ព្រឹត្តិការណ៍​

ទំព័រ​ផ្ទាំង​ ព្រឹត្តិការណ៍​ អនុញ្ញាត​ឲ្យ​អ្នក​ផ្តល់​តម្លៃ​​ម៉ាក្រូ​មួយ​ទៅ​ព្រឹត្តិការណ៍​ពិត​ប្រាកដ​ ដែល​កើត​ឡើង​ក្នុង​សំណុំ​បែប​បទ​ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

បើក​ម៉ឺនុយ​បរិបទ​នៃ​ធាតុ​សំណុំ​បែបបទ​ដែល​បាន​ជ្រើស - ជ្រើស សំណុំ​បែបបទ - ផ្ទាំង ព្រឹត្តិការណ៍

បើក​របារ​ឧបករណ៍​វត្ថុ​បញ្ជា​សំណុំ​បែបបទ ឬ​​របារ​ឧបករណ៍​រចនា​សំណុំ​បែបបទ ចុច​រូបតំណាង​ ​សំណុំ​បែបបទ - ផ្ទាំង​ ព្រឹត្តិការណ៍


ដើម្បី​តភ្ជាប់​ព្រឹត្តិការណ៍​មួយ​ជាមួយ​ម៉ាក្រូ​ ​ដំបូង​សរសេរ​ម៉ាក្រូ​មួយ​ដែល​មាន​ពាក្យ​បញ្ជា​ទាំង​អស់​ ដែល​ត្រូវ​ប្រតិបត្តិ​ពេល​ព្រឹត្តិការណ៍​កើត​ឡើង​ ។​ បន្ទាប់​មក​ផ្តល់​តម្លៃ​ម៉ាក្រូ​នេះ​ទៅ​ព្រឹត្តិការណ៍​រៀងៗ​ខ្លួន​ ដោយ​ចុច​ប៊ូតុង​ ... ក្បែរ​​​ព្រឹត្តិការណ៍​ដែល​​ត្រូវ​គ្នា​​ ។ ប្រអប់​​ ផ្តល់​តម្លៃ​ឲ្យ​ម៉ាក្រូ​​ នឹង​បើក​​ ដែល​អ្នក​អាច​ជ្រើស​ម៉ាក្រូ​ ។

អំពើ​ដូច​ខាង​ក្រោម​នេះ​អាច​ត្រូវ​បាន​កំណត់​រចនាសម្ព័ន្ធ​ផ្សេងៗ​គ្នា​ មាន​ន័យ​ថា​ អ្នក​អាច​ប្រើ​ប្រអប់​ផ្ទាល់​ខ្លួន​ដើម្បី​ពិពណ៌​នា​អំពើ​មួយ​ ៖

  1. បង្ហាញ​សារ​កំហុស​មួយ​

  1. អះអាង​ដំណើរ​លុប​មួយ​ (​សម្រាប់​កំណត់​ត្រា​ទិន្នន័យ​)

  1. ប៉ារ៉ាម៉ែត្រ​សំណួរ​

  1. ពិនិត្យ​មើល​ព័ត៌មាន​បញ្ចូល​ ពេល​រក្សា​ទុក​កំណត់ត្រា​ទិន្នន័យ​ ។

ជា​ឧទាហរណ៍​​​ អ្នក​អាច​​ចេញ​ផ្សាយ​នូវ​សំណើ​ "​អះអាង​ការ​លុប​" ដូច​ជា​ "ពិត​ជា​ចង់​លុប​អតិថិ​ជន​ xyz ឬទេ?" ពេល​លុប​កំណត់​ត្រា​ទិន្នន័យ​មួយ​ ។

រូប​តំណាង​ចំណាំ

ព្រឹត្តិការណ៍​ដែល​ត្រូវ​បង្ហាញ​នៅ​ក្នុង​ប្រអប់ព្រឹត្តិការណ៍​​មិនអាច​ត្រូវ​បានកែសម្រួល​ដោយ​​ផ្ទាល់ទេ ។ អ្នក​អាច​លុប​ព្រឹត្តិការណ៍​ពី​បញ្ជី ដោយ​ចុច​គ្រាប់ចុច​លុប (Del) ។


បញ្ជី​ដូច​ត​ទៅ​នេះ​ និង​ ​ពិពណ៌​​ព្រឹត្តិការណ៍​ទាំង​​អស់​​ក្នុង​សំណុំ​បែប​បទ​​មួយ​ ដែល​ត្រូវ​បាន​តភ្ជាប់​ទៅ​ម៉ាក្រូ​មួយ​ ៖

កំហុស​​​​បាន​កើត​​ឡើង

ព្រឹត្តិការណ៍ កំហុស​បាន​កើត​ឡើង ត្រូវ​បាន​ជ្រើស​ឲ្យ​សកម្ម​ ប្រសិន​បើ​កំហុស​​មួយ​កើត​ឡើង​ ពេល​ចូល​ដំណើរ​ការ​ប្រភព​ទិន្នន័យ​ ។ នេះ​អនុវត្ត​ទៅ​សំណុំ​បែបបទ​ ប្រអប់​បញ្ជី​ និងប្រអប់ផ្សំ ។

បន្ទាប់​ពី​ផ្លាស់ប្តូរ​កំណត់​ត្រា

ព្រឹត្តិការណ៍ បន្ទាប់​ពី​​ផ្លាស់​ប្តូរ​កំណត់ត្រា កើត​ឡើង​ដោយ​ផ្ទាល់​បន្ទាប់ពី​ព្រួញ​កំណត់ត្រា​បច្ចុប្បន្ន​​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ។.

