រចនា​សំណួរ

The ទិដ្ឋភាព​រចនា​សំណួរ អនុញ្ញាត​អ្នក​ឲ្យ​បង្កើត​និង​កែ​សម្រួល​សំណួរ​មូលដ្ឋាន​ទិន្ន័យ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

នៅ​ក្នុង​បង្អួច​ឯកសារ​មូលដ្ឋាន​ទិន្នន័យ ចុច​រូបតំណាង សំណួរ បន្ទាប់មក​ជ្រើស កែសម្រួល - កែសម្រួល


រូប​តំណាង​ចំណាំ

មូលដ្ឋាន​ទិន្នន័យ​ភាគ​ច្រើន​ប្រើ​សំណួរ​ដើម្បី​ត្រង ឬ​តម្រៀប​តារាង​មូលដ្ឋាន​ទិន្នន័យ ដើម្បី​បង្ហាញ​កំណត់​ត្រា​លើ​កុំព្យូទ័រ​របស់​អ្នក ។ ទិដ្ឋភាព​ផ្តល់​នូវ​មុខងារ​ដូច​សំណួរ​ដែរ ប៉ុន្តែ​បង្ហាញ​នៅ​ខាង​ម៉ាស៊ីន​បម្រើ ។ បើ​មូលដ្ឋាន​ទិន្នន័យ​របស់​អ្នក​ស្ថិត​នៅ​លើ​ម៉ាស៊ីន​បម្រើ​ដែល​គាំទ្រ​ទិដ្ឋភាព នោះ​អ្នក​អាច​ប្រើ​ទិដ្ឋភាព​ដើម្បី​ត្រង​កំណត់​ត្រា​លើ​ម៉ាស៊ីន​បម្រើ​ដើម្បី​បង្កើន​ល្បឿន​បង្ហាញ ។


រូប​តំណាង​ចំណាំ

ជ្រើស​ពាក្យ​បញ្ជា បង្កើត​ទិដ្ឋភាព ពី​ទំព័រ​ថេប តារាង នៃ​ឯកសារ​មូលដ្ឋាន​ទិន្នន័យ អ្នក​នឹង​ឃើញ​បង្អួច រចនា​ទិដ្ឋភាព ដែល​ដូច​គ្នា​និង​បង្អួច រចនា​សំណួរ ដែល​បាន​ពណ៌នា​ទីនេះ ។


បង្ល់​បង្អួច​រចនា​សំណួរ​ត្រូវ​បាន​រក្សា​ទុក​ជាមួយ​សំណួរ​ដែល​បាន​បង្កើត ប៉ុន្តែ​មិន​អាច​រក្សា​ទុក​ជាមួយ​ទិដ្ឋភាព​ដែល​បាន​បង្កើត ។

ទិដ្ឋភាព​រចនា

ដើម្បី​បង្កើត​សំណួរ​មួយ ចុច​រូបតំណាងសំណួរ ក្នុង​ឯកសារ​មូលដ្ឋាន​ទិន្នន័យ បន្ទាប់​មក​ចុច​ បង្កើត​សំណួរ​ក្នុង​ទិដ្ឋភាព​រចនា ។

ស្លាប​ព្រិល​ខាង​ក្រោម​នៃ​ទិដ្ឋភាព​រចនា គឺ​ជា​កន្លែង​ដែល​អ្នក កំណត់ សំណួរ ។ ដើម្បី​កំណត់​សំណួរ បញ្ជាក់​មូលដ្ឋាន​ទិន្នន័យ field names ដើម្បី​ដាក់​បញ្ចូល និង លក្ខខណ្ឌ ដើម្បីបង្ហាញ​វាល ។ ដើម្បី​រៀបចំ​ជួរឈរ​ឡើងវិញ​នៅ​ក្នុងស្លាបព្រិល​ខាង​ក្រោម​នៃ​ទិដ្ឋភាព​រចនា អូស​បឋមកថា​ជួរឈរ​ទៅទីតាំង​ថ្មី ឬ​ជ្រើស​ជួរឈរ និង​ចុច +គ្រាប់ចុច​ព្រួញ ។

នៅផ្នែក​​ខាង​លើ​នៃ​បង្អួច​ទិដ្ឋភាព​រចនាសំណួរ រូបតំណាង នៃ​របារ រចនា​​សំណួរ និង​របារ​ រចនាត្រូវ​បាន​បង្ហាញ ។

បើ​អ្នក​ចង់​សាកល្បង​សំណួរ​មួយ សូម​ចុចឈ្មោះ​សំណួរ​ទ្វេ​ដងក្នុងឯកសារ​មូលដ្ឋាន​ទិន្នន័យ ។ លទ្ធផល​សំណួរ​នឹង​ត្រូវ​បាន​បង្ហាញ​ក្នុង​តារាង​មួយ ស្រដៀង​ទៅ​នឹង​ទិដ្ឋភាព​ប្រភព​ទិន្នន័យ​ដែរ ។ ចំណាំ ៖ តារាង​ត្រូវ​បាន​បង្ហាញ​បណ្តោះ​អាសន្ន​ប៉ុណ្ណោះ ។

សោ​នៅ​ក្នុង​ទិដ្ឋភាព​រចនាស​សំណួរ

គ្រាប់​ចុច

អនុគមន៍

F4

មើល​ជា​​​មុន

F5

រត់​សំណួរ

F7

បន្ថែម​តារងា​ឬ​សំណួរ​


រកមើល

When you open the query design for the first time, you see a dialog in which you must first select the table or query that will be the basis for your new query.

ចុច​ទ្វេដង​លើ​វាល​ដើម្បី​បន្ថែម​ពួក​វា​ទៅ​សំណួរ ។ អូស និង​ទម្លាក់​ដើម្បី​កំណត់​ទំនាក់​ទំនង ។

រូប​តំណាង​ចំណាំ

ខណៈ​ពេល​​រចនា​សំណួរ អាច​មិន​អាច​កែប្រែ​តារាង​ដែល​បាន​ជ្រើស​បាន​ទេ ។


យក​តារាង​ចេញ

ដើម្បី​យក​តារាង​ចេញ​ពី​ទិដ្ឋភាព​រចនា សូម​ចុច​ស៊ុម​ខាង​លើ​នៃ​បង្អួច​តារាង ហើយ​បង្ហាញ​ម៉ឺនុយ​បរិបទ ។ អ្នក​អាច​ប្រើ​ពាក្យ​បញ្ជា លុប ដើម្បី​យក​តារាង​ចេញ​ពី​ទិដ្ឋភាព​រចនា ។ ជម្រើស​មួយ​ទៀត គឺ​ត្រូវ​ចុច​គ្រាប់​ចុច​លុប (Delete) ។

ផ្លាស់ទី​តារាង និង​កែប្រែ​ទំហំ​តារាង

អ្នក​អាច​ប្តួរ​ទំហំ និង​រៀបចំ​តារាង​តាម​ចំណង់​ចំណូល​ចិត្ត​របស់​អ្នក ។ ដើម្បី​ផ្លាស់ទី​តារាង សូម​អូស​ស៊ុម​ខាង​លើ​ទៅ​ទីតាំង​ដែល​ចង់​បាន ។​ ពង្រីក ឬ​បន្ថយ​ទំហំ​ដែល​តារាង​ត្រូវ​បាន​បង្ហាញ ដោយ​ដាក់​ទស្សន៍​ទ្រនិច​កណ្តុរ​លើ​ស៊ុម​មួយ ឬ​លើ​ជ្រុង​មួយ និង​អូស​តារាង​រហូត​ដល់​ទំហំ​ដែល​ចង់​បាន ។

