រចនា​សំណុំ​បែបបទ

ឯកសារ LibreOffice ណា​មួយ​អាច​ត្រូវ​បាន​ពង្រីក​ទៅ​ក្នុង​សំណុំ​បែបបទ​មួយ ។ គ្រាន់​តែ​បន្ថែម​វត្ថុ​បញ្ជា​សំណុំ​បែបបទ​មួយ ឬ​ច្រើន​ប៉ុណ្ណោះ ។

បើក​របារឧបករណ៍​វត្ថុ​បញ្ជា​សំណុំ​បែបបទ ។ របារឧបករណ៍​វត្ថុ​បញ្ជា​សំណុំ​បែបបទ​មានអនុគមន៍ ដែល​ចាំបាច់​ដើម្បី​កែសម្រួល​សំណុំ​បែបបទ​មួយ ។ អនុគមន៍​ផ្សេង​ទៀត​អាច​រក​បាន​ក្នុង​របារ​រចនា​សំណុំ​បែបបទ និង​ របារ វត្ថុ​បញ្ជា​បញ្ជា​ច្រើន​ទៀត ។

ក្នុង​ការ​រចនា​សំណុំ​បែបបទ​អ្នក​អាច រួមបញ្ចូល​​វត្ថុ​បញ្ជា អនុវត្ត​លក្ខណសម្បត្តិ ទៅ​ពួក​វា កំណត់ លក្ខណសម្បត្តិ​សំណុំ​បែបបទ និង​កំណត់​សំណុំ​បែបបទ​រង ។

រូបតំណាង កម្មវិធី​រុករក​សំណុំបែបបទ Icon នៅលើ​របារ​រចនា​សំណុំបែបបទ ដែលបើក កម្មវិធី​រុករក​សំណុំបែបបទ ។

រូប​តំណាង បើក​ក្នុង​របៀប​រចនា icon អនុញ្ញាត​ឲ្យ​អ្នក​រក្សាទុក​ឯកសារ​សំណុំ​បែបបទ​មួយ​ ដូច្នេះ​ វា​តែងតែ​បើក​ក្នុង​របៀប​កែសម្រួល ។

បើ​មាន​កំហុស​មួយ​កើត​ឡើង​ខណៈ​ពេល​កំពុង​ផ្តល់​តម្លៃ​លក្ខណសម្បត្តិ​ទៅ​ឲ្យ​វត្ថុ​ដែលមាន​ក្នុ​ងសំណុំ​បែប​បទ (ឧទាហរណ៍ ពេល​ផ្តល់​តម្លៃ​តារាង​មូលដ្ឋាន​ទិន្នន័យ​ដែល​មិនមាន​ស្រាប់​មួយ​ទៅ​ឲ្យ​វត្ថុ) សារ​កំហុស​ដែលត្រូវ​គ្នា​លេច​ឡើង ។ សារ​កំហុស​នេះ​អាច​មាន​ប៊ូតុង​ ច្រើន​ទៀត​ ។ បើ​អ្នក​ចុច​ ច្រើន​ទៀត​ ប្រអប់​មួយ​ដែល​បង្ហាញ​ព័ត៌មាន​បន្ថែម​អំពី​បញ្ហា​បច្ចុប្បន្ន​លេច​ឡើង ។​