ទំនាក់ទំនង

ពាក្យ​បញ្ជា​នេះ​នឹង​បើក​បង្អួច រចនា​ទំនាក់​ទំនង ដែល​អនុញ្ញាត​ឲ្យ​អ្នក​កំណត់​ទំនាក់​ទំនង​រវាង​តារាង​មូលដ្ឋាន​ទិន្នន័យ​ជាច្រើន ។

នៅ​ទីនេះ អ្នក​អាច​តភ្ជាប់​តារាង​ជាមួយ​គ្នា​ពី​មូលដ្ឋាន​ទិន្នន័យ​បច្ចុប្បន្ន​តាម​រយៈ​វាល​​ទិន្នន័យ​រួម ។ ចុច​រូបតំណាង ទំនាក់​ទំនង​ថ្មី ដើម្បី​បង្កើត​ទំនាក់​ទំនង ឬ​គ្រាន់​តែ​អូស និង​ទម្លាក់​ដោយ​ប្រើ​កណ្ដុរ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

នៅ​ក្នុង​បង្អួច​ឯកសារ​មូលដ្ឋាន​ទិន្នន័យ ជ្រើស ឧបករណ៍ - ទំនាក់ទំនង


រូប​តំណាង​ចំណាំ

អនុគមន៍​នេះ​មាន​លុះត្រា​តែ​អ្នក​កំពុង​ធ្វើការ​ជាមួយ​មូលដ្ឋាន​ទិន្នន័យ ។


នៅ​ពេល​អ្នក​ជ្រើស ឧបករណ៍ - ទំនាក់​ទំនង បង្អួច​មួយ​នឹង​បើក​ដែល​ទំនាក់ទំនង​ដែល​មាន​ទាំងអស់​រវាង​តារាង​របស់​មូលដ្ឋាន​ទិន្នន័យ​បច្ចុប្បន្ន​ត្រូវ​បាន​បង្ហាញ ។ ប្រសិន​បើ​គ្មាន​ទំនាក់ទំនង​ត្រូវ​បាន​កំណត់ ឬ​ប្រសិន​បើ​អ្នក​ចង់​ភ្ជាប់​តារាង​ផ្សេង​ទៀតរបស់មូលដ្ឋានទិន្នន័យជាមួយគ្នា បន្ទាំប់មក​ចុចរូបតំណាង បន្ថែមតារាង ។ ប្រអប់ បន្ថែម​តារាង នឹង​បើក ដែល​អ្នក​អាច​ជ្រើស​តារាង​ដែល​អ្នក​ចង់​បាន ។

រូប​តំណាង

បញ្ចូល​តារាង

រូប​តំណាង​ចំណាំ

ប្រសិន​បើ​បង្អួច ការ​រចនា​ទំនាក់ទំនង ត្រូវ​បាន​បើក តារាង​ដែល​បាន​ជ្រើស​មិន​អាច​ត្រូវ​បាន​កែប្រែ​ទេ ទោះបីជា​នៅ​ក្នុង​របៀប​រចនា​តារាង​ក៏​ដោយ ។ នេះ​ប្រាកដថា​តារាង​មិន​បាន​ផ្លាស់ប្ដូរ ខណៈពេល​ទំនាក់ទំនង​កំពុង​ត្រូវ​បាន​បង្កើត ។


តារាង​ដែល​បាន​ជ្រើស​ត្រូវ​បាន​បង្ហាញ​ក្នុង​តំបន់​ខាង​លើ​នៃ​ទិដ្ឋភាព​រចនា ។ អ្នក​អាច​បិទ​បង្អួច​តារាង​មួយ​តាម​រយៈ​ម៉ឺនុយ​បរិបទ ឬ​ចុច​គ្រាប់​ចុច លុប (Delete) ។

ផ្លាស់ទី​តារាង និង​កែប្រែ​ទំហំ​តារាង

អ្នក​អាច​ប្តួរ​ទំហំ និង​រៀបចំ​តារាង​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក ។ ដើម្បី​ផ្លាស់ទី​តារាង សូម​អូស​ស៊ុម​ខាង​លើ​ទៅ​ទីតាំង​ដែល​ចង់​បាន ។​ ពង្រីក ឬ​បន្ថយ​ទំហំ​ដែល​តារាង​ត្រូវ​បាន​បង្ហាញ ដោយ​ដាក់​ទស្សន៍​ទ្រនិច​កណ្តុរ​លើ​ស៊ុម​មួយ ឬ​លើ​ជ្រុង​មួយ និង​អូស​តារាង​រហូត​ដល់​ទំហំ​ដែល​ចង់​បាន ។

