ទូទៅ​

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

បើក​ម៉ឺនុយ​បរិបទ​នៃ​ធាតុ​សំណុំ​បែបបទ​ដែល​បាន​ជ្រើស - ជ្រើស សំណុំ​បែបបទ - ផ្ទាំង ទូទៅ

បើក​របារ​ឧបករណ៍​វត្ថុ​បញ្ជា​សំណុំ​បែបបទ ឬ​​របារ​ឧបករណ៍​រចនា​សំណុំ​បែបបទ ចុច​រូបតំណាង​ ​សំណុំ​បែបបទ - ផ្ទាំង​ ទូទៅ


សំណុំ​បែប​បទ​មួយ​ជា​​ឯកសារ​អត្ថបទ​មួយ​ ឬ​សៀវភៅ​បញ្ជី​ដែល​មាន​វត្ថុ​បញ្ជា​សំណុំ​បែប​បទ​ខុសៗ​គ្នា​ ។ ប្រសិន​អ្នក​បង្កើត​សំណុំ​បែប​បទ​មួយ​សម្រាប់​ទំព័រ​បណ្តាញ​ អ្នក​ប្រើ​អាច​បញ្ចូល​ទិន្នន័យ​ទៅក្នុង​វា​ ដើម្បី​ផ្ញើ​លើ​អ៊ីនធឺណិត​ ។ កាលបរិច្ឆេទ​បាន​ពី​វត្ថុ​បញ្ជា​សំណុំ​បែប​បទ​របស់​សំណុំ​បែប​បទ​មួយ​ ត្រូវ​បាន​បញ្ជូន​ទៅ​ម៉ាស៊ីន​បម្រើ​ដោយ​បញ្ជាក់លម្អិត​ URL មួយ​ និង អាច​ត្រូវ​បាន​ដំណើរ​ការ​លើ​ម៉ាស៊ីន​បម្រើ​ ។

ឈ្មោះ

បញ្ជាក់​​ឈ្មោះសម្រាប់​សំណុំ​បែប​បទ​ ។ ឈ្មោះ​នេះ​ត្រូវ​ប្រើ​ដើម្បី​​បញ្ជាក់​ប្រាប់​អំពី​សំណុំ​បែប​បទ​ក្នុង​​ កម្មវិធី​រុករក​សំណុំ​បែប​បទ ។

URL

បញ្ជាក់​ URL ដែល​ទិន្នន័យ​របស់​សំណុំ​បែប​បទ​ពេញលេញ​ត្រូវ​បាន​បញ្ជូន​ ។

ស៊ុម

កំណត់​ស៊ុម​គោល​ដៅ​ ដែល​ URL បាន​ផ្ទុក​ត្រូវ​បង្ហាញ​ ។

ប្រសិន​អ្នក​ចុច​វាល​​ អ្នក​អាច​ជ្រើស​ជម្រើស​មួយ​ពី​បញ្ជី​ ដែល​បញ្ជាក់​​ក្នុង​ស៊ុម​មួយ​ណា​ដែល​ឯកសារ​បន្ទាប់​ត្រូវ​ផ្ទុក​ ។ លទ្ធភាព​ដូច​ខាង​ក្រោម​នេះ​មាន ៖

ធាតុ​​

អត្ថន័យ

_blank

ឯកសារ​បន្ទាប់​ត្រូវ​បាន​បង្កើត​ក្នុង​ស៊ុម​ទទេ​ថ្មី​មួយ​ ។

_parent

ឯកសារ​បន្ទាប់​​ត្រូវ​បាន​បង្កើត​ក្នុង​ស៊ុម​មេ​មួយ​ ។ ប្រសិន​គ្មាន​ស៊ុម​មេ​ ឯកសារ​ត្រូវ​បាន​បង្កើត​ក្នុង​ស៊ុម​ដដែល​ ។

