វាល
ក្នុងប្រអប់ បញ្ចូលជួរឈរមូលដ្ឋានទិន្នន័យ ជ្រើស វាល ដើម្បីបញ្ចូលទិន្នន័យដែលបានជ្រើសក្នុងឯកសារជាវាល ។ វាលមូលដ្ឋានទិន្នន័យ ទាំងនេះធ្វើការដូចអក្សរជំនួសសម្រាប់ជួរឈរមូលដ្ឋានទិន្នន័យនីមួយៗ និង អាចត្រូវបានប្រើសម្រាប់សំបុត្រសំណុំបែបបទ ។ ចុចរូបតំណាង ទិន្នន័យទៅវាល ដើម្បីផ្គូផ្គងមាតិការបស់វាលទៅនឹងកំណត់ត្រាដែលបានជ្រើសបច្ចុប្បន្ន ។
ប្រសិនកំណត់ត្រាជាច្រើនត្រូវបានជ្រើសពេលអ្នកជ្រើសមុខងារ ទិន្នន័យទៅអត្ថបទ វាលសំបុត្រសំណុំបែបបទនឹងត្រូវបានបញ្ចូល ដោយយោងទៅតាមចំនួនកំណត់ ។ ពាក្យបញ្ជាវាលមួយដូចជា "កំណត់ត្រាបន្ទាប់" នឹងត្រូវបានបញ្ចូលដោយស្វ័យប្រវត្តិរវាងបណ្តុំពាក្យបញ្ជាវាលនីមួយៗ ។
ប្រអប់ បញ្ចូលជួរឈរមូលដ្ឋានទិន្នន័យ អនុញ្ញាតឲ្យអ្នកកំណត់វាលមូលដ្ឋានទិន្នន័យមួយណាត្រូវបញ្ចូលក្នុងឯកសារ និង វិធីធ្វើទ្រង់ទ្រាយកថាខណ្ឌ ។
វាល
ក្នុងផ្ទៃ វាល ប្រើប៊ូតុងព្រួញដើម្បីជ្រើសជួរឈរតារាងមូលដ្ឋានទិន្នន័យទៅកន្លែងណាមួយដែលអ្នកចង់បញ្ចូលមាតិកាវាល ។
ជួរឈរមូលដ្ឋានទិន្នន័យ
រាយជួរឈរទាំងអស់របស់តារាងមូលដ្ឋានទិន្នន័យ ដែលអាចត្រូវបានទទួលយកក្នុងប្រអប់បញ្ជីជម្រើស ដើម្បីបញ្ចូលពួកវាទៅក្នុងឯកសារ ។ ជ្រើសជួរឈរមូលដ្ឋានទិន្នន័យដែលអ្នកចង់បញ្ចូលក្នុងឯកសារ ។
>
ផ្លាស់ទីវាលដែលអ្នកបានជ្រើសនៅក្នុងប្រអប់បញ្ជី ជួរឈរមូលដ្ឋានទិន្នន័យ ទៅក្នុងវាលដែលបានជ្រើស។ អ្នកអាចចុចទ្វេដងលើធាតុដើម្បីជ្រើសវាក៏បាន។
ជ្រើស
រាយជួរឈរមូលដ្ឋានទិន្នន័យដែលអ្នកបានជ្រើសដើម្បីបញ្ចូលក្នុងឯកសារ ។ អ្នកក៏អាចបញ្ចូលអត្ថបទនៅទីនេះផងដែរ ។ អត្ថបទនេះនឹងត្រូវបានបញ្ចូលផងដែរទៅក្នុងឯកសារ ។ លំដាប់របស់ធាតុក្នុងវាលជម្រើសត្រូវនឹងលំដាប់ទិន្នន័យក្នុងឯកសារ ។
រចនាប័ទ្មកថាខណ្ឌ
តាមលំនាំដើម កថាខណ្ឌដែលបានបញ្ចូលត្រូវបានធ្វើទ្រង់ទ្រាយជាមួយនឹងរចនាប័ទ្មកថាខណ្ឌបច្ចុប្បន្ន ។ ទ្រង់ទ្រាយនេះឆ្លើយតបទៅនឹងធាតុ "ទទេ" ក្នុងប្រអប់បញ្ជី រចនាប័ទ្មកថាខណ្ឌ ។ នេះជាកន្លែងដែលអ្នកអាចជ្រើសរចនាប័ទ្មកថាខណ្ឌផ្សេងៗទៀតដើម្បីអនុវត្តកថាខណ្ឌ ដែលអ្នកចង់បញ្ចូលក្នុងឯកសារ ។ ប្រអប់បញ្ជីបង្ហាញអថេររចនាប័ទ្មកថាខណ្ឌដែលបានកំណត់ក្នុង LibreOffice និង ត្រូវបានគ្រប់គ្រងក្នុង កាតាឡុករចនាប័ទ្ម ។