កូនសោ​ចម្បង និង​កូនសោ​ផ្សេង​ទៀត

បើ​អ្នក​ចង់​កំណត់​ទំនាក់​ទំនង​មួយ​ក្នុង​ចំណោម​តារាង​ជាច្រើន អ្នក​គួរ​តែ​បញ្ចូល កូនសោ​សំខាន់ មួយ​ដែល​សម្គាល់​យ៉ាង​ច្បាស់​នូវ​វាល​ទិន្នន័យ​មួយ​នៃ​តារាង​ដែល​មាន​ស្រាប់ ។ អ្នក​អាច​យោង​ទៅ​កូនសោ​ចម្បង​​ពី​តារាង​ផ្សេង​ទៀត ដើម្បី​ចូល​ដំណើរការ​ទិន្នន័យ​នៃ​តារាង​នេះ ។ វាល​ទិន្នន័យ​ទាំងអស់​ដែល​យោង​ទៅ​កូនសោ​សំខាន់​នេះ នឹង​ត្រូវ​បាន​សម្គាល់​ជា​កូនសោ​ខាង​ក្រៅ​មួយ ។

វាល​​ទិន្នន័យ​ទាំងអស់​ដែល​យោង​ទៅ​កូនសោ​ចម្បង​​មួយ នឹង​ត្រូវ​បាន​សម្គាល់​ក្នុង​បង្អួច​តារាង​ដោយ​និមិត្ត​សញ្ញា​កូនសោ​តូច​មួយ ។

កំណត់​ទំនាក់​ទំនង

ទំនាក់​ទំនង​ដែល​មាន​ស្រាប់​ទាំងអស់ ត្រូវ​បាន​បង្ហាញ​ក្នុង​បង្អួច​ទំនាក់​ទំនង​ដោយ​បន្ទាត់​មួយ​ដែល​តភ្ជាប់​វាល​​កូនសោ​សំខាន់ និង​វាល​កូនសោ​ផ្សេង​ទៀត ។ អ្នក​អាច​បន្ថែម​ទំនាក់​ទំនង​មួយ​ដោយ​ប្រើ​អូស និង​ទម្លាក់​ដើម្បី​ទម្លាក់​វាល​​នៃ​តារាង​មួយ​ទៅ​លើ​វាល​​នៃ​តារាង​ផ្សេង​ទៀត ។ ដើម្បី​យក​ទំនាក់​ទំនង​មួយ​ចេញ សូម​ជ្រើស​វា និង​ចុច​គ្រាប់​ចុច លុប (Delete) ។

ជា​ជម្រើស អ្នក​ក៏​អាច​ចុច​រូប​តំណាង ទំនាក់​ទំនង​ថ្មី ក្នុង​តំបន់​ខាង​លើ​នៃ​វាល​​ទំនាក់​ទំនង និង​កំណត់​ទំនាក់​ទំនង​រវាង​តារាង​ពីរ​ក្នុង​ប្រអប់ ទំនាក់​ទំនង ។

រូប​តំណាង

ទំនាក់​ទំនង​ថ្មី

រូប​តំណាង​ព្រមាន

បើ​អ្នក​ប្រើ LibreOffice ជា​ផ្នែក​ខាង​មុខ សម្រាប់​មូលដ្ឋាន​ទិន្នន័យ​ទំនាក់​ទំនង​មួយ នោះ​ការ​បង្កើត និង​ការ​លុប​នៃ​ទំនាក់​ទំនង​នឹង​មិន​ត្រូវ​បាន​ដាក់​ក្នុង​អង្គ​ចងចាំ​កណ្តាល​ដោយ LibreOffice ទេ ប៉ុន្តែ​ត្រូវ​បាន​បញ្ចូល​បន្ត​ដោយ​ផ្ទាល់​ទៅ​មូលដ្ឋាន​ទិន្នន័យ​ខាង​ក្រៅ ។


ដោយ​ចុច​ទ្វេដង​លើ​បន្ទាត់​តភ្ជាប់​មួយ អ្នក​អាច​ផ្តល់​តម្លៃ​លក្ខណសម្បត្តិ​ខ្លះ​ទៅ​ទំនាក់​ទំនង ។ ​ប្រអប់ ទំនាក់​ទំនង​ នឹង​បើក​ឡើង ។