ព្រឹត្តិការណ៍​

នៅ​លើ​ទំព័រ​ផ្ទាំង​​ ព្រឹត្តិការណ៍​​ អ្នក​អាច​តភ្ជាប់​ម៉ាក្រូ​ទៅ​នឹង​ព្រឹត្តិការណ៍​ ដែល​កើត​ឡើង​​ក្នុង​វាល​វត្ថុ​បញ្ជា​របស់​សំណុំ​បែប​បទ​មួយ​ ។

When the event occurs, the linked macro will be called. To assign a macro to an event, press the ... button. The Assign Action dialog opens.

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

បើក​ម៉ឺនុយ​បរិបទ​នៃ​ធាតុ​សំណុំ​បែបបទ​ដែល​បាន​ជ្រើស - ជ្រើស វត្ថុ​បញ្ជា - ផ្ទាំង ព្រឹត្តិការណ៍

បើក​របារ​ឧបករណ៍​វត្ថុ​បញ្ជា​សំណុំ​បែបបទ ​​របារ​ឧបករណ៍​រចនា​សំណុំ​បែបបទ ចុច​រូបតំណាង​ ​វត្ថុ​បញ្ជា​ - ផ្ទាំង​ ព្រឹត្តិការណ៍​


អាស្រ័យ​លើ​វត្ថុ​បញ្ជា​ ព្រឹត្តិការណ៍​ខុស​ៗគ្នា​​ដែល​មាន​ ។ ​មាន​តែ​ព្រឹត្តិការណ៍​ដែល​អាច​ប្រើ​បាន​សម្រាប់​វត្ថុ​បញ្ជា​ដែល​បានជ្រើស​ និង​ បរិបទ​ដែល​បាន​រាយ​នៅលើ​ទំព័រ​ផ្ទាំង​ ព្រឹត្តិការណ៍​ ។ ព្រឹត្តិការណ៍​ដូច​ខាង​ក្រោម​នេះ​ត្រូវ​បាន​កំណត់​ ៖

អនុម័ត​អំពើ

ព្រឹត្តិការណ៍​នេះ​កើតឡើង​មុនពេល​កេះ​ព្រឹត្តិការណ៍​ដោយ​ចុច​វត្ថុបញ្ជា ។ ឧទាហរណ៍ ការ​ចុច​ប៊ូតុង "ដាក់ស្នើ" ចាប់ផ្ដើម​អំពើ​ផ្ញើ ។ ទោះយ៉ាងណា ដំណើរការ "ផ្ញើ" ពិត​ត្រូវបាន​ចាប់ផ្ដើម​តែ​នៅពេលដែលព្រឹត្តិការណ៍ ពេល​ចាប់ផ្ដើម កើតឡើង​ប៉ុណ្ណោះ ។ ព្រឹត្តិការណ៍ អនុម័ត​អំពើ អនុញ្ញាត​ឲ្យ​អ្នកផ្ដាច់​ដំណើរការ ។ ប្រសិន​បើ​វិធីសាស្ដ្រ​ដែលបាន​ត ផ្ញើ​ត្រឡប់ FALSE នោះ នៅពេល​ចាប់ផ្ដើម នឹង​មិនត្រូវបាន​ប្រតិបត្តិទេ ។

ប្រតិបត្តិ​អំពើ

ព្រឹត្តិការណ៍ប្រតិបត្តិ​អំពើកើត​ឡើង​ពេល​អំពើ​មួយ​ត្រូវ​បាន​ចាប់​ផ្តើម ។ ឧទាហរណ៍​ ប្រសិន​បើ​អ្នក​មាន​ប៊ូតុង​ "ដាក់ស្នើរ" ក្នុង​សំណុំ​បែប​បទ​របស់អ្នក​ ដំណើរ​ការ​ផ្ញើ​​បង្ហាញ​អំពើ​ដែល​ត្រូវ​ចាប់​ផ្តើម ។

បាន​ផ្លាស់ប្តូរ

ព្រឹត្តិការណ៍ បាន​ផ្លាស់​ប្តូរ កើត​​ឡើងពេល​វត្ថុ​បញ្ជី​បាត់បង់​ការ​ផ្តោត​អារម្មណ៍​ និង មាតិកា​របស់​វត្ថុ​បញ្ជា​បាន​ផ្លាស់​ប្តូរ​តាំង​ពី​វា​បាត់​បង់​ការ​ផ្តោត​អារម្មណ៍ ។

អត្ថបទ​​បាន​កែប្រែ

ព្រឹត្តិការណ៍ អត្ថបទ​បាន​កែប្រែ កើត​ឡើង​ ក្នុង​ករណី​ដែល​អ្នក​បញ្ចូល​ ឬ​កែប្រែ​អត្ថបទ​ក្នុង​វាល​បញ្ចូល​មួយ​ ។

ស្ថានភាព​ធាតុ ត្រូវ​បាន​ផ្លាស់ប្តូរ

The Item status changed event takes place if the status of the control field has changed.

