​បើក​ក្នុង​របៀប​រចនា​​

បើក​សំណុំ​បែប​បទ​ក្នុង​ របៀប​រចនា​​ ដូច្នេះ​សំណុំ​បែប​បទ​អាច​ត្រូវ​បាន​កែសម្រួល​ ។

អ្នក​មិនអាច​​ធ្វើ​ឲ្យ​វត្ថុ​បញ្ជា​របស់​សំណុំ​បែប​បទ​សកម្ម​ ឬ​កែសម្រួល​មាតិកា​របស់​កំណត់​ត្រា​មូល​ដ្ឋាន​ទិន្នន័យ​ក្នុង​របៀប​រចនា​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អ្នក​អាច​ផ្លាស់​ប្តូរ​ទី​តាំង​ និង ទំហំ​របស់​វត្ថុ​បញ្ជា​ កែសម្រួល​លក្ខណសម្បត្តិ​ផ្សេងៗ​ទៀត​ និង​ បន្ថែម​ ឬ​លុប​វត្ថុ​បញ្ជា​ក្នុង​របៀប​រចនា​ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

បើក​កម្មវិធី​រុករក​សំណុំ​បែបបទ - ជ្រើស​សំណុំ​បែបបទ - បើក​ម៉ឺនុយ​បរិបទ - ជ្រើស បើក​ក្នុង​របៀប​រចនា

បើក​របារ​ឧបករណ៍​រចនា​សំណុំ​បែបបទ ចុច

រូបតំណាង

បើក​ក្នុង​របៀប​រចនា


បន្ទាប់​ពី​អ្នក​បាន​បញ្ចប់​កែ​សម្រួល​សំណុំ​បែប​បទ​របស់អ្នក​ ចុច​កណ្តុរ​ខាង​ស្តាំ​​លើ​ "សំណុំ​បែប​បទ​​" ក្នុង​​ កម្មវិធី​រុករក​សំណុំ​បែប​បទ​​ និង​ មិន​ជ្រើស​​ បើក​ក្នុង​របៀប​រចនា​​ ។ រក្សា​ទុក​សំណុំ​បែប​បទ​របស់​​អ្នក​ ពេល​អ្នក​ត្រូវ​បាន​បញ្ចប់​ ។

រូប​តំណាង​ចំណាំ

ប្រសិន​បើ​ឯកសារ​ត្រូវ​បាន​ការ​ពារ​មិន​ឲ្យ​សរសេរ​ចូល​​ បើក​ក្នុង​របៀប​រចនា​​ ពាក្យ​បញ្ជា​ត្រូវ​បាន​មិន​អើពើ​ ។