គ្រាប់​ចុច​ផ្លូវ​កាត់​ទូទៅ​នៅ​ក្នុង LibreOffice

រូប​តំណាង​ចំណាំ

គ្រាប់​ចុច​ផ្លូវ​កាត់​មួយ​ចំនួន​អាច​ត្រូវ​បាន​ផ្ដល់​ទៅ​ប្រព័ន្ធ​ផ្ទៃតុ​របស់​អ្នក ។ គ្រាប់​ចុច​ដែល​ត្រូវបាន​ផ្ដល់​ទៅ​ប្រព័ន្ធ​ផ្ទៃ​តុ​មិន​អាច​ប្រើ​បាន LibreOffice ។ ព្យាយាម​ផ្ដល់​គ្រាប់​ចុច​ផ្សេងៗ​ផង​ដែរ​សម្រាប់ LibreOffice នៅ​ក្នុងឧបករណ៍ - ផ្លាស់ប្ដូរ​តាម​បំណង - ក្ដារ​ចុច ឬ​នៅ​ក្នុង​ប្រព័ន្ធ​ផ្ទៃតុ​របស់​អ្នក ។


ការ​ប្រើ​គ្រាប់​ចុច​ផ្លូវ​កាត់​

ចំណែក​ដ៏​ធំបំផុត​​នៃ​មុខងារ​របស់​កម្មវិធី អាច​ត្រូវ​បានហៅ​ដោយ​ប្រើ​គ្រាប់ចុច​ផ្លូវកាត់ ។ ឧទាហរណ៍ គ្រាប់ចុច​ផ្លូវកាត់ ត្រូវ​បាន​បង្ហាញ​នៅជាប់​នឹង​​ធាតុបើក នៅ​ក្នុង​ម៉ឺនុយ ឯកសារ ។ ប្រសិន​បើ​អ្នកចង់​ចូលដំណើរការ​មុខងារ​នេះ​ ដោយ​ប្រើ​គ្រាប់ចុច​ផ្លូវកាត់ ចុច​ ហើយ​សង្កត់​ ហើយ​បន្ទាប់មក​ចុច​គ្រាប់ចុច O ។ លែង​គ្រាប់ចុច​ទាំងពីរ បន្ទាប់​ពី​ប្រអប់​លេច​ឡើង ។

នៅ​ពេល​ប្រតិបត្តិការ​កម្មវិធី​របស់​អ្នក​ អ្នក​អាច​ជ្រើស​រវាង​ការ​ប្រើ​កណ្តុរ​ ឬ​ គ្រាប់​ចុច​ សម្រាប់​ការ​ប្រតិបត្តិ​ស្ទើរ​តែ​ទាំង​អស់​ដែល​មាន​ ។

\

\

ការ​ប្រើ​គ្រាប់​ចុច​ផ្លូវ​កាត់​ដើម្បី​ត្រួត​ពិនិត្យ​បញ្ជា​ប្រអប់​

តែងតែ​មាន​ធាតុ​មួយ​ត្រូវ​បាន​រំលេច​នៅ​ក្នុង​ប្រអប់​ដែល​បាន​ផ្ដល់ -ជាទូទៅ​បាន​បង្ហាញ​ដោយ​ស៊ុម​ដាច់​ដោយឡែក។ ធាតុ​នេះ​អាច​ជា​ប៊ូតុង វាល​ជម្រើស ​ធាតុ​នៅ​ក្នុង​ប្រអប់​បញ្ជី ឬ​ប្រអប់​ធីក គឺ​ថា​អ្វី​ដែល​បាន​ផ្ដោត​លើ​វា។ បើ​ចំណុច​ផ្ដោត​ជា​ប៊ូតុង ការ​ចុច​គ្រាប់ចុច​បញ្ចូល (Enter) គឺ​ដំណើរការ​ដូច​ពេល​អ្នក​បាន​ចុច​លើ​វា​ដែរ។ ប្រអប់​ធីក​ត្រូវ​បាន​បិទ/បើក​ដោយ​ចុច​គ្រាប់ចុច​ដកឃ្លា (Spacebar)។ បើ​ជា​វាល​ជម្រើស ប្រើ​គ្រាប់ចុច​សញ្ញា​ព្រួញ​ដើម្បី​​ប្ដូរ​វាល​ជម្រើស​ដែល​បាន​ធ្វើឲ្យ​សកម្ម។ ប្រើ​គ្រាប់ចុច​ថេប (Tab) ដើម្បី​ផ្លាស់ទី​ពី​ធាតុ​មួយ ឬ​តំបន់​មួយ​ទៅកាន់​ទីតាំង​បន្ទាប់ ប្រើ​ប្ដូរ+ថេប (Shift+Tab) ដើម្បី​ទៅកាន់​ទិសដៅ​បញ្ច្រាស។

