ស្វែង​រក​កំណត់​ត្រា​

ក្នុង​សំណុំ​បែប​បទ​ ឬ​តារាង​មូល​ដ្ឋាន​ទិន្នន័យ​ អ្នក​អាច​ស្វែង​រក​តាមរយៈ​វាល​​​ទិន្នន័យ​ ប្រអប់​បញ្ជី​ និង​ ប្រអប់​ធីក​សម្រាប់​តម្លៃ​ជាក់លាក់​ ។​

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

រូបតំណាង​ស្វែង​រក​កំណត់​ត្រា លើ​របារ​ទិន្នន័យ​តារាង និង​របារ​រចនា​សំណុំ​បែបបទ

រូប​តំណាង

រក​កំណត់​ត្រា


ពេលកំពុង​​ស្វែង​រក​តារាង​មួយ​ វាល​​ទិន្នន័យ​របស់​តារាង​បច្ចុប្បន្ន​ត្រូវ​បាន​ស្វែង​រក​ ។ ពេល​កំពុង​ស្វែង​រក​ក្នុង​សំណុំ​បែប​បទ​មួយ​ វាល​ទិន្នន័យ​របស់​តារាងដែល​​បាន​តភ្ជាប់​ជាមួយ​សំណុំ​បែបបទ​​ត្រូវ​បាន​ស្វែង​រក​ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

ការ​ស្វែង​រក​ដែល​បាន​ពិពណ៌​នា​នៅ​ទីនេះ​ត្រូវបាន​អនុវត្ត​ដោយ​ ​ LibreOffice ។ ប្រសិន​បើ​អ្នក​ចង់​ប្រើ​ម៉ាស៊ីន​បម្រើ​ SQL ដើម្បី​ស្វែង​រក​ក្នុង​មូល​ដ្ឋាន​ទិន្នន័យ​មួយ​ បន្ទាប់​មក​អ្នក​គួរ​តែ​ប្រើ​​រូប​តំណាង​ សំណុំ​បែប​បទ​ - តម្រង​មូល​ដ្ឋាន​ នៅលើ​ របារ​សំណុំ​បែប​បទ​ ។


មុខងារ​​ស្វែង​រក​គឺ​អាច​ប្រើ​បាន​សម្រាប់​តែ​វត្ថុ​បញ្ជា​តារាង​ ។ ពេល​ហៅ​មុខងារ​​ស្វែង​រក​ពី​វត្ថុ​បញ្ជា​តារាង​មួយ​ អ្នក​អាច​ស្វែង​រក​ជួរ​ឈរ​នីមួយៗ​​របស់​វត្ថុ​បញ្ជា​តារាងដែល​ត្រូវ​គ្នា​នឹង​ជួរ​ឈរ​មូល​ដ្ឋាន​ទិន្នន័យ​របស់​តារាង​មូល​ដ្ឋាន​ទិន្នន័យ​ដែល​បាន​តភ្ជាប់​ ។

ស្វែង​រក​

បញ្ជាក់​ប្រភេទ​នៃ​ការ​ស្វែង​រក ។

អត្ថបទ ៖

បញ្ចូល​ពាក្យស្វែង​រក​ក្នុង​ប្រអប់​ ឬ​ ជ្រើស​វា​ពី​បញ្ជី ។ អត្ថបទ​ក្រោម​​ទស្សន៍​ទ្រនិច​ត្រូវ​បាន​ចម្លង​រួច​ហើយ​ក្នុង​ប្រអប់ផ្សំ អត្ថបទ ។ ចំណាំ​ថា​ខណៈពេល​រត់​ការ​ស្វែង​រក​ក្នុង​សំណុំ​បែប​បទ​មួយ​ ថេប​ និង បំបែក​​បន្ទាត់​មិន​អាច​ត្រូវ​បាន​ដំណើរ​ការ​ទេ ។