ទំនាក់​ទំនង​តារាង

បើ​មាន​ទំនាក់​ទំនង​ទិន្នន័យ​រវាង​ឈ្មោះ​វាល​​មួយ​ក្នុង​តារាង​មួយ និង​ឈ្មោះ​វាល​មួយ​ក្នុង​តារាង​មួយ​ទៀត អ្នក​អាច​ប្រើ​ទំនាក់​ទំនង​ទាំង​នេះ​សម្រាប់​សំណួរ​របស់​អ្នក ។

ឧទាហរណ៍ បើ​អ្នក​មាន​សៀវភៅ​បញ្ជី​មួយ​សម្រាប់​ទំនិញ​ដែល​សម្គាល់​ដោយ​លេខ​ទំនិញ​មួយ និង​សៀវ​ភៅ​បញ្ជី​សម្រាប់​អតិថិជន​ដែល​អ្នក​កត់ត្រា​ទំនិញ​ទាំងអស់​ដែល​អតិថិជន​បញ្ជា​ទិញ ដោយ​ប្រើ​លេខ​ទំនិញ​ដែល​ត្រូវ​គ្នា នោះ​នឹង​មាន​ទំនាក់​ទំនង​មួយ​រវាង​វាល​ទិន្នន័យ "លេខ​ទំនិញ" ពីរ ។ ឥឡូវ​បើ​អ្នក​ចង់​បង្កើត​សំណួរ​មួយ​ដែល​ត្រឡប់​ទំនិញ​ទាំងអស់​ដែល​អតិថិជន​ម្នាក់​បាន​បញ្ជា​ទិញ នោះ​អ្នក​ត្រូវ​ទាញ​យក​ទិន្នន័យ​ពី​សៀវភៅ​បញ្ជី​ពីរ ។ ដើម្បី​ធ្វើ​ដូច្នេះ អ្នក​ត្រូវ​ប្រាប់ LibreOffice ពី​ទំនាក់​ទំនង​ដែល​មាន​រវាង​ទិន្នន័យ​ក្នុង​សៀវភៅ​បញ្ជី​ពីរ ។

ដើម្បី​ធ្វើ​ដូច្នេះ សូម​ចុច​ឈ្មោះ​វាល​មួយ​ក្នុង​តារាង​មួយ (ឧទាហរណ៍ ឈ្មោះ​វាល "លេខ​វត្ថុ" ពី​តារាង "អតិថិជន") សង្កត់​ប៊ូតុង​កណ្តុរ ហើយ​បន្ទាប់​មក​អូស​ឈ្មោះ​វាល​ទៅ​ឈ្មោះ​វាល​នៃ​តារាង​ផ្សេង​ទៀត ("លេខ​វត្ថុ" ពី​តារាង "វត្ថុ") ។ នៅ​ពេល​អ្នក​លែង​កណ្តុរ បន្ទាត់​មួយ​ដែល​តភ្ជាប់​វាល​ពីរ​ក្នុង​បង្អួច​ពីរ នឹង​លេចឡើង ។ លក្ខខណ្ឌ​ត្រូវ​គ្នា​ដែល​មាតិកា​នៃ​ឈ្មោះ​វាល​ពីរ​ត្រូវ​តែ​ដូចគ្នា ត្រូវ​បាន​បញ្ចូល​ក្នុង​សំណួរ SQL លទ្ធផល ។

ការ​បង្កើត​នៃ​សំណួរ​មួយ​ដែល​ត្រូវ​បាន​ពឹងផ្អែក​លើ​សន្លឹក​ទាក់ទង​គ្នា​ច្រើន អាច​ធ្វើ​បាន​​លុះត្រា​តែ​អ្នក​ប្រើ LibreOffice ជា​ចំណុច​ប្រទាក់​សម្រាប់​មូលដ្ឋាន​ទិន្នន័យ​ទំនាក់​ទំនង​មួយ ។

រូប​តំណាង​ចំណាំ

អ្នក​មិន​អាច​ចូល​ដំណើរការ​តារាង​ពី​មូលដ្ឋាន​ទិន្នន័យ​ខុស​គ្នា​ក្នុង​សំណួរ​មួយ​បាន​ទេ ។ សំណួរ​ដែល​ជាប់​ទាក់ទង​នឹង​តារាង​ច្រើន អាច​ត្រូវ​បាន​បង្កើត​តែ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​មួយ​ប៉ុណ្ណោះ ។


ការ​បញ្ជាក់​​ប្រភេទ​តំណ

បើ​អ្នក​ចុច​ទ្វេដង​លើ​បន្ទាត់​ដែល​តភ្ជាប់​វាល​ពីរ​ដែល​បាន​តភ្ជាប់ ឬ​ហៅ​ពាក្យ​បញ្ជា​ម៉ឺនុយ បញ្ចូល - ទំនាក់​ទំនង​ថ្មី អ្នក​អាច​បញ្ជាក់​ប្រភេទ​តំណ​ក្នុង​ប្រអប់ ទំនាក់​ទំនង ។

ច្រាស​មកវិញ សង្កត់ ថេប រហូត​ដល់​បន្ទាត់​ត្រូវបាន​ជ្រើស បន្ទាប់មក​សង្កត់ ប្ដូរ​(Shift)+F10 ដើម្បី​បង្ហាញ​ម៉ឺនុយ​បរិបទ និង​ជ្រើស​ពាក្យ​បញ្ជា កែសម្រួល ។ មូលដ្ឋាន​ទិន្នន័យ​មួយចំនួន​គាំទ្រ​តែ​សំណុំរង​នៃ​ប្រភេទ​ចូលរួម​ដែលអាច​តែ​ប៉ុណ្ណោះ ។

ការ​លុប​ទំនាក់​ទំនង

ដើម្បី​លុប​ទំនាក់​ទំនង​មួយ​រវាង​តារាង​ពីរ ចុច​លើ​បន្ទាត់​តភ្ជាប់ ហើយ​បន្ទាប់​មក​ចុច​គ្រាប់​ចុច លុប (Delete) ។

ជា​ជម្រើស​ លុប​ធាតុ​និមួយ​ៗ​ក្នុ​ងវាល​​ដែល​ពាក់​ព័ន្ធក្នុ​ងប្រអប់​ប្រអប់​ទំនាក់​ទំនង​ ។ ឬ​ចុច​ថេប (Tab) រហូត​ដល់​ព្រួញ​តភ្ជាប់​ត្រូវ​បាន​បង្ហាញ​ និង​បន្លិច បន្ទាប់​មក​ចុច ប្ដូរ(​Shift)+F10 ដើម្បី​បើក​ម៉ឺនុយ​បរិបទ ហើយ​ជ្រើស​ពាក្យ​បញ្ជាលុប ។

កំណត់​សំណួរ

ជ្រើស​លក្ខខណ្ឌ​ដើម្បី​កំណត់​សំណួរ ។ ជួរឈរ​នីមួយៗ​នៃ​តារាង​រចនា​ព្រម​ទទួល​វាល​​ទិន្នន័យ​មួយ​សម្រាប់​សំណួរ ។ លក្ខខណ្ឌ​ក្នុង​ជួរដេក​មួយ​ត្រូវ​បាន​ភ្ជាប់​ដោយ​ប៊ូលីន AND មួយ ។