ដោយ​ចុច​គ្រាប់​ចុច​ គេច​(ESC) បិទ​ប្រអប់​ដោយ​មិន​រក្សា​ទុក​ការ​ផ្លាស់​ប្តូរ​ ។

គ្រាប់​ចុច​ផ្លូវ​កាត់​សម្រាប់​សកម្ម​ភាព​កណ្តុរ​

ប្រសិនបើ​អ្នក​ប្រើ​អូស​ និង​ទម្លាក់ ជ្រើស​ដោ​យ​ប្រើ​កណ្ដុរ ឬ​ចុច​វត្ថុ និង​ឈ្មោះ អ្នក​អាច​ប្រើ​គ្រាប់ចុច​ប្ដូរ(Shift) ហើយជួនកាល ដើម្បី​ចូលដំណើរការ​មុខងារ​បន្ថែម ។ មុខងារ​ដែល​បានកែប្រែ​អាច​ប្រើ​បាន​នៅពេល​ចុច​គ្រាប់ចុច កំឡុង​ពេល​អូស និង​ទម្លាក់​ត្រូវ​បានបង្ហាញ​ដោយ​​ផ្លាស់ប្ដូរ​ព្រួញ​កណ្ដុរ ។ នៅពេល​ជ្រើស​ឯកសារ ឬ​វត្ថុ​ផ្សេងៗ គ្រាប់ចុច​កែប្រែអាច​ពង្រីក​ជម្រើស - មុខងារ​ត្រូវ​បាន​ពន្យល់​កន្លែង​ដែលអាច​អនុវត្ត​បាន ។

វាល​​បញ្ចូល​អត្ថបទ​ដែល​ងាយ​ស្រួល​ប្រើ​

  1. អ្នក​អាច​បើក​ម៉ឺនុយ​​បរិបទ​ ដែល​មាន​ពាក្យ​បញ្ជា​មួយ​ចំនួន​ត្រូវ​បាន​ប្រើ​ញឹក​ញាប់​បំផុត ។

  2. ប្រើ​គ្រាប់ចុច​ផ្លូវកាត់ +Shift+S ដើម្បី​បើក​ប្រអប់ តួអក្សរ​ពិសេស រួច​បញ្ចូល​តួអក្សរ​ពិសេស​មួយ ឬ​ច្រើន។

  3. ប្រើ +A ដើម្បី​ជ្រើស​អត្ថបទ​ទាំងអស់ ។ ប្រើ​គ្រាប់ចុច​ព្រួញ​ឆ្វេង ឬ​ស្ដាំ​ដើម្បីយក​ជម្រើស​ចេញ ។

  4. ចុច​ទ្វេដង​លើ​ពាក្យ​ដើម្បី​​ជ្រើស​វា​ ។

  5. ចុច​បី​ដង​នៅ​ក្នុង​វាយ​បញ្ចូល​អត្ថបទ នឹង​ជ្រើស​វាល​ទាំងមូល ។ ចុច​បី​ដង​នៅ​ក្នុង​ឯកសារ នឹង​ជ្រើស​ប្រយោគ​បច្ចុប្បន្ន ។

  6. ប្រើ +លុប(Del) ដើម្បី​លុប​អ្វីៗ​ពី​ទស្សន៍ទ្រនិច​ទៅ​ចុងពាក្យ ។

  7. ដោយ​ប្រើ ហើយ​គ្រាប់ចុច​ព្រួញ​ស្ដាំ ឬ​ឆ្វេង ទស្សន៍​ទ្រនិច្ច​នឹង​លោត​ពី​ពាក្យ​ទៅពាក្យ ប្រសិនបើ​​អ្នក​ចុច​គ្រាប់ចុច ប្ដូរ(Shift) ពាក្យ​មួយ​បន្ទាប់ពី​ពាក្យ​ផ្សេង​ដែលបាន​ជ្រើស ។

