\

វត្ថុ​បញ្ជា​ច្រើន​ទៀត

របារ​វត្ថុ​បញ្ជា​ច្រើន​ទៀត​បើក​នៅ​ពេល​អ្នក​ចុច​លើ​រូបតំណាង​ វត្ថុ​បញ្ជា​ច្រើនទៀតនៅ​លើរបារ​ឧបករណ៍ វត្ថុ​បញ្ជា​សំណុំ​បែបបទ ។

​ប៊ូតុង​​​​បង្កើន​​​​បន្ថយ

រូបតំណាង

​បង្កើត​ប៊ូតុង​បង្កើន​បន្ថយ​ ។​

ប្រសិន​បើ​អ្នក​បន្ថែម​ប៊ូតុង​បង្កើន​បន្ថយ​មួយ​ទៅ​សៀវភៅ​បញ្ជី​របស់ Calc អ្នក​អាច​ប្រើ​ទំព័រ​ផ្ទាំង​ទិន្នន័យ​​ដើម្បី​បង្កើត​តំណ​ពីរ​ផ្លូវ​រវាង​ប៊ូតុង​បង្កើន​បន្ថយ​ និង ក្រឡា​មួយ ។ ជាលទ្ធផល​ ពេល​អ្នក​ផ្លាស់​ប្តូរ​មាតិកា​របស់​ក្រឡា​ មាតិកា​របស់​ប៊ូតុង​បង្កើន​បន្ថយ​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​​ ។ ផ្ទុយ​ទៅ​វិញ​ប្រសិន​​បើ​អ្នក​ផ្លាស់​ប្តូរ​​តម្លៃ​របស់​ប៊ូតុង​បង្កើន​បន្ថយ​ មាតិកា​របស់​ក្រឡា​ត្រូវ​បានធ្វើ​បច្ចុប្បន្នភាពភាព ។

របារ​រមូរ​

រូបតំណាង

បង្កើត​របារ​រមូរ​មួយ​ ។​

អ្នក​អាច​បញ្ជាក់​​លក្ខណសម្បត្តិ​ដូច​ខាង​ក្រោម​នេះ​សម្រាប់​របារ​រមូរ​មួយ​ ៖

ឈ្មោះ​ UI

និឃណ្តសាស្ត្រ

តម្លៃ​អប្បបរមា​របស់​របារ​រមូរ​

បញ្ជាក់​​កម្ពស់​អប្បបរមា​ ឬ​ ទទឹង​អប្បបរមា​របស់​របារ​រមូរ​មួយ​ ។

អតិបរមា​របស់​តម្លៃ​រមូរ

បញ្ជាក់​​កម្ពស់​អតិបរមា ឬ​ ទទឹង​អតិបរមា​របស់​របារ​រមូរ​មួយ​ ។

តម្លៃ​រមូរ​លំនាំ​ដើម​

បញ្ជាក់​តម្លៃ​លំនាំដើម​របស់​របារ​រមូរ ដែល​ត្រូវ​បាន​ប្រើ​ពេល​​សំណុំបែបបទត្រូវ​បាន​កំណត់​ឡើង​វិញ ។

ទិស

បញ្ជាក់​​ទិស​របស់​របារ​រមូរ​ គឺ​ផ្ដេក​ ឬ​ បញ្ឈរ​ ។

ផ្លាស់​ប្តូរ​តិច

បញ្ជាក់​​ចំនួន​អប្បបរមា​ ដែល​អ្នក​អាច​រមូរ​របារ​រមូរ​មួយ​ ជា​ឧទាហរណ៍​ ដោយ​ចុច​លើ​ព្រួញ​មួយ​ ។

ប្តូរ​ច្រើន

បញ្ជាក់​​ចំនួន​សរុប​ដែល​ជំហាន​ធំ​មួយ​រមូរ​របារ​រមូរ​មួយ​ ជា​ឧទាហរណ៍​ ពេល​អ្នក​ចុច​រវាង​រូប​ភាព​តូច​របស់​របាររមូរ​ និង ព្រួញ​របាររមូរ​​ ។

ការ​ពន្យា​ពេល​

បញ្ជាក់​​ការ​ពន្យា​ពេល​គិត​ជា មិល្លីវិនាទី រវាង​ព្រឹត្តិការណ៍​កេះ​របារ​រមូរ ។ ឧទាហរណ៍ ការ​ពន្យា​ពេល​ដែល​កើត​ឡើង នៅ​ពេល​អ្នក​ចុច​​ប៊ូតុង​ព្រួញ​មួយ​នៅ​លើ​របារ​រមូរ ហើយ​សង្កត់​ប៊ូតុង​កណ្តុរ ។

