អ្នកជំនួយ​ការ​ប្រអប់ផ្សំ/​ប្រអប់​បញ្ជី

ប្រសិន​បើ​អ្នក​បញ្ចូល​ប្រអប់​បន្សំមួយ​ ឬ​ ប្រអប់​បញ្ជី​មួយ​ក្នុង​ឯកសារ​ អ្នក​ជំនួយ​ការ​មួយ​ចាប់​ផ្តើម​ដោយ​ស្វ័យ​ប្រវត្តិ​ ។ អ្នក​ជំនួយ​ការ​នេះអនុញ្ញាត​ឲ្យ​អ្នក​បញ្ជាក់​​យ៉ាង​អន្តរសកម្ម​​ថា​តើ​ព័ត៌​មាន​មួយ​ណា​ដែល​ត្រូវ​បង្ហាញ​ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

បើក​របារ​ឧបករណ៍​ វត្ថុ​បញ្ជា​សំណុំ​បែបបទ​ ចុច​រូបតំណាង​ ប្រអប់​បន្សំ​ ឬ​ប្រអប់​បញ្ជី​ និង​អូស​កណ្ដុរ​ដើម្បី​បង្កើត​វាល ។ ការ​​​តភ្ជាប់​មូលដ្ឋាន​​ទិន្នន័យ​ត្រូវ​តែ​មាន​ក្នុង​សំណុំ​បែប​បទ ។


រូប​តំណាង​ចំណាំ

អ្នក​អាច​ប្រើ​រូបតំណាង បើក​/​បិទ​អ្នកជំនួយ​ការ​ ដើម្បី​រក្សា​អ្នក​ជំនួយ​ការ​ពី​ការ​​​ចាប់ផ្តើម​ដោយ​ស្វ័យ​ប្រវត្តិ ។


អ្នក​ជំនួយ​ការ​សម្រាប់​ប្រអប់​បន្សំ​ និង ប្រអប់បញ្ជី​ខុសពី​​គ្នា​​ដោយ​​ជំហាន​ចុង​ក្រោយរបស់​វា​​ ។ នេះ​ដោយ​សារ​តែ​ធម្ម​ជាតិ​របស់​វាល​វត្ថុ​បញ្ជា ៖

​ប្រអប់​បញ្ជី​

ក្នុង​ករណី​មាន​ប្រអប់​បញ្ជី​មួយ​ អ្នក​ប្រើ​ជ្រើស​ធាតុ​មួយ​ពី​បញ្ជី​មួយ​របស់​ធាតុ​ ។ ធាតុ​ទាំង​នេះ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​តារាង​មូល​ដ្ឋាន​ទិន្នន័យ​ និង មិន​អាច​ត្រូវ​បាន​កែប្រែ​តាម​រយៈ​ប្រអប់​បញ្ជី​ ។

ជា​ច្បាប់​ទូទៅ​មួយ តារាង​មូលដ្ឋាន​ទិន្នន័យ​ដែល​មាន​​ធាតុ​បញ្ជី ដែល​មើល​ឃើញ​ក្នុង​សំណុំ​បែបបទ មិន​មែន​​ជា​តារាង​ដែល​​សំណុំ​បែបបទ​ត្រូវ​បាន​ផ្អែក​លើ​នោះ​ទេ ។ ប្រអប់​បញ្ជី​ក្នុង​សំណុំ​បែបបទ​មួយ ដំណើរ​ការ​ដោយ​ប្រើ​យោង នោះ​គឺ​សេចក្តី​យោង​ទៅ​ធាតុ​បញ្ជី​ដែល​មើល​ឃើញ ត្រូវ​បាន​កំណត់​ទីតាំង​ក្នុង​តារាង​សំណុំ​បែបបទ (​តារាង​តម្លៃ) ហើយ​ក៏​​ត្រូវ​បាន​បញ្ចូល​​ផង​ដែរ ដូច​នៅ​ក្នុង​តារាង​តម្លៃ បើ​អ្នក​ប្រើ​ជ្រើស​ធាតុ​មួយ​ពី​បញ្ជី និង រក្សា​វា​ទុក ។ តាម​រយៈ​តម្លៃ​យោង ប្រអប់​បញ្ជី​អាច​បង្ហាញ​ទិន្នន័យ​ពី​តារាង​មួយ ដែល​បាន​តភ្ជាប់​ទៅ​តារាង​សំណុំ​បែបបទ​បច្ចុប្បន្ន ។ ដូច្នេះ ​អ្នក​ជំនួយ​ការ​ប្រអប់​បញ្ជី អនុញ្ញាត​ឲ្យ​តភ្ជាប់​តារាង​ពីរ​របស់​មូលដ្ឋាន​ទិន្នន័យ ដូច្នេះ​ក្រឡា​ទទឹង​វត្ថុ​បញ្ជា​អាច​បង្ហាញ​បញ្ជី​លម្អិត​របស់វាល​មូលដ្ឋាន​ទិន្នន័យ ដែល​ត្រូវ​បាន​កំណត់​ទីតាំង​ក្នុង​​តារាង​ខុស​គ្នា ពី​តារាង​មួយ​ដែល​សំណុំ​បែបបទ​យោង​ទៅ ។