_self

ឯកសារ​អត្ថបទ​ត្រូវ​បាន​បង្កើត​ក្នុង​ស៊ុម​ដូច​គ្នា​ ។

_top

ឯកសារ​បន្ទាប់​ត្រូវ​បាន​បង្កើត​ក្នុង​បង្អួច​កម្រិត​កំពូល​មួយ​​ដែល​នៅ​ក្នុង​ស៊ុម​ខ្ពស់​បំផុត​របស់​ថានា​នុក្រម​ ប្រសិន​បើ​ស៊ុម​បច្ចុប្បន្ន​​ជា​​បង្អួច​កំពូល​រួច​ហើយ​នោះ​ឯកសារ​ត្រូវ​បាន​បង្កើត​ក្នុង​ស៊ុម​បច្ចុប្បន្ន​ ។


ប្រភេទ​នៃ​ការ​ដាក់ស្នើ

បញ្ជាក់​​វិធី​សាស្ត្រ​ ដើម្បី​ផ្ទេរ​ព័ត៌មាន​សំណុំ​បែប​បទ​ពេញ​លេញ​ ។​

ដោយ​ប្រើ​វិធីសាស្ត្រ "Get" ទិន្នន័យ​នៃ​វត្ថុ​បញ្ជា​ទាំងអស់​ត្រូវ​បាន​បញ្ជួន​ជា​​អថេរ​បរិស្ថាន​មួយ ។ ពួក​វា​ត្រូវ​បាន​បន្ថែម​នៅ​ខាង​ចុង URL ក្នុង​សំណុំ​បែបបទ "?Control1=Content1&Control2=Content2&..." ខ្សែ​តួអក្សរ​ត្រូវ​បាន​វិភាគ​ដោយ​កម្មវិធី​មួយ នៅ​លើ​ម៉ាស៊ីន​បម្រើ​អ្នក​ទទួល ។

ដោយ​ប្រើ​វិធី​សាស្ត្រ "Post" ឯកសារ​មួយ​ត្រូ​វបាន​បង្កើត​ពី​មាតិកា​របស់​សំណុំ​បែប​បទ​​ដែល​ត្រូវ​បាន​ផ្ញើ​ទៅ​ URL ដែល​បាន​បញ្ជាក់​ ។

ការ​បម្លែង​ការ​ដាក់​ស្នើជា​កូដ​​​

បញ្ជាក់​​ប្រភេទ​សម្រាប់​បម្លែង​ការ​ផ្ទេរ​ទិន្នន័យ​ជា​កូដ​ ។

ទិន្នន័យ​ផ្ទេរ​ព័ត៌​មាន​វត្ថុ​បញ្ជា​

ពេល​ផ្ញើ​សំណុំ​បែប​បទមួយ​ គ្រាប់​វត្ថុ​បញ្ជា​ទាំងអស់​ដែល​មាន​ក្នុង​ LibreOffice ត្រូវ​បាន​គេ​ពិចារណា​ ។ ឈ្មោះ​របស់​វត្ថុ​បញ្ជា​ និង តម្លៃ​ដែលត្រូវ​គ្នា​​ប្រសិនបើ​មាន​ ត្រូវ​បាន​បញ្ជូន​ ។

តម្លៃ​ណា​មួយ​ត្រូវ​បាន​បញ្ជូន​ក្នុង​ករណី​​នីមួយៗ​ អាស្រ័យលើ​វត្ថុ​បញ្ជា​នីមួយៗ​ ។ សម្រាប់​វាល​អត្ថបទ​ ធាតុ​ដែល​មើល​ឃើញ​​ត្រូវ​បាន​បញ្ជូន​ សម្រាប់​ប្រអប់​បញ្ជី​ ធាតុ​ដែល​បានជ្រើស​ត្រូវ​បាន​បញ្ជូន​ សម្រាប់​ប្រអប់​ធីក​ និង ​វាល​​ជម្រើស​ តម្លៃ​យោង​ដែល​ទាក់ទង​ត្រូវ​បាន​បញ្ជួន​ ប្រសិន​បើ​វាល​​ទាំង​នេះ​ត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម​ ។

វិធី​​ដែល​ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជូន​អាស្រ័យ​លើ​​វិធីសាស្ត្រ​ផ្ទេរ​ដែល​បាន​ជ្រើស​ (​Get ឬ Post) និង​ កូដ​ (URL ឬ Multipart) ។ ប្រសិន​បើ​វិធីសាស្ត្រ​ Get និង​ ការ​បម្លែង​ URL ជា​កូដ​ត្រូវ​បាន​ជ្រើស​ ជាឧទាហរណ៍​ ​គូ​តម្លៃ​ក្នុង​សំណុំ​បែប​បទ​ <Name>=<Value> ត្រូវ​បាន​ផ្ញើ​ ។