ពាក្យ​ស្វែង​រក​របស់​អ្នក​នឹង​ត្រូវ​បាន​រក្សា​ទុក​ដរាប​ណា​តារាង​ ឬ​ឯកសារ​រូប​មន្ត​ត្រូវ​បើក​ ។ ប្រសិនបើ​​អ្នក​កំពុង​រត់​ការ​ស្វែង​រក​ច្រើន​ជាង​មួយ​ និង​ អ្ន​កចង់​​ស្វែង​រក​ពាក្យ​ម្តង​ទៀត​ អ្នក​អាច​ជ្រើស​ពាក្យ​ស្វែង​រក​ដែល​បាន​ប្រើ​ពី​មុន​ពី​ប្រអប់​បន្សំ​ ។​

មាតិកា​វាល​​គឺ NULL

បញ្ជាក់លម្អិត​ថា​នឹង​រក​ឃើញ​វាល​ដែល​គ្មាន​ទិន្នន័យ ។

មាតិកាវាល​​មិន​មែន​ NULL

បញ្ជាក់លម្អិត​ថា​​នឹង​​​​រក​ឃើញ​វាល​ដែល​មាន​ទិន្នន័យ ។

កន្លែង​ដែល​ត្រូវ​​ស្វែង​រក

បញ្ជាក់​វាល​​សម្រាប់ការ​​ស្វែង​រក​ ។

សំណុំ​បែបបទ

បញ្ជាក់លម្អិត​សំណុំ​​សម​​ដែល​អ្នក​ចង់​ឲ្យការ​ស្វែង​រក​កើត​ឡើង​ ។

រូប​តំណាង​ចំណាំ

ប្រអប់​បន្សំ​ សំណុំ​បែប​បទ​​ គឺ​មើល​ឃើញ​តែ​ក្នុង​ករណី​​ដែល​ឯកសារ​បច្ចុប្បន្ន​គឺ​ជា​ឯកសារ​សំណុំ​បែប​បទ​មួយ​ដែល​មាន​សំណុំ​បែប​បទ​ត្រឹម​ត្រូវ​ច្រើន​ជាងមួយ​ ។ វា​មិន​បង្ហាញ​ក្នុង​កំឡុង​ពេល​ការ​ស្វែង​រក​ក្នុង​តារាង​ ឬ​ សំណួរ​ទេ ។


ឯកសារ​​សំណុំ​បែបបទ​អាច​មាន​សំណុំ​បែប​បទ​ត្រឹម​ត្រូវ​ច្រើន​ ។ ​ទាំង​នេះ​គឺ​ជា​សមាសភាគ​សំណុំ​បែប​បទ​នីមួយៗ​​ ដែល​ត្រូវ​បាន​ត​ភ្ជាប់​​​ទៅ​តារាង​ ។​

ប្រអប់​បន្សំ​ សំណុំ​បែប​បទ​ មាន​ឈ្មោះ​របស់​សំណុំ​បែប​បទ​ត្រឹម​ត្រូវ​ សម្រាប់​វត្ថុ​បញ្ជា​ណា​មួយ​ដែល​មាន​ ។

វាល​ទាំងអស់

ស្វែង​រក​គ្រប់វាល​ទាំងអស់​ ។ ប្រសិន​បើ​អ្នក​កំពុង​រត់​ការ​ស្វែង​រក​មួយ​ក្នុង​តារាង​មួយ​ វាល​ទាំងអស់​ក្នុង​តារាង​នឹង​ត្រូវ​បាន​ស្វែង​រក ។ ប្រសិន​បើ​អ្នក​កំពុង​រត់​ការ​ស្វែង​រក​មួយ​ក្នុង​សំណុំ​បែបបទ​ វាល​ទាំងអស់​របស់​សំណុំ​បែបបទ​ត្រឹមត្រូវ​ (បាន​បញ្ចូល​ក្រោម សំណុំ​បែបបទ) នឹង​ត្រូវ​បាន​ស្វែង​រក ។ ប្រសិន​បើ​អ្នក​កំពុង​រត់​ការ​ស្វែង​រក​មួយ​ក្នុង​វា​ល​វត្ថុ​បញ្ជា​តារាង​មួយ​ ជួរ​ឈរ​ទាំងអស់​​ដែល​ត្រូវ​បាន​តភ្ជាប់ទៅ​វាល​តារាង​ទិន្នន័យ​ដែល​ត្រឹម​ត្រូវ​​នឹង​ត្រូវ​បាន​ស្វែង​រក ។