ក្នុង​តារាង​ដទៃ​ទៀត​វាល​ដែល​ត្រូវ​ការ​ ត្រូវ​បាន​​ស្វែង​រក​ដោយ​ប្រើឈ្មោះវាល​​ (ប្រភព​វត្ថុ​បញ្ជា​) និង​បន្ទាប់មក​វាល​​ទាំង​នេះ​នឹង​ត្រូវ​បាន​បញ្ចប់​​​ដូច​គ្នា​ ។ ប្រសិន​បើ​ឈ្មោះ​វាល​​​រក​មិន​ឃើញ​​ បញ្ជី​នឹង​នៅ​តែ​ទទេ​ ។ ពេល​វាល​​បញ្ជី​មាន​ជួរ​ឈរ​ដែល​បាន​តភ្ជាប់​ ជួរ​ឈរ​ដំបូង​របស់​តារាង​ដទៃ​ទៀត​នឹង​ត្រូវ​បាន​ប្រើ​ដោយ​គ្មាន​សំណួរ​​កំពុង​ត្រូវ​បាន​បង្ហាញ​ដំបូង​ ។

ជា​ឧទាហរណ៍​ ប្រសិន​បើតារាង​អត្ថបទ​មាន​​​​អ្នក​ចែក​ចាយម្នាក់ ប្រអប់​បញ្ជី​អាច​ប្រើ​តំណ​ "លេខ​អ្នក​ផ្គត់​ផ្គង់​"​ ដើម្បី​បង្ហាញ​ឈ្មោះ​របស់​អ្នក​ផ្គត់​ផ្គង់​ពី​តារាង​ អ្នក​ផ្គត់​ផ្គង់ ។ នៅ​លើ​ទំព័រ​​ តំណ​វាល​​​ អ្នក​ជំនួយ​ការ​នឹង​សួរ​អ្នក​អំពី​ការ​កំណត់​ទាំងអស់​ដែល​ត្រូវ​ការ​សម្រាប់​តំណ​នេះ​ ។

ប្រអប់​បន្សំ​

ក្នុង​ករណី​ដែល​មាន​ប្រអប់​បន្សំជា​ច្រើន​ អ្នក​ប្រើ​អាច​ជ្រើស​ធាតុ​មួយ​ពី​ធាតុ​បញ្ជី​​ ឬ​ បញ្ចូល​អត្ថបទ​ពួក​វា​ផ្ទាល់​ ។ ធាតុ​​ដែល​ត្រូវ​បាន​ផ្តល់​ឲ្យ​ជា​បញ្ជី​ដែល​​​អ្នក​ប្រើ​​អាច​ជ្រើ​ស​វា​ អាចមាន​ប្រភព​ដើម​​ពី​តារាង​មូល​ដ្ឋាន​ទិន្នន័យ​ណា​មួយ​ ។ ធាតុ​ទាំង​អស់​​ដែល​អ្នក​ប្រើ​ជ្រើស​ ឬ​ បញ្ចូល​ ដូច្នេះ​ពួក​វា​អាច​ត្រូវ​បាន​រក្សា​ទុក​​តែ​ក្នុង​សំណុំ​បែប​បទ​ ឬ​ ក្នុង​មូល​ដ្ឋាន​ទិន្នន័យ​មួយ​​ប៉ុណ្ណោះ​។ ប្រសិន​ពួក​វា​ត្រូវ​បាន​រក្សា​ទុក​ក្នុង​មូល​ដ្ឋានទិន្នន័យ​ ពួក​វា​នឹង​ត្រូវ​បាន​សរសេរ​​ចូល​ទៅ​ក្នុង​តារាង​មូល​ដ្ឋាន​ទិន្នន័យ​ដែល​សំណុំ​បែប​បទ​មាន​មូល​ដ្ឋាន​លើ​ ។​