បន្ថែម​ទៅ​វត្ថុ​បញ្ជា​ដែល​ត្រូវ​បាន​ទទួល​​ស្គាល់​ក្នុង​ HTML LibreOffice ផ្តល់​វត្ថុ​បញ្ជា​ផ្សេងៗ​ទៀត​ ។ វាគួរ​ត្រូវ​បាន​ចំណាំ​ថា​ សម្រាប់​​វាល​​ជាមួយ​​ទ្រង់ទ្រាយ​លេខ​ជាក់​លាក់​ តម្លៃ​ដែល​មើល​ឃើញ​មិន​ត្រូវ​បាន​បញ្ជូន​ទេ​ ប៉ុន្តែ​ទ្រង់ទ្រាយ​ថេរ​ផង​ដែរ​ ។ តារាង​ដូច​ខាង​ក្រោម​នេះ​បង្ហាញ​វិធី​ដែល​ទិន្នន័យ​របស់​វត្ថុ​បញ្ជា​ជាក់​លាក់​ LibreOffice ត្រូវ​បាន​បញ្ជូន​ ៖

វត្ថុ​បញ្ជា

គូតម្លៃ

វាល​​លេខ​ វាល​​រូបិយវត្ថុ​

អ្នក​បំបែក​ខ្ទង់​ទសភាគ​ត្រូវ​បាន​ជា​ចំណុច​មួយ​ជា​និច្ច​​​ ។

វាល​​កាល​បរិច្ឆេទ

ទ្រង់​ទ្រាយ​កាលបរិច្ឆេទ​ត្រូវ​បាន​ផ្ញើ​ក្នុង​ទ្រង់ទ្រាយ​ថេរ​ (MM:DD:YYYY) មិន​គិត​អំពី​ការ​កំណត់​មូលដ្ឋាន​របស់​អ្នក​ប្រើ ។

វាល​ពេល​វេលា

ទ្រង់​ទ្រាយ​ពេល​វេលា​​ត្រូវ​បាន​ផ្ញើ​ក្នុង​ទ្រង់ទ្រាយ​ថេរ​ (HH:MM:SS) ដោយ​មិន​គិត​អំពី​ការ​កំណត់​​​មូលដ្ឋាន​របស់​អ្នក​ប្រើ ។

វាល​​គំរូ

តម្លៃ​របស់​វាល​លំនាំ​ត្រូវ​បាន​ផ្ញើ​ជា​វាល​អត្ថបទ​ ដែល​តម្លៃ​នោះ​មើល​ឃើញ​ក្នុង​សំណុំ​បែប​បទ​ត្រូវ​បាន​ផ្ញើ​ ។

វត្ថុ​បញ្ជា​តារាង

ពី​វត្ថុ​បញ្ជា​តារាង​ ជួរ​ឈរ​នីមួយៗ​ត្រូវ​បាន​បញ្ជូន​ជានិច្ច​ ។ ឈ្មោះ​របស់​វត្ថុ​បញ្ជា​ ឈ្មោះ​របស់ជួរ​ឈរ​ និង​ តម្លៃ​របស់​ជួរ​ឈរ​ត្រូវ​បាន​ផ្ញើ​ ។ ដោយ​ប្រើ​វិធី​សាស្ត្រ​ Get ​ជាមួយ​នឹង​ការ​បម្លែង​​ URL ជា​កូដ​ ការ​បញ្ជូន​ត្រូវ​បាន​ធ្វើ​ក្នុង​សំណុំ​បែប​បទ​ <ឈ្មោះ​របស់​វត្ថុ​បញ្ជា​តារាង​> <ឈ្មោះ​របស់​ជួរ​ឈរ​>=<តម្លៃ​> ជា​ឧទាហរណ៍​ ជាមួយ​​តម្លៃ​ដែល​ឯករាជ្យ​នៅលើ​ជួរ​ឈរ​ ។