ប្រភព​ទិន្នន័យ​ជា​តារាង​

ធ្វើ​ឲ្យ​ទិដ្ឋភាព​តារាង​បន្ថែម​សកម្ម​ ពេល​នៅ​ក្នុង​ទិដ្ឋភាព​សំណុំ​បែប​បទ​ ។ ពេល​អនុគមន៍ ប្រភព​ទិន្នន័យ​ជា​តារាង ត្រូវ​បានធ្វើ​ឲ្យ​សកម្ម​ អ្នក​ឃើញ​តារាង​ក្នុង​ផ្ទៃ​ខាង​លើ​សំណុំ​បែប​បទ ។

រូបតំណាង

ប្រភព​ទិន្នន័យ​ជា​តារាង​

ទិដ្ឋភាព​តារាង​ និង ទិដ្ឋភាព​សំណុំ​បែប​បទ​មាន​ទិន្នន័យ​ដូច​គ្នា​ ។ ការ​ផ្លាស់​ប្តូរ​បាន​ធ្វើ​ឡើង​ក្នុង​តារាង​ ក៏​អាច​មើល​ឃើញ​ក្នុង​​សំណុំ​បែប​បទ​ផង​ដែរ​ និង​ ការ​ផ្លាស់​ប្តូរ​សំណុំ​បែប​បទ​ក៏​អាច​​មើល​ឃើញ​​​ក្នុង​តារាង​ផង​ដែរ​ ។

ប្រសិន​បើ​​មាន​សំណុំ​បែប​បទ​ជា​ច្រើន​នៅ​ក្នុង​​ឯកសារ​តែ​មួយ​ តារាង​អាច​បង្ហាញ​តែ​មួ​យ​ប៉ុណ្ណោះ​ក្នុង​ពេល​មួយ​ ។