ចំណាំ​ថា​ វាល​​របស់​សំណុំ​បែប​បទ​ត្រឹម​ត្រូវ​បច្ចុប្បន្ន​​មិន​ត្រូវ​ដូច​គ្នា​ទៅ​នឹង​វាល​​របស់​ឯកសារ​សំណុំ​បែប​បទ​ ។ ប្រសិន​បើ​ឯកសារ​សំណុំ​បែប​បទ​មាន​វាល​​ដែល​ចង្អុល​ទៅ​នឹង​ប្រភព​ទិន្នន័យ​ជា​ច្រើន​ (​នោះ​គឺ​ សំណុំ​បែប​បទ​ត្រឹម​ត្រូវ​ច្រើន​) ជម្រើស​ វាល​​ទាំងអស់​​នឹង​ស្វែង​រក​តែ​​​វាល​​ដែល​បាន​តភ្ជាប់​ទៅ​នឹង​ប្រភព​ទិន្នន័យ​ក្នុង​ឯកសារ​សំណុំ​បែប​បទ​ប៉ុណ្ណោះ ។

វាល​តែ​មួយ

ស្វែង​រក​តាមរយៈ​វាល​ទិន្នន័យ​ដែល​បាន​បញ្ជាក់​ ។

ការកំណត់

កំណត់​ការ​កំណត់​ដើម្បី​ត្រួតត្រា​ការ​ស្វែងរក ។

ទីតាំង

បញ្ជាក់លម្អិត​ទំនាក់ទំនង​របស់​ពាក្យ​ស្វែង​រក​ និង មាតិកា​វាល​ ។ ជម្រើស​ដូច​ខាង​ក្រោម​នេះ​អាច​ប្រើ​បាន ៖

កន្លែង​ណា​មួយ​ក្នុង​វាល​

ត្រឡប់​វាល​ទាំងអស់​ដែលមាន​លំនាំ​ស្វែង​រក​នៅ​កន្លែង​ណា​ក៏​បាន​ក្នុង​ក្រឡា​ទទឹង​ ។

ដើម​វាល​

ត្រឡប់​គ្រប់​ក្រឡា​ទទឹង​ដែល​មាន​លំនាំ​ស្វែង​រក​នៅ​ដើម​វាល​។

ចុងវាល​

ត្រឡប់​វាល​ទាំងអស់​ដែល​មាន​លំនាំ​ស្វែង​នៅ​​ចុង​បញ្ចប់​នៃ​វាល​។

វាល​​​ទាំង​មូល​

ត្រឡប់​វាល​​ទាំងអស់​ដែល​មាន​លំនាំ​ស្វែង​រក​ជា​​​​​​ការ​ផ្គូ​ផ្គង​ពិត​ប្រាកដ​​ទៅ​​មាតិកា​របស់​វាល​ ។​


រូប​តំណាង​ចំណាំ

​បើ​ប្រអប់​ធីក​ កន្សោម​អក្សរ​ជំនួស​​ ត្រូវ​បានធីក​ អនុគមន៍​នេះ​គឺ​មិន​អាច​ប្រើ​បាន​ ។


អនុវត្ត​ទ្រង់​ទ្រាយ​វាល​

បញ្ជាក់លម្អិត​ថា​ទ្រង់ទ្រាយ​វាល​ទាំងអស់​ត្រូវ​បាន​ពិចារណា​ពេល​ស្វែង​រក​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ទ្រង់ទ្រាយ​វាល​​​គឺ​ជា​ទ្រង់ទ្រាយ​​​មើល​ឃើញ​ទាំងអស់​ ដែល​ត្រូវ​បាន​បង្កើត​ដោយ​ប្រើ​លទ្ធភាព​ដូច​ខាង​ក្រោម​នេះ ៖