ពណ៌​និមិត្ត​សញ្ញា​

បញ្ជាក់​​ពណ៌​របស់​ព្រួញ​នៅ​លើ​របារ​រមូរ​ ។

ទំហំ​ដែល​​មើល​​ឃើញ

បញ្ជាក់​​ទំហំ​របស់​រូប​ភាព​តូច​​របាររមូរ​ក្នុង​ "ឯកតា​តម្លៃ​" ។ ជា​ឧទាហរណ៍​ តម្លៃ​មួយ​របស់​ ("តម្លៃ​រមូរ​អតិបរមា" ដក​ "តម្លៃ​រមូរ​អប្បបរមា​") / 2 ផ្តល់​លទ្ធផល​ក្នុង​រូបភាព​តូច​របស់​របាររមូរ​ដែល​គ្រប់​គ្រង​​ពាក់​កណ្តាល​របស់​របាររមូរ​ ។

ដើម្បី​ធ្វើ​ឲ្យ​​ទទឹង​របស់​របារ​រមូរ​ឲ្យ​ស្មើ​នឹង​កម្ពស់​របស់​របារ​រមូរ​ កំណត់​ទំហំ​មើល​ឃើញ​ឲ្យ​ទៅ​សូន្យ​ ។


ក្នុង​សៀវភៅ​បញ្ជី Calc មួយ អ្នក​អាច​ប្រើ​ទំព័រ​ផ្ទាំង ទិន្នន័យ ដើម្បី​បង្កើត​តំណ​ពីរ​ផ្លូវ រវាង​របារ​រមូរ​មួយ និង ក្រឡា​មួយ ។

​ប៊ូតុង​រូបភាព

រូបតំណាង

បង្កើត​ប៊ូតុង​មួយ​ដែល​បាន​បង្ហាញ​ជា​រូប​ភាព​មួយ​ ។​ មិន​រាប់​បញ្ចូល​ការ​តំណាងក្រាហ្វិក​​ ប៊ូតុង​រូប​ភាព​មួយ​មាន​លក្ខណសម្បត្តិ​ដូច​ប៊ូតុង​"ធម្មតា​" ។

វត្ថុ​បញ្ជា​រូបភាព

រូបតំណាង

បង្កើត​វត្ថុ​បញ្ជា​រូប​ភាព​មួយ​ ។ វា​អាច​ត្រូវ​បាន​ប្រើ​ដើម្បី​បន្ថែម​រូប​ភាព​ពី​មូល​ដ្ឋាន​ទិន្នន័យ​មួយ​​តែ​ប៉ុណ្ណោះ ។ ក្នុង​ឯកសារ​សំណុំ​បែប​បទ​ ចុច​ទ្វេ​​ដង​លើ​វត្ថុ​បញ្ជា​ក្នុង​ចំណោម​វត្ថុ​បញ្ជា​ទាំង​នេះ​ ដើម្បី​បើកប្រអប់​​​ បញ្ចូល​ក្រាហ្វិក​​ ដើម្បី​បញ្ចូល​រូប​ភាព​មួយ​ ។​ មាន​ម៉ឺនុយ​បរិបទ​មួយ​ផង​ដែរ​ (មិន​ស្ថិត​ក្នុង​របៀប​រចនា) ជាមួយ​នឹង​ពាក្យ​បញ្ជា​សម្រាប់​បញ្ចូល​ និង លុប​រូប​ភាព​ ។

រូប​ភាព​​ចេញ​ពី​មូល​ដ្ឋាន​ទិន្នន័យ​មួយ​ក្នុង​សំណុំ​បែប​បទ​មួយ​ និង​ រូប​ភាព​ថ្មី​អាច​ត្រូវ​បាន​បញ្ចូល​ក្នុង​មូល​ដ្ឋាន​ទិន្នន័យ​ ដរាប​ណា​វត្ថុ​បញ្ជា​រូប​ភាព​មិន​បាន​​ការ​ពារ​ឲ្យ​សរសេរ​ចូល​ ។ វត្ថុ​បញ្ជា​​ត្រូវ​តែ​សំអាង​ទៅ​តាម​វាល​​មូល​ដ្ឋាន​ទិន្នន័យ​របស់​​ប្រភេទ​រូប​ភាព​ ។ ដូច្នេះ​ បញ្ចូល​វាល​​ទិន្នន័យ​ទៅ​ក្នុង​បង្អួច​លក្ខណសម្បត្តិ​នៅលើ​ទំព័រ​ផ្ទាំង​ ទិន្នន័យ​ ។

វាល​​កាល​បរិច្ឆេទ

រូបតំណាង

បង្កើត​វាល​​កាល​បរិច្ឆេទ​មួយ​ ។​ ប្រសិន​បើ​សំណុំ​បែប​បទ​ត្រូវ​បាន​តភ្ជាប់​ទៅ​មូល​ដ្ឋាន​ទិន្នន័យ​ តម្លៃ​កាល​បរិច្ឆេទ​អាច​ត្រូវ​បាន​ជ្រើស​​ពី​មូល​ដ្ឋាន​ទិន្នន័យ​ ។

