អត្ថបទ

ប្រសិន​អ្នក​ជ្រើស​ជម្រើស​​ អត្ថបទ​​ ក្នុង​ប្រអប់​​ បញ្ចូល​​ជួរ​ឈរ​មូល​ដ្ឋាន​ទិន្នន័យ​​ មាតិកា​របស់​ទិន្នន័យ​​បានជ្រើស​ក្នុង​កម្មវិធី​រុក​រក​​ប្រភព​ទិន្នន័យ​​ត្រូវ​បាន​បញ្ចូល​ក្នុង​ឯកសារ​ជា​អត្ថបទ​ ។​ ក្នុង​ប្រអប់​ អ្នក​អាច​សំរេច​ថាវាល​​​​មូល​ដ្ឋាន​ ឬ​ ជួរ​ឈរ​ណា​មួយ​​ត្រូវ​បាន​ផ្ទេរ​ និង​ វិធី​ដែល​អត្ថបទ​ត្រូវ​បាន​ធ្វើ​ទ្រង់​ទ្រាយ​ ។

ប្រសិន​កំណត់​ត្រា​ជា​ច្រើន​ត្រូវ​បាន​ជ្រើស​ពេល​អ្នក​ជ្រើសមុខងារ​​​ ទិន្នន័យ​ទៅ​អត្ថបទ​​ វាល​​សំបុត្រ​សំណុំ​បែប​បទ​នឹង​ត្រូវ​បាន​បញ្ចូល​ ដោយ​យោង​ទៅ​តាម​ចំនួន​កំណត់​ត្រា​ ។

អត្ថបទ

ក្នុង​តំបន់​ អត្ថបទ​​ ប្រើ​ប៊ូតុង​ព្រួញ​ ដើម្បី​ជ្រើស​ជួរ​ឈរ​តារាង​មូលដ្ឋាន​ទិន្នន័យ ដែល​អ្នក​ចង់​បញ្ចូល​មាតិកាវាល​​ ។

ជួរ​​ឈរ​​មូលដ្ឋាន​ទិន្នន័យ

រាយ​ជួរ​ឈរ​ទាំងអស់​របស់​តារាង​មូល​ដ្ឋាន​ទិន្នន័យ​ ដែល​អាច​ត្រូវ​បាន​ទទួល​យក​ក្នុង​ប្រអប់​បញ្ជី​ជម្រើស​ ដើម្បី​បញ្ចូល​ពួក​វា​ទៅ​ក្នុង​ឯកសារ​ ។​ ជ្រើស​ជួរ​ឈរ​មូល​ដ្ឋាន​ទិន្នន័យ​ដែល​អ្នក​ចង់​បញ្ចូល​ក្នុង​ឯកសារ​ ។​

>

ផ្លាស់ទី​វាល​ដែល​អ្នក​បាន​ជ្រើស​នៅ​ក្នុង​ប្រអប់​បញ្ជី ជួរឈរ​មូលដ្ឋាន​ទិន្នន័យ ទៅ​ក្នុង​វាល​ដែល​បាន​ជ្រើស។ អ្នក​អាច​ចុច​ទ្វេដង​លើ​ធាតុ​ដើម្បី​ជ្រើស​វា​ក៏​បាន។

ជ្រើស

រាយ​ជួរ​ឈរ​មូលដ្ឋាន​ទិន្នន័យ​ដែល​អ្នក​បានជ្រើសដើម្បី​​​បញ្ចូល​ក្នុង​ឯកសារ​ ។ អ្នក​ក៏​អាច​បញ្ចូល​អត្ថបទ​នៅ​ទីនេះ​ផង​ដែរ ។ អត្ថបទ​នេះ​នឹង​ត្រូវ​បាន​បញ្ចូល​ផង​ដែរ​ទៅ​ក្នុង​ឯកសារ​ ។ លំដាប់​របស់ធាតុ​ក្នុង​វាល​​ជម្រើស​ត្រូវ​​នឹង​លំដាប់​ទិន្នន័យ​ក្នុង​ឯកសារ​ ។