  1. ក្នុង​របៀប​រចនា​តារាង​សម្រាប់​លក្ខណសម្បត្តិ​​របស់​វាល​

  2. ក្នុង​ទិដ្ឋភាព​ប្រភព​ទិន្នន័យ​នៅ​លើ​ការ​ធ្វើ​ទ្រង់​ទ្រាយ​ជួរ​ឈរ

  3. ក្នុង​សំណុំ​បែប​បទ​នៅ​លើ​លក្ខណសម្បត្តិ​វត្ថុ​បញ្ជ ។

ប្រសិន​បើ​​ប្រអប់​​​ អនុវត្ត​ទ្រង់ទ្រាយ​វាល​​​ ត្រូវ​បាន​សម្គាល់​ ទិដ្ឋភាព​ប្រភព​​ទិន្នន័យ​របស់​តារាង​ ឬ​សំណុំ​បែប​​បទ​ត្រូវ​បាន​ស្វែង​រក​ដោយ​ប្រើ​ទ្រង់​ទ្រាយ​ដែល​បាន​កំណត់​នៅ​ទីនេះ ។ ប្រសិន​បើ​ប្រអប់​មិនត្រូវ​បាន​សម្គាល់​ទេ​ ទិន្នន័យ​ត្រូវ​បាន​ស្វែង​រក​ដោយ​ប្រើ​ទ្រង់​ទ្រាយ​ដែល​បាន​រក្សា​ទុក​ក្នុង​មូល​ដ្ឋាន​ទិន្នន័យ ។

ឧទាហរណ៍ ៖

អ្នក​មានវាល​កាលបរិច្ឆេទ ដែល​ត្រូវ​បានរក្សាទុក​ក្នុង​ទ្រង់ទ្រាយជា "DD.MM.YY" នៅ​ក្នុងមូលដ្ឋាន​ទិន្នន័យ (ឧទាហរណ៍ 17.02.65) ។ ទ្រង់ទ្រាយ​របស់ធាតុ​ត្រូវ​បានផ្លាស់ប្ដូរ​ក្នុង​ទិដ្ឋភាព​ប្រភព​ទិន្នន័យ​ទៅជា "DD MMM YYYY" (17 Feb 1965) ។ អនុវត្ត​តាម​ឧទាហរណ៍​នេះ កំណត់ត្រាមាន​ February 17 រក​ឃើញ​តែ​នៅពេល​ដែល​បើកជម្រើស អនុវត្ត​ទ្រង់ទ្រាយ​វាល

អនុវត្ត​ទ្រង់​ទ្រាយ​វាល​

​លំនាំ​ស្វែង​រក

លើ

"Feb" ត្រូវ​បាន​ត្រឡប់​ ប៉ុន្តែ​មិន​មែន​ "2" ។

បិទ

"2" ត្រូវ​បាន​ត្រឡប់​ ប៉ុន្តែ​មិន​មែន​​ "Feb" ។


​សូម​ណែ​នាំ​ថា ​អ្នក​តែង​តែ​​ស្វែង​រក​​​ដោយ​ប្រើ​ការ​ធ្វើ​ទ្រង់ទ្រាយវាល​ ។

ឧទាហរណ៍​ដូច​ខាង​ក្រោម​បង្ហាញ​បញ្ហា​ដែល​អាច​កើត​មាន​ឡើង​​ពេល​ស្វែង​រក​ដោយ​មិន​ធ្វើ​ទ្រង់ទ្រាយ​វាល​ ។ បញ្ហា​ទាំង​នេះ​អាស្រ័យ​លើ​មូល​ដ្ឋាន​ទិន្នន័យ​ដែល​បាន​ប្រើ​ និង​ កើត​ឡើង​សម្រាប់​តែ​ការ​ធ្វើ​ទ្រង់​ទ្រាយ​លំនាំ​ដើម​ខាង​ក្នុង​តែ​ប៉ុណ្ណោះ​ ៖​