ប្រអប់​បន្សំ​អាច​បង្ហាញ​ទិន្ននន័យ​របស់​តារាង​មួយ​ចំនួន​ ។ តំណ​ផ្ទាល់​រវាង​តារាង​សំណុំ​បែប​បទ​បច្ចុប្បន្ន​ និង តារាង​ដែល​តម្លៃ​របស់​វា​ត្រូវ​បាន​បង្ហាញ​ក្នុង​ប្រអប់​បន្សំ (​តារាង​បញ្ជី​) គឺ​មិន​ចាំ​បាច់​ ។ ប្រអប់​បន្សំ​មិនធ្វើ​ការ​ជាមួយ​សេចក្តី​​យោង​ទេ ។ ប្រសិន​អ្នក​ប្រើ​បញ្ចូល​ ឬ​ ជ្រើស​តម្លៃ​ និង រក្សា​ទុក​វា​ តម្លៃ​ដែល​បាន​បង្ហាញ​យ៉ាង​ជាក់​ស្តែង​នឹង​ត្រូវ​បាន​បញ្ចូល​ក្នុង​តារាង​សំណុំ​បែប​បទ​ ។ ដូច​ដែល​គ្មាន​តំណ​រវាង​តារាង​សំណុំ​បែប​បទ​ និង តារាង​បញ្ជី​ តារាង​ តំណ​វាល​​​ មិន​បង្ហាញ​នៅ​ទី​នេះ​ទេ​ ។

ក្នុង​ករណី​ជា​​ប្រអប់់​ផ្សំ​មួយ​ អ្នក​ជ្រើស​ធាតុ​ពី​បញ្ជី​ និង​ ធាតុ​ទាំង​នេះ​ត្រូវ​បាន​រក្សា​ទុក​ក្នុង​តារាង​បញ្ជី​ ។ ក្នុង​ករណី​ជា​​ប្រអប់​បន្សំ​មួយ​ អ្នក​អាច​បន្ថែម​អត្ថបទ​បន្ថែម​​ដែល​អាច​ត្រូវ​បាន​សរសេរ​ទៅ​ក្នុង​តារាង​មូល​ដ្ឋាន​ទិន្ន័យ​បច្ចុប្បន្ន​របស់​សំណុំ​បែប​បទ​​ (​តារាង​តម្លៃ​) និង​ បាន​រក្សា​ទុក​នៅ​ទីនោះ​តាម​តម្រូវ​ការ​​ ។ សម្រាប់​មុខងារ​នេះ អ្នក​ជំនួយ​ការ​ប្រអប់​បន្សំ​​​ មាន​ទំព័រ​ ដំណើរ​ការ​ទិន្នន័យ​​​​ដូច​ទំព័រ​ចុង​ក្រោយ​ ចំណែក​ឯ​ក្នុង​ករណី​ជា​​ប្រអប់​បញ្ជី​ ទំព័រ​នេះ​​មិន​មាន​ទេ​ ។ នៅ​ទីនេះ​អ្នក​អាច​កំណត់​កន្លែង​ដែល​អត្ថបទ​​បាន​បញ្ចូល​ ​ត្រូវ​បាន​រក្សាទុក​ក្នុង​​តារាង​តម្លៃ​ ។

