ការ​កំណត់​ ការ​ចូល​បន្ទាត់​ រឹម​ទំព័រ​ និង ជួរឈរ

អ្នក​អាច​កំណត់​ការ​ចូល​បន្ទាត់​ និង រឹម​ទំព័រ​សម្រាប់​ទំព័រ​បច្ចុប្បន្ន​ ឬ​ សម្រាប់​កថាខណ្ឌ​ដែល​បានជ្រើស​ទាំង​អស់​ ដោយ​ប្រើ​កណ្តុរ​ ។

ប្រសិន​បើ​អ្នក​បំបែក​ទំព័រ​ទៅ​ជា​ជួរ​ឈរ​ ឬ​ទស្សន៍​ទ្រនិច​ត្រូវ​​បាន​ដាក់​ក្នុង​ស៊ុម​អត្ថបទ​ជួរ​ឈរ​ច្រើន​ អ្នក​អាច​ផ្លាស់​ប្តូរ​ទទឹង​ជួរឈរ​ និង គម្លាត​ជួរឈរ​ដោយ​អូស​ពួកវា​នៅលើ​បន្ទាត់​ដោយ​ប្រើ​កណ្តុរ​ ។

ពេល​ដែល​វត្ថុ​មួយ​ រូប​ភាព​មួយ​ ឬ​ វត្ថុ​គំនូរ​មួយ​ត្រូវ​បាន​ជ្រើស​ អ្នក​នឹង​ឃើញ​ស៊ុម​របស់​វត្ថុ​ក្នុង​បន្ទាត់​ ។ អ្នក​អាច​ផ្លាស់​ប្តូរ​ស៊ុម ​ដោយ​អូស​ពួក​វា​លើ​បន្ទាត់​​ដោយ​ប្រើ​កណ្តុរ​ ។

ប្រសិន​បើ​​ទស្សន៍​ទ្រនិច​ត្រូវ​បាន​ដាក់​ក្នុង​ក្រឡា​តារាង​ អ្នក​អាច​ផ្លាស់​ប្តូរ​ការ​ចូល​បន្ទាត់​សម្រាប់​មាតិកា​របស់​ក្រឡា​ ដោយ​អូស​ពួក​វា​ដោយ​ប្រើ​កណ្តុរ​នៅ​លើ​បន្ទាត់​ ។ ​អ្នក​អាច​ផ្លាស់​ប្តូរ​បន្ទាត់​ព្រំដែន​របស់​តារាង​នៅ​លើ​បន្ទាត់​ ឬ​ ដោយ​អូស​​បន្ទាត់​ស៊ុម​ពិត​ប្រាកដ​ ។

រូបតំណាង

រូប​តំណាង​ទាំង​នេះ​សម្គាល់​ការ​ចូល​បន្ទាត់​ខាង​ឆ្វេង សម្រាប់​បន្ទាត់​ទី​មួយ​របស់​កថាខណ្ឌ​បច្ចុប្បន្ន (ត្រីកោណ​ខាង​លើ) និង​ការ​ចូលបន្ទាត់​ខាង​ឆ្វេង​នៃ​បន្ទាត់​ផ្សេង​ទៀត​របស់​កថាខណ្ឌ (ត្រីកោណ​ខាង​លើ) ។

រូបតំណាង

រូប​តំណាង​នេះ​ នៅ​ខាង​ស្តាំ​​នៃ​បន្ទាត់​​​សម្គាល់​ការ​ចូល​បន្ទាត់​ស្តាំ​របស់​កថាខណ្ឌ​បច្ចុប្បន្ន​ ។

ភារកិច្ច

បែបបទ

កំណត់​ការ​ចូល​បន្ទាត់​ឆ្វេង​

អូស​ចំណុច​សម្គាល់​នៅបាត​ឆ្វេង​ ទៅ​ស្តាំ​ ខណៈ​ពេល​ចុច​ប៊ូតុង​កណ្តុរ​

កំណត់​ការ​ចូល​បន្ទាត់​​​របស់​បន្ទាត់​ទី​មួយ

អូស​សញ្ញា​សម្គាល់​ខាង​ឆ្វេង​នៅ​កំពូល​ទៅ​ខាង​ស្តាំ​ ខណៈ​ពេល​ចុច​ប៊ូតុង​កណ្តុរ​

កំណត់​ការ​ចូល​បន្ទាត់​ស្តាំ​

អូស​​សញ្ញា​សម្គាល់​នៅ​ពី​ស្តាំ​ ទៅ​ឆ្វេង​ ខណៈ​ពេល​ចុច​ប៊ូតុង​កណ្តុរ​


រូប​តំណាង​ព័ត៌មាន​ជំនួយ

ដើម្បី​ផ្លាស់ប្ដូរ​ការ​ផ្លាស់ប្ដូរ​​ចំណុច​ចាប់ផ្ដើម​ចូល​បន្ទាត់​ខាង​ឆ្វេង​ដោយ​បន្ទាត់​ទីពីរ​របស់​កថាខណ្ឌ ចុច​គ្រាប់​ចុច ចុច​ត្រីកោន​នៅ​ខាង​ឆ្វេង​ផ្នែក​ខាង​ក្រោម ហើយ​​អូស​វា​ទៅ​ស្ដាំ ។


រូប​តំណាង​ចំណាំ

ថេប​(Tab) ដែល​ត្រូវ​បាន​កំណត់​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ទេ​ ពេល​ចូល​បន្ទាត់​កថាខណ្ឌ​មួយ​ ។ ប្រសិនបើ​ការ​កំណត់​ថេប​(Tab) ​បញ្ចប់​នៅ​ខាង​ក្រៅ​រឹម​ទំព័រ​របស់​កថាខណ្ឌ​ ពួក​វា​មិន​ត្រូវ​បាន​បង្ហាញ​ទៀត​ទេ​​ ប៉ុន្តែ​ពួក​វា​នៅ​តែ​មាន​ ។