​ស្វែងរក​លទ្ធផល​​

មូលហេតុ

"5" ត្រឡប់​ "14:00:00" ជា​ពេល​វេលា​មួយ​

វាល​ពេលវេលា មិនត្រូវបាន​កំណត់​សម្រាប់​មូលដ្ឋាន​ទិន្នន័យ dBASE ហើយ​ត្រូវតែ​ក្លែង​ធ្វើ ។ ដើម្បី​បង្ហាញ​ពេលវេលា "14:00:00" ខាងក្នុង 5 គឺ​ចាំបាច់ ។

"00:00:00" ត្រឡប់​កំណត់​ត្រា​ទាំងអស់​របស់​វាល​​កាលបរិច្ឆេទ​ស្តង់ដារ​

មូល​ដ្ឋាន​ទិន្នន័យ​​រក្សា​ទុក​​​តម្លៃ​កាលបរិច្ឆេទ​ខាង​ក្នុង​ ដោយ​ប្រើ​វាល​​កាលបរិច្ឆេទ​/ពេល​វេលា​ ។

"45.79" មិន​ត្រឡប់​ "45.79" ទោះបី​ជា​ជម្រើស​ វាល​ទាំង​មូល​​ ត្រូវ​បាន​ជ្រើស​ ក្រោម​​ ទីតាំង ។

ទិដ្ឋ​ភាព​ដែល​បាន​បង្ហាញ មិន​ផ្គូ​ផ្គង​​ទៅ​នឹង​អ្វី​ដែល​បាន​រក្សា​ទុក​ខាង​ក្នុង​ទេ ។ ឧទាហរណ៍​ ប្រសិនបើ​តម្លៃ​​ 45.789 ត្រូវ​បាន​រក្សា​ទុក​ក្នុង​មូល​ដ្ឋាន​ទិន្នន័យ​ជា​​វាល​​មួយ​របស់​ប្រភេទ​​ លេខ/​ទ្វេ​​ និង​ ទ្រង់​ទ្រាយ​ដែល​បាន​បង្ហាញ​ត្រូវ​បាន​កំណត់​ដើម្បី​បង្ហាញ​តែ​លេខ​ទសភាគ​ពីរ​ ​"45.79" ត្រូវ​បាន​ត្រឡប់​តែ​ក្នុង​ការ​ស្វែង​រក​ជាមួយទ្រង់ទ្រាយ​​វាល​ ។


ក្នុង​ករណី​នេះ ទ្រង់ទ្រាយ​ស្តង់ដារ គឺ​ជា​ទ្រង់ទ្រាយ​ដែល​យោង​លើ​ទិន្នន័យ​ដែលបាន​ទុក​ខាងក្នុង ។ វាមើលមិនឃើញ​ជានិច្ច​ចំពោះ​អ្នកប្រើ ជាពិសេស​នៅពេល​ដែល​វា​ត្រូវបាន​ប្រើ​សម្រាប់​ក្លែង​ប្រភេទ​ទិន្នន័យ (ឧទាហរណ៍ វាល​ពេលវេលា​ក្នុង​មូលដ្ឋានទិន្នន័យ dBASE) ។ វា​អាស្រ័យលើ​មូលដ្ឋាន​ទិន្នន័យ​ដែលបានប្រើ និង​ប្រភេទ​ទិន្នន័យរៀងខ្លួន ។ ការ​ស្វែងរក​ដោយ​មាន​ទ្រង់ទ្រាយ​វាល គឺ​ត្រឹមត្រូវ​នៅពេល​ដែល​អ្នក​ចង់​រក​អ្វី​ដែលបាន​បង្ហាញ​ពិត ។ វា​រួមបញ្ចូល​វាល​កាលបរិច្ឆេទ ពេលវេលា កាលបរិច្ឆេទ/ពេលវេលា និង​លេខ/ទ្វេ ។

