ការ​នាំ​ចេញ​ HTML - ទំព័រ​ ៦​

កំណត់​ពណ៌​សម្រាប់​ការ​បោះពុម្ព​ផ្សាយ​ ។

ការ​ធ្វើ​ទ្រង់​ទ្រាយ​អត្ថបទ​គឺ​ត្រូវ​បាន​ទទួល​ពី​គំនូរ​ ឬ ការ​បង្ហាញ​ ។ ទំព័រ​នេះ​ត្រូវ​បាន​រំលង​ប្រសិន​បើក​អ្នក​​មិន​ធីក​ប្រអប់​ធីក​ បង្កើត​ទំព័រ​ចំណង​ជើង​ ឬ ប្រសិន​បើ​អ្នក​ជ្រើស​ស្វ័យ​ប្រវត្តិ​ ឬ​​ ការ​នាំ​ចេញ​ផ្សាយ​តាម​បណ្តាញ​ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

HTML


ជ្រើស​ពណ៌​ចម្រុះ

កំណត់​​ពណ៌​ចម្រុះ​ និង ពណ៌​សម្រាប់​អត្ថបទ​ និង ផ្ទៃ​ខាង​ក្រោយ​ ។

អនុវត្ត​ពណ៌​ចម្រុះ​ពី​ឯកសារ

កំណត់​ពណ៌​ពី​រចនាប័ទ្ម​ដែល​បាន​ប្រើ​ក្នុង​ឯកសារ​បច្ចុប្បន្ន ។

ប្រើ​ពណ៌​កម្មវិធី​រុករក

ប្រើ​ពណ៌​លំនាំដើម​នៃ​កម្មវិធី​រុករក​បណ្ដាញ​របស់​កម្មវិធី​មើល ។

ប្រើ​ពណ៌​ចម្រុះ​ផ្ទាល់​ខ្លួន

អនុញ្ញាត​ឲ្យ​អ្នក​កំណត់​ពណ៌​ផ្ទាល់ខ្លួន​របស់​អ្នក​សម្រាប់​វត្ថុ​បង្ហាញ​មួយ​ចំនួន ។

អត្ថបទ

បើក​ប្រអប់ ពណ៌ ដែល​អ្នក​អាច​ជ្រើស​ពណ៌​អត្ថបទ​នៃ​ការ​បង្ហាញ ។

តំណខ្ពស់​

បើក​ប្រអប់ ពណ៌ ដែល​អ្នក​អាច​ជ្រើស​ពណ៌​តំណ​ខ្ពស់​នៃ​ការ​បង្ហាញ ។

តំណ​សកម្ម

បើក​ប្រអប់ ពណ៌ ដែល​អ្នក​អាច​ជ្រើស​ពណ៌​តំណ​សកម្ម​នៃ​ការ​បង្ហាញ ។

តំណ​ដែល​បាន​ទស្សនា

បើក​ប្រអប់ ពណ៌ ដែល​អ្នក​អាច​ជ្រើស​ពណ៌​តំណ​ដែល​បាន​ចូល​ទស្សនា​នៃ​ការ​បង្ហាញ ។

​ផ្ទៃ​ខាង​ក្រោយ

បើក​ប្រអប់ ពណ៌ ដែល​អ្នក​អាច​ជ្រើស​ពណ៌​ផ្ទៃខាងក្រោយ​នៃ​ការ​បង្ហាញ ។