បញ្ជាក់​ឈ្មោះ​វាល

ដំបូង ជ្រើស​ឈ្មោះ​វាល​​ទាំងអស់​ពី​តារាង​ដែល​អ្នក​ចង់​បន្ថែម​ទៅ​សំណួរ ។ អ្នក​អាច​ធ្វើ​ដូច្នេះ​ដោយ​ប្រើ​អូស និង​ទម្លាក់ ឬ​ដោយ​ចុច​ទ្វេដង​លើ​ឈ្មោះ​វាល​មួយ​ក្នុង​បង្អួច​តារាង ។ ជាមួយ​វិធីសាស្ត្រ​​អូស និង​ទម្លាក់ សូម​ប្រើ​កណ្តុរ​ដើម្បី​អូស​ឈ្មោះ​វាល​​មួយ​ពី​បង្អួច​តារាង ទៅ​ក្នុង​តំបន់​ខាង​ក្រោម​នៃ​រចនា​សំណួរ ។ នៅ​ពេល​អ្នក​ធ្វើ​ដូច្នេះ អ្នក​អាច​សម្រេច​ចិត្ត​ថា​តើ​ជួរឈរ​ណា​មួយ ដែល​អ្នក​ចង់​បន្ថែម​វាល​​ទៅ ។ ជ្រើស​ឈ្មោះ​វាល​​មួយ​ដោយ​ចុច​ទ្វេដង ។ នោះ​វា​នឹង​ត្រូវ​បាន​បន្ថែម​ទៅ​ជួរឈរ​ទទេ​បន្ទាប់ ។

ការ​លុប​ឈ្មោះ​វាល

ដើម្បី​យក​ឈ្មោះ​វាល​​មួយ​ចេញ​ពី​សំណួរ សូម​ចុច​​ក្បាល​ជួរឈរ​នៃ​​វាល និង​ជ្រើស​ពាក្យ​បញ្ជា លុប លើ​ម៉ឺនុយ​បរិបទ​សម្រាប់​ជួរឈរ ។

រក្សាទុក​​សំណួរ

ប្រើ​រូបតំណាង រក្សាទុក លើ​របារ​ស្តង់ដារ ដើម្បី​រក្សា​ទុក​សំណួរ ។ អ្នក​នឹង​ឃើញ​ប្រអប់​មួយ ដែល​សុំ​ឲ្យ​អ្នក​បញ្ចូល​ឈ្មោះ​មួយ​សម្រាប់​សំណួរ ។ បើ​មូលដ្ឋាន​ទិន្នន័យ​គាំទ្រ​គ្រោង​ការណ៍ នោះ​អ្នក​ក៏​អាច​បញ្ចូល​គ្រោង​ការណ៍​មួយ​ផង​ដែរ ។

គ្រោង​ការណ៍

បញ្ចូល​ឈ្មោះ​គ្រោង​ការណ៍​ដែល​ត្រូវ​បាន​ផ្តល់​តម្លៃ​ទៅ​សំណួរ ឬ​ទិដ្ឋភាព​តារាង ។

ឈ្មោះ​សំណួរ ឬ​ឈ្មោះ​ទិដ្ឋភាព​តារាង

បញ្ចូល​ឈ្មោះ​សំណួរ ឬ​ទិដ្ឋភាព​តារាង ។

ការ​ត្រង​ទិន្នន័យ

ដើម្បី​ត្រង​ទិន្នន័យ​សំណួរ កំណត់​ចំណង់​ចំណូល​ចិត្ត​ដែល​ចង់​បាន ក្នុង​តំបន់​ខាង​ក្រោម​នៃ​ទិដ្ឋភាព​រចនា ។ មាន​បន្ទាត់​ដូច​ខាង​ក្រោម ៖

វាល

បញ្ចូល​ឈ្មោះ​វាល​ទិន្នន័យ ដែល​អ្នក​បាន​យោង​ទៅ​ក្នុង​សំណួរ ។ កំណត់​ទាំងអស់​ដែល​បាន​ធ្វើ​ក្នុង​ជួរដេក​ខាង​ក្រោម នឹង​យោង​ទៅ​វាល​​នេះ ។ បើ​អ្នក​ធ្វើ​ឲ្យ​ក្រឡា​មួយ​សកម្ម​​ដោយ​ចុច​កណ្តុរ​ម្តង នោះ​អ្នក​នឹង​ឃើញ​ប៊ូតុង​ព្រួញ​មួយ ដែល​អាច​ឲ្យ​អ្នក​ជ្រើស​វាល​​មួយ ។ ជម្រើស "ឈ្មោះ​តារាង.*" នឹង​ជ្រើស​វាល​​​ទិន្នន័យ​ទាំងអស់ ហើយ​លក្ខណៈ​វិនិច្ឆ័យ​មាន​សុពលភាព​សម្រាប់​វាល​​តារាង​ទាំងអស់ ។

ឈ្មោះ​ក្លែងក្លាយ

បញ្ជាក់​ឈ្មោះ​ក្លែងក្លាយ​មួយ ។ ឈ្មោះ​ក្លែងក្លាយ​នឹង​ត្រូវ​បាន​រាយ​ក្នុង​សំណួរ​ជំនួស​ឲ្យ​ឈ្មោះ​វាល ។ នេះ​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ស្លាក​ជួរ​ឈរ​ដែល​កំណត់​ដោយ​អ្នក​ប្រើ ។ ឧទាហរណ៍ បើ​វាល​​ទិន្នន័យ​មាន​ឈ្មោះ PtNo ហើយ​អ្នក​ចង់​ឲ្យ​មាន PartNum ក្នុង​សំណួរ​ជំនួស​ឲ្យ​ឈ្មោះ​នោះ សូម​បញ្ចូល PartNum ជា​ឈ្មោះ​ក្លែងក្លាយ ។

ក្នុង​សេចក្តី​ថ្លែង​ការណ៍ SQL ឈ្មោះ​ក្លែងក្លាយ​ត្រូវ​បាន​កំណត់​ដូច​ខាង​ក្រោម ៖

SELECT ជួរឈរ AS ឈ្មោះ​ក្លែងក្លាយ FROM តារាង ។

ឧទាហរណ៍ ៖

SELECT "PtNo" AS "PartNum" FROM "Parts"

តារាង

តារាង​មូលដ្ឋាន​ទិន្នន័យ​ត្រូវ​គ្នា​នៃ​វាល​​ទិន្នន័យ​ដែល​បាន​ជ្រើស ត្រូវ​បាន​រាយ​នៅ​ទីនេះ ។ បើ​អ្នក​ធ្វើ​ឲ្យ​ក្រឡា​មួយ​សកម្ម​ដោយ​ចុច​កណ្តុរ​ម្តង ព្រួញ​មួយ​នឹង​លេចឡើង​ដែល​អាច​ឲ្យ​អ្នក​ជ្រើស​តារាង​មួយ​ទៀត​នៃ​សំណួរ​បច្ចុប្បន្ន ។

តម្រៀប

ប្រសិន​បើអ្នក​ចុច​ក្រឡា នោះ​អ្នក​អាច​ជ្រើស​ក្នុង​ចំណោម​ជម្រើស​តម្រៀប ៖ លំដាប់ឡើង លំដាប់​ចុះ និង​មិន​តម្រៀប ។ វាល​អត្ថបទ​នឹងត្រូវបាន​តម្រៀប​តាម​អក្សរក្រម និង​វាល​លេខ​ត្រូវបាន​តម្រៀប​តាម​លេខរៀង ។ ចំពោះ​មូលដ្ឋាន​ទិន្នន័យ​ភាគច្រើន អ្នក​គ្រប់គ្រង​អាច​កំណត់​ជម្រើស​តម្រៀប ។