ទ្រង់ទ្រាយ

បញ្ជាក់​​ទ្រង់ទ្រាយ​សម្រាប់​បញ្ចូល​វាល​​មូល​ដ្ឋាន​ទិន្នន័យ​ទៅ​ក្នុង​ឯកសារ​ ។

ពី​មូលដ្ឋាន​ទិន្នន័យ

ទទួល​យក​ទ្រង់ទ្រាយ​មូលដ្ឋានទិន្នន័យ ។

ជ្រើស

បញ្ជាក់លម្អិត​ទ្រង់​ទ្រាយ​មួយ​ពី​បញ្ជី​ ប្រសិន​ព័ត៌​មាន​ទ្រង់ទ្រាយ​របស់​វាល​​ទិន្នន័យ​ពិត​ប្រាកដ​មិន​ត្រូវ​បាន​ទទួល​ ។​ ទ្រង់ទ្រាយ​ដែល​បាន​ចែក​ចាយ​នៅ​ទីនេះ​គឺ​អាច​ប្រើ​បាន​សម្រាប់​តែ​វាល​​ទិន្នន័យ​​​​ជាក់​លាក់​ ដូច​ជា​​ វាល​​លេខ​ ឬ Boolean ។ ប្រសិន​អ្នកជ្រើស​វាល​​មូល​ដ្ឋាន​​ទិន្នន័យ​មួយ​ក្នុង​ទ្រង់ទ្រាយ​អត្ថបទ​ អ្នក​នឹងអាច​ជ្រើស​ទ្រង់ទ្រាយ​មួយ​ចំនួន​ទៀត​ពី​បញ្ជី​ជម្រើស​ ព្រោះ​ថា​ទ្រង់ទ្រាយ​អត្ថបទ​នឹង​ត្រូវ​បាន​ថែ​រក្សា​ដោយ​ស្វ័យ​ប្រវត្តិ​ ។

ប្រសិន​ទ្រង់ទ្រាយ​ដែល​អ្នក​ចង់​បាន​មិន​បាន​រាយ​ ជ្រើស​ "ទ្រង់​ទ្រាយ​ផ្សេង​..." និង​ កំណត់​ទ្រង់​ទ្រាយ​ដែល​ចង់​បាន​ក្នុង​ប្រអប់​ ទ្រង់​ទ្រាយ​លេខ​​ ។

ទ្រង់ទ្រាយ​លេខ​ដែល​បាន​ផ្តល់​ឲ្យ​ដោយ​ប្រើ​បញ្ជី​ជម្រើស​ តែង​តែ​សំអាង​ទៅ​លើ​វាល​​មូល​ដ្ឋាន​ទិន្នន័យ​​បាន​ជ្រើស​ក្នុង​ប្រអប់​បញ្ជី​ ជួរ​ឈរ​មូល​ដ្ឋាន​ទិន្នន័យ​​។​

រចនាប័ទ្ម​កថា​ខណ្ឌ

តាម​លំនាំ​ដើម​ កថាខណ្ឌ​ដែល​បាន​បញ្ចូល​ត្រូ​វបាន​ធ្វើ​ទ្រង់​ទ្រាយ​ជាមួយ​នឹង​រចនាប័ទ្ម​កថាខណ្ឌ​បច្ចុប្បន្ន​ ។ ទ្រង់​ទ្រាយ​នេះ​ឆ្លើយ​តប​​ទៅ​នឹង​ធាតុ​ ​ "ទទេ" ក្នុង​ប្រអប់​បញ្ជី​​ រចនាប័ទ្ម​កថាខណ្ឌ​​ ។ នេះ​ជា​កន្លែង​ដែល​អ្នក​អាច​ជ្រើស​រចនាប័ទ្ម​កថាខណ្ឌ​ផ្សេងៗ​ទៀត​​ដើម្បីអនុវត្ត​កថាខណ្ឌ​ ដែល​អ្នក​ចង់​បញ្ចូល​ក្នុង​ឯកសារ​ ។​ ប្រអប់​បញ្ជី​បង្ហាញ​​អថេរ​រចនាប័ទ្ម​កថាខណ្ឌ​ដែល​បាន​កំណត់​ក្នុង​​ LibreOffice និង​ ត្រូវ​បាន​គ្រប់​គ្រង​ក្នុង​ កាតាឡុក​រចនាប័ទ្ម​ ។