បន្ថែម​តារាង

ក្នុង​ប្រអប់​​ បន្ថែម​តារាង​​ ជ្រើស​តារាង​ដែល​អ្នក​ត្រូវ​ការ​សម្រាប់​ភារកិច្ច​បច្ចុប្បន្ន​ ។ ពេល​បង្កើត​សំណួរ​មួយ​ ឬ ការ​បង្ហាញ​តារាង​ថ្មី​មួយ​ ជ្រើស​តារាង​ត្រូវ​គ្នា​ ​​​​​ដែល​​សំណួរ​ ឬ ការ​បង្ហាញ​តារាង​គួរ​យោង​តាម​ ។ ពេល​កំពុង​ធ្វើ​ការ​ជាមួយ​មូល​ដ្ឋាន​ទិន្នន័យ​ទំនាក់​ទំនង​​ ជ្រើស​​រវាង​តារាង​ដែល​អ្នក​ចង់​​ភ្ជាប់​ទំនាក់​ទំនង​ ។

តារាង​ដែល​បាន​បញ្ចូល​​បង្ហាញ​ក្នុង​បង្អួច​​បំបែក​ក្នុង​ការ​រចនាសំណួរ​ ឬ​ បង្អួច​ដែល​ទាក់​ទង​ រួម​ជាមួយ​នឹង​បញ្ជី​មួយ​របស់​វាល​​​មាន​ក្នុង​តារាង​ ។ អ្នក​អាច​កំណត់​ទំហំ​ និង លំដាប់​របស់​បង្អួច​នេះ​ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

ក្នុង​បង្អួច​ឯកសារ​មូលដ្ឋាន​ទិន្នន័យ ចុច​រូប​តំណាង​តារាង ។ ជ្រើស​បញ្ចូល​ - រចនា​តារាង ឬ​កែសម្រួល - កែសម្រួល


តារាង

ឈ្មោះ​​តារាង

រាយ​តារាង​ដែល​មាន​ ។​ ដើម្បី​បញ្ចូល​តារាង​មួយ​ ជ្រើស​មួយ​ពី​បញ្ជី​ និង ចុច​ បន្ថែម​​ ។ អ្នក​ក៏​អាច​ចុច​ទ្វេ​ដង​លើ​ឈ្មោះ​តារាង​ បង្អួច​មួយ​នឹង​ត្រូវ​បាន​បង្ហាញ​រួម​មាន​​វាល​​តារាង​នៅ​កំពូល​របស់​ការ​រចនា​សំណួរ​ ឬ​ បង្អួច​ទំនាក់​ទំនង​ ។

បន្ថែម

បញ្ចូល​តារាង​ដែល​បាន​ជ្រើស​បច្ចុប្បន្ន​ ។

បិទ

បិទ​ប្រអប់​ បន្ថែម​តារាង​ ។