ការ​នាំ​ចេញ​ HTML - ទំព័រ​ ២​

កំណត់​ប្រភេទ​នៃ​ការ​បោះពុម្ព​ផ្សាយ​ ។

អ្នក​អាច​បញ្ជាក់​​​ ប្រសិន​បើ​អ្នក​ចង់​​បញ្ចូល​ ស៊ុម​ បង្កើត​ចំណង​ជើង​ ឬ​ បង្ហាញ​ចំណាំ​ការ​បង្ហាញ​ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

HTML


ប្រភេទ​បោះពុម្ព​ផ្សាយ

កំណត់ ​ការ​កំណត់​មូល​ដ្ឋាន​សម្រាប់​​ការ​នាំ​ចេញ​ដែល​បាន​បម្រុង​ទុក​ ។

ទ្រង់ទ្រាយ​ HTML ស្តង់ដារ

បង្កើត​ទំព័រ​ HTML ស្តង់ដារ​ពី​ទំព័រ​នាំ​ចេញ​ ។​

HTML ស្តង់ដារ​​​ដែល​មាន​ស៊ុម

បង្កើត​ទំព័រ​ HTML ស្តង់ដារ​ដែល​មាន​ស៊ុម​ ។ ទំព័រ​ដែល​បាន​នាំ​ចេញ​នឹង​ត្រូវ​បាន​ដាក់​ក្នុង​ស៊ុម​មេ​ និង​ ស៊ុម​ទៅ​ឆ្វេង​នឹង​បង្ហាញ​តារាង​មាតិកា​ក្នុង​សំណុំ​បែប​បទ​របស់​តំណខ្ពស់​​ ។​

បង្កើត​ទំព័រ​ចំណងជើង

បង្កើត​ទំព័រ​ចំណង​ជើង​មួយ​សម្រាប់​ឯកសារ​របស់​អ្នក​ ។​

បញ្ជាក់​​ថា​ ការ​ចំណាំ​របស់​អ្នក​ក៏​ត្រូវ​បាន​បង្ហាញ​ផង​ដែរ​ ។​

ស្វ័យ​​ប្រវត្តិ

បង្កើត​ការ​បង្ហាញ​ HTML លំនាំ​ដើម​ ជា​ការ​នាំ​ចេញ kiosk មួយ​ ដែល​​ស្លាយ​ត្រូវ​បាន​ទៅ​មុខ​ដោយ​ស្វ័យ​ប្រវត្តិ​ បន្ទាប់​ពី​ចំនួន​ពេល​វេលា​ត្រូវ​បាន​បញ្ជាក់​ ។​

ដូច​ដែល​បាន​ថ្លែង​ក្នុង​ឯកសារ

ដំណើរ​ផ្លាស់​ប្តូរ​ស្លាយ​អាស្រ័យ​លើ​ពេល​វេលា​ដែល​អ្នកបាន​​កំណត់​សម្រាប់ស្លាយ​នីមួយៗ​ក្នុង​ការ​បង្ហាញ​ ។ ប្រសិន​បើក​អ្នក​កំណត់​ដំណើរ​ផ្លាស់​ប្តូរ​ទំព័រ​ដោយ​ដៃ​ ការ​បង្ហាញ​ HTML ​បង្ហាញ​ទំព័រ​ថ្មីមួយ​ ដោយ​ឲ្យ​ចុច​គ្រាប់​ចុច​ណា​មួយ​​ពី​ក្តារ​ចុច​របស់អ្នក​ ។

ស្វ័យ​​ប្រវត្តិ

ដំឡើង​ផ្លាស់​ប្តូរ​ទំព័រ​កើត​ឡើង​ដោយ​ស្វ័យ​ប្រវត្តិ​ បន្ទាប់​ពី​រយៈ​ពេល​កន្លងទៅ​ត្រូវ​បាន​បញ្ជាក់​​ និង មិន​អាស្រ័យ​លើ​មាតិកា​បង្ហាញ​​ ។

ពេល​វេលា​មើល​ស្លាយ

​កំណត់​ពេល​វេលា​សរុប​សម្រាប់​ការ​បង្ហាញ​ស្លាយ​នីមួយៗ​ ។​

គ្មាន​ទី​បញ្ចប់

ចាប់​ផ្តើម​ការ​បង្ហាញ​ HTMLឡើង​វិញ​ដោយ​ស្វ័យ​ប្រវត្តិ​ បន្ទាប់​ពី​ស្លាយ​ចុង​ក្រោយ​ត្រូវ​បាន​បង្ហាញ​ ។​