ទោះ​​យ៉ាង​ណា​​​ ការ​ស្វែង​រក​ដោយ​​មិន​ អនុវត្ត​ទ្រង់ទ្រាយវាល​ គឺ​សម​ស្រប​សម្រាប់​មូល​ដ្ឋាន​ទិន្នន័យ​ដែល​ធំ​ៗគ្មាន​បញ្ហា​ការ​ធ្វើ​ទ្រង់​ទ្រាយ​​ ពី​ព្រោះ​តែ​វា​លឿន ។

ប្រសិន​បើ​អ្នក​កំពុង​ស្វែងរក​តម្លៃ​ប្រអប់​ធីក ហើយ អនុវត្ត​ទ្រង់ទ្រាយ​វាល បើក បន្ទាប់មក​អ្នក​នឹង​ទទួល "1" សម្រាប់​ប្រអប់​ធីក​ដែលបាន​សម្គាល់ "0" សម្រាប់​ប្រអប់​ធីក​ដែលមិនបាន​សម្គាល់ ហើយ​ខ្សែអក្សរ​ទទេ​សម្រាប់​ប្រអប់​ធីក​ដែល​មិនបាន​កំណត់ (កំណត់) ។ ប្រសិន​បើ​​បាន​អនុវត្ត​ការ​ស្វែងរក​ដោយ អនុវត្ត​ទ្រង់ទ្រាយវាល កំណត់​ទៅ​បិទ នោះ​អ្នក​នឹង​ឃើញតម្លៃ​លំនាំដើម​អាស្រ័យ​លើ​ភាសា "TRUE" ឬ "FALSE" ។

ប្រសិន​អ្នក​ប្រើ​​ អនុវត្ត​ទ្រង់​ទ្រាយ​វាល​​​ ខណៈ​ពេល​ស្វែង​រក​ក្នុង​ប្រអប់​បញ្ជី​ អ្នក​ស្វែង​រក​អត្ថបទ​ដែល​បាន​បង្ហាញ​ក្នុង​ប្រអប់​បញ្ជី​ ។ ​ប្រសិន​អ្នក​មិន​ប្រើ​​ អនុវត្ត​​ទ្រង់​ទ្រាយវាល​​​ អ្នក​​នឹង​ស្វែង​រក​​មាតិកា​ដែល​ត្រូវ​គ្នា​​នឹង​ទ្រង់​ទ្រាយ​វាល​​ស្តង់ដារ​ ។

ករណី​ដំណូច

បញ្ជាក់លម្អិត​ថា​ករណិ​អក្សរ​ធំ​ និង តូច​​ត្រូវ​បាន​ពិចារណា​ក្នុង​កំឡុង​ពេល​ស្វែង​រក ។

ស្វែង​រក​ថយ​ក្រោយ

បញ្ជាក់លម្អិត​ថា​ដំណើរ​ការ​ស្វែង​នឹង​រត់​ក្នុង​ទិស​បញ្ច្រាស​ ពី​កំណត់​ត្រា​ចុង​ក្រោយ​​ទៅ​​កំណត់ត្រា​ដំបូង ។

ពី​កំពូល​​/​ពី​បាត​

ចាប់ផ្តើម​ការ​ស្វែង​រក​ ។ ការ​ស្វែង​រក​ទៅ​មុន​ចាប់​ផ្តើម​ម្តង​ទៀត​ជាមួយ​កំណត់​ត្រា​ដំបូង ។ ការ​ស្វែង​រក​ថយ​ក្រោយ​ចាប់​ផ្តើមម្តង​ទៀត​ជាមួយ​​កំណត់​ត្រា​ចុង​ក្រោយ ។

កន្សោម​​សញ្ញា​​​ជំនួស

អ្នក​អាច​ប្រើ​អក្សរ​ជំនួស​ដូច​ខាង​ក្រោម​នេះ​ ៖

ជំនួស​

អត្ថន័យ

ឧទាហរណ៍

?

