រចនា​តារាង

ក្នុង​បង្អួច រចនា​តារាង អ្នក​កំណត់​តារាង​ថ្មី​មួយ ឬ​កែសម្រួល​រចនា​សម្ពន្ធ​តារាង​មួយ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ក្នុង​បង្អួច​ឯកសារ​មូលដ្ឋាន​ទិន្នន័យ ចុច​រូប​តំណាង​តារាង ។ ជ្រើស​បញ្ចូល​ - រចនា​តារាង ឬ​កែសម្រួល - កែសម្រួល


ទិដ្ឋភាព​ទូទៅ​មូល​ដ្ឋាន​ទិន្នន័យ

ការ​រចនា​តារាង

បង្អួច​មាន​របារ​ម៉ឺនុយ​​ផ្ទាល់​ខ្លួន​ ។ វា​ក៏​មាន​ពាក្យ​បញ្ជា​ថ្មី​ដូច​ខាង​ក្រោមរចនា​សន្ទស្សន៍

តំបន់​កំណត់​​តារាង

តំបន់​នេះ​ជា​កន្លែង​ដែល​អ្នក​កំណត់​រចនា​សម្ព័ន្ធ​តារាង ។

ឈ្មោះ​​វាល

បញ្ជាក់​ឈ្មោះ​វាល​​ទិន្នន័យ​ ។​ ចំណាំ​ការ​កំហិត​របស់​មូលដ្ឋាន​ទិន្នន័យ​ ដូច​ជា​ប្រវែង​ឈ្មោះ តួ​អក្សរ​ពិសេស​ និង​ចន្លោះ ។

ប្រភេទ​វាល

បញ្ជាក់​ប្រភេទ​វាល ។

ពិពណ៌នា

បញ្ជាក់​​សេចក្តី​ពណ៌នា​ស្រេច​​​​ចិត្ត​មួយ ។

ក្បាល​ជួរ​ឈរ​មាន​ពាក្យ​បញ្ជា​ម៉ឺនុយ​បរិបទ​ខាង​ក្រោម ៖

កាត់

កាត់​ជួរ​ដេក​ដែល​បាន​ជ្រើស​ទៅ​ក្ដារ​តម្បៀត​ខ្ទាស់ ។

ចម្លង

ចម្លង​ជួរ​ដេក​ដែល​បាន​ជ្រើស​ទៅ​ក្ដារ​តម្បៀត​ខ្ទាស់ ។

បិទភ្ជាប់

បិទ​ភ្ជាប់​មាតិកា​នៃ​ក្ដារ​តម្បៀត​ខ្ទាស់ ។

លុប

លុប​ជួរ​ដេក​ដែល​បាន​ជ្រើស​។

បញ្ចូល​ជួរ​ដេក

បញ្ចូល​ជួរ​ដេក​ទទេ​ខាង​លើ​ជួរដេក​បច្ចុប្បន្ន ប្រសិន​បើ​តារាង​មិន​ត្រូវ​បាន​រក្សាទុក ។ បញ្ចូល​ជួរ​ដេក​ទទេ​មួយ​នៅ​ខាង​ចុង​តារាង ប្រសិន​បើ​តារាង​ត្រូវបាន​រក្សាទុក ។

កូនសោ​​ចម្បង

បើ​ពាក្យ​បញ្ជា​នេះ​មាន​សញ្ញា​សម្គាល់​មួយ​ វាល​ទិន្នន័យ​ក្នុង​បន្ទាត់​នេះ​ជា​កូន​សោ​ចម្បង ។ ដោយ​ចុច​ពាក្យ​បញ្ជា​​ អ្នក​អាច​ធ្វើ​ឲ្យ​ស្ថាន​ភាព​សកម្ម​ ឬ​អ​សកម្ម ។ ពាក្យ​បញ្ជា​អាច​ត្រូវ​បាន​មើល​ឃើញ​ លុះ​ត្រា​តែ​ប្រភព​ទិន្នន័យ​គាំ​ទ្រ​កូន​សោរ​សំខាន់ ។

លក្ខណសម្បត្តិ​វាល

កំណត់​លក្ខណសម្បត្តិ​វាល​នៃ​វាល​ដែល​បាន​ជ្រើស​បច្ចុប្បន្ន ។

ប្រវែង

បញ្ជាក់​​ប្រវែង​វាល​ទិន្នន័យ ។

ខ្ទង់​ទសភាគ

បញ្ជាក់​ចំនួន​ខ្ទង់​ទសភាគ​សម្រាប់​វាល​លេខ ឬ​វាល​ទសភាគ ។

តម្លៃ​លំនាំដើម

បញ្ជាក់​​តម្លៃ​លំនាំដើម​ក្នុង​កំណត់ត្រា​ទិន្នន័យ​ថ្មី ។

ឧទាហរណ៍​​ទ្រង់ទ្រាយ

ការ​បង្ហាញ​កូដ​ទ្រង់​ទ្រាយ​ដែល​អ្នក ​អាច​ជ្រើស​ជា​ប៊ូតុង​ ...

...

ប៊ូតុង​នេះ​នឹង​បើក​ប្រអប់ ទ្រង់ទ្រាយ​វាល ។

តំបន់​ជំនួយ

បង្ហាញ​អត្ថបទ​ជំនួយ ។