លក្ខណសម្បត្តិ​តភ្ជាប់

ប្រសិន​បើ​អ្នក​ចុច​ទ្វេដង​លើ​ការ​តភ្ជាប់​រវាង​វាល​ដែលមាន​តំណពីរ​នៅ​ក្នុងការ​រចនាសំណួរ ឬ​ប្រសិន​បើ​អ្នក​ជ្រើស បញ្ចូល - ទំនាក់ទំនង​ថ្មីប្រអប់​លក្ខណសម្បត្តិ​តភ្ជាប់ នឹង​លេចឡើង ។ លក្ខណសម្បត្តិទាំង​នេះ​នឹង​ត្រូវ​បានប្រើ​នៅ​ក្នុង​សំណួរ​ទាំងអស់​ដែលបាន​បង្កើត​នៅ​ពេល​ក្រោយ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

បើក​រចនា​សំណួរ និង​ជ្រើស បញ្ចូល - ទំនាក់​ទំនង​ថ្មី ឬ​ចុច​ទ្វេដង​លើ​បន្ទាត់​តភ្ជាប់​រវាង​តារាង​ពីរ ។


តារាង​​ដែល​​ពាក់ព័ន្ធ

បញ្ជាក់​​តារាង​ខុស​គ្នា​ពីរ ដែល​អ្នក​ចង់​ចូលរួម ។

វាល​​​ដែល​​ពាក់ព័ន្ធ

បញ្ជាក់​វាល​ទិន្នន័យ​ពីរ ​ដែល​នឹង​ត្រូវ​បាន​ភ្ជាប់​ដោយ​ទំនាក់​ទំនង​មួយ ។

ជម្រើស

ប្រភេទ

បញ្ជាក់​ប្រភេទ​តំណ​នៃ តំណ​ដែលបាន​ជ្រើស ។ មូលដ្ឋានទិន្នន័យ​មួយ​ចំនួន គាំទ្រ​តែ​សំណុំរង​នៃ​ប្រភេទ​ដែល​អាច​ប៉ុណ្ណោះ ។

ចូល​រួម​​ខាង​ក្នុង

ជា​មួយ​ការ​​ភ្ជាប់​ខាង​ក្នុង​ តារាង​លទ្ធផល​មាន​តែ​កំណត់​ត្រា​ដែល​​​ដែលមាតិកា​នៃ​វាល​​ដែល​​បាន​ភ្ជាប់​ដូច​គ្នា ។ ក្នុង​​តំណរបស់​ LibreOffice SQL ប្រភេទនេះ​ ត្រូវ​បាន​បង្កើត​ដោយ​ឃា្ល​ WHERE ដែល​ឆ្លើយ​តប ។

ចូល​រួម​​ខាង​ឆ្វេង

ជាមួយ​ការ​ភ្ជាប់​​ខាង​ឆ្វេង​ តារាង​លទ្ធផល​មាន​វាល​ទាំង​អស់​នៃ​តារាង​ខាង​ឆ្វេង​ និង​​មាន​វាល​​ខ្លះ​ពី​តារាង​ខាង​ស្តាំដែល​មាន​មាតិកាដូច​គ្នា ។ ក្នុង​តំណ LibreOffice SQL ប្រភេទ​នេះ​ឆ្លើយ​តប​នឹង​ពាក្យ​បញ្ជា​ LEFT OUTER JOIN ​។

ចូល​រួម​​ខាង​ស្តាំ

ជាមួយ​នឹង​ចូលរួម​ខាង​ស្តាំ តារាង​លទ្ធផល​នឹង​មាន​វាល​​ទាំងអស់​​នៃ​តារាង​ខាង​ស្តាំ និង​មាន​តែ​វាល​នៃ​តារាង​ខាង​ឆ្វេង​ដែល​មាតិកា​នៃ​វាល​ដែល​បាន​តភ្ជាប់ ក្នុង​ LibreOffice SQL ប្រភេទ​តំណ​នេះ​ឆ្លើយ​តប​នឹង​ពាក្យ​បញ្ជា​ RIGHT OUTER JOIN ។

ចូលរួម​ពេញ​លេញ

សម្រាប់​ការ​ចូលរួម​ពេញលេញ តារាង​លទ្ធផល​នឹង​មាន​វាល​​ទាំងអស់​នៃ​តារាង​ខាង​ឆ្វេង និង​ខាង​ស្តាំ ។ ក្នុង SQL នៃ LibreOffice តំណ​ប្រភេទ​នេះ​ត្រូវ​គ្នា​ទៅ​នឹង​ពាក្យ​បញ្ជា FULL OUTER JOIN ។

ធម្មតា

បញ្ចូល​គ្រាប់​ចុច NATURAL ទៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍ SQL ដែល​កំណត់​ទំនាក់ទំនង ។​ ការ​តភ្ជាប់​ទំនាក់ទំនង​ជួរឈរ​ទាំង​អស់​ដែល​មាន​ឈ្មោះ​ជួរឈរ​ដូចគ្នា​នៅ​ក្នុង​តារាង​ទាំង​ពីរ ។ តារាង​ដែល​បាន​ភ្ជាប់​មាន​តែ​ជួរឈរ​សម្រាប់គូរ​ជួរឈរ​ដែលមាន​ឈ្មោះ​ស្មើៗ​គ្នា ។