បន្ទាប់​ពី​អំពើ​របស់​កំណត់​ត្រា

ព្រឹត្តិការណ៍​ បន្ទាប់ពី​កត់ត្រា​សកម្មភាព កើត​ឡើង​ដោយ​ផ្ទាល់​បន្ទាប់ពី​កំណត់​ត្រា​បច្ចុប្បន្ន​​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ។

បំពេញ​​ប៉ារ៉ាម៉ែត្រ

ព្រឹត្តិការណ៍ ប៉ារ៉ាម៉ែត្រ​បំពេញ កើត​ឡើង​ពេល​សំណុំ​បែបបទ​ត្រូវ​បាន​ផ្ទុក​​មាន​ប៉ារ៉ាម៉ែត្រ​ដែល​ត្រូវ​តែ​បានបំពេញ​ ។ ឧទាហរណ៍​ ប្រភពទិន្នន័យ​របស់​សំណុំ​បែបបទ​​អាច​ជា​ពាក្យ​បញ្ជា​ SQL ដូច​ខាង​ក្រោម ៖

SELECT * FROM address WHERE name=:name

ទីនេះ​ ​៖ ឈ្មោះ​គឺ​ជា​ប៉ារ៉ាម៉ែត្រ​​ដែលត្រូវ​តែ​បំពេញ​ពេល​ផ្ទុក​ ។ ប៉ារ៉ាម៉ែត្រ​ត្រូវ​បាន​បំពេញ​ដោយ​ស្វ័យ​ប្រវត្តិ​ពី​សំណុំ​បែប​បទ​មេ​ប្រសិន​បើ​អាច​ ។ ប្រសិនបើ​ប៉ារ៉ាម៉ែត្រ​មិន​អាច​ត្រូវ​បាន​បំពេញ​ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​ហៅ​ និង តភ្ជាប់​ម៉ាក្រូ​មួយ​អាច​បំពេញ​ប៉ារ៉ាម៉ែត្រ​ ។

ពេល​ផ្ទុក

ព្រឹត្តិការណ៍ ពេល​ផ្ទុក កើតឡើង​ដោយ​ផ្ទាល់​បន្ទាប់ពី​សំណុំ​បែប​បទ​ត្រូវ​បាន​ផ្ទុក ។

ពេល​​ផ្ទុក​​ឡើង​វិញ

ព្រឹតិ្តការណ៍ ពេល​ផ្ទុក​ឡើង​វិញ កើត​ឡើង​ដោយ​ផ្ទាល់បន្ទាប់​ពី​សំណុំ​បែបបទ​ត្រូវ​បាន​ផ្ទុក​ឡើងវិញ​ ។ មាតិកា​ទិន្នន័យ​ត្រូវ​បាន​ធ្វើ​ឲ្យ​ស្រស់​រួច​ហើយ ។

ពេល​​រើ​ចេញ

ព្រឹត្តិការណ៍ ពេល​រើចេញ កើត​ឡើង​ដោយ​ផ្ទាល់​បន្ទាប់​ពី​សំណុំ​បែប​បទ​​ត្រូវ​បាន​រើ​ចេញ​ នោះ​បំបែក​ពី​ប្រភព​​ទិន្នន័យ​របស់​វា​ ។

មុន​ពេលរើ​ចេញ​

ព្រឹត្តិការណ៍ មុន​ពេល​រើ​ចេញ កើត​ឡើង​មុន​ពេលសំណុំ​ត្រូវ​បាន​រើ​ចេញ​ នោះ​បំបែក​ពីប្រភព​ទិន្នន័យ​របស់​វា​ ។

មុន​ពេល​ដាក់​ស្នើ

ព្រឹត្តិការណ៍ មុនពេល​​ដាក់ស្នើរ​កើត​ឡើង​មុន​ទិន្នន័យ​សំណុំ​បែប​បទ​ត្រូវ​បាន​កំណត់ ។

មុន​ពេល​ធ្វើ​បច្ចុប្បន្នភាព​

ការ​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ទាន់​សម័យ​មុន​ កើត​ឡើង​មុន​ពេល​មាតិកា​វត្ថុ​បញ្ជា​បាន​ផ្លាស់ប្ដូរ​ដោយ​អ្នកប្រើ ត្រូវ​បាន​សរសេរ​ចូល​ក្នុង​ប្រភព​ទិន្នន័យ ។ ឧទាហរណ៍ ម៉ាក្រូ​ដែល​បាន​តភ្ជាប់​អាច​ការពារ​អំពើ​នេះ​ដោយ​ត្រឡប់ "មិន​ពិត" ។