សម្រាប់​តួអក្សរ​បំពាន​មួយ​យ៉ាង​ពិត​ប្រាកដ

"?loppy" ត្រឡប់ "Floppy"

"M?ller" ជា​ឧទាហរណ៍​ ត្រឡប់​ជា​ Miller និង​ Moller

*

សម្រាប់​តួអក្សរ​បំពាន 0 ឬ​ច្រើន

"*-*" ត្រឡប់​ "ZIP-Drive" និង "CD-ROM"

"M*er" ត្រឡប់​គ្រប់​ធាតុ​ចាប់​ផ្តើម​ដោយ​​ "M" និង​ បញ្ចប់​ដោយ​​ "er" (ឧទាហរណ៍​​ Miller, Moller, Mather)


ប្រសិនបើ​​អ្នក​ចង់​ស្វែងរក​តួអក្សរ​ពិតប្រាកដ ? ឬ * ដាក់​ពួកវា​​នូវ​សញ្ញា ៖ "\?" ឬ "\*" ។ ទោះ​ជា​យ៉ាង​ណាក៏​ដោយ វា​ចាំបាច់​តែ​នៅពេល កន្សោម​តួអក្សរ​ជំនយស ត្រូវ​បានបើក​ប៉ុណ្ណោះ ។ នៅពេល​ជម្រើស​នេះ​មិន​ត្រូវបានបើក​ទេ តួអក្សរ​ជំនួស​ត្រូវ​បាន​ដំណើរការ​ដូច​តួអក្សរ​ធម្មតា ។

កន្សោម​​ធម្មតា

ស្វែងរក​ដោយ​កន្សោម​ធម្មតា ។ កន្សោម​ធម្មតា​ដូច​គ្នា ដែល​ត្រូវបានគាំទ្រ​នៅ​ទីនេះ ក៏ត្រូវ​បានគាំទ្រ​នៅ​ក្នុងប្រអប់ រក និង​ជំនួសរបស់ LibreOffice

ការ​ស្វែង​រក​ជាមួយ​កន្សោម​ធម្មតា​ ​ផ្តល់​នូវ​ជម្រើស​​ច្រើនជាង​ការ​ស្វែង​រក​ជាមួយ​កន្សោម​តួអក្សរ​ជំនួស​ ។ ប្រសិន​បើ​អ្នក​ស្វែងរក​ដោយ​ប្រើ​កន្សោម​ធម្មតា ​តួអក្សរ​ដូច​ខាង​ក្រោម​នេះ​ត្រូវ​គ្នា​នឹង​តួអក្សរ​​ ដែល​បាន​ប្រើ​ក្នុង​ការ​ស្វែង​រក​ជាមួយ​តួអក្សរ​ជំនួស​ ៖​​

ស្វែង​រក​ជាមួយ​នឹង​កន្សោម​អក្សរ​ជំនួស

ស្វែង​រក​ជាមួយ​កន្សោម​ធម្មតា

?

.

*

.*


ស្វែងរក​ភាព​ស្រដៀង​គ្នា

Find terms that are similar to the Find text. Select this checkbox, and then click the Similarities button to define the similarity options.

ផ្គូផ្គង​ទទឹង​តួអក្សរ​ (លុះ​ត្រា​តែ​បើក​ភាសា​អាស៊ី)

សម្គាល់​រវាង​​សំណុំ​តួអក្សរ​ទទឹង​ពាក់​កណ្តាល​ និង ទទឹង​ពេញ​លេញ ។​

មាន​សម្លេង​​ដូច​ (ភាសា​ជប៉ុន​) (លុះ​ត្រា​តែ​បើក​ភាសា​អាស៊ី)

អនុញ្ញាត​ឲ្យ​អ្នក​បញ្ជាក់​ជម្រើស​ស្វែង​រក​​សម្រាប់​ការ​កំណត់​ស្រដៀង​គ្នា​ ដែល​បាន​ប្រើ​ក្នុង​អត្ថបទ​ភាសា​ជប៉ុន ។ ជ្រើស​ប្រអប់​ធីក​នេះ​ និង​បន្ទាប់​មក​ចុច​ប៊ូតុង​​ ... ដើម្បី​បញ្ជាក់​​ជម្រើស​ស្វែង​រក ។