មើលឃើញ

បើ​អ្នក​សម្គាល់​លក្ខណសម្បត្តិ មើល​ឃើញ សម្រាប់​វាល​ទិន្នន័យ​មួយ វាល​​នោះ​នឹង​អាច​មើល​ឃើញ​ក្នុង​សំណួរ។ បើ​អ្នក​ប្រើ​តែ​វាល​​ទិន្នន័យ​មួយ ដើម្បី​សរសេរ​លក្ខខណ្ឌ​មួយ នោះ​អ្នក​មិន​ចាំបាច់​បង្ហាញ​វា​ទេ ។

លក្ខណៈ​វិនិច្ឆ័យ

បញ្ជាក់​លក្ខណៈ​វិនិច្ឆ័យ ដែល​មាតិកា​នៃ​វាល​​ទិន្នន័យ​គួរ​ត្រូវ​បាន​ត្រង ។

នៅ​ទីនេះ​អ្នក​អាច​បញ្ចូល​លក្ខណៈ​វិនិច្ឆ័យ​បន្ថែម​ទៀត សម្រាប់​តម្រង​ក្នុង​បន្ទាត់​នីមួយៗ ។ លក្ខណៈ​វិនិច្ឆ័យ​ច្រើន​ក្នុង​ជួរឈរ​មួយ នឹង​ត្រូវ​បាន​តភ្ជាប់​ដោយ​តំណ ឬ​មួយ ។

អ្នក​ក៏​អាច​ប្រើ​ម៉ឺនុយ​បរិបទ​នៃ​ក្បាល​បន្ទាត់​ក្នុង​តំបន់​ខាង​ក្រោម​នៃ​រចនា​សំណួរ ដើម្បី​បញ្ចូល​បន្ទាត់​មួយ​ទៀត​សម្រាប់​អនុគមន៍ ៖

អនុគមន៍

អ្នក​អាច​រត់​អនុគមន៍​អាស្រ័យ​លើ​មូលដ្ឋាន​ទិន្នន័យ ។

ប្រសិន​បើ​អ្នក​កំពុង​ធ្វើការ​ជា​មួយ​មូលដ្ឋាន​ទិន្នន័យ HSQL ប្រអប់​បញ្ជី​នៅ​ក្នុង​ជួរដេក អនុគមន៍ ផ្ដល់​ឲ្យ​អ្នក​នូវ​ជម្រើស​ដូច​ខាង​ក្រោម ៖

ជម្រើស

SQL

បែបផែន

គ្មាន​អនុគមន៍

គ្មាន​អនុគមន៍​នឹង​ត្រូវ​បាន​ប្រតិបត្តិ ។

មធ្យម

AVG

គណនា​មធ្យម​នព្វន្ត​នៃ​វាល​មួយ ។

រាប់

COUNT

កំណត់​ចំនួន​កំណត់ត្រា​ក្នុង​តារាង ។ វាល​ទទេ​អាច​ត្រូវ​បាន​រាប់ (a) ឬ​មិន​រាប់ (b) ។

a) COUNT(*) ៖ ការ​ហុច​សញ្ញា​ផ្កាយ​ជា​អាគុយម៉ង់ នឹង​រាប់​កំណត់ត្រា​ទាំងអស់​ក្នុង​តារាង ។

b) COUNT(ជួរឈរ) ​៖ ការ​ហុច​ឈ្មោះ​វាល​​ជា​អាគុយម៉ង់​មួយ នឹង​រាប់​តែ​វាល​ណា​​ដែល​ឈ្មោះ​ក្រឡា​ពាក់ព័ន្ធ​មាន​​តម្លៃ​មួយ ។ តម្លៃ​គ្មាន​សោះ (វាល​ទទេ) នឹង​មិន​ត្រូវ​បាន​រាប់​ទេ ។

អតិបរមា

MAX

កំណត់​តម្លៃ​ខ្ពស់​​បំផុត​នៃ​វាល​មួយ ។

អប្បបរមា

MIN

កំណត់​តម្លៃ​ទាប​​បំផុត​នៃ​វាល​មួយ ។

បូក

SUM

គណនា​ផលបូក​តម្លៃ​នៃ​វាល​ដែល​ទាក់ទង ។

ដាក់​ជា​ក្រុម

GROUP BY

ដាក់​ទិន្នន័យ​សំណួរ​ជា​ក្រុម​តាម​ឈ្មោះ​វាល​​ដែល​បាន​ជ្រើស ។ អនុគមន៍​ត្រូវ​បាន​ប្រតិបត្តិ​ទៅ​តាម​ក្រុម​ដែល​បាន​បញ្ជាក់ ។​ក្នុង ​SQL ជម្រើស​នេះ​ត្រូវ​គ្នា​ទៅ​នឹង​ឃ្លា GROUP BY ។ បើ​លក្ខណៈ​វិនិច្ឆ័យ​មួយ​ត្រូវ​បាន​បន្ថែម នោះ​ធាតុ​នេះ​នឹង​លេច​ឡើង​ក្នុង SQL HAVING ។


អ្នក​ក៏​អាច​បញ្ចូល​ការ​ហៅ​អនុគមន៍​ដោយ​ផ្ទាល់​ទៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍ SQL ។ វាក្យសម្ពន្ធ​គឺ ៖

SELECT FUNCTION(ជួរឈរ) FROM តារាង ។

ឧទាហរណ៍ ការ​ហៅ​អនុគមន៍​ក្នុង SQL សម្រាប់​ប្រមាណវិធី​បូក​គឺ ៖

SELECT SUM("តម្លៃ") FROM "ទំនិញ" ។

លើកលែង​សម្រាប់​អនុគមន៍ ក្រុម អនុគមន៍​ខាង​លើ​ត្រូវ​បានហៅ​ថា​អនុគមន៍​ផ្ដុំ ។ ទាំងនេះ​គឺ​ជា​អនុគមន៍​ដែល​គណនា​ទិន្នន័យ​ ដើម្បីបង្កើត​សេចក្ដី​សង្ខេប​ពី​លទ្ធផល ។ អនុគមន៍​បន្ថែម​ដែល​មិន​ត្រូវ​បាន​រាយ​នៅ​ក្នុង​ប្រអប់​បញ្ជី​អាច​ធ្វើ​បាន​ដែរ ។ ទាំងនេះ​អាស្រ័យ​លើ​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​ជាក់លាក់​​ដែល​កំពុង​ប្រើ និង​នៅ​លើ​ស្ថានភាព​បច្ចុប្បន្ន​របស់​កម្មវិធី​បញ្ជា​មូលដ្ឋាន ។

ដើម្បី​ប្រើ​អនុគមន៍​បន្ថែម​ដែល​មិន​ត្រូវ​បាន​រាយ​នៅ​ក្នុង​ប្រអប់​បញ្ជី អ្នក​ត្រូវ​តែ​បញ្ចូល​ពួកវា​ក្រោម វាល ។

អ្នក​ក៏​អាច​ផ្តល់​ឈ្មោះ​ក្លែងក្លាយ​ទៅ​ការ​ហៅ​អនុគមន៍ ។ បើ​សំណួរ​មិន​ត្រូវ​បាន​បង្ហាញ​ក្នុង​ក្បាល​ជួរឈរ សូម​បញ្ចូល​ឈ្មោះ​ដែល​ចង់​បាន​ក្រោម ឈ្មោះ​ក្លែងក្លាយ ។

