​ច្រឹប​

អនុញ្ញាត​ឲ្យ​ច្រឹប​ការ​បង្ហាញ​របស់​រូបភាព​ដែល​បាន​បញ្ចូល ។ មានតែ​ការ​បង្ហាញប៉ុណ្ណើ​ត្រូវ​បាន​ច្រឹប រូបភាព​ដែល​បាន​បញ្ចូល​មិន​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទេ ។ រូបភាព​ត្រូវ​តែ​បាន​ជ្រើស​ដើម្បីអនុញ្ញាត​ឲ្យ​ច្រឹប ។

នៅ​ក្នុង Impress និង Draw គ្មានប្រអប់​ត្រូវ​បានបង្ហាញ​នៅពេល​អ្នក​ចុច​លើ​រូបតំណាង ប៉ុន្តែ​អ្នក​ឃើញ​ចំណុច​ទាញ​ច្រិប​ចំនួន​ ៨ ។ បើក​ម៉ឺនុយ​បរិបទ​របស់​រូបភាព​ដែលបានជ្រើស ហើយជ្រើស ច្រិប​រូបភាព ប្រសិនបើ​​អ្នក​ចង់​ប្រើ​ប្រអប់ ដើម្បី​ច្រិប​ ។

អូស​ចំណុច​ទាញ​ណាមួយ​ក្នុង​ចំណោម​ចំណុច​ទាញ​ទាំង ៨ ដើម្បី​ច្រឹប​រូបភាព ។

រូបតំណាង

ច្រឹប

ច្រឹប

ប្រើ​ផ្ទៃ​នេះ​ដើម្បី​កាត់​តម្រឹម​ ឬ​កំណត់​មាត្រ​ដ្ឋាន​ក្រាហ្វិក​ដែល​បាន​ជ្រើស ឬ​ដើម្បី​បន្ថែម​ចន្លោះ​មិន​ឃើញ​ជុំ​វិញ​ក្រាហ្វិក ។

រក្សា​មាត្រដ្ឋាន

រក្សា​​មាត្រ​ដ្ឋាន​ដើម​នៃ​ក្រាហ្វិក​ ពេល​អ្នក​​​ច្រឹប​ ដូច្នេះ​មាន​តែ​ទំហំ​របស់​ក្រាហ្វិក​ផ្លាស់​ប្តូរ​ ។

រក្សា​​ទំហំ​រូបភាព

រក្សា​ទំហំ​ដើម​របស់​ក្រាហ្វិក​ ពេល​អ្នក​ច្រឹប​ ដូច្នេះ​មាន​តែ​មាត្រដ្ឋាន​របស់​ក្រាហ្វិក​ទេ​​​ដែល​ផ្លាស់​ប្តូរ​ ។ ដើម្បី​កាត់​បន្ថយ​មាត្រ​ដ្ឋាន​របស់​ក្រាហ្វិក​ ជ្រើស​ជម្រើស​នេះ​ និង បញ្ចូល​តម្លៃ​អវិជ្ជមាន​ក្នុង​ប្រអប់​ច្រឹប ។ ដើម្បី​បង្កើន​មាត្រ​ដ្ឋាន​របស់​ក្រាហ្វិក​ បញ្ចូល​តម្លៃ​វិជ្ជមាន​ក្នុង​ប្រអប់​ច្រឹប ។

ឆ្វេង

ប្រសិន​បើ​ជម្រើស​ រក្សា​មាត្រដ្ឋាន ត្រូវ​បាន​ជ្រើស បញ្ចូល​តម្លៃ​វិជ្ជមាន​មួយ ​ដើម្បី​កាត់​តម្រឹម​គែម​ខាង​ឆ្វេង​របស់​ក្រាហ្វិក​ ឬ​តម្លៃ​អវិជ្ជមាន​​​ដើម្បី​បន្ថែម​ចន្លោះ​មិនឃើញ​​​ទៅ​ខាង​ឆ្វេង​របស់​ក្រាហ្វិក​ ។ ប្រសិន​បើ​ជម្រើស​ រក្សា​ទំហំ​រូបភាព ត្រូវ​បាន​ជ្រើស បញ្ចូល​តម្លៃ​វិជ្ជមាន​មួយ​ដើម្បី​បង្កើន​មាត្រដ្ឋាន​ផ្ដេក​របស់​ក្រាហ្វិក​ ឬ​តម្លៃ​​អវិជ្ជមាន​ដើម្បីបន្ថយ​មាត្រដ្ឋាន​ផ្ដេក​របស់​ក្រាហ្វិក ។

