ពណ៌

ជាមួយ​របារ​ឧបករណ៍​ពណ៌ អ្នក​អាច​កែសម្រួល​លក្ខណសម្បត្តិ​ខ្លះៗ​របស់​វត្ថុ ដែល​បាន​ជ្រើស ។

ដើម្បី​បើក​របារ​ឧបករណ៍​ពណ៌ ចុច​រូបតំណាង​ពណ៌​លើ​របារ​ឧបករណ៍​រូបភាព ។

​ពណ៌​ក្រហម​

បញ្ជាក់​សមាមាត្រ​នៃ​សមាសភាគ​ពណ៌​ក្រហម RGB សម្រាប់​វត្ថុ​ក្រាហ្វិក​ដែលបាន​ជ្រើស ។ តម្លៃ​ពី -១០០% (គ្មាន​ពណ៌​ក្រហម) ទៅ +១០០% (ក្រហម​ពេញ) គឺ​អាច​ធ្វើបាន ។

រូបតំណាង

ក្រហម

ពណ៌​បៃ​តង​

បញ្ជាក់​សមាមាត្រ​នៃ​សមាសភាគ​ពណ៌​បៃតង RGB សម្រាប់​វត្ថុ​ក្រាហ្វិក​ដែលបាន​ជ្រើស ។ តម្លៃ​ពី -១០០% (គ្មាន​ពណ៌​បៃតង) ទៅ +១០០% (ពណ៌​បៃតង​ពេញ) គឺ​អាច​ធ្វើបាន ។

រូបតំណាង

បៃតង

​ពណ៌​ខៀវ​

បញ្ជាក់​សមាមាត្រ​នៃ​សមាសភាគ​ពណ៌​ខៀវ RGB សម្រាប់​វត្ថុ​ក្រាហ្វិក​ដែលបាន​ជ្រើស ។ តម្លៃ​ពី -១០០% (គ្មាន​ពណ៌​ខៀវ) ទៅ +១០០% (ពណ៌​ខៀវ​ពេញ) គឺ​អាច​ធ្វើបាន ។

រូបតំណាង

ខៀវ

ពន្លឺ​

​បញ្ជាក់​​ពន្លឺ​សម្រាប់​វត្ថុ​ក្រាហ្វិក​ដែល​បាន​ជ្រើស​ ។​ តម្លៃ​ពី​-១០០​% (តែ​ពណ៌​ខ្មៅ​​) ទៅ​ + ១០០​% (តែ​ពណ៌​ស​) អាច​ធ្វើ​បាន​ ។

​រូប​តំណាង​​

​ពន្លឺ

​កម្រិត​ពន្លឺ​

បញ្ជាក់​​កម្រិត​ពន្លឺ​ សម្រាប់​​​មើល​​រូប​ភាព​ក្រាហ្វិក​ដែល​បាន​ជ្រើស​ ។​ តម្លៃ​ពី​-១០០% (គ្មាន​កម្រិត​ពន្លឺ​ទាំង​អស់​) ទៅ + ១០០% (កម្រិត​ពន្លឺ​ពេញ​លេញ​) អាច​ធ្វើ​​បាន​ ។

​រូប​តំណាង​

កម្រិត​ពណ៌​

ហ្គា​ម៉ា​​

បញ្ជាក់​តម្លៃ​ហ្គាម៉ា​សម្រាប់​ទិដ្ឋភាព​នៃ​វត្ថុ​ដែលបាន​ជ្រើស ដែល​ប៉ះពាល់​ដល់​​ពន្លឺ​នៃ​តម្លៃ​ពាក់​កណ្ដាល​ពណ៌ ។ តម្លៃ​ពី 0.10 (ហ្គាម៉ា​អប្បបរមា) ទៅ 10 (ហ្គាម៉ា​អតិបរមា) គឺ​អាច​ធ្វើបាន ។

រូបតំណាង

ហ្គាម៉ា