អ្នក​ជំនួយការ ធាតុ​តារាង / ប្រអប់​បញ្ជី / ប្រអប់​បន្សំ ៖ ទិន្នន័យ

ជ្រើស​ប្រភព​ទិន្នន័យ​ និង តារាង​ដែល​វាល​​សំណុំ​បែប​បទ​ត្រូវ​គ្នា​​ ។ ប្រសិន​អ្នក​បញ្ចូល​វាល​​សំណុំ​បែប​បទ​ក្នុង​ឯកសារ​ដែល​ត្រូវ​បាន​ត​ភ្ជាប់​ទៅ​ប្រភព​ទិន្នន័យ​រួច​ហើយ​នោះ​ ទំព័រ​នេះ​នឹង​ក្លាយ​ជា​​​មើល​មិន​ឃើញ​ ។

អ្នក​ជំនួយការ ប្រអប់​បន្សំ/ប្រអប់​បញ្ជី ៖ ជម្រើស​តារាង

បញ្ជាក់លម្អិត​តារាង​មួយ​ពី​តារាង​មូល​ដ្ឋាន​ទិន្នន័យ​ដែល​​អាច​ប្រើ​បាន​ ដែល​មាន​វាល​ទិន្នន័យ​ដែល​មាតិកា​របស់​វា​គួរ​ត្រូវ​បាន​បង្ហាញ​ជា​ធាតុ​បញ្ជី​មួយ​ ។

អ្នក​ជំនួយការ ប្រអប់​បន្សំ/ប្រអប់​បញ្ជី ៖ ជម្រើស​វាល

ជ្រើស​វាល​ទិន្នន័យ​ដែលបាន​បញ្ជាក់​ក្នុង​តារាង​លើ​ទំព័រ​មុន ដែល​មាតិកា​របស់​វា​គួរតែត្រូវបាន​បង្ហាញ​នៅ​ក្នុង​បញ្ជា ឬ​ប្រអប់​បន្សំ ។

អ្នក​ជំនួយការ​ប្រអប់​បញ្ជី ៖ តំណ​វាល

ចង្អុល​បង្ហាញ​តាមរយៈ​តារាង​វាល​​របស់​តម្លៃ​ និង តារាង​បញ្ជី​ត្រូវ​បាន​តភ្ជាប់​ ។

អ្នក​ជំនួយការ​ប្រអប់​បន្សំ ៖ វាល​មូលដ្ឋាន​ទិន្នន័យ

ជាមួយ​នឹង​វាល​​បន្សំ​ អ្នក​អាច​រក្សា​ទុក​តម្លៃ​របស់​វាល​មួយ​ក្នុង​មូល​ដ្ឋាន​ទិន្នន័យ​ ឬ​បង្ហាញ​តម្លៃ​នេះ​ក្នុង​សំណុំ​បែប​បទ​មួយ​ ។

បោះបង់

ការ​ចុច បោះបង់ ​នឹងបិទ​ប្រអប់​ដោយ​មិន​រក្សា​ទុក​ការ​ផ្លាស់ប្តូរ​ណា​មួយ​ដែល​បាន​ធ្វើឡើយ ។

ថយ​​ក្រោយ

មើល​ជម្រើស​ក្នុង​ប្រអប់​ដែល​បាន​ធ្វើ​ក្នុង​ជំហាន​មុន ។ កំណត់​បច្ចុប្បន្ន​នៅ​តែ​មិន​ផ្លាស់ប្តូរ ។ ប៊ូតុង​នេះ​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម​​ចាប់​ពី​ទំព័រ​ទី​ ២ ឡើង​ទៅ​ ។

បន្ទាប់

ចុច​ប៊ូតុង បន្ទាប់ និង​អ្នក​ជំនួយការ​ប្រើ​កា​រកំណត់​ប្រអប់​បច្ចុប្បន្ន និង​បន្ត​ទៅ​ជំហានបន្ទាប់ ។ ប្រសិនបើ​​អ្នក​នៅលើជំហាន​​ចុងក្រោយ ប៊ូតុង​នេះ​ក្លាយ​ បង្កើត ។