  8. បញ្ចូល​ត្រូវ​​បាន​ប្រើ​ដើម្បី​ប្តូរ​រវាង​របៀប​បញ្ចូល​ និង របៀប​សរសេរ​ជាន់​លើ​ និង ថយ​ក្រោយ​ម្តង​ទៀត​ ។

  9. អូស​ និង ទម្លាក់​ អាច​ត្រូវ​បាន​ប្រើ​ក្នុង​ និង ក្រៅ​​ប្រអប់​អត្ថបទ​ ។

  10. +Z គ្រាប់​ចុច​ផ្លូវ​កាត់​ត្រូវ​បាន​ប្រើ​​ជំហាន​មួយ​នៃ​ការ​កែប្រែ​មិន​ធ្វើ​វិញ​នៅ​ពេល​វេលា​មួយ អត្ថបទ​នឹង​មាន​ស្ថានភាព​ ដែល​វា​មាន​មុន​ការ​ផ្លាស់ប្ដូរ​ដំបូង ។

  1. LibreOffice has an AutoComplete function which activates itself in some text and list boxes. For example, enter into the URL field and the AutoComplete function displays the first file or first directory found that starts with the letter "a".

  2. ប្រើ​គ្រាប់​ចុច​ព្រួញ​ចុះ​ក្រោម​ ដើម្បី​រមូរ​តាម​រយៈ​ឯកសារ​ និង ថត​ផ្សេងៗ ។ ប្រើ​គ្រាប់​ចុច​ព្រួញ​ស្តាំ ក៏​ដើម្បី​បង្ហាញ​ផង​ដែរ​នូវ​ថត​រង​ដែល​មាន​ស្រាប់​ក្នុង​វាល​​ URL ។ ការ​បញ្ចប់​ស្វ័យ​ប្រវត្តិ​លឿន​​គឺ​​អាច​ប្រើ​បាន​ ប្រសិន​អ្នក​ចុច​គ្រាប់​​ចុច​ ចុង ​(End) បន្ទាប់​ពី​​បាន​បញ្ចូល​ផ្នែក​នៃ​ URL ។ ពេល​​អ្នក​រក​ឃើញ​ ឯកសារ​ ឬ​ ថត​ ដែល​​អ្នក​ចង់​បាន​ ចុច បញ្វូល​ (Enter) ។

ការ​ផ្អាក​ម៉ាក្រូ​

បើ​អ្នក​ចង់​បញ្ឈប់​ម៉ាក្រូ​ដែល​កំពុង​ដំណើរការ​បច្ចុប្បន្ន សូម​ចុច +Shift+Q។

បញ្ជី​របស់​គ្រាប់​ចុច​ផ្លូវ​កាត់​ទូទៅ​ក្នុង​ LibreOffice

The shortcut keys are shown on the right hand side of the menu lists next to the corresponding menu command.

គ្រាប់ចុច​ផ្លូវកាត់​សម្រាប់​គ្រប់គ្រង​ប្រអប់

គ្រាប់​ចុច​ផ្លូវ​កាត់

​​បែប​ផែន​​

​បញ្ចូល​ (Enter)

ធ្វើ​ឲ្យ​ប៊ូតុង​ដែល​ចាប់​អារម្មណ៍​សកម្ម​ក្នុង​ប្រអប់​

គេច​ (Esc)

បញ្ចប់​សកម្មភាព ឬ ប្រអប់ ។ ប្រសិន​បើ​ក្នុង​ជំនួយ​ LibreOffice ៖ ឡើង​លើ​មួយ​កម្រិត ។

ចន្លោះ​មិន​ឃើញ (Spacebar)

បិទ​បើក ​ប្រអប់​ធីក​ដែល​ចាប់​អារម្មណ៍​ក្នុង​ប្រអប់​ ។

គ្រាប់​ចុច​ព្រួញ​

ផ្លាស់​ប្តូរ​វាល​​វត្ថុ​បញ្ជា​​សកម្ម​​ ក្នុង​ភាគ​ជម្រើស​មួយ​នៃ​ប្រអប់ ។

ថេប (Tab)

ជម្រុញ​ការ​ចាប់​អារម្មណ៍​ទៅ​ជម្រើស​បន្ទាប់​ ឬ​ ធាតុ​ក្នុង​ប្រអប់ ។

ប្តូរ (Shift) + ថេប (Tab)

