រចនា​សន្ទស្សន៍

ប្រអប់ រចនា​លិបិក្រម អនុញ្ញាត​ឲ្យ​អ្នក​កែសម្រួល​លិបិក្រម​សម្រាប់​តារាង​បច្ចុប្បន្ន ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

នៅ​ក្នុង​បង្អួច​ឯកសារ​មូលដ្ឋាន​ទិន្នន័យ ចុច​រូបតំណាង​តារាង ។ ជម្រើស បញ្ចូល - ការ​រចនា​តារាង ឬ​កែសម្រួល - កែសម្រួល


ការ​រចនា​តារាង

បញ្ជីលិបិក្រម

បង្ហាញ​លិបិក្រម​ដែល​មាន ។ ជ្រើស​លិបិក្រម​ពី​បញ្ជី​ដើម្បី​កែសម្រួល ។ សេចក្ដី​លម្អិត​នៃ​លិបិក្រម​ដែលបាន​ជ្រើស​ត្រូវបាន​បង្ហាញ​នៅ​ក្នុង​ប្រអប់ ។

លិបិក្រម​ថ្មី

បង្កើត​លិបិក្រម​ថ្មី ។

លុប​លិបក្រម​បច្ចុប្បន្ន

លុប​លិបិក្រម​បច្ចុប្បន្ន ។

ប្តូរ​ឈ្មោះ​លិបិក្រម​បច្ចុប្បន្ន

ប្ដូរឈ្មោះ​លិបិក្រម​បច្ចុប្បន្ន ។

រក្សាទុក​សន្ទស្សន៍​បច្ចុប្បន្ន

រក្សាទុក​លិបិក្រម​បច្ចុប្បន្ន​នៅ​ក្នុង​ប្រភព​ទិន្នន័យ ។

កំណត់​សន្ទស្សន៍​បច្ចុប្បន្ន​ឡើង​វិញ

កំណត់​លិបិក្រម​បច្ចុប្បន្ន​ឡើងវិញ​ទៅ​ការ​កំណត់​ដែល​វា​មាន​នៅពេល​ដែល​ចាប់ផ្ដើម​ប្រអប់ ។

សេចក្តី​លម្អិត​សន្ទស្សន៍

នៅ​ពេល​ដែល​អ្នក​ប្តូរ​សេចក្តី​លម្អិត​របស់​លិបិក្រម​បច្ចុប្បន្ន​ ហើយ​បន្ទាប់​មក​ជ្រើស​លិបិក្រម​មួយ​ផ្សេង​​ ដែលការ​ផ្លាស់​ប្តូរ​ត្រូវ​បាន​ហុច​ទៅ​កាន់​ប្រភព​ទិន្នន័យ​ភ្លាម​ ។ អ្នក​គ្រាន់​តែ​អាច​ចាក​ចេញ​ពី​ប្រអប់​ ឬ​ជ្រើស​លិបិក្រម​មួយ​ផ្សេង បើ​ការ​ផ្លាស់​ប្តូរ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ជោគ​ជ័យ​ដោយ​ប្រភព​ទិន្នន័យ ។ ទោះ​ជា​យ៉ាងណា អ្នក​អាច​មិន​ធ្វើ​ការ​ផ្លាស់​ប្តូរ​វិញ​ដោយ​ចុច​រូប​តំណាង​ កំណត់​លិបិក្រម​បច្ចុប្បន្ន​ឡើងវិញ​

មានតែ​មួយ​គត់

បញ្ជាក់​ថាតើ លិបិក្រម​បច្ចុប្បន្ន​អនុញ្ញាត​តែ​តម្លៃ​មាន​តែ​មួយ​គត់​ឬអត់ ។ ការ​ធីក​ជម្រើស មាន​តែ​មួយ​គត់ គឺ​ការពារ​ទិន្នន័យ​ចម្លង​ពីការ​បញ្ចូល​នៅ​ក្នុង​វាល ហើយ​ត្រូវប្រាកដ​ភាព​ត្រឹមត្រូវ​របស់​ទិន្នន័យ ។

វាល

តំបន់ វាល បង្ហាញ​បញ្ជី​មួយ​នៃ​វាល​​ក្នុង​តារាង​បច្ចុប្បន្ន ។ អ្នក​ក៏​អាច​ជ្រើស​វាល​​ច្រើន ។ ដើម្បី​យក​វាល​​មួយ​ចេញ​ពី​ជម្រើស ជ្រើស​ធាតុ​ទទេ​នៅ​ដើម​បញ្ជី ។

វាល​សន្ទស្សន៍

បង្ហាញ​​បញ្ជី​វាល​ក្នុង​តារាង​បច្ចុប្បន្ន ។ អ្នក​អាច​ជ្រើសវាល​ច្រើន ។

លំដាប់​តម្រៀប

កំណត់​លំដាប់​តម្រៀប ។

បិទ

បិទ​ប្រអប់ ។