អ្នកជំនួយ​ការ​ធាតុ​តារាង

ប្រសិន​អ្នក​បញ្ចូល​​វត្ថុ​បញ្ជា​តារាង​មួយ​ក្នុង​ឯកសារ​មួយ​ អ្នក​ជំនួយ​ការ​ធាតុ​តារាង​​ ចាប់ផ្តើម​ដោយ​ស្វ័យ​ប្រវត្តិ​​ ។ ក្នុង​អ្នក​ជំនួយ​ការ​នេះ​ អ្នក​អាច​បញ្ជាក់​​អន្តរ​សកម្ម​ដែល​ព័ត៌​មាន​ត្រូវ​បាន​បង្ហាញ​ក្នុង​វត្ថុ​បញ្ជា​តារាង​ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

បើក​របារ​ឧបករណ៍ វត្ថុ​បញ្ជា​សំណុំ​បែបបទ ចុច​រូបតំណាង​ វត្ថុ​បញ្ជា​បន្ថែម​ ចុច​រូបតំណាង​ វត្ថុ​បញ្ជា​តារាង​ និង​អូស​កណ្ដុរ​ដើម្បី​បង្កើត​វាល ។


រូប​តំណាង​ចំណាំ

អ្នក​អាច​ប្រើ​រូបតំណាង បើក​/​បិទ​អ្នកជំនួយ​ការ​ ដើម្បី​រក្សា​អ្នក​ជំនួយ​ការ​ពី​ការ​​​ចាប់ផ្តើម​ដោយ​ស្វ័យ​ប្រវត្តិ ។


អ្នក​ជំនួយការ ធាតុ​តារាង / ប្រអប់​បញ្ជី / ប្រអប់​បន្សំ ៖ ទិន្នន័យ

ជ្រើស​ប្រភព​ទិន្នន័យ​ និង តារាង​ដែល​វាល​​សំណុំ​បែប​បទ​ត្រូវ​គ្នា​​ ។ ប្រសិន​អ្នក​បញ្ចូល​វាល​​សំណុំ​បែប​បទ​ក្នុង​ឯកសារ​ដែល​ត្រូវ​បាន​ត​ភ្ជាប់​ទៅ​ប្រភព​ទិន្នន័យ​រួច​ហើយ​នោះ​ ទំព័រ​នេះ​នឹង​ក្លាយ​ជា​​​មើល​មិន​ឃើញ​ ។

អ្នក​ជំនួយការ ធាតុ​តារាង ៖ ជម្រើស​វាល

បញ្ជាក់​​ថា​តើ​វាល​​មួយ​ណា​ ក្នុង​វាល​​វត្ថុ​បញ្ជា​តារាង​គួរ​ត្រូវ​បាន​បង្ហាញ ។

បោះបង់

ការ​ចុច បោះបង់ ​នឹងបិទ​ប្រអប់​ដោយ​មិន​រក្សា​ទុក​ការ​ផ្លាស់ប្តូរ​ណា​មួយ​ដែល​បាន​ធ្វើឡើយ ។

ថយ​​ក្រោយ

មើល​ជម្រើស​ក្នុង​ប្រអប់​ដែល​បាន​ធ្វើ​ក្នុង​ជំហាន​មុន ។ កំណត់​បច្ចុប្បន្ន​នៅ​តែ​មិន​ផ្លាស់ប្តូរ ។ ប៊ូតុង​នេះ​អាច​ត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម​​ចាប់​ពី​ទំព័រ​ទី​ ២ ឡើង​ទៅ​ ។

បន្ទាប់

ចុច​ប៊ូតុង បន្ទាប់ និង​អ្នក​ជំនួយការ​ប្រើ​កា​រកំណត់​ប្រអប់​បច្ចុប្បន្ន និង​បន្ត​ទៅ​ជំហានបន្ទាប់ ។ ប្រសិនបើ​​អ្នក​នៅលើជំហាន​​ចុងក្រោយ ប៊ូតុង​នេះ​ក្លាយ​ បង្កើត ។