ផ្លាស់​ទី​ការ​ផ្តោត​អារម្មណ៍​ទៅ​ភាគ​មុន​ ឬ​ ធាតុ​ក្នុង​ប្រអប់​មួយ​ ។

+ព្រួញ​ចុះក្រោម

បើក​បញ្ជី​របស់​វាល​​​វត្ថុបញ្ជា​ដែល​បានជ្រើសបច្ចុប្បន្ន​ក្នុង​ប្រអប់មួយ​ ។ គ្រាប់​ចុច​ផ្លូវ​កាត់​ទាំង​នេះ​​ ​មិន​ត្រឹម​តែអនុវត្ត​ប្រអប់​បន្សំ​ប៉ុណ្ណោះ​ទេ​​ថែម​ទាំង​ប៊ូតុង​រូបតំណាង​ដែល​មាន​ម៉ឺនុយ​លេច​ឡើង​ ។ បិទ​បញ្ជី​ដែល​បាន​បើក​មួយ​ ដោយ​ចុច​គ្រាប់​ចុច​ គេច​ (Escape) ។


គ្រាប់ចុច​ផ្លូវកាត់​សម្រាប់​គ្រប់គ្រង​ឯកសារ និង​បង្អួច

គ្រាប់​ចុច​ផ្លូវ​កាត់

​​បែប​ផែន​​

+O

បើក​ឯកសារ​មួយ​ ។

+S

រក្សា​ឯកសារ​បច្ចុប្បន្ន​ ។

+N

បង្កើត​ឯកសារ​ថ្មីមួយ​ ។

+ប្ដូរ(Shift)+F

Opens the Templates dialog.

+P

បោះពុម្ព​ឯកសារ​

+F6

ធ្វើឲ្យ​របារ​ឧបករណ៍ ស្វែងរក សកម្ម។

+O

ហៅ​​ប្រអប់​ ស្វែង​រក​​ និង ជំនួស​​ ។

+ប្ដូរ(Shift)+F

ស្វែង​រក​​ ធាតុ​ស្វែងរក​ដែល​បាន​បញ្ចូល​ចុង​ក្រោយ​ ។

+O

+ប្ដូរ(Shift)+R

គូរ​ទិដ្ឋ​ភាព​ឯកសារ​ឡើង​វិញ​ ។

+ប្ដូរ(Shift)+F

អនុញ្ញាត ឬ មិនអនុញ្ញាត​ឲ្យប្រើ​ ទស្សន៍ទ្រនិច​នៅក្នុង​អត្ថ​បទ​ដែល​អាច​បានតែអាន ។

+O

ក្នុង​ជំនួយ​របស់​ LibreOffice ៖ លោត​ទៅ​ទំព័រ​ជំនួយ​មេ​ ។

+O

+O

ប្តូរ​ (Shift) + F2

បើក​ព័ត៌​មាន​ជំនួយ​បន្ថែម​ សម្រាប់​ពាក្យ​បញ្ជា​ដែល​បាន​ជ្រើស​បច្ចុប្បន្ន​ រូប​តំណាង​ ឬ វត្ថុ​បញ្ជា​ ។

F6

កំណត់​ការ​ចាប់​អារម្មណ៍​ក្នុង​បង្អួច​រង​បន្ទាប់​ (ជា​ឧទាហរណ៍​ ឯកសារ​/​ទិដ្ឋ​ភាព​ប្រភព​ទិន្នន័យ)​

ប្តូរ​ (Shift) + F6

កំណត់​ការ​ចាប់​អារម្មណ៍​ក្នុង​បង្អួច​រង​មុន​ ។

F10

ធ្វើ​ឲ្យ​ម៉ឺនុយ​ដំបូង​សកម្ម​ (​ម៉ឺនុយ​ ឯកសារ​)

​​ប្តូរ ​(Shift)​+F10

បើក​ម៉ឺនុយ​បរិបទ​ ។

+F4 ឬ +F4

បិទ​ឯកសារ​បច្ចុប្បន្ន​ (​បិទ​ LibreOffice ពេល​ឯកសារ​បើក​ចុង​ក្រោយ​ត្រូវ​បាន​បិទ​)

