តម្រង​ស្វ័យ​ប្រវត្តិ

ត្រង​កំណត់ត្រា ដែល​មាន​មូលដ្ឋាន​លើ​មាតិកា​នៃ​វាល​ទិន្នន័យ​ដែលបាន​ជ្រើស​បច្ចុប្បន្ន ។

រូបតំណាង

តម្រង​ស្វ័យ​ប្រវត្តិ

ដាក់​ទស្សន៍​ទ្រនិច​ក្នុង​ឈ្មោះវាល​​​ អ្ន​កចង់​​ត្រង​ដែល​មាតិកា​របស់​វា​​​ ហើយ​បន្ទាប់​មក​ចុច​រូប​តំណាង​​​​ តម្រង​ស្វ័យ​ប្រវត្តិ​​ ។ មាន​តែ​កំណត់​ត្រា​​ទាំង​នោះ​ដែល​មាន​មាតិកា​ដូច​គ្នា​ទៅ​នឹង​ឈ្មោះ​វាល​​ដែល​បាន​ជ្រើស​អាច​មើល​ឃើញ​ ​។

​ឧទាហរណ៍​ ដើម្បី​មើល​អតិថិជន​ទាំង​អស់​ពី New York ចុច​ឈ្មោះ​វាល​​មួយ​ជាមួយ​ធាតុ​ "New York" ។ ​បន្ទាប់​មក តម្រង​ស្វ័យ​ប្រវត្តិ​ត្រង​អតិថិជន​ទាំងអស់​ពី​ New York ពី​មូល​ដ្ឋាន​ទិន្នន័យ​ ។

អ្នក​អាច​លុប​តម្រង​ស្វ័យប្រវត្តិ​បច្ចុប្បន្ន​បាន​ដោយ​ចុច​រូបតំណាង កំណត់​តម្រង/តម្រៀប​ឡើងវិញ ឬ​ដោយ​ចុច ទិន្នន័យ - តម្រង - កំណត់​តម្រង​ឡើងវិញ

ដើម្បី​ត្រង​ដោយ​ប្រើ​​ឈ្មោះ​វាល​​ជាច្រើន​ដំណាល​គ្នា ចុច​រូប​តំណាង​ តម្រង​លំនាំ​ដើម​​  ។ ប្រអប់​​ តម្រង​លំនាំ​ដើម​​ នឹង​បង្ហាញ​​ ដែល​ក្នុង​នោះ​អ្នក​អាច​ផ្សំ​លក្ខខណ្ឌ​តម្រង​ជា​ច្រើន​ ។