តារាង
ក្នុងប្រអប់ បញ្ចូលជួរឈរមូលដ្ឋានទិន្នន័យ ជ្រើសជម្រើស តារាង ដើម្បីបញ្ចូលទិន្នន័យដែលបានជ្រើសទៅក្នុងឯកសារជាតារាងមួយ ។ ក្នុងប្រអប់ អ្នកអាចសម្រេចថា វាលមូលដ្ឋានទិន្នន័យ ឬជួរឈរមួយណាត្រូវបានផ្ទេរ ។ និង វិធីដែលតារាងអត្ថបទត្រូវបានធ្វើទ្រង់ទ្រាយ ។
តារាង
ក្នុងផ្ទៃ តារាង ប្រើគ្រាប់ចុចព្រួញដើម្បីជ្រើសជួរឈររបស់តារាងមូលដ្ឋានទិន្នន័យដែលអ្នកចង់អនុវត្តទៅតារាងអត្ថបទ ។
ជួរឈរមូលដ្ឋានទិន្នន័យ
បញ្ជាក់លម្អិតជួរឈរមូលដ្ឋានទិន្នន័យដែលត្រូវបញ្ចូលក្នុងតារាងអត្ថបទ ។ ជួរឈរតារាងមូលដ្ឋានទិន្នន័យទាំងអស់ដែលមិនត្រូវបានទទួលក្នុងប្រអប់បញ្ជី ជួរឈរតារាង ត្រូវបានរាយនៅទីនេះ ។ ធាតុត្រូវបានតម្រៀបតាមអក្សរក្រម ។
ជួរឈរតារាង
រាយជួរឈរមូលដ្ឋានទិន្នន័យដែលត្រូវបញ្ចូលក្នុងឯកសារ ។ ជួរឈរនឹងត្រូវបានផ្តល់ឲ្យទៅធាតុដែលទាក់ទងនីមួយៗក្នុងតារាង ។ លំដាប់ធាតុក្នុងប្រអប់បញ្ជី ជួរឈរតារាង កំណត់លំដាប់ទិន្នន័យក្នុងតារាងអត្ថបទ ។
>>
ផ្លាស់ទីវាលមូលដ្ឋានទិន្នន័យដែលបានរាយក្នុងប្រអប់បញ្ជី ជួរឈរតារាង ។ វាលទាំងអស់បានរាយក្នុងប្រអប់បញ្ជី ជួរឈរតារាង ត្រូវបានបញ្ចូលក្នុងឯកសារ ។
>
ផ្លាស់វាលមូលដ្ឋានទិន្នន័យដែលបានជ្រើសក្នុងប្រអប់បញ្ជី ជួរឈរតារាង ។ អ្នកក៍អាចចុចទ្វេរដងលើធាតុមួយដើម្បីផ្លាស់ទីវាទៅប្រអប់បញ្ជី ជួរឈរតារាង ។ វាលទាំងអស់បានរាយក្នុងប្រអប់បញ្ជី ជួរឈរតារាង ត្រូវបានបញ្ចូលក្នុងឯកសារ ។
<
យកវាលមូលដ្ឋានទិន្នន័យដែលបានជ្រើសចេញពីប្រអប់បញ្ជី ជួរឈរតារាង វាលដែលបានយកចេញមិនត្រូវបានបញ្ចូលទៅក្នុងឯកសារទេ ។
<<
យកវាលមូលដ្ឋានទិន្នន័យទាំងអស់ចេញពីប្រអប់បញ្ជី ជួរឈរតារាង ។
ទ្រង់ទ្រាយ
បញ្ជាក់ទ្រង់ទ្រាយសម្រាប់បញ្ចូលវាលមូលដ្ឋានទិន្នន័យទៅក្នុងឯកសារ ។
ពីមូលដ្ឋានទិន្នន័យ
ទទួលយកទ្រង់ទ្រាយមូលដ្ឋានទិន្នន័យ ។
ជ្រើស