+Q

ចេញ​ពី​កម្មវិធី ។


គ្រាប់ចុច​ផ្លូវកាត់​សម្រាប់​កែសម្រួល ឬ​ធ្វើ​ទ្រង់ទ្រាយ​ឯកសារ

គ្រាប់​ចុច​ផ្លូវ​កាត់

​​បែប​ផែន​​

+ថេប(Tab)

នៅ​ពេល​បាន​ដាក់​នៅ​ដើម​បឋមកថា ផ្ទាំង​មួយ​ត្រូវ​បាន​បញ្ចូល ។

បញ្ចូល​ ​(​ប្រសិន​បើ​វត្ថុ​ OLE មួយ​ត្រូវ​បាន​ជ្រើស​​)

ធ្វើ​ឲ្យ​វត្ថុ​ OLE ដែល​បាន​ជ្រើស​សកម្ម​ ។

បញ្ចូល​​ (ប្រសិន​បើ​វត្ថុ​គំនូរ​ ឬ​ វត្ថុ​អត្ថបទ​ត្រូវ​បាន​ជ្រើស​​)

ធ្វើ​ឲ្យ​របៀប​បញ្ចូល​អត្ថបទ​សកម្ម​ ។

+X

កាត់​ធាតុ​ដែល​បាន​​​ជ្រើស​ចេញ​ ។

+C

ចម្លង​ធាតុ​ដែល​បាន​ជ្រើស​ ។

+V

បិទ​ភ្ជាប់​ពី​ក្តារ​តម្បៀត​ខ្ទាស់​ ។

+ប្ដូរ(Shift)+V

បិទភ្ជាប់​អត្ថបទ​គ្មានទ្រង់ទ្រាយ​ពី​ក្ដារតម្បៀតខ្ទាស់ ។ អត្ថបទ​ត្រូវ​បានបិទភ្ជាប់​ដោយ​ប្រើទ្រង់ទ្រាយ​ដែលមាននៅ​ចំណុច​ប្រសព្វ ។

+ប្ដូរ(Shift)+V

បើក​ប្រអប់​ បិទ​ភ្ជាប់​ពិសេស​ ។

+A

ជ្រើស​ទាំង​អស់ ។

+Z

មិន​ធ្វើ​​សកម្ម​ភាព​ចុង​ក្រោយ​​វិញ​

ធ្វើ​សកម្មភាព​ចុង​ក្រោយ​វិញ​ ។

+ប្ដូរ(Shift)+Y

ធ្វើ​ពាក្យ​បញ្ជា​ចុងក្រោយ​ឡើងវិញ ។

+I

គុណលក្ខណៈ​ ទ្រេត​​ ត្រូវ​បាន​អនុវត្ត​ទៅ​តំបន់​ដែល​បាន​ជ្រើស​ ។ ប្រសិន​បើ​ទស្សន៍​ទ្រនិច​ត្រូវ​បាន​ដាក់​ក្នុង​ពាក្យ​មួយ​ ពាក្យ​នេះ​ក៏​ត្រូវ​បាន​ធ្វើ​​ឲ្យ​ទ្រេត​ដែរ​ ។​

+B

គុណ​លក្ខណៈ​ ដិត​​ ត្រូវ​បាន​​អនុវត្ត​ទៅ​តំបន់​ដែល​បាន​ជ្រើស​។ ប្រសិន​បើ​ទស្សន៍​ទ្រនិច​ត្រូវ​បាន​ដាក់​ក្នុង​ពាក្យ​មួយ​ ពាក្យ​នេះ​ក៏​ដិត​ផង​ដែរ​ ។

+U

គុណ​លក្ខណៈ​​ គូស​បន្ទាត់​ក្រោម​ ត្រូវ​បាន​អនុវត្ត​​ទៅ​តំបន់​ដែល​បាន​ជ្រើស​ ។ ប្រសិន​បើ​ទស្សន៍​ទ្រនិច​ត្រូវ​បាន​ដាក់​ក្នុង​ពាក្យ​ ពាក្យ​នេះ​ក៏​ត្រូវ​បាន​គូសបន្ទាត់​ក្រោម​ដែរ​ ។

យក​ទ្រង់​ទ្រាយ​ផ្ទាល់​ចេញ​ពី​អត្ថបទ ឬ​វត្ថុ​ដែល​បាន​ជ្រើស (ដូច​ជា​នៅ​ក្នុង ទ្រង់ទ្រាយ - សម្អាត​ទ្រង់ទ្រាយ​ផ្ទាល់)


