សំណួរ

"សំណួរ" គឺ​ជា​ទិដ្ឋភាព​ពិសេស​របស់​តារាង ។ សំណួរ​អាច​បង្ហាញ​កំណត់ត្រា​ដែល​បាន​ជ្រើស ឬ​វាល​ដែលបាន​ជ្រើស​ក្នុង​កំណត់ត្រា ។ វា​ក៏​ងាច​តម្រៀប​កំណត់ត្រា​ទាំងនោះ​បានដែរ ។ សំណួរ​អាច​អនុវត្ត​ចំពោះ​តារាង​មួយ​ទៅ​តារាង​ច្រើន ប្រសិន​បើ​ពួកវា​ត្រូវបាន​ត​ដោយ​វាល​ទិន្នន័យ​ទូទៅ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

នៅ​ក្នុង​បង្អួច​​ឯកសារ​មូលដ្ឋាន​ទិន្នន័យ ចុច សំណួរ រូបតំណាង


ប្រើ​សំណួរ​ដើម្បី​រក​កំណត់ត្រា​ពី​តារាង​ទិន្នន័យ​ដែល​ផ្អែក​លើ​លក្ខណៈ​វិនិច្ឆ័យ​ពិត​ប្រាកដ ។ សំណួរ​ទាំងអស់​ដែល​​បាន​បង្កើត​សម្រាប់​មូលដ្ឋាន​ទិន្នន័យ​មួយ ត្រូវ​បាន​រាយ​ក្រោម​ធាតុ សំណួរ ។ ដោយ​សារ​ធាតុ​នេះ​មាន​សំណួរ​មូលដ្ឋាន​ទិន្នន័យ នោះ​វា​ក៏​ត្រូវ​បាន​ហៅ​ថា "កុងតឺន័រ​សំណួរ" ។

ការ​បោះពុម្ព​សំណួរ

ដើម្បី​បោះពុម្ព​សំណួរ ឬ​តារាង​មួយ ៖

  1. បើក​ឯកសារ​អត្ថបទ​មួយ (ឬ​ឯកសារ​សៀវភៅ​បញ្ជី​មួយ បើ​អ្នក​ចូលចិត្ត​មុខងារ​បោះពុម្ព​ជាក់លាក់​នៃ​ប្រភេទ​ឯកសារ​នេះ​ជាង) ។

  2. បើក​ឯកសារ​មូលដ្ឋាន​ទិន្នន័យ ហើយ​ចុច​រូប​តំណាង​តារាង បើ​អ្នក​ចង់​បោះពុម្ព​តារាង ឬ​ចុច​រូប​តំណាង​សំណួរ បើ​អ្នក​ចង់​បោះពុម្ព​សំណួរ ។

  3. អូស​ឈ្មោះ​របស់​តារាង​ ឬ​សំណួរ​ទៅ​ក្នុង​ឯកសារ​អត្ថបទ ឬ​សៀវភៅ​បញ្ជី ។ ប្រអប់ បញ្ចូល​ជួរ​ឈរ​មូលដ្ឋាន​ទិន្នន័យ នឹង​បើក ។

  4. សម្រេច​ចិត្ត​ថា​តើ​ជួរ​ឈរ = វាល​​ទិន្នន័យ​មួយ​ណា​ដែល​អ្នក​ចង់​បញ្ចូល ។ អ្នក​ក៏​អាច​​ចុច​ប៊ូតុង ទ្រង់ទ្រាយ​ស្វ័យ​ប្រវត្តិ និង​ជ្រើស​ប្រភេទ​ទ្រង់ទ្រាយ​ដែល​ត្រូវ​គ្នា​មួយ ។ បិទ​ប្រអប់ ។

    សំណួរ ឬ​តារាង​នឹង​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ឯកសារ​របស់​អ្នក ។

  5. បោះពុម្ព​ឯកសារ​ដោយ​ជ្រើស ឯកសារ - បោះពុម្ព ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

You can also open the data source view (Ctrl+Shift+F4), select the entire database table in the data source view (click on the top left corner of the table), and then drag the selection to a text document or spreadsheet.


ការ​តម្រៀប និង​ត្រង​ទិន្នន័យ

អនុញ្ញាត​ឲ្យ​អ្នក​តម្រៀប និង​ ត្រង​ទិន្នន័យ​ក្នុ​ងតារាង​សំណួរ​មួយ ។

រចនា​សំណួរ

ជាមួយ រចនា​សំណួរ អ្នក​អាច​បង្កើត និង​កែសម្រួល​សំណួរ ឬ​ទិដ្ឋភាព​មួយ ។

របារ​រចនា​សំណួរ

នៅ​ពេល​បង្កើត ឬកែ​សម្រួល​សំណួរ SQL ប្រើ​រូបតំណាងនៅ​ក្នុង​របារ ការ​រចនាសម្ព័ន្ធ ដើម្បី​ត្រួត​ពិនិត្យ​ការ​បង្ហាញ​ទិន្នន័យ ។

សំណួរ​ឆ្លង​តារាង​ច្រើន

លទ្ធផល​សំណួរ​អាច​មាន​ទិន្នន័យ​ពី​តារាង​ជាច្រើន បើ​ពួកវា​ត្រូវ​បាន​តភ្ជាប់​គ្នា​ដោយ​​វាល​​ទិន្នន័យ​ដែល​សមរម្យ ។

ការ​សរសេរ​លក្ខណៈ​វិនិច្ឆ័យ​សំណួរ

អ្នក​អាច​ស្រាវជ្រាវ​ថា​តើ​សញ្ញា​ប្រមាណ​វិធី និង​ពាក្យ​បញ្ជា​ណា​មួយ​អាច​ត្រូវ​បាន​ប្រើ ដើម្បី​សរសេរ​លក្ខខណ្ឌ​តម្រង​សម្រាប់​សំណួរ​មួយ ។

ការ​ប្រតិបត្តិ​អនុគមន៍

អ្នក​អាច​ធ្វើ​ការ​គណនា​ជាមួយ​ទិន្នន័យ​នៃ​តារាង​មួយ និង​រក្សាទុក​លទ្ធផល​​ជា​លទ្ធផល​សំណួរ​មួយ ។