ប្រសិន​បើ​អ្នក​ផ្តល់​លក្ខណសម្បត្តិ​ "ធ្លាក់​ចុះ​​" ទៅ​ឲ្យវាល​​ទិន្នន័យ​ អ្នក​ប្រើ​អាច​បើក​ប្រតិទិន ដើម្បី​ជ្រើស​​កាល​បរិច្ឆេទ​មួយ​ ក្រោម​​វាល​កាល​បរិច្ឆេទ​ ។ នេះ​ក៏​អនុវត្ត​ផង​ដែរ​ទៅ​លើវាល​​កាលបរិច្ឆេទ​ក្នុង​វាល​វត្ថុ​បញ្ជា​តារាង​មួយ​ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

វាល​​កាល​បរិច្ឆេទ​អាច​ត្រូវ​បាន​កែសម្រួល​យ៉ាង​ងាយ​​ដោយ​អ្នក​ប្រើ​ ដោយ​ប្រើ​គ្រាប់​ចុច​ព្រួញ​ឡើង​លើ​ និង​ ព្រួញ​ចុះ​ក្រោម ។ អាស្រ័យ​លើ​ទីតាំង​ទស្សន៍​ទ្រនិច​ ថ្ងៃ​ ខែ​ ឬ​ ឆ្នាំ​ គឺ​អាច​ត្រូវ​បាន​បង្កើន​ ឬ​បន្ថយ​ដោយ​ប្រើ​គ្រាប់​ចុច​ព្រួញ​ ។


បញ្ជាក់​​កំណត់​សម្គាល់​នៅ​ក្នុង​វាល​​កាល​បរិច្ឆេទ​

វាល​ពេល​វេលា

រូបតំណាង

បង្កើត​វាល​​ពេល​វេលា​មួយ​ ។​ ប្រសិន​បើ​សំណុំ​បែប​បទ​ត្រូវ​បាន​តភ្ជាប់ទៅ​មូល​​ដ្ឋាន​ទិន្នន័យ​ តម្លៃ​ពេល​វេលា​សម្រាប់​សំណុំ​បែប​បទ​អាច​ត្រូវ​បាន​ជ្រើស​ពី​មូល​ដ្ឋាន​ទិន្នន័យ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

វាល​​ពេល​វេលា​អាច​ត្រូវ​បាន​កែសម្រួល​យ៉ាង​ងាយ​ដោយ​អ្នក​ប្រើ​ ដោយ​ប្រើ​គ្រាប់​ចុច​ព្រួញ​ឡើង​លើ​ និង ព្រួញ​ចុះ​ក្រោម​ ។ អាស្រ័យ​លើ​ទីតាំង​ទស្សន៍​ទ្រនិច​ ម៉ោង​ នាទី​ ឬ​ វិនាទី​ ត្រូវ​បាន​បង្កើន​ ឬ​បន្ថយ​ដោយ​ប្រើ​គ្រាប់​ចុច​ព្រួញ​ ។


ជម្រើស​ឯកសារ

រូបតំណាង

បង្កើត​ប៊ូតុង​មួយ​ដែល​ធ្វើ​ឲ្យ​ជម្រើស​ឯកសារ​ប្រើ​បាន​ ។

វាល​ជា​លេខ

រូបតំណាង

បង្កើត​វាល​ជា​លេខ​មួយ​ ។​ ប្រសិន​បើ​សំណុំ​បែប​បទ​ត្រូវ​បាន​តភ្ជាប់​ទៅ​មូលដ្ឋាន​ទិន្នន័យ​មួយ​ តម្លៃ​ជា​លេខ​ក្នុង​សំណុំ​បែប​បទ​អាច​ត្រូវ​បាន​ជ្រើស​ពី​មូល​ដ្ឋាន​ទិន្នន័យ​ ។

វាល​​រូបិយប័ណ្ណ

រូបតំណាង

បង្កើត​វាល​​​រូបិយវត្ថុ​មួយ​ ។​ ប្រសិន​សំណុំ​បែប​បទ​ត្រូវ​បាន​តភ្ជាប់​ទៅ​មូល​ដ្ឋាន​ទិន្នន័យ​ មាតិកា​របស់​វាល​​រូបិយវត្ថុ​​សម្រាប់​ក្នុង​សំណុំ​បែប​បទ​អាច​ត្រូវ​បាន​ជ្រើស​ពី​មូល​ដ្ឋាន​ទិន្នន័យ​ ។

