came with the driver.
សន្តានកម្មវិធីបញ្ជា JDBC
Enter the name of the JDBC driver.
មុននឹងអាចប្រើកម្មវិធីបញ្ជា JDBC បាន, អ្នកចាំបាច់ត្រូវបន្ថែមផ្លូវថ្នាក់របស់វា។ ជ្រើស LibreOffice - ចំណូលចិត្តឧបករណ៍ - ជម្រើស - LibreOffice- កម្រិតខ្ពស់, រួចចុចប៊ូតុង ផ្លូវថ្នាក់។ បន្ទាប់ពីបន្ថែមព័ត៌មានផ្លូវហើយ អ្នកត្រូវចាប់ផ្ដើម LibreOffice ឡើងវិញ។
សាកល្បងសន្តាន
សាកល្បងការតភ្ជាប់ជាមួយការកំណត់បច្ចុប្បន្ន ។