អនុគមន៍​ត្រូវ​គ្នា​ក្នុង​សេចក្តី​ថ្លែង​ការណ៍ SQL គឺ ៖

SELECT FUNCTION() AS ឈ្មោះ​ក្លែងក្លាយ FROM តារាង

ឧទាហរណ៍ ៖

SELECT COUNT(*) AS "ចំនួន" FROM "វត្ថុ"

រូប​តំណាង​ចំណាំ

បើ​អ្នក​រត់​អនុគមន៍​នេះ អ្នក​នឹង​មិន​អាច​បញ្ចូល​ជួរឈរ​បន្ថែម​ទៀត​សម្រាប់​សំណួរ​បាន​ទេ ក្រៅ​ពី​ទទួល​បាន​តែ​ជួរឈរ​ទាំង​នេះ​ជា​អនុគមន៍ "ដាក់​ជា​ក្រុម" ។


ឧទាហរណ៍

ក្នុង​ឧទាហរណ៍​ខាង​ក្រោម សំណួរ​មួយ​ត្រូវ​បាន​រត់​កាត់​តារាង​ពីរ ៖ តារាង "វត្ថុ" ដែល​មាន​វាល "លេខ​វត្ថុ" និង​តារាង "អ្នក​ផ្គត់ផ្គង់" ដែល​មាន​វាល "ឈ្មោះ​អ្នក​ផ្គត់ផ្គង់" ។ លើស​ពី​នេះ​ទៀត តារាង​ទាំង​ពីរ​មាន​ឈ្មោះ​វាល​រួម "លេខ​អ្នក​ផ្គត់ផ្គង់" ។

ទាមទារ​ជំហាន​ដូច​ខាង​ក្រោម ដើម្បី​បង្កើត​សំណួរ​មួយ​ដែល​មាន​អ្នក​ផ្គត់ផ្គង់​ទាំងអស់ ដែល​ចែកចាយ​ច្រើន​ជាង​បី​ដង ។

  1. បញ្ចូល​តារាង "វត្ថុ" និង​"អ្នក​ផ្គត់ផ្គង់" ក្នុង​រចនា​សំណួរ ។

  2. តភ្ជាប់​វាល "លេខ​អ្នក​ផ្គត់ផ្គង់" នៃ​តារាង​ពីរ បើ​មិន​ទាន់​មាន​ទំនាក់​ទំនង​ប្រភេទ​នេះ ។

  3. ចុច​ទ្វេដង​លើ​វាល "លេខ​វត្ថុ" ពី​តារាង "វត្ថុ" ។ បង្ហាញ​បន្ទាត់ អនុគមន៍ ដោយ​ប្រើ​ម៉ឺនុយ​បរិបទ និង​ជ្រើស​អនុគមន៍ Count ។

  4. បញ្ចូល >3 ជា​លក្ខណៈ​វិនិច្ឆ័យ និង​ធ្វើ​ឲ្យ​វាល​​ដែល​មើល​ឃើញ​ប្រើ​លែង​បាន ។

  5. ចុច​ទ្វេ​ដង​លើ​វាល "ឈ្មោះ​អ្នក​ផ្គត់ផ្គង់" ​ក្នុង​តារាង "អ្នក​ផ្គត់ផ្គង់" និង​ជ្រើស​អនុគមន៍ Group ។

  6. រត់​សំណួរ ។

បើ​វាល "តម្លៃ" (សម្រាប់​តម្លៃ​នៃ​ទំនិញ​នីមួយៗ) និង​"លេខ​អ្នក​ផ្គត់ផ្គង់" (សម្រាប់​អ្នក​ផ្គត់ផ្គង់​ទំនិញ) មាន​ក្នុង​តារាង "វត្ថុ" នោះ​អ្នក​អាច​ទទួល​បាន​តម្លៃ​មធ្យម​​នៃ​វត្ថុ ដែល​អ្នក​ផ្គត់ផ្គង់​ម្នាក់​ផ្តល់​ឲ្យ ដោយ​ប្រើ​សំណួរ​ខាង​ក្រោម ៖

  1. បញ្ចូល​តារាង "វត្ថុ" ទៅ​ក្នុង​រចនា​សំណួរ ។

  2. ចុច​ទ្វេ​ដង​លើ​វាល "តម្លៃ" និង​"លេខ​អ្នក​ផ្គត់ផ្គង់" ។

  3. ធ្វើ​ឲ្យ​បន្ទាត់ អនុគមន៍ ប្រើ​បាន និង​ជ្រើស​អនុគមន៍ Average ពី​វាល "តម្លៃ" ។

  4. អ្នក​ក៏​អាច​បញ្ចូល "មធ្យម" ក្នុង​បន្ទាត់​សម្រាប់​ឈ្មោះ​ក្លែងក្លាយ (គ្មាន​សញ្ញា​សម្រង់) ។

  5. ជ្រើស ដាក់​ជា​ក្រុម ពី​វាល "លេខ​អ្នក​ផ្គត់ផ្គង់" ។

  6. រត់​សំណួរ ។

មាន​ពាក្យ​បញ្ជា​ម៉ឺនុយ​បរិបទ និង​និមិត្ត​សញ្ញា​ដូច​ខាង​ក្រោម ៖

អនុគមន៍

បង្ហាញ ឬ​លាក់​ជួរ​ដេក​​មួយ​សម្រាប់​ជម្រើស​នៃ​អនុគមន៍ ។

ឈ្មោះ​តារាង

បង្ហាញ ឬ​លាក់​ជួរដេក​សម្រាប់​ឈ្មោះ​តារាង ។

ឈ្មោះ​​ក្លែងក្លាយ

បង្ហាញ ឬ​លាក់​ជួរដេក​សម្រាប់​ឈ្មោះ​ក្លែងក្លាយ ។

តម្លៃខុសគ្នា​

អនុវត្ត​តែ​តម្លៃ​ខុស​គ្នា​ប៉ុណ្ណោះ​ទៅ​សំណួរ ។ នេះ​នឹង​អនុវត្ត​ទៅ​កំណត់ត្រា​ដែល​មាន​ទិន្នន័យ ដែល​​លេចឡើង​ច្រើន​ដង​ក្នុង​វាល​ដែល​បាន​ជ្រើស ។ បើ​ពាក្យ​បញ្ជា តម្លៃ​ខុស​គ្នា សកម្ម នោះ​អ្នក​នឹង​ឃើញ​តែ​កំណត់ត្រា​មួយ​​ប៉ុណ្ណោះ​ក្នុង​សំណួរ (DISTINCT) ។ បើ​ពុំ​នោះ​សោត អ្នក​នឹង​ឃើញ​កំណត់ត្រា​ទាំងអស់​ដែល​ត្រូវ​គ្នា​នឹង​លក្ខណៈ​វិនិច្ឆ័យ​សំណួរ (ALL) ។

ឧទាហរណ៍ បើ​មាន​ឈ្មោះ ​"Smith" ច្រើន​ដង​ក្នុង​មូលដ្ឋាន​ទិន្នន័យ​អាសយដ្ឋាន​របស់​អ្នក នោះ​អ្នក​អាច​ជ្រើស​ពាក្យ​បញ្ជា តម្លៃ​ខុស​គ្នា ដើម្បី​បញ្ជាក់​​ក្នុង​សំណួរ​ដែល​នឹង​មាន​ឈ្មោះ "Smith" តែ​ម្តង​គត់ ។