បញ្ជាក់លម្អិតទ្រង់ទ្រាយមួយពីបញ្ជី ប្រសិនព័ត៌មានទ្រង់ទ្រាយរបស់វាលទិន្នន័យពិតប្រាកដមិនត្រូវបានទទួល ។ ទ្រង់ទ្រាយដែលបានចែកចាយនៅទីនេះគឺអាចប្រើបានសម្រាប់តែវាលទិន្នន័យជាក់លាក់ ដូចជា វាលលេខ ឬ Boolean ។ ប្រសិនអ្នកជ្រើសវាលមូលដ្ឋានទិន្នន័យមួយក្នុងទ្រង់ទ្រាយអត្ថបទ អ្នកនឹងអាចជ្រើសទ្រង់ទ្រាយមួយចំនួនទៀតពីបញ្ជីជម្រើស ព្រោះថាទ្រង់ទ្រាយអត្ថបទនឹងត្រូវបានថែរក្សាដោយស្វ័យប្រវត្តិ ។
ប្រសិនទ្រង់ទ្រាយដែលអ្នកចង់បានមិនបានរាយ ជ្រើស "ទ្រង់ទ្រាយផ្សេង..." និង កំណត់ទ្រង់ទ្រាយដែលចង់បានក្នុងប្រអប់ ទ្រង់ទ្រាយលេខ ។
ទ្រង់ទ្រាយលេខដែលបានផ្តល់ឲ្យដោយប្រើបញ្ជីជម្រើស តែងតែសំអាងទៅលើវាលមូលដ្ឋានទិន្នន័យបានជ្រើសក្នុងប្រអប់បញ្ជី ជួរឈរមូលដ្ឋានទិន្នន័យ។
ដើម្បីបញ្ចូលទិន្នន័យទៅក្នុងឯកសារក្នុងសំណុំបែបបទរបស់តារាងមួយ ជម្រើស តារាង ត្រឹមត្រូវត្រូវតែសកម្ម ។ បន្ទាប់មកអ្នកអាចជ្រើសវាលមូលដ្ឋានទិន្នន័យមួយពីប្រអប់បញ្ជី ជួរឈរតារាង ដើម្បីកំណត់ទ្រង់ទ្រាយរបស់វាលមូលដ្ឋានទិន្នន័យ ។ ការផ្លាស់ប្តូរទ្រង់ទ្រាយលេខនឹងត្រូវបានអនុវត្តទៅជម្រើសចុងក្រោយ ។ វាគ្មានបញ្ហាដែលវាលមូលដ្ឋានទិន្នន័យត្រូវបានជ្រើសចេញពីប្រអប់បញ្ជី ជួរឈរមូលដ្ឋានទិន្នន័យ ឬ ពីប្រអប់បញ្ជី ជួរឈរតារាង ។
បញ្ចូលក្បាលតារាង
បញ្ជាក់ថាតើត្រូវបញ្ចូលបន្ទាត់ក្បាលសម្រាប់ជួរឈរក្នុងតារាងអត្ថបទ ។
អនុវត្តឈ្មោះជួរឈរ
ប្រើឈ្មោះវាលរបស់តារាងមូលដ្ឋានទិន្នន័យជាក្បាលសម្រាប់ជួរឈរតារាងអត្ថបទនីមួយៗ ។
បង្កើតតែជួរដេក
បញ្ចូលបន្ទាត់បឋមកថាទទេទៅក្នុងតារាងអត្ថបទ ។ ការប្រើជម្រើស បង្កើតតែជួរដេក អ្នកអាចកំណត់បឋមកថាក្នុងឯកសារ ដែលមិនត្រូវគ្នានឹងឈ្មោះវាលមូលដ្ឋានទិន្នន័យ ។
លក្ខណសម្បត្តិ
បើកប្រអប់ ទ្រង់ទ្រាយតារាងទ្រង់ទ្រាយ ដែលអាចឲ្យអ្នកកំណត់លក្ខណសម្បត្តិតារាងដូចជា ស៊ុម ផ្ទៃខាងក្រោយ និង ទទឹងជួរឈរ ។
ទ្រង់ទ្រាយស្វ័យប្រវត្តិ
បើកប្រអប់ ធ្វើទ្រង់ទ្រាយស្វ័យប្រវត្តិធ្វើទ្រង់ទ្រាយស្វ័យប្រវត្តិ ដែលអ្នកអាចជ្រើសរចនាប័ទ្មទ្រង់ទ្រាយដែលត្រូវបានអនុវត្តភ្លាមៗពេលបញ្ចូលតារាង ។