រត់​ពាក្យ​បញ្ជា​ SQL ដោយ​ផ្ទាល់​

ក្នុង​របៀប​ ​SQL ដើម អ្នក​អាច​បញ្ចូល​ពាក្យ​បញ្ជា​ SQL ដែល​មិន​ត្រូវ​បាន​បក​ប្រែ​ដោយ​ LibreOffice ប៉ុន្តែ​ត្រូវ​បាន​ហុច​ជំនួស​ដោយ​ផ្ទាល់​ទៅ​ប្រភព​ទិន្នន័យ​ ។​ ប្រសិន​បើ​អ្នក​មិន​បង្ហាញ​ការ​ផ្លាស់​ប្តូរ​ទាំង​នេះ​ក្នុង​ទិដ្ឋ​ភាព​រចនា​ទេ​ អ្នក​មិន​អាច​ផ្លាស់​ប្តូរ​ត្រឡប់​ទៅ​ទិដ្ឋ​ភាព​រចនា​វិញ​បាន​ទេ​ ។

សម្រាប់ SQL ដើម ​ខ្សែអក្សរ​ SQL ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​ដែល​បាន​តភ្ជាប់​ដោយ​មិនបាន​វាយ​តម្លៃ​ជាមុន​ដោយ​ LibreOffice ។ ជា​ឧទាហរណ៍​ ប្រសិន​បើ​អ្នក​ចូល​ដំណើរ​ការ​មូលដ្ឋាន​ទិន្នន័យ​តាមរយៈ​ផ្ទៃ​ប្រទាក់​របស់​ ODBC ខ្សែអក្សរ​ត្រូវ​បាន​​បញ្ចូន​ទៅ​កម្មវិធី​បញ្ជា​ ODBC និង​ ត្រូវ​បាន​ដំណើរ​ដោយ​វា​ ។

រូប​តំណាង​

រត់​ពាក្យ​បញ្ជា​ SQL ​ដោយ​ផ្ទាល់

ចុច​រូប​តំណាង​ម្តង​ទៀត​ដើម្បី​ត្រឡប់​ទៅ​របៀប​ធម្មតា​ ដែល​ការ​ផ្លាស់​ប្តូរ​ក្នុង​​ ការ​រចនា​សំណួរ​ថ្មី​​​ត្រូវ​បាន​ធ្វើ​សមកាល​កម្ម​ជាមួយ​ការ​ផ្លាស់​ប្តូរ​ដែល​បាន​អនុញ្ញាត​តាម​រយៈ​ SQL ។