វាល​លំនាំ

រូបតំណាង

បង្កើត​វាល​​លំនាំ​មួយ​ ។​ វាល​លំនាំ​មួយ​​​មាន​​របាំង​កែ​សម្រួល​មួយ​ និង របាំង​តម្លៃ​ត្រង់​មួយ​ ។ របាំង​កែសម្រួល​កំណត់​ថា​តើ​ទិន្នន័យ​មួយ​ណា​អាច​ត្រូវ​បាន​បញ្ចូល​ ។ របាំង​តម្លៃ​ត្រង់​កំណត់​មាតិកា​របស់វាល​លំនាំ​ពេល​ផ្ទុក​សំណុំ​បែប​បទ​ ។

រូប​តំណាង​ចំណាំ

សូម​ចំណាំថា​វាល​លំនាំ​មិន​ត្រូវ​បាន​នាំ​ចេញ​ទៅ​ជា​ទ្រង់​ទ្រាយ​ HTML ទេ ។


ប្រអប់​ក្រុម

រូបតំណាង

បង្កើត​ស៊ុម​មួយ​ដើម្បី​ដាក់​វត្ថុ​បញ្ជា​ច្រើន​ជា​ក្រុម​ដោយ​ងាយ ។ ប្រអប់​ក្រុម​អនុញ្ញាត​ឲ្យ​អ្នក​ដាក់​ប៊ូតុង​ជម្រើស​​ជា​ក្រុម​ក្នុ​ង​ស៊ុម​មួយ ។

បើ​អ្នក​បញ្ចូល​ស៊ុម​ក្រុម​មួយ​ទៅ​ក្នុង​ឯកសារ នោះ អ្នក​ជំនួយការដាក់​ធាតុ​ជា​ក្រុម នឹង​ចាប់ផ្ដើម ដែល​អនុញ្ញាត​ឲ្យ​អ្នក​បង្កើត​ក្រុម​ជម្រើស​មួយ​បាន​យ៉ាង​ងាយ ។

Note: នៅពេល​អ្នក​អូស​ប្រអប់​ក្រុម​លើវត្ថុ​បញ្ជា​ដែល​មានស្រាប់ ហើយ​បន្ទាប់មក​ចង់​ជ្រើសវត្ថុ​បញ្ជា អ្នក​ត្រូវ​តែ​បើក​ម៉ឺនុយ​បរិបទ​​របស់​ប្រអប់ក្រុម​សិន ហើយ​ជ្រើស រៀបចំ - បញ្ជូនទៅក្រោយ ។ បន្ទាប់​មកជ្រើស​វត្ថុ​បញ្ជាខណៈពេល​ចុច  ។

រូប​តំណាង​ចំណាំ

ប្រអប់​ក្រុម​មួយ​ត្រូវ​បាន​ប្រើ​សម្រាប់​តែ​បែប​ផែន​ដែល​មើល​ឃើញ​​ប៉ុណ្ណោះ ។ ក្រុម​វាល​​ជម្រើស​ដែល​មាន​មុខ​ងារ​មួយ​អាច​ត្រូវ​បាន​ធ្វើ​ឡើង​តាម​រយៈ​​ការ​កំណត់​​​ឈ្មោះ​​ ៖ ក្រោម​ ឈ្មោះ​ លក្ខណសម្បត្តិ​របស់វាល​​ជម្រើស​ទាំង​អស់​ បញ្ចូល​ឈ្មោះ​ដូច​គ្នា​ដើម្បី​ដាក់​ពួក​វា​ជា​ក្រុម​ ។


​វត្ថុ​​​​បញ្ជា​តារាង

រូបតំណាង

បង្កើត​វត្ថុ​បញ្ជា​តារាង​ដើម្បី​បង្ហាញ​តារាង​មូលដ្ឋានទិន្នន័យ​មួយ​ ។ បើ​អ្នក​បង្កើត​វត្ថុ​បញ្ជា​តារាង​ថ្មី​មួយ​ អ្នកជំនួយ​ការ​ធាតុ​តារាង នឹង​លេចឡើង ។

ព័ត៌​មាន​ពិសេស​អំពី​វត្ថុ​បញ្ជា​តារាង​

របារ​​រុករក

រូបតំណាង

បង្កើត​របារ​រុក​រក​មួយ​ ។​

របារ​រុក​រក​អនុញ្ញាត​ឲ្យ​អ្នក​ផ្លាស់​ទី​កាត់​​កំណត់​ត្រា​​របស់​មូល​ដ្ឋាន​ទិន្នន័យ​មួយ​ ឬ​ សំណុំ​បែប​បទ​មូល​ដ្ឋាន​ទិន្នន័យ​មួយ​ ។​ វត្ថុ​បញ្ជា​​នៅ​លើ​របារ​រុក​រក​នេះ​​ធ្វើ​ការ​​តាម​វិធី​ដូច​គ្នា​​នឹង​វត្ថុ​បញ្ជា​​នៅលើ​ របារ​រុក​រក​​ លំនាំ​ដើម​ក្នុង​ LibreOffice ។