គ្រាប់​ចុច​ផ្លូវ​កាត់​ក្នុង​វិចិត្រ​សាល

គ្រាប់​ចុច​ផ្លូវ​កាត់

លទ្ធផល

ថេប (Tab)

ផ្លាស់​ទី​រវាង​តំបន់ ។

ប្តូរ (Shift) + ថេប (Tab)

ផ្លាស់​ទី​ចន្លោះ​តំបន់​ (​ថយ​ក្រោយ)


គ្រាប់​ចុច​ផ្លូវ​កាត់​ក្នុង​តំបន់​ស្បែក​ថ្មី​របស់​វិចិត្រសាល​ ៖

គ្រាប់​ចុច​ផ្លូវ​កាត់

លទ្ធផល

​​ព្រួញ​ឡើង​លើ

ផ្លាស់​ទី​ជម្រើស​ឡើង​លើ​មួយ​ ។

ព្រួញ​ចុះ​ក្រោម

ផ្លាស់ទី​ជម្រើស​ចុះ​ក្រោម​ ។

+បញ្ចូល(Enter)

បើក​ប្រអប់​លក្ខណសម្បត្តិ​ ។

​​ប្តូរ ​(Shift)​+F10

បើក​ម៉ឺនុយ​បរិបទ​ ។

+U

ធ្វើ​ឲ្យ​ស្បែក​ដែល​បាន​ជ្រើស​ស្រស់​ ។

+R

បើក​ប្រអប់​ បញ្ចូល​ចំណង​ជើង​​​ ។

+D

លុប​ស្បែក​ដែល​បាន​ជ្រើស​ ។

បញ្ចូល

បញ្ចូល​ស្បែក​ថ្មី​


គ្រាប់​ចុច​ផ្លូវ​កាត់​ក្នុង​​វិចិត្រ​សាល​តំបន់​មើល​ជាមុន​ ៖

គ្រាប់​ចុច​ផ្លូវ​កាត់

លទ្ធផល

ដើម (Home)

លោត​ទៅ​ធាតុ​ដំបូង​ ។

ចុង (End)

លោត​ទៅ​ធាតុ​ចុង​ក្រោយ​ ។

ព្រួញ​ឆ្វេង

ជ្រើស​​​​ធាតុ​វិចិត្រ​សាល​បន្ទាប់​នៅ​ខាង​ឆ្វេង​ ។

ព្រួញ​​ស្តាំ

ជ្រើស​ធាតុ​វិចិត្រ​សាល​បន្ទាប់​នៅ​ខាង​ស្តាំ ។​

​​ព្រួញ​ឡើង​លើ

ជ្រើស​ធាតុ​វិចិត្រ​សាល​បន្ទាប់​នៅ​ខាង​លើ​ ។

ព្រួញ​ចុះ​ក្រោម

ជ្រើស​ធាតុ​វិចិត្រសាល​បន្ទាប់​នៅ​ខាង​ក្រោម​ ។

ទំព័រ​លើ

រមូរ​ឡើង​លើ​មួយ​អេក្រង់​ ។

ទំព័រ​​ក្រោម

រមូរ​ចុះ​ក្រោម​មួ​យអេក្រង់​ ។

+ប្ដូរ(Shift)+បញ្ជាន់(Insert)

​បញ្ចូល​វត្ថុ​ដែល​បាន​ជ្រើស​ជា​វត្ថុ​តំណ​ទៅ​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។

+I

បញ្ចូល​ច្បាប់​ចម្លង​របស់​វត្ថុ​ដែល​បាន​ជ្រើស​ ទៅ​ក្នុង​​ឯកសារ​បច្ចុប្បន្ន​ ។

+T

បើក​ប្រអប់​ បញ្ចូល​ចំណង​ជើង​​​ ។

+P

ប្តូរ​រវាង​ទិដ្ឋភាព​ស្បែក និង ទិដ្ឋ​ភាព​វត្ថុ​ ។

ចន្លោះ​មិន​ឃើញ (Spacebar)

ប្តូរ​រវាង​ទិដ្ឋភាព​ស្បែក និង ទិដ្ឋ​ភាព​វត្ថុ​ ។

បញ្ចូល​​(Enter)