សម្រាប់​សំណួរ​មួយ​ដែល​ទាក់ទង​នឹង​វាល​ច្រើន បន្សំ​នៃ​តម្លៃ​ពី​វាល​ទាំងអស់​ត្រូវ​មាន​តម្លៃ​តៃ​មួយ ដូច្នេះ​ទើប​លទ្ធផល​អាច​ត្រូវ​បាន​​បង្កើត​ពី​កំណត់ត្រា​ជាក់លាក់​មួយ ។ ឧទាហរណ៍ អ្នក​មាន "Smith នៅ ឈីកាហ្គោ" ម្តង​ក្នុង​សៀវភៅ​អាសយដ្ឋាន​របស់​អ្នក និង​មាន "Smith នៅ ឡុងដុង" ​ពីរ​ដង ។ ជាមួយ​នឹង​ពាក្យ​បញ្ជា តម្លៃ​ខុស​គ្នា សំណួរ​នឹង​ប្រើ​វាល​ពីរ "នាម​ត្រកូល" និង​"ទីក្រុង" ហើយ​ត្រឡប់​លទ្ធផល​សំណួរ "Smith នៅ ឈីកាហ្គោ" ម្តង និង​"Smith នៅ ឡុងដុង" ម្តង ។

ក្នុង SQL ពាក្យ​បញ្ជា​នេះ​ត្រូវ​គ្នា​ទៅ​នឹង DISTINCT ។

លីមីត

អនុញ្ញាត​ឲ្យ​អ្នក​កំណត់​ចំនួន​កំណត់ត្រា​អតិបរមា​ជាមួយ​សំណួរ​ដែល​បាន​ត្រឡប់។

ប្រសិនបើ​បាន​បន្ថែម ដែន​កំណត់, អ្នក​នឹង​ទទួល​បាន​ជួរដេក​ជាច្រើន​ដូច​ទៅ​នឹង​ចំនួន​ដែល​អ្នក​បាន​បញ្ជាក់។ បើមិនដូច្នោះទេ អ្នក​នឹង​ឃើញ​កំណត់ត្រា​ទាំងអស់​ដែល​ត្រូវ​គ្នា​ជាមួយ​លក្ខណ​វិនិច្ឆ័យ​សំណួរ។

ការ​សរសេរ​លក្ខខណ្ឌ​តម្រង

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅ​ពេល​សរសេរ​លក្ខខណ្ឌ​តម្រង អ្នក​អាច​ប្រើ​សញ្ញា​ប្រមាណវិធី និង​ពាក្យ​បញ្ជា​ជាច្រើន ។ ក្រៅ​ពី​សញ្ញា​ប្រមាណវិធី​ទំនាក់​ទំនង មាន​ពាក្យ​បញ្ជា​ដែល​បញ្ជាក់​ SQL ដែល​សួរ​មាតិកា​នៃ​វាល​​មូលដ្ឋាន​ទិន្នន័យ ។ បើ​អ្នក​ប្រើ​ពាក្យ​បញ្ជា​ទាំង​នេះ​ក្នុង​វាក្យសម្ព័ន្ធ LibreOffice នោះ LibreOffice នឹង​បម្លែង​​វាក្យសម្ព័ន្ធ​ទាំង​នេះ​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ជា​​វាក្យសម្ព័ន្ធ SQL ដែល​ត្រូវ​គ្នា ។ អ្នក​ក៏​អាច​បញ្ចូល​ពាក្យ​បញ្ជា SQL ដោយ​ផ្ទាល់​ផង​ដែរ ។ តារាង​ខាង​ក្រោម​ផ្តល់​នូវ​ទិដ្ឋភាព​ទូទៅ​នៃ​សញ្ញា​ប្រមាណវិធី និង​ពាក្យ​បញ្ជា ៖

សញ្ញា​​ប្រមាណ​វិធី

អត្ថន័យ

លក្ខខណ្ឌ​ពិត​បើ...

=

ស្មើ​ទៅ​នឹង

... មាតិកា​វាល​​ដូចគ្នា​បេះបិទ​នឹង​កន្សោម​ដែល​បាន​ចង្អុល​បង្ហាញ ។

សញ្ញា​ប្រមាណវិធី = នឹង​មិន​ត្រូវ​បាន​បង្ហាញ​ក្នុង​វាល​​សំណួរ​ទេ ។ បើ​អ្នក​បញ្ចូល​តម្លៃ​មួយ​ដោយ​មិន​មាន​សញ្ញា​ប្រមាណវិធី នោះ​សញ្ញា​ប្រមាណវិធី = នឹង​ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​ដោយ​ស្វ័យ​ប្រវត្តិ ។

<>

មិន​ស្មើ

... មាតិកា​វាល​​មិន​ត្រូវ​គ្នា​ទៅ​នឹង​កន្សោម​ដែល​បាន​បញ្ជាក់​ ។

>

ធំ​ជាង

... មាតិកា​វាល​​ធំ​ជាង​កន្សោម​ដែល​បាន​បញ្ជាក់ ។

<

តូច​ជាង

... មាតិកា​នៃ​វាល​តូច​ជាង​កន្សោម​ដែល​បាន​បញ្ជាក់​ ។

>=

ធំ​ជាង ឬ​ស្មើ

... មាតិកា​វាល​ធំជាង ឬ​ស្មើ​កន្សោម​ដែល​បាន​បញ្ជាក់​ ។

<=

តូច​ជាង ឬ​ស្មើ

... មាតិកា​វាល​​តូច​ជាង ឬ​ស្មើ​កន្សោម​ដែល​បាន​បញ្ជាក់​ ។


ពាក្យ​បញ្ជា LibreOffice

ពាក្យ​បញ្ជា SQL

អត្ថន័យ

លក្ខខណ្ឌ​ពិត​បើ...

IS EMPTY

IS NULL

គ្មាន​តម្លៃ

... The value of the field is empty. For Yes/No fields with three states, this command automatically queries the undetermined state (neither Yes nor No).

IS NOT EMPTY

IS NOT NULL

មិន​ទទេ

... ឈ្មោះ​វាល​​មិន​ទទេ ។

LIKE

(កន្លែង​ដាក់ * សម្រាប់​ចំនួន​តួអក្សរ​ណា​មួយ)

កន្លែង​ដាក់ ? សម្រាប់​មួយ​តួអក្សរ)

LIKE

(% កន្លែង​ដាក់​សម្រាប់​តួ​អក្សរ​មួយ​ចំនួន

កន្លែង​ដាក់ _ សម្រាប់​មួយ​តួអក្សរ)

ជា​ធាតុ​មួយ​នៃ

... វាល​ទិន្នន័យ​មាន​កន្សោម​ដែល​បាន​ចង្អុល​បង្ហាញ ។ កន្លែង​ដាក់ (*) ចង្អុល​បង្ហាញ​ថា​តើ​កន្សោម x កើត​ឡើង​នៅ​ដើម​នៃ (x*) នៅ​ចុង​នៃ (*x) ឬ​ខាង​ក្នុង​មាតិកាវាល​ (*x*) ។ អ្នក​អាច​បញ្ចូល​ជា​កន្លែង​ដាក់​មួយ​ក្នុង​សំណួរ SQL ទាំង​តួ​អក្សរ SQL % ឬ​កន្លែង​ដាក់​ប្រព័ន្ធ​ឯកសារ​ដែល​ស្គាល់​ច្បាស់ (*) ក្នុង​ចំណុច​ប្រទាក់ LibreOffice ។

