បន្ថែម​វាល

បើក​បង្អួច​ដែល​អ្នក​អាច​ជ្រើស​វាល​មូលដ្ឋាន​ទិន្នន័យ​ដើម្បី​បន្ថែម​ទៅ​សំណុំ​បែបបទ ឬ​របាយការណ៍ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

បើក​របារ​ឧបករណ៍​រចនា​សំណុំ​បែបបទ ចុច

រូបតំណាង

បន្ថែម​​វាល​


បង្អួច​ជម្រើស​វាល រាយ​វាល​មូលដ្ឋាន​ទិន្នន័យ​ទាំងអស់​នៃ​តារាង ឬ​សំណួរ​ដែលបាន​បញ្ជាក់​ជា​ប្រភព​ទិន្នន័យ​ក្នុង លក្ខណសម្បត្តិ​សំណុំបែបបទ ។

អ្នកអាច​បញ្ចូល​វាល​ទៅក្នុង​ឯកសារ​បច្ចុប្បន្ន ដោយ​ការ​អូស ហើយ​ទម្លាក់ ។ បន្ទាប់មក វាល​ត្រូវបាន​បញ្ចូល ដែល​មាន​តំណ​ទៅ​មូលដ្ឋានទិន្នន័យ ។

បើ​អ្នក​បន្ថែម​វាល​ទៅ​សំណុំ​បែបបទ ហើយ​អ្នក​បិទ របៀប​រចនា អ្នក​អាច​ឃើញ​ថា LibreOffice បន្ថែម​វាល​បញ្ចូល​ដែល​មាន​ស្លាក​សម្រាប់​វាល​មូលដ្ឋាន​ទិន្នន័យ​ដែល​បញ្ចូល ។