ប្តូរ​រវាង​ទិដ្ឋភាព​ស្បែក និង ទិដ្ឋ​ភាព​វត្ថុ​ ។

ជំហាន​ថយ​ក្រោយ​ (​តែ​ក្នុង​ទិដ្ឋភាព​វត្ថុ​)

ប្តូរ​ថយ​ក្រោយ​ទៅ​ទិដ្ឋភាព​មេ​ ។


Selecting Rows and Columns in a Database Table (opened by + Shift + F4 keys)

គ្រាប់​ចុច​ផ្លូវ​កាត់

លទ្ធផល

ចន្លោះ​មិន​ឃើញ (Spacebar)

បិទ​បើក​ជម្រើស​ជួរ​ដេក​ លើក​លែង​តែ​ពេល​ដែល​ជួរ​ដេក​ស្ថិត​ក្នុង​របៀប​កែ​សម្រួល​ ។

+ថេប(Tab)

បិទ​បើក​ ជម្រើស​ជួរ​ដេក​

ប្តូរ​(Shift)​+ចន្លោះ​មិនឃើញ​​(Spacebar)

ជ្រើស​ជួរ​ឈរ​បច្ចុប្បន្ន​

+ទំព័រលើ

ផ្លាស់ទី​ទ្រនិច​កណ្ដុរ​ទៅ​ជួរដេក​ដំបូងគេ

+ទំព័រ​ក្រោម

ផ្លាស់ទី​ទ្រនិច​កណ្ដុរ​ទៅ​ជួរដេក​ចុងក្រោយ


គ្រាប់​ចុច​ផ្លូវ​កាត់​សម្រាប់​វត្ថុ​គំនូរ​

គ្រាប់​ចុច​ផ្លូវ​កាត់

លទ្ធផល

ជ្រើស​របារ​ឧបករណ៍​ដោយ​ប្រើ F6 ។ ប្រើ​ព្រួញ​ចុះក្រោម និង​ព្រួញ​ទៅស្ដាំ​ដើម្បី​ជ្រើស​រូបតំណាង​​របារ​ឧបករណ៍​ដែល​ចង់​បាន ហើយចុច +បញ្ចូល(Enter)

បញ្ចូល​វត្ថុ​គំនូរមួយ​ ។

ជ្រើស​ឯកសារ​ដោយ​ប្រើ +F6 ហើយ​ចុច​ថេប(Tab)

ជ្រើស​វត្ថុ​គំនូរ​មួយ​ ។​

ថេប (Tab)

ជ្រើស​វត្ថុ​គំនូរ​បន្ទាប់​ ។

ប្តូរ (Shift) + ថេប (Tab)

ជ្រើស​វត្ថុ​គំនូរ​មុន​ ។

+ដើម(Home)

ជ្រើស​វត្ថុ​គំនូរ​ដំបូង​ ។

+ចុង(End)

ជ្រើស​វត្ថុ​គំនូរ​ចុង​ក្រោយ​ ។

គេច​ (Esc)

បញ្ចប់​ជម្រើស​វត្ថុ​គំនូរ​ ។

គេច​ (Esc) (​ក្នុងរបៀប​ជ្រើស​​​ចំណុច​ទាញ​​)

ចេញ​ពី​របៀប​ជម្រើស​ចំណុច​ទាញ​ និង ត្រឡប់​ទៅ​របៀប​​ជម្រើស​វត្ថុ​ ។

ព្រួយ​ឡើង​លើ​/​ព្រួញ​ចុះ​ក្រោម​/​ព្រួញ​ឆ្វេង​/​ព្រួញ​​ស្តាំ​

ផ្លាស់​ទី​ចំណុច​ដែល​បាន​ជ្រើស​ (អនុគមន៍​ខ្ទាស់​ទៅ​ក្រឡាចត្រង្គ ត្រូវ​បាន​ធ្វើ​ឲ្យ​ប្រើ​​មិន​បាន​ជា​បណ្តោះ​អាសន្ន​ ប៉ុន្តែ​ចំណុច​ទាំង​អស់​នៅតែ​ខ្ទាស់​គ្នា​) ។

+ព្រួញ​ឡើងលើ/ចុះក្រោម/ឆ្វេង/ស្ដាំ

ផ្លាស់​ទី​វត្ថុ​គំនូរ​ដែល​បាន​ជ្រើស​មួយ​ភីក​សែល​ (ក្នុង​របៀប​ជ្រើស​)