ផ្សាយ​តាម​បណ្តាញ

ក្នុង​ការ​នាំចេញ WebCast ​ស្គ្រីប​ស្វ័យប្រវត្តិ​នឹង​ត្រូវបាន​បង្កើត​ជាមួយ​ការ​គាំទ្រា Perl ឬ ASP ។ វា​អនុញ្ញាត​អ្នក​និយាយ​ឲ្យ​ផ្លាស់ប្ដូរ​ស្លាយ​ក្នុង​កម្មវិធី​រុករក​បណ្ដាញ​របស់​អ្នក​ចូលរួម ។ អ្នក​នឹង​រកឃើញ​ព័ត៌មាន​បន្ថែម​ទៀត​នៅ WebCast ក្រោយ​ក្នុង​ផ្នែក​នេះ ។

Active Server Pages (ASP)

ពេល​អ្នក​ជ្រើស​ជម្រើស​​ ASP ការ​នាំ​ចេញផ្សាយ​តាម​បណ្តាញ​ បង្កើត​ទំព័រ​ ASP ។ ចំណាំ​ថា​ ការ​បង្ហាញ​​ HTML អាច​ត្រូវ​បាន​ផ្តល់​ឲ្យ​ដោយ​ម៉ាស៊ីន​បម្រើ​បណ្តាញ​ដែល​គាំ​ទ្រ​ ASP តែ​ប៉ុណ្ណោះ ។​

Perl

ត្រូវ​បាន​ប្រើ​ដោយ​ការ​នាំ​ចេញ​ផ្សាយ​តាម​បណ្តាញ​ ដើម្បី​បង្កើត​ទំព័រ​ ​HTML និង​ ស្គ្រីប​របស់​ Perl ​។​

URL សម្រាប់​អ្នក​ស្តាប់

បញ្ជាក់​​ URL (ពេញលេញ​ ឬ ទំនាក់ទំនង​) ដែល​ត្រូវ​បាន​បញ្ចូល​ដោយ​អ្នក​មើល​ ដើម្បី​មើល​ការ​បង្ហាញ​ ។​

URL សម្រាប់​ការ​បង្ហាញ

បញ្ជាក់​ URL (ពេញ​លេញ​ ឬ​ ទំនាក់ទំនង​​) ដែល​បាន​បង្កើត​ការ​បង្ហាញ​ HTML នៅលើ​ម៉ាស៊ីន​បម្រើ​បណ្តាញ​ត្រូវ​បាន​រក្សា​ទុក​ ។​

URL សម្រាប់​ស្គ្រីប Perl

បញ្ជាក់​​ URL (ពេញ​លេញ​ ឬ ទំនាក់ទំនង​) សម្រាប់​ស្គ្រីប​ Perl ដែល​បាន​បង្កើត​ ។​

ព័ត៌​មាន​បន្ថែម​ស្តីអំពី​ការ​នាំ​ចេញ​ផ្សាយ​លើ​បណ្តាញ​

មាន​ជម្រើស​ដែល​អាច​ប្រើ​បាន​ពីរ​ សម្រាប់​​នាំ​ចេញ​ការ​បង្ហាញ​របស់​ LibreOffice Impress ដោយ​ប្រើ​បច្ចេកវិទ្យា​ផ្សាយ​តាម​បណ្តាញ​ ៖ Active Server Pages (ASP) និង​ Perl ។

រូប​តំណាង​ព្រមាន

ក្នុង​ករណី​ណា​ក៏​ដោយ​ ការ​ផ្សាយ​តាម​បណ្តាញ​ត្រូវ​ការ​ម៉ាស៊ីន​បម្រើ​ HTTP មួយ​ ដោយ​ផ្តល់​នូវ​​ Perl ឬ​ ASP ជា​ស្គ្រីប​ ។ ដូច្នេះ​ ជម្រើស​នាំ​ចេញ​អាស្រ័យ​លើ​ម៉ាស៊ីន​បម្រើ​ HTTP ដែល​បាន​ប្រើ​ ។


ផ្សាយ​លើ​​បណ្តាញ​ជា​ ASP

ការ​នាំ​ចេញ

កុំ​ប្រើ​​ថត​ដូច​គ្នា​សម្រាប់​ការ​នាំ​ចេញ​ HTML ដែល​ខុស​គ្នា​ពីរ​ ។

ប្រើ​ ASP ផ្សាយ​លើ​បណ្តាញ​

អ្នក​អាច​ប្រើ​ការ​ផ្សាយ​តាម​បណ្តាញ​ ដរាប​ណា​ឯកសារ​ដែល​បាន​នាំ​ចេញ​អាច​ត្រូវ​បាន​ចូល​ដំណើរ​ពី​ម៉ាស៊ីន​បម្រើ​ HTTP ។

ឧទាហរណ៍

​សូម​សន្មត់​ថា​អ្នក​បាន​ដំឡើង ​Microsoft Internet Information Server នៅលើ​កុំព្យូទ័រ​របស់​អ្នក​ ។ ​អ្នក​បាន​បញ្ចូល​ថត "c:\Inet\wwwroot\presentation" ជា​ថត​លទ្ធផលរបស់​​ HTML មួយ​ កំឡុង​ពេល​ដំឡើង​ IIS ។ URL របស់​កុំព្យូទ័រ​របស់អ្នក​​ត្រូវ​បាន​សន្មត់​ដូច​ខាង​ក្រោម ៖ "http://myserver.com" ។