ស្តាំ

ប្រសិន​បើ​​ជម្រើស​ រក្សា​មាត្រ​ដ្ឋាន​ ត្រូវ​បាន​ជ្រើស​ បញ្ចូល​តម្លៃ​វិជ្ជមាន​ដើម្បី​កាត់​តម្រឹម​គែម​ខាង​ស្តាំ​របស់​ក្រាហ្វិក​ ឬ​តម្លៃ​អវិជ្ជមាន​ដើម្បី​បន្ថែម​ចន្លោះ​មិនឃើញ​ទៅ​​ខាង​ស្តាំ​នៃ​ក្រាហ្វិក​ ។ ប្រសិន​បើ​ជម្រើស​​ រក្សា​ទំហំ​រូបភាព ត្រូវ​បាន​ជ្រើស​ បញ្ចូល​តម្លៃ​វិជ្ជមាន​មួយ​ដើម្បី​បង្កើន​មាត្រដ្ឋាន​ផ្ដេក​របស់​ក្រាហ្វិក​ ឬ​តម្លៃ​អវិជ្ជមាន​មួយ​​ដើម្បី​បន្ថយ​មាត្រ​ដ្ឋាន​ផ្ដេក​​របស់​ក្រាហ្វិក​ ។​

កំពូល

ប្រសិន​បើជម្រើស រក្សា​មាត្រដ្ឋាន ត្រូវ​បាន​ជ្រើស​ បញ្ចូល​ចំនួន​វិជ្ជមាន​ដើម្បី​កាត់​តម្រឹម​កំពូល​របស់​ក្រាហ្វិក​ ឬ​បញ្ចូល​ចំនួន​អវិជ្ជមាន​ដើម្បី​បន្ថែម​ចន្លោះ​មិន​ឃើញ​ខាង​លើ​ក្រាហ្វិក ។ ប្រសិន​បើ​ជម្រើស រក្សា​​ទំហំ​រូបភាព ត្រូវ​បានជ្រើស​ បញ្ចូល​ចំនួន​វិជ្ជមាន​ដើម្បី​បង្កើន​មាត្រដ្ឋាន​បញ្ឈរ​របស់​ក្រាហ្វិក​ ឬ​បញ្ចូល​ចំនួន​អវិជ្ជមាន​ដើម្បី​បន្ថយ​​មាត្រដ្ឋាន​បញ្ឈរ​របស់​ក្រាហ្វិក​ ។

បាត

ប្រសិន​បើ​ជម្រើស​ រក្សា​មាត្រដ្ឋាន ត្រូវ​បាន​ជ្រើស​ បញ្ចូល​តម្លៃ​​វិជ្ជមាន​ដើម្បី​​កាត់​តម្រឹម​បាត​របស់​ក្រាហ្វិក​ ឬ​តម្លៃ​អវិជ្ជមាន​ដើម្បី​បន្ថែម​​ចន្លោះ​មិន​ឃើញ​​ខាង​ក្រោម​ក្រាហ្វិក​ ។ ​ប្រសិន​បើ​ជម្រើស​ រក្សា​ទំហំ​រូបភាព​ ត្រូវ​បាន​ជ្រើស​ បញ្ចូល​តម្លៃ​វិជ្ជមាន​មួយ​ដើម្បី​បង្កើន​មាត្រ​ដ្ឋាន​បញ្ឈរ​​របស់​ក្រាហ្វិក​ ឬ​តម្លៃ​អវិជ្ជមាន​មួយ​​ដើម្បី​បន្ថយ​មាត្រ​ដ្ឋាន​បញ្ឈរ​របស់​ក្រាហ្វិក​ ។

មាត្រដ្ឋាន

ផ្លាស់​ប្តូរ​មាត្រ​ដ្ឋាន​របស់​ក្រាហ្វិក​ដែល​បាន​ជ្រើស ។

ទទឹង

បញ្ចូល​ទទឹង​សម្រាប់​​ក្រាហ្វិក​ដែល​បាន​ជ្រើស​ជា​ភាគ​រយ ។

កម្ពស់

បញ្ចូល​កម្ពស់​របស់​ក្រាហ្វិក​ដែល​បាន​ជ្រើស​ជា​ភាគរយ​ ។​

ទំហំ​រូបភាព

ផ្លាស់​ប្តូរ​ទំហំ​របស់​ក្រាហ្វិក​​ដែល​បាន​ជ្រើស ។

ទទឹង

​បញ្ចូល​ទទឹង​សម្រាប់​ក្រាហ្វិក​ដែល​បាន​ជ្រើស​ ។

កម្ពស់

បញ្ចូល​​កម្ពស់​​សម្រាប់​​ក្រាហ្វិក​​ដែល​​បាន​ជ្រើស ។

មើលវាល​​ជា​មុន

បង្ហាញ​ការ​មើល​ជា​មុន​នៃ​ជម្រើស​បច្ចុប្បន្ន ។

ទំហំ​ដើម

ត្រឡប់​​ក្រាហ្វិក​ ដែល​បាន​ជ្រើស​ទៅ​ទំហំ​ដើម​របស់​វា ។