កន្លែង​ដាក់ * ឬ % តំណាង​ឲ្យ​តួ​អក្សរ​មួយ​ចំនួន ។ សញ្ញា​សួរ (?) ក្នុង​ចំណុច​ប្រទាក់ LibreOffice ឬ​គូស​ក្រោម (_) ក្នុង​សំណួរ SQL ត្រូវ​បាន​ប្រើ​ដើម្បី​តំណាង​ឲ្យ​តួ​អក្សរ​មួយ​តួ​ពិត​ប្រាកដ ។

NOT LIKE

NOT LIKE

មិន​មែន​ជា​ធាតុ​របស់

... ឈ្មោះ​វាល​​មិន​មាន​កន្សោម​ដែល​បាន​បញ្ជាក់​ ។

BETWEEN x AND y

BETWEEN x AND y

ឋិត​នៅ​ចន្លោះ [x,y]

... ឈ្មោះ​វាល​មាន​តម្លៃ​មួយ​ដែល​ស្ថិត​នៅ​ចន្លោះ​តម្លៃ​ពីរ​គឺ x និង y ។

NOT BETWEEN x AND y

NOT BETWEEN x AND y

មិន​ស្ថិត​ក្នុង​ចន្លោះ [x,y]

... ឈ្មោះ​វាល​​មាន​តម្លៃ​មួយ​ដែល​មិន​ស្ថិត​នៅ​ចន្លោះ​តម្លៃ​ពីរ​គឺ x និង y ។

IN (a; b; c...)

ចំណាំ​ថា សញ្ញា​ចំណុច​ក្បៀស​ត្រូវ​បាន​ប្រើ​ជា​អ្នក​បំបែក​ក្នុង​បញ្ជី​តម្លៃ​ទាំងអស់ !

IN (a, b, c...)

មាន a, b, c...

... ឈ្មោះ​វាល​​មាន​កន្សោម​មួយ​ក្នុង​ចំណោម​កន្សោម a, b, c,... ដែល​បាន​បញ្ជាក់​។ កន្សោម​ណា​មួយ​អាច​ត្រូវ​បាន​បញ្ជាក់​ហើយ​លទ្ធផល​នៃ​សំណួរ​ត្រូវ​បាន​កំណត់​ដោយ​តំណ ឬ​មួយ ។ កន្សោម a, b, c... អាច​ជា​លេខ ឬ​តួអក្សរ

NOT IN (a; b; c...)

NOT IN (a, b, c...)

មិន​មាន a, b, c...

... ឈ្មោះ​វាល​​មិន​មាន​កន្សោម​មួយ​ក្នុង​ចំណោម​កន្សោម​ដែល​បាន​បញ្ជាក់​ a, b, c,...

= TRUE

= TRUE

មាន​តម្លៃ ពិត

... ឈ្មោះ​វាល​​មាន​តម្លៃ ពិត ។

= FALSE

= FALSE

មាន​តម្លៃ មិន​ពិត

... ឈ្មោះ​វាល​មាន​តម្លៃ មិន​ពិត ។


ឧទាហរណ៍

='Ms.'

ត្រឡប់​ឈ្មោះ​វាល​ជាមួយ​នឹង​មាតិកា​វាល "អ្នក​នាង"

<'2001-01-10'

returns dates that occurred before January 10, 2001

LIKE 'g?ve'

ត្រឡប់​ឈ្មោះ​វាល​​ដែល​មាន​មាតិកា​ដូច​ជា​ "give" និង "gave" ។

LIKE 'S*'

ត្រឡប់​វាល​ទិន្នន័យ​ដែល​មាន​មាតិកា​វាល ដូចជា "Sun" ។

BETWEEN 10 AND 20

ត្រឡប់​ឈ្មោះ​វាល​ជាមួយ​នឹង​មាតិកា​វាល​​ចន្លោះ​តម្លៃ 10 និង 20 ។ (វាល​​អាច​ជា​វាល​​អត្ថបទ ឬ​វាល​លេខ) ។

IN (1; 3; 5; 7)

ត្រឡប់​ឈ្មោះ​វាល​ដែល​មាន​តម្លៃ 1, 3, 5, 7 ។ ឧទាហរណ៍ បើ​ឈ្មោះ​​វាល​មាន​លេខ​ធាតុ​មួយ នោះ​អ្នក​អាច​បង្កើត​សំណួរ​មួយ​ដែល​ត្រឡប់​ធាតុ​ដែល​មាន​លេខ​ដែល​បាន​បញ្ជាក់​ ។

NOT IN ('Smith')

ត្រឡប់​ឈ្មោះ​វាល​​ដែល​មិន​មាន "Smith" ។


Like Escape Sequence: {escape 'escape-character'}

ឧទាហរណ៍ ៖ select * from "វត្ថុ" where "ឈ្មោះ​វត្ថុ" like 'The *%' {escape '*'}

ឧទាហរណ៍​នឹង​ផ្តល់​ឲ្យ​អ្នក​នូវ​ធាតុ​ទាំងអស់ ដែល​ឈ្មោះ​ធាតុ​ចាប់ផ្តើម​ដោយ ​'The *' ។ នេះ​មាន​ន័យ​ថា អ្នក​ក៏​អាច​ស្វែងរក​តួ​អក្សរ​ដែល​ត្រូវ​បាន​បកប្រែ​ជា​កន្លែង​ដាក់ ដូច​ជា *, ?, _, % ឬ​សញ្ញា​ចុច ។

Outer Join Escape Sequence: {oj outer-join}

ឧទាហរណ៍ ៖ select "ទំនិញ".* from {oj "វត្ថុ" LEFT OUTER JOIN "បញ្ជា​ទិញ" ON "វត្ថុ"."លេខ"="បញ្ជា​ទិញ".ANR}

ការ​សួរ​វាល​អត្ថបទ

ដើម្បី​សួរ​មាតិកា​នៃ​វាល​អត្ថបទ​មួយ អ្នក​ត្រូវ​ដាក់​កន្សោម​នៅ​ចន្លោះ​សញ្ញា​សម្រង់​ទោល (') ។ ភាព​ខុស​គ្នា​រវាង​អក្សរ​ធំ និង​អក្សរ​តូច​គឺ​អាស្រ័យ​លើ​មូលដ្ឋាន​ទិន្នន័យ​ដែល​កំពុង​ប្រើ ។ ​តាម​ការ​កំណត់ LIKE គឺ​ប្រកាន់​តួអក្សរ​តូច​ធំ (ទោះបី​មូលដ្ឋាន​ទិន្នន័យ​ខ្លះ​មិន​សង្កត់​ធ្ងន់​លើ​វា​ក៏​ដោយ) ។

ការ​សួរ​វាល​កាល​បរិច្ឆេទ

Date fields are represented as #Date# to clearly identify them as dates. Date, time and date/time constants (literals) used in conditions can be of either the SQL Escape Syntax type, or default SQL2 syntax.

