បង្អួច​ជំនួយ​របស់ LibreOffice

រូប​តំណាង​ព្រមាន

ប្រព័ន្ធ​ជំនួយ​សម្រាប់​កំណែ​ទាំងអស់​របស់​កម្មវិធី មាន​មូលដ្ឋាន​លើ​​ឯកសារ​ប្រភព​តែ​មួយ ។ មុខងារ​មួយ​ចំនួន​បាន​ពិពណ៌នា​នៅ​ក្នុង​ជំនួយ មិនអាច​ត្រូវបាន​បញ្ចូល​ក្នុង​ការ​ចែកចាយ​ធម្មតា​នេះ​ទេ ។ លក្ខណៈពិសេស​ជាក់លាក់​មួយ​ចំនួន​ចំពោះ​ការ​ចែកចាយ​មិនអាច​ត្រូវបាន​អធិប្បាយ​នៅ​ក្នុង​ជំនួយ​នេះ​ទេ ។


បង្អួច​ជំនួយ​បង្ហាញ​ទំព័រ​ជំនួយ​ដែល​បាន​ជ្រើស​បច្ចុប្បន្ន​ ។​

របារ​ឧបករណ៍​​ មាន​អនុគមន៍​សំខាន់​ៗ​សម្រាប់​ត្រួត​ពិនិត្យ​ប្រព័ន្ធ​ជំនួយ​​

រូបតំណាង

​លាក់​ និង បង្ហាញ​​ស្លាប​ព្រិល​រុករក​

រូបតំណាង

ផ្លាស់​ទី​ថយ​ក្រោយ​ទៅ​ទំព័រ​ មុន

រូបតំណាង

​ផ្លាស់​ទី​​ទៅ​ទំព័រ​ បន្ទាប់​​

រូបតំណាង

ផ្លាស់​ទី​ទៅ​ទំព័រ​ដំបូង​​ ​នៃ​ប្រធាន​បទ​ជំនួយ​បច្ចុប្បន្ន​​

រូបតំណាង

បោះពុម្ព​​ ទំព័រ​បច្ចុប្បន្ន​​

រូបតំណាង

​បន្ថែម​ទំព័រ​នេះ​ទៅ​កន្លែង​ចំណាំ​របស់​អ្នក​​

រូបតំណាង​ស្វែងរក

បើក​ប្រអប់​ ស្វែង​រក​នៅលើ​ទំព័រ​នេះ ។

ពាក្យ​បញ្ជា​ទាំង​នេះ​ក៏​អាច​រក​ឃើញ​ក្នុង​ម៉ឺនុយ​បរិបទ​នៃ​ឯកសារ​ជំនួយ​ ។

ទំព័រ​ជំនួយ​

អ្នក​អាច​ចម្លង​ពី​ទិដ្ឋភាព​ជំនួយ​ទៅ​ក្តារ​តម្បៀត​ខ្ទាស់​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​​របស់​អ្នក​ ជាមួយ​ពាក្យ​បញ្ជា​ចម្លង​ស្តង់ដារ​ ។ ជា​ឧទាហរណ៍​ ៖​

  1. នៅ​លើ​ទំព័រ​ជំនួយ​មួយ​ ជ្រើស​អត្ថបទ​​ដែល​អ្នក​ចង់​ចម្លង​ ។

  2. ចុច +C ។

ដើម្បី​ស្វែងរក​ទំព័រ​ជំនួយ​បច្ចុប្បន្ន ៖

  1. ចុច​រូប​តំណាង​ ស្វែង​រក​លើ​ទំព័រ​នេះ ។

    ប្រអប់​ ​ស្វែង​រក​នៅ​លើ​ទំព័រ​នេះ​​ បើក ។​

    រូប​តំណាង​ចំណាំ

    អ្នក​ក៏អាច​ចុច​នៅ​ក្នុង​ទំព័រ​ជំនួយ ហើ​ចុច +F ។


  2. ក្នុង​ប្រអប់​ ស្វែង​រក​ បញ្ចូល​អត្ថបទ ​ដែល​អ្នក​ចង់​ស្វែង​រក​ ។

  3. ជ្រើស​ជម្រើស​ស្វែង​រក​ ដែល​អ្នក​ចង់​ប្រើ ។

  4. ចុច​ ស្វែង​រក​ ។

    ដើម្បី​ស្វែង​រក​ពាក្យ​ស្វែង​រក ​ដែល​បាន​កើត​ឡើង​បន្ទាប់​​​នៅលើ​ទំព័រ​ ចុច​ ស្វែង​រក​ ម្តងទៀត​ ។

ស្លាប​ព្រិល​រុក​រក​

ស្លាប​ព្រិល​​រុក​រក​របស់​បង្អួច​ជំនួយ​ មាន​ទំព័រ​ផ្ទាំង​​ មាតិកា​​ លិបិក្រម​ ស្វែង​រក​​ និង កន្លែង​ចំណាំ

ប្រអប់​បញ្ជី​ត្រូវ​បាន​ដាក់​នៅ​កំពូល​ ជាកន្លែង​ដែល​អ្នក​អាច​ជ្រើស​ម៉ូឌុល​ផ្សេងៗ​របស់​ LibreOffice ។ ទំព័រ​ផ្ទាំង​​ លិបិក្រម​​ និង​ ស្វែង​រក​​ មាន​តែ​ទិន្នន័យ​សម្រាប់​ម៉ូឌុល​​របស់​LibreOffice ដែល​បាន​ជ្រើស​ ។

មាតិកា​

បង្ហាញ​លិបិក្រម​នៃ​ប្រធានបទ​ចម្បង​របស់​ម៉ូឌុល​ទាំងអស់ ។

លិបិក្រម​

បង្ហាញ​បញ្ជី​ពាក្យ​គន្លឹះ​លិបិក្រម សម្រាប់​ម៉ូឌុល LibreOffice ដែល​បាន​ជ្រើស​បច្ចុប្បន្ន ។

ស្វែង​រក

អនុញ្ញាត​ឲ្យ​អ្នក​អនុវត្ត​ការ​ស្វែង​រក​អត្ថបទ​ពេញលេញ​ ។ ការ​ស្វែង​រក​នឹង​រួម​បញ្ចូល​មាតិកា​ជំនួយ​​ទាំង​មូល​នៃ​ម៉ូឌុល​របស់​ LibreOffice​ ដែល​បានជ្រើស​បច្ចុប្បន្ន​ ។

កន្លែង​ចំណាំ​

មាន​កន្លែង​ចំណាំ​ដែល​កំណត់​ដោយ​អ្នក​ប្រើ​ ។ អ្នក​អាច​កែសម្រួល​​​ ឬ​ លុប​កន្លែង​ចំណាំ​ ឬ​ ចុច​ពួក​វា ​ដើម្បី​ទៅ​ទំព័រ​ដែល​ត្រូវ​គ្នា​​ ។