ការ​នាំ​ចេញ HTML - ទំព័រ​​ ១​

នៅ​ទំព័រ​ដំបូង​ អ្នកអាច​ជ្រើស​ការ​រចនា​ដែល​មាន​ស្រាប់​ ឬ​ បង្កើត​ការរចនាថ្មីមួយ​ ។

ការកំណត់​ដែល​អ្នក​ជ្រើស​សម្រាប់​នាំ​ចេញ​នឹង​ត្រូវ​បាន​រក្សា​ទុក​ដោយ​ស្វ័យ​ប្រវត្តិ​ជា​ការរចនា​មួយ​ សម្រាប់​ការ​នាំ​ចេញ​ផ្សេងៗ​ទៀត​ ។ អ្នក​អាច​បញ្ចូល​ឈ្មោះ​រចនា​បន្ទាប់​ពី​ចុច​ បង្កើត​ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

HTML


ផ្តល់​តម្លៃ​ឲ្យ​ការ​រចនា

ក្នុង​តំបន់​នេះ​ អ្នក​អាច​ជ្រើស​ ដើម្បី​បង្កើត​ការ​រចនាថ្មី​មួយ​​ និង​ ជ្រើស​ ឬ លុប​ការ​រចនា​ដែល​មាន​ស្រាប់​ ។

ប្រសិន​អ្នកលុប​ការ​រចនាមួយ​ អ្នក​នឹង​លុប​ព័ត៌​មាន​រចនាក្នុង​អ្នក​ជំនួយ​ការ​តែ​ប៉ុណ្ណោះ ។ ឯកសារ​នាំ​ចេញ​ នឹង​មិន​ត្រូវ​បាន​លុប​​ដោយ​សកម្មភាព​​នេះទេ ។

ការ​រចនា​ថ្មី

បង្កើត​ការ​រចនា​ថ្មី​ក្នុង​ទំព័រ​បន្ទាប់​នៃ​អ្នក​ជំនួយការ ។

ការ​រចនា​ដែល​មាន​ស្រាប់

ផ្ទុក​ការ​រចនា​ដែល​មាន​ពី​បញ្ជី​ការ​រចនា​ដែលត្រូវ​ប្រើ​ជា​ចំណុច​ចាប់ផ្ដើម​សម្រាប់​ជំហាន​ពីក្រោយ​លើ​ទំព័រ​បន្ទាប់​នៃ​អ្នក​ជំនួយការ ។

បញ្ជី​រចនា

បង្ហាញ​ការ​រចនា​ដែល​មាន​ទាំងអស់ ។

លុប​ការ​រចនា​ដែល​បាន​ជ្រើស

លុប​ការ​រចនា​ដែល​បាន​ជ្រើស​ពី​បញ្ជី​ការ​រចនា ។