Date Type Element

SQL Escape syntax #1 - may be obsolete

SQL Escape syntax #2

SQL2 syntax

កាល​​បរិច្ឆេទ

{D'YYYY-MM-DD'}

{d 'YYYY-MM-DD'}

{D'YYYY-MM-DD'}

ពេល​វេលា

{D'HH:MM:SS'}

{t 'HH:MI:SS[.SS]'}

'HH:MI:SS[.SS]'

កាល​បរិច្ឆេទ ពេល​វេលា

{D'YYYY-MM-DD HH:MM:SS'}

{ts 'YYYY-MM-DD HH:MI:SS[.SS]'}

'YYYY-MM-DD HH:MI:SS[.SS]'


ឧទាហរណ៍ ៖ select {d '1999-12-31'} from world.years

Example: select * from mytable where years='1999-12-31'

All date expressions (literals) must be enclosed with single quotation marks. (Consult the reference for the particular database and connector you are using for more details.)

ការ​សួរ​វាល បាទ/ទេ

ដើម្បី​សួរ​វាល បាទ/ទេ គឺត្រូវ​ប្រើ​វាក្យ​សម្ពន្ធ​ខាង​ក្រោម​សម្រាប់​តារាង dBASE ៖

ស្ថានភាព

លក្ខណៈ​វិនិច្ឆ័យ​សំណួរ

ឧទាហរណ៍

បាទ

សម្រាប់​តារាង dBASE ៖ មិន​ស្មើ​នឹង​តម្លៃ​ណា​មួយ​ដែល​បាន​ផ្តល់

=1 ត្រឡប់​កំណត់ត្រា​ទាំងអស់​ដែល​វាល បាទ/ទេ មាន​ស្ថានភាព "បាទ" ឬ​"ទេ" (បាន​ជ្រើស​ដោយ​មាន​ពណ៌​ខ្មៅ)

ទេ

.

=0 ត្រឡប់​កំណត់ត្រា​ទាំងអស់​ដែល​វាល បាទ/ទេ មាន​ស្ថានភាព "ទេ" ឬ​"បិទ" (មិន​ជ្រើស) ។

គ្មាន​សោះ

IS NULL

IS NULL ត្រឡប់​កំណត់ត្រា​ទាំងអស់​ដែល​វាល បាទ/ទេ មិន​មាន​ទាំង បាទ ឬ​ទេ (បាន​ជ្រើស​ជា​ពណ៌​ប្រផេះ) ។


រូប​តំណាង​ចំណាំ

វាក្យសម្ព័ន្ធ​អាស្រ័យ​លើ​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​ដែល​បាន​ប្រើ ។ អ្នក​គួរ​ចំណាំ​ផង​ដែរ​ថា វាល បាទ/ទេ អាច​ត្រូវ​បាន​កំណត់​ខុស​ៗ​គ្នា (តែ​ស្ថានភាព ២ ជំនួស​ឲ្យ ៣) ។


សំណួរ​ប៉ារ៉ាម៉ែត្រ

Parameter queries allow the user to input values at run-time. These values are used within the criteria for selecting the records to be displayed. Each such value has a parameter name associated with it, which is used to prompt the user when the query is run.

Parameter names are preceded by a colon in both the Design and SQL views of a query. This can be used wherever a value can appear. If the same value is to appear more than once in the query, the same parameter name is used.

In the simplest case, where the user enters a value which is matched for equality, the parameter name with its preceding colon is simply entered in the Criterion row. In SQL mode this should be typed as WHERE "Field" = :Parameter_name

រូប​តំណាង​ព្រមាន

Parameter names may not contain any of the characters <space>`!"$%^*()+={}[]@'~#<>?/,. They may not be the same as field names or SQL reserved words. They may be the same as aliases.


រូប​តំណាង​ព័ត៌មាន​ជំនួយ

A useful construction for selecting records based on parts of a text field's content is to add a hidden column with "LIKE '%' || :Part_of_field || '%'" as the criterion. This will select records with an exact match. If a case-insensitive test is wanted, one solution is to use LOWER (Field_Name) as the field and LIKE LOWER ( '%' || :Part_of_field || '%' ) as the criterion. Note that the spaces in the criterion are important; if they are left out the SQL parser interprets the entire criterion as a string to be matched. In SQL mode this should be typed as LOWER ( "Field_Name" ) LIKE LOWER ( '%' || :Part_of_field || '%' ).


Parameter queries may be used as the data source for subforms, to allow the user to restrict the displayed records.

បញ្ចូល​​ប៉ារ៉ាម៉ែត្រ

The Parameter Input dialog asks the user to enter the parameter values. Enter a value for each query parameter and confirm by clicking OK or typing Enter.

The values entered by the user may consist of any characters which are allowable for the SQL for the relevant criterion; this may depend on the underlying database system.

រូប​តំណាង​ព័ត៌មាន​ជំនួយ

The user can use the SQL wild-card characters "%" (arbitrary string) or "_" (arbitrary single character) as part of the value to retrieve records with more complex criteria.


របៀប SQL

SQL មក​ពី​ពាក្យ "Structured Query Language" និង​ពណ៌នា​សេចក្តី​ណែនាំ​សម្រាប់​ការ​ធ្វើ​បច្ចុប្បន្នភាព និង​ការ​គ្រប់គ្រង​មូលដ្ឋាន​ទិន្នន័យ​ទំនាក់​ទំនង ។

សម្រាប់​សំណួរ​ភាគ​ច្រើន​ក្នុង LibreOffice អ្នក​មិន​ចាំបាច់​មាន​ចំណេះដឹង​ផ្នែក SQL ទេ ដោយ​សារ​អ្នក​មិន​ចាំបាច់​បញ្ចូល​កូដ SQL ។ បើ​អ្នក​បង្កើត​សំណួរ​មួយ​ក្នុង​រចនា​សំណួរ LibreOffice នឹង​បម្លែង​សេចក្តី​ណែនាំ​របស់​អ្នក​​ទៅ​ជា​វាក្យសម្ពន្ធ SQL ដែល​ត្រូវ​គ្នា ។ ដោយ​មាន​ជំនួយ​ពី​ប៊ូតុង បិទ/បើក ទិដ្ឋភាព​រចនា បើ​អ្នក​ប្តូរ​ទៅ​ជា​ទិដ្ឋភាព SQL អ្នក​អាច​ឃើញ​ពាក្យ​បញ្ជា SQL សម្រាប់​សំណួរ​មួយ​ដែល​បាន​បង្កើត​ពី​មុន ។

អ្នក​អាច​សរសេរ​សំណួរ​របស់​អ្នក​ដោយ​ផ្ទាល់​ក្នុង​កូដ SQL ។ ​ទោះ​យ៉ាង​ណា ចំណាំ​ថា វាក្យ​សម្ព័ន្ធ​ពិសេស​គឺ​អាស្រ័យ​លើ​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​ដែល​អ្នក​ប្រើ ។

បើ​អ្នក​បញ្ចូល​កូដ SQL ដោយ​ដៃ នោះ​អ្នក​អាច​បង្កើត​សំណួរ​​បញ្ជាក់​ SQL ដែល​មិន​ត្រូវ​បាន​គាំទ្រ​ដោយ​ចំណុច​ប្រទាក់​ក្រាហ្វិក​ក្នុង រចនា​សំណួរ ។​ សំណួរ​ទាំង​នេះ​ត្រូវតែ​ត្រូវ​បាន​ប្រតិបត្តិ​ក្នុង​របៀប SQL ដើម ។

ដោយ​ចុច​រូប​តំណាង រត់​ពាក្យ​បញ្ជា SQL ដោយ​ផ្ទាល់ ក្នុង​ទិដ្ឋភាព SQL អ្នក​នឹង​អាច​សរសេរ​សំណួរ​មួយ​ដែល​មិន​ត្រូវ​បាន​ដំណើរការ​ដោយ LibreOffice ។