ការ​នាំ​ចេញ​ HTML - ទំព័រ​ ៣​

បញ្ជាក់​​ប្រភេទ​ក្រាហ្វិក​ និង គុណភាព​បង្ហាញ​អេក្រង់​គោលដៅ​ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

HTML


រក្សាទុក​រូបភាព​ជា

កំណត់​ទ្រង់ទ្រាយ​រូប​ភាព​ ។ អ្នក​ក៏​អាច​​កំណត់​​តម្លៃ​បង្ហាប់​សម្រាប់​ការ​នាំ​ចេញ​ ។

PNG - ទ្រង់ទ្រាយ Portable Network Graphics

ឯកសារ​ត្រូវ​បាន​នាំចេញ​ជា​ឯកសារ PNG ។ ឯកសារ PNG ត្រូវ​បាន​បង្ហាញ​ដោយ​មិន​បាត់បង់​ទិន្នន័យ ហើយ​អាច​មាន​ច្រើន​ជាង ២៥៦ ពណ៌ ។

GIF - Graphics Interchange Format

ឯកសារ​គឺ​ត្រូវបាន​នាចេញ​ជា​ឯកសារ GIF ។ ឯកសារ GIF គឺ​ត្រូវ​បាន​បង្ហាប់​ដោយ​មិន​បាត់​បង់​ទីន្នន័យ​ឡើយ ហើយ​មាន​ពណ៌​អតិបរមា​ដល់​ទៅ ២៥៦ ពណ៌ ។

JPG - ទ្រង់ទ្រាយ​ឯកសារ​ដែល​បាន​បង្ហាប់​​

ឯកសារ​ត្រូវ​បាន​នាំចេញ​ជា​ឯកសារ JPEG ។ ឯកសារ JPEG គឺ​ត្រូវ​បាន​បង្ហាប់ ជាមួយ​នឹង​ការ​បង្ហាប់​ដែល​អាច​លៃតម្រូវ​បាន ហើយ​អាច​មាន​ពណ៌​ច្រើន​ជាង ២៥៦ ពណ៌ ។

គុណភាព

បញ្ជាក់​កត្តា​បង្ហាប់​​នៃ​ក្រាហ្វិក JPEG ។ តម្លៃ ១០០ ភាគរយ ផ្ដល់​នូវ​គុណភាព​ល្អបំផុត​សម្រាប់​ជួរ​ទិន្នន័យ​ធំ ។ កត្តា ២៥% ចង្អុរ​បង្ហាញ​ពី​ឯកសារ​តូចៗ​ដែល​មាន​គុណភាព​រូបភាព​ទាប ។

គុណភាព​បង្ហាញ​របស់​ម៉ូនីទ័រ

កំណត់​គុណភាព​បង្ហាញ​សម្រាប់​អេក្រង់​គោលដៅ ។ ​ដោយ​អាស្រ័យ​លើ​គុណភាព​បង្ហាញ​ដែល​បាន​ជ្រើស ​រូបភាព​នឹង​ត្រូវ​បាន​បង្ហាញ​ក្នុង​ទំហំ​ដែល​បាន​បន្ថយ ។ អ្នក​អាច​បញ្ជាក់​​ការ​បន្ថយ​រហូត​ដល់​ 80% ពី​ទំហំ​ដើម ។

គុណភាព​បង្ហាញ​ទាប (៦៤០x៤៨០ ភីកសែល)

ជ្រើស​គុណភាព​បង្ហាញ​ទាប​ដើម្បី​ធ្វើ​ឲ្យ​ទំហំ​ឯកសារ​តូច ទោះបី​ជា​ការ​បង្ហាញ​មាន​ស្លាយ​ច្រើន​ក៏ដោយ ។

គុណភាព​បង្ហាញ​មធ្យម (៨០០x៦០០ ភីកសែល)

ជ្រើស​គុណភាព​បង្ហាញ​មធ្យម​សម្រាប់​ការ​បង្ហាញ​ដែល​មាន​ទំហំ​មធ្យម ។

គុណភាព​បង្ហាញ​ខ្ពស់ (១០២៤x៧៦៨ ភីកសែល)

ជ្រើស​គុណភាព​បង្ហាញ​ខ្ពស់​សម្រាប់​ការ​បង្ហាញ​ស្លាយ​ឲ្យ​មាន​គុណភាព​ខ្ពស់ ។

នាំ​ចេញ

នាំចេញ​សំឡេង ពេល​ស្លាយ​ទៅ​មុខ

បញ្ជាក់​ថា ឯកសារ​សំឡេង​​ដែល​ត្រូវ​បាន​កំណត់​ជា​បែបផែន​សម្រាប់​ដំណើរ​ផ្លាស់ប្ដូរ​ស្លាយ គឺ​ត្រូវបាន​នាំចេញ ។