អ្នក​ជំនួយការ​ប្រអប់​បញ្ជី ៖ តំណ​វាល

ចង្អុល​បង្ហាញ​តាមរយៈ​តារាង​វាល​​របស់​តម្លៃ​ និង តារាង​បញ្ជី​ត្រូវ​បាន​តភ្ជាប់​ ។

តារាង​តម្លៃ​គឺ​ជា​តារាង​នៃ​សំណុំ​បែបបទ​បច្ចុប្បន្ន ដែល​វាល​​បញ្ជី​ត្រូវ​បាន​បញ្ចូល ។ ​តារាង​បញ្ជី​គឺ​ជា​តារាង​ដែល​ទិន្នន័យ​របស់​វា ត្រូវ​បាន​បង្ហាញ​ក្នុង​វាល​​បញ្ជី ។ តារាង​ទាំង​ពីរ​ត្រូវ​តែ​ត្រូវ​បាន​តភ្ជាប់​វាល​​ទិន្នន័យ​ទៅ​វិញ​ទៅ​មក ។ តំណ​ទាំង​នេះ​នឹង​ត្រូវ​បាន​បញ្ចូល​លើ​ទំព័រ​នេះ​នៃអ្នក​ជំនួយ​ការ ។ ឈ្មោះ​វាល​​មិន​ចាំបាច់​ដូច​គ្នា​ទេ (​នេះ​អាស្រ័យ​លើ​របៀប​ដែល​ឈ្មោះ​វាល​ត្រូវ​បាន​កំណត់​ក្នុង​តារាង​ទាំង​ពីរ) ប៉ុន្តែ​វាល​ទាំង​ពីរ​ត្រូវ​តែ​មាន​ប្រភេទវាល​​ដូច​គ្នា ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

បើក​របារ​ឧបករណ៍​ វត្ថុ​បញ្ជា​សំណុំ​បែបបទ​ ចុច​រូបតំណាង​ ប្រអប់​បញ្ជី​ និង​អូស​កណ្ដុរ​ដើម្បី​បង្កើត​វាល ។ ការ​តភ្ជាប់​មូលដ្ឋាន​​​ទិន្នន័យ​ត្រូវ​តែ​មាន​ក្នុង​សំណុំ​បែប​បទ ៖ អ្នក​ជំនួយការ - ទំព័រ ៣ ។


តម្លៃ​វាល​​តារាង

បញ្ជាក់​​​វាល​​ទិន្នន័យ​សំណុំ​បែប​បទ​បច្ចុប្បន្ន​​​ ដែល​គួរ​ត្រូវ​បាន​តភ្ជាប់​ទៅ​នឹង​វាល​​មួយ​ក្នុង​តារាង​ដែល​បាន​តភ្ជាប់​ ។​ បន្ថែម​លើ​នេះ​ទៀត​ ចុច​វាល​​ទិន្នន័យ​ដែល​ចង់​បាន​ក្នុង​វាល​​បញ្ជី​ខាង​ក្រោម​ ។

ក្នុង វត្ថុបញ្ជា - លក្ខណសម្បត្តិ វាល​ដែលបាន​បញ្ជាក់​នឹង​លេចឡើង​ជា​ធាតុ​ក្នុងទំព័រ​ផ្ទាំង ទិន្នន័យ នៅក្រោម វាល​ទិន្នន័យ ។

វាល​​តារាង​បញ្ជី​

បញ្ជាក់លម្អិត​វាល​​ទិន្នន័យ​តារាង​ដែល​បាន​តភ្ជាប់​ ដែល​ទាក់ទង​ទៅ​នឹង​វាល​​តារាង​តម្លៃ​ដែល​បាន​បញ្ជាក់​ ។​ បន្ថែម​ទៀត​នោះ​ ចុច​វាល​​ទិន្នន័យ​ក្នុង​វាល​​បញ្ជី​ដែល​ទាប​ជាង​ ។

ក្នុង​​ វត្ថុ​បញ្ជា​​ - លក្ខណសម្បត្តិ​​ វាល​​ដែល​បាន​បញ្ជាក់​​នឹង​បង្ហាញ​ក្នុង​ទំព័រ​​ផ្ទាំង​ ទិន្នន័យ​​ របស់​សេចក្តី​ថ្លែង​ការ​ SQL ក្រោម​ មាតិកា​បញ្ជី​​ ។