ផ្លាស់​ប្តូរ​ទំហំ​វត្ថុ​គំនូរ​ (​ក្នុង​របៀប​ជម្រើស​ចំណុច​ទាញ​)

បង្វិល​វត្ថុ​គំនូរមួយ​ (​ក្នុង​របៀប​បង្វិល​)

បើក​ប្រអប់​លក្ខណសម្បត្តិ​សម្រាប់​វត្ថុ​គំនូរ​ ។

ធ្វើ​ឲ្យ​របៀប​ជម្រើស​ចំណុច​សកម្ម​ សម្រាប់​វត្ថុគំនូរ​ដែល​បាន​ជ្រើស​ ។

ចន្លោះ​មិន​ឃើញ (Spacebar)

ជ្រើស​ចំណុច​របស់​វត្ថុ​គំនូរ​មួយ​ (​ក្នុង​របៀប​ជម្រើស​ចំណុច​)/​បោះបង់​ជម្រើស ។

ចំណុច​ដែល​បាន​ជ្រើស ​លោត​ភ្លឹត​ភ្លេត​ក្នុង​មួយ​​វិនាទី​ម្តង​ ។

ប្តូរ​(Shift)​+ចន្លោះ​មិនឃើញ​​(Spacebar)

ជ្រើស​ចំណុច​បន្ថែម​ ក្នុង​របៀប​ជម្រើស​ចំណុច​ ។

+ថេប(Tab)

ជ្រើស​ចំណុច​បន្ទាប់​របស់​វត្ថុ​គំនូរ​ (របៀប​ជ្រើស​ចំណុច​)

ក្នុង​របៀប​បង្វិល​ ចំណុច​កណ្តាល​នៃ​ការ​បង្វិល​​ក៏​អាច​ត្រូវ​បានជ្រើស​ ។

+ប្ដូរ(Shift)+F

ជ្រើស​ចំណុច​មុន​នៃ​វត្ថុ​គំនូរ​ (​របៀប​ជម្រើស​ចំណុច​)

+បញ្ចូល(Enter)

វត្ថុ​គំនូរ​ថ្មី​មួយ​ដែល​មាន​ទំហំ​លំនាំ​ដើម​ ត្រូវ​បាន​ដាក់​នៅ​កណ្តាល​នៃ​ទិដ្ឋ​ភាព​បច្ចុប្បន្ន​ ។

+បញ្ចូល(Enter) នៅ​រូបតំណាង​ជម្រើស

ធ្វើ​ឲ្យ​វត្ថុ​គំនូរ​ដំបូង​សកម្ម​ក្នុង​ឯកសារ​ ។

គេច​ (Esc)

ចាក​ចេញ​របៀប​ជម្រើស​ចំណុច​ ។ វត្ថុ​គំនូរ​ត្រូវ​បាន​ជ្រើស​​ពេល​ក្រោយ ។

កែសម្រួល​ចំណុច​មួយ​របស់​វត្ថុ​គំនូរ​ (​របៀប​កែសម្រួល​ចំណុច)

អត្ថបទ​ណាមួយ​ ឬ​ គ្រាប់​ចុច​លេខ​

ប្រសិន​បើ​វត្ថុ​គំនូរ​មួយ​ត្រូវ​បាន​ជ្រើស​ ប្តូរ​ទៅ​របៀប​កែសម្រួល​ និង ដាក់​ទស្សន៍ទ្រនិច​នៅ​ខាង​ចុង​នៃ​អត្ថបទ​ក្នុង​វត្ថុ​គំនូរ​ ។ តួអក្សរ​ដែល​អាច​បោះពុម្ព​បាន​ត្រូវ​បាន​បញ្ចូល​ ។

ខណៈពេលបង្កើត ឬ​ធ្វើ​មាត្រដ្ឋាន​វត្ថុក្រាហ្វិក

ទីតាំង​របស់​ផ្នែក​កណ្ដាល​របស់​វត្ថុ គឺថេរ ។

គ្រាប់ចុច​ប្ដូរ​(Shift) នៅ​ខណៈ​កំពុង​បង្កើត ឬ​ធ្វើ​មាត្រដ្ឋាន​វត្ថុ​ក្រាហ្វិក

សមាមាត្រ​នៃ​ទទឹង​ទៅ​កម្ពស់​របស់​វត្ថុ គឺ​ថេរ ។