កំណត់​ជម្រើស​ស្វែង​រក​សម្រាប់​ការ​កំណត់​ដូច​គ្នា​ ដែល​បាន​ប្រើ​ក្នុង​អត្ថបទ​ភាសា​ជប៉ុន ។

ចាត់​ទុក​ថា​ស្មើ​​​គ្នា

បញ្ជាក់​ជម្រើស​ដែល​ត្រូវ​ចាត់ទុកជា​សញ្ញា​ស្មើ​នៅ​ក្នុង​ការ​ស្វែងរក។

មិន​អើពើ

បញ្ជាក់​តួអក្សរ​ដែល​ត្រូវ​មិន​អើពើ។

រដ្ឋ

បន្ទាត់​ ស្ថាន​ភាព​ បង្ហាញ​កំណត់​ត្រា​ទាំងអស់​​ដែល​ត្រូវ​បាន​ត្រឡប់​ដោយ​ការ​ស្វែង​រក​ ។ ប្រសិន​ការ​ស្វែង​រក​ឈាន​ដល់​ចុង​បញ្ចប់ ​(ឬ​​​ចាប់​ផ្តើម)​​​ ​របស់​តារាង​មួយ​ ការ​ស្វែង​រក​ត្រូវ​បាន​បន្ត​ដោយ​ស្វ័យ​ប្រវត្តិ​​​​នៅ​ចុង​បញ្ចប់​ផ្សេងៗ​ទៀត​ ។

ក្នុង​មូល​ដ្ឋាន​ទិន្នន័យ​ដ៏​ធំ​មួយ​ ការ​ស្វែង​រក​កំណត់​ត្រា​ក្នុង​លំដាប់​ស្វែងរក​បញ្ច្រាស​អាច​ចំណាយ​ពេល​ច្រើន​ ។ ក្នុង​ករណី​នេះ​ របារ​ស្ថានភាព​ប្រាប់​អ្នក​ថា​ កំណត់​ត្រា​នៅ​តែ​កំពុង​ត្រូវ​បាន​រាប់​ ។

ស្វែង​រក​/​បោះបង់​

ប្រសិន​ការ​ស្វែង​រក​ត្រូវ​បាន​បញ្ចប់​ដោយ​ជោគជ័យ ​វាល​ដែល​ត្រូវ​គ្នា​​ក្នុង​តារាង​ត្រូវ​បាន​បន្លិច​ ។ អ្នកអាច​បន្ត​ការ​ស្វែង​រក​ដោយ​ចុច​ប៊ូតុង​ ស្វែង​រក​ ម្តង​ទៀត​ ។ អ្នកអាច​បោះបង់​​ដំណើរ​ការ​ស្វែង​រក​​ដោយ​ចុច​ប៊ូតុង​ ​បោះបង់​​ ។

បិទ

បិទ​ប្រអប់​ ។ ការ​កំណត់​របស់​ការ​ស្វែង​រក​ចុង​ក្រោយ​​នឹង​ត្រូវ​បានរក្សា​ទុក​រហូត​ដល់​ពេលអ្នក​បិទ ។ LibreOffice ។

​បើ​តារាង​ ឬ​ បង្អួច​ជា​ច្រើន​​ត្រូវ​បើក​​ អ្នក​អាច​កំណត់​ជម្រើស​ស្វែងរក​​ខុសៗ​គ្នា​សម្រាប់​ឯកសារ​នីមួយៗ​ ។ ពេល​អ្នក​បិទ​ឯកសារ​មាន​តែ​ជម្រើស​ស្វែង​រក​របស់​ឯកសារ​ដែល​បាន​បិទ​ចុង​ក្រោយ នឹង​​ត្រូវ​បាន​រក្សា​ទុក​ ។