ទស្សនិកជន​​ឥឡូវ​អាច​មើល​ស្លាយ​ដែល​មាន​ជ្រើ​ស​ដោយ​អ្នក​បង្ហាញ​តាមរយៈ​ URL http://myserver.com/presentation/webcast.asp ។ ពួកគេ​មិន​អាច​ផ្លាស់​ទី​ស្លាយ​ផ្សេងៗ​ទៀត​ដែល​ឃើញ​ក្នុង URL​ នេះ ។ លុះ​ត្រា​តែ​ពួក​គេ​ស្គាល់​ឈ្មោះ​ឯកសារ​ ។ សូម​ប្រាកដ​ថា​ម៉ាស៊ីន​បម្រើ​ HTTP មិន​បង្ហាញ​ថត​ដែល​រាយ​ជា​បញ្ជី​ ។

ផ្សាយ​លើ​បណ្តាញ​លើ​ Perl

ការ​នាំ​ចេញ

ប្រើ​ Perl ផ្សាយ​លើ​បណ្តាញ​

ឯកសារ​ត្រូវ​បាន​បង្កើត​កំឡុង​ពេល​នាំ​ចេញ​​ ឥឡូវ​ត្រូវ​តែ​ដំឡើង​ក្នុង​ Perl ដែល​បានធ្វើ​ឲ្យ​ម៉ាស៊ីន​បម្រើ​ HTTP ប្រើ​បាន​ ។ ការ​ដំឡើង​នេះ​មិន​អាច​ត្រូវ​បាន​ធ្វើ​ដោយ​ស្វ័យ​ប្រវត្តិ​ ដោយសារ​តែ​ភាព​ខុសគ្នាៗ​របស់​ម៉ាស៊ីន​បម្រើ​ HTTP មាន​ការ​គាំ​ទ្រ​ Perl ខុស​គ្នាៗ ។ ជំហាន​ដែល​ត្រូវ​ធ្វើ​ នឹង​ត្រូវ​បាន​ពិពណ៌​នា​បន្ទាប់​ ។ ​សូម​សំដៅ​ទៅ​លើម៉ាស៊ីន​បម្រើ​របស់​អ្នក​ដោយ​ផ្ទាល់​ ឬ​ ស្នើ​អ្នក​គ្រប់​គ្រង​បណ្តាញ​របស់​អ្នក​ អំពី​វិធី​អនុវត្ត​ជំហាន​ទាំង​នេះ​នៅ​លើ​ម៉ាស៊ីន​បម្រើ​របស់​អ្នក​ ។

ឥឡូវ​​អ្នក​អាច​ប្រើ​ការ​សផ្សាយ​តាម​បណ្តាញ​បាន​ ។

ឧទាហរណ៍

ក្នុង​ឧទាហរណ៍​​នេះ អ្ន​កមាន​កុំព្យូទ័រ​ដែល​បាន​ដំឡើង​​លីនុច ភ្ជាប់​ជាមួយ​ម៉ាស៊ីន​បម្រើ​ HTTP មួយ​ ។ URL របស់​ម៉ាស៊ីន​បម្រើ​ HTTP របស់​អ្នក​គឺ​ http://myserver.com និង ថត​​ទិន្នផល​របស់​ឯកសារ​​ HTML របស់​អ្នក​គឺ​ថត​ //user/local/http/ ។ ស្គ្រីប​ Perl របស់​អ្នក​ត្រូវ​បាន​ដាក់​ក្នុង​ថត​ //user/local/http/cgi-bin/  ។ បញ្ចូល​ឯកសារ​ secret.htm ជា​ឈ្មោះ​ឯកសារ​នាំ​ចេញ​ និង ឯកសារ​ presentation.htm ជា URL សម្រាប់​អ្នក​ស្តាប់​ ។ ក្នុង​ប្រអប់​អត្ថបទ​​​ URL សម្រាប់​បង្ហាញ​ បញ្ចូល​​ http://myserver.com/presentation/ និង​ សម្រាប់​​ URL សម្រាប់​ស្គ្រីប​របស់​ Perl​ បញ្ចូល​​ http://myserver.com/cgi-bin/ ។

ពេល​មួយ​អ្នក​បាន​បញ្ចប់​ការ​ដំឡើង​ឯកសារ​ Perl អ្នក​បង្ហាញ​នឹង​អាច​ផ្តល់​ការ​បង្ហាញ​ ។ អ្នក​ស្តាប់​​អាច​មើល​ការ​បង្ហាញ​នេះ​​ក្នុង​ URL http://myserver.com/presentation/presentation.htm ។