បន្ទាប់​ពី​ធ្វើ​បច្ចុប្បន្នភាព​

បន្ទាប់ពី​​ព្រឹត្តិការណ៍​ធ្វើ​​ឲ្យ​ទាន់សម័យ​​កើតឡើង​បន្ទាប់ពី​មាតិកា​វត្ថុ​បញ្ជា​បាន​ផ្លាស់​ប្តូរ​ដោយ​អ្នក​ប្រើ​ត្រូវ​បាន​សរសេរ​ទៅ​ក្នុង​ប្រភព​ទិន្នន័យ ។

មុន​ពេល​កំណត់​ឡើង​វិញ

ព្រឹត្តិការណ៍ អាទិភាព​កំណត់ឡើង​វិញ កើត​ឡើង​មុន​សំណុំ​បែប​បទ​មួយ​ត្រូវ​បាន​កំណត់ឡើង​វិញ ។ ឧទាហរណ៍​ ម៉ាក្រូ​ដែល​បាន​តភ្ជាប់​អាច​ការ​ពារ​អំពើ​នេះ​ដោយ​ត្រឡប់ "FALSE" ។

សំណុំ​បែប​បទ​មួយ​ត្រូវ​បាន​កំណត់​ឡើង​វិញ​ ប្រសិន​ជួប​លក្ខខណ្ឌ​ដូច​ខាង​ក្រោម​នេះ ៖

  1. អ្នក​ប្រើ​ចុច​ប៊ូតុង​ (HTML) មួយ​​ ដែល​ត្រូវ​បាន​កំណត់​ជា​ប៊ូតុង​កំណត់​ឡើង​វិញ​ ។

  2. កំណត់​ត្រា​ទទេ​ និង ថ្មី​មួយ​ ត្រូវ​បាន​បង្កើត​ក្នុង​សំណុំ​បែប​បទ​មួយ​ ដែល​ត្រូវ​បាន​តភ្ជាប់​ទៅ​ប្រភព​ទិន្នន័យ​ ។ ឧទាហរណ៍​ ក្នុង​កំណត់​ត្រា​ចុង​ក្រោយ​ ប៊ូតុង​​ កំណត់​ត្រា​បន្ទាប់​ អាច​ត្រូវ​បាន​ចុច​ ។

បន្ទាប់​ពី​កំណត់​ឡើង​វិញ

ព្រឹត្តិការណ៍ បន្ទាប់ពី​កា​រកំណត់​ឡើង​វិញ កើត​ឡើង​បន្ទាប់​ពី​សំណុំ​បែប​បទ​មួយ​ត្រូវ​បាន​កំណត់​ឡើង​វិញ ។

មុន​ពេល​ផ្លាស់​ប្តូរ​កំណត់​ត្រា

ព្រឹត្តិការណ៍ មុន​ពេល​​ការ​ផ្លាស់​ប្តូរ​កំណត់ត្រា កើត​​ឡើង​មុន​ពេល​​ព្រួញ​កំណត់​​បច្ចុប្បន្ន​​​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ។ ។ ឧទាហរណ៍​ ម៉ាក្រូ​ដែល​បាន​​តភ្ជាប់​អាច​ការ​ពារ​សកម្មភាព​នេះ​ដោយ​ត្រឡប់ "FALSE" ។

មុន​ពេល​អំពើ​របស់​កំណត់​ត្រា

ព្រឹត្តិការណ៍ មុន​ពេល​កត់ត្រា​សកម្មភាព កើត​ឡើង​មុនពេល​កំណត់​ត្រា​បច្ចុប្បន្ន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ ។ ឧទាហរណ៍ ម៉ាក្រូ​ដែល​បាន​តភ្ជាប់​អាច​ស្នើរ​ការ​អះអាង​ក្នុង​ប្រអប់​មួយ ។

មុន​ពេល​​ផ្ទុក​​ឡើង​វិញ

ព្រឹត្តិការណ៍ មុន​ពេលផ្ទុក​ឡើ​ងវិញ កើត​ឡើង​មុន​ពេល​សំណុំ​បែប​បទ​ត្រូវ​បាន​​ផ្ទុក​ឡើ​ងវិញ ។ មាតិកា​ទិន្នន័យ​មាន​ត្រូវ​បាន​ធ្វើ​ឲ្យ​ស្រស់​នៅ​ឡើយ​ទេ ។

អះអាង​ការលុប

ព្រឹត្តិការណ៍ អះអាង​លុប កើត​ឡើង​ដ៍រាបណា​​ទិន្នន័យ​​ត្រូវ​បានលុប​ពី​សំណុំ​បែប​បទ ។ ឧទាហរណ៍​ ម៉ាក្រូ​ដែល​បាន​តភ្ជាប់​អាច​ស្នើរ​ការ​អះអាង​ក្នុង​ប្រអប់​មួយ ។