ពេល​ទទួល ការ​ផ្តោត​អារម្មណ៍

ព្រឹត្តិការណ៍ ពេល​ទទួល​ការ​ផ្តោត​អារម្មណ៍ កើត​ឡើង​ក្នុង​ករណី​ដែល​វាល​វត្ថុ​បញ្ជា​មួយ​​ទទួល​ការ​ផ្តោត​អារម្មណ៍ ។

ពេល​បាត់បង់​ ការ​ផ្តោត​អារម្មណ៍

ព្រឹត្តិការណ៍ ពេល​បាត់​បង់​ការ​ផ្តោត​អារម្មណ៍ កើត​ឡើង​ក្នុង​ករណី​ដែល​វាល​វត្ថុ​បញ្ជា​មួយ​បាត់​បង់​ការ​ផ្តោត​អារម្មណ៍ ។

ចុច​​គ្រាប់​ចុច

ព្រឹត្តិការណ៍ ចុច​គ្រាប់​ចុច​ កើត​ឡើង​ពេល​អ្នក​​ប្រើ​ដំណើរ​ការ​​គ្រាប់​ចុច​ណាមួយ​ ខណៈ​ពេល​វត្ថុ​បញ្ជា​​មាន​ការ​ផ្តោត​អារម្មណ៍​ ។ ព្រឹត្តិការណ៍​នេះ​អាច​ត្រូវ​បាន​តភ្ជាប់​ទៅ​ម៉ាក្រូ​មួយ​សម្រាប់​ពិនិត្យ​​​ធាតុ​ ។

លែង​​គ្រាប់​​ចុច

ព្រឹត្តិការណ៍ លែងគ្រាប់ចុច កើតឡើង​នៅពេល​អ្នកប្រើ​លែង​គ្រាប់ចុច​ណាមួយ នៅខណៈ​វត្ថុបញ្ជា​មាន​ការ​ផ្ដោត ។

កណ្តុរ​ក្នុង

ព្រឹត្តិការណ៍ កណ្តុ​រខាង​ក្នុង​ កើត​ឡើង​ក្នុង​ករណី​ដែល​កណ្តុរ​នៅ​ខាង​ក្នុង​វាល​វត្ថុ​បញ្ជា ។

​កណ្តុរ​បានផ្លាស់ទី​​ ខណៈ​ពេល​​​​ចុច​​គ្រាប់​ចុច​

ព្រឹត្តិការណ៍ កណ្ដុរ​ដែលបាន​ផ្លាស់ទី ពេល​សង្កត់​គ្រាប់ចុច កើតឡើង នៅពេល​ដែល​អូស​កណ្ដុរ នៅពេល​សង្កត់​គ្រាប់ចុច ។ ឧទាហរណ៍ គឺ​នៅពេល​អូស ហើយ​ទម្លាក់ គ្រាប់ចុច​បន្ថែម​កំណត់​របៀប (ផ្លាស់ទី ឬ​ចម្លង) ។

​​​​កណ្តុរ​​បានផ្លាស់ទី​

ព្រឹត្តិការណ៍ ផ្លាស់ទី​កណ្តុរ កើត​ឡើង​ប្រសិន​បើ​ផ្លាស់​ទី​កណ្តុរ​លើ​វត្ថុ​បញ្ជា ។

ចុច​​ប៊ូតុង​​កណ្តុរ

ព្រឹត្តិការណ៍ លែង​ប៊ូតុង​កណ្តុរ​ កើត​ឡើង​ប្រសិន​បើ​ប៊ូតុង​កណ្តុរ​​ត្រូវ​បានលែង​ខណៈ​ពេល​ព្រួញ​កណ្តុរ​នៅ​លើ​វត្ថុ​បញ្ជា ។

រូប​តំណាង​ចំណាំ

ចំណាំថា ព្រឹត្តិការណ៍​នេះ​ត្រូវបានប្រើ​ដើម្បី​ជូនដំណឹង​សំណើ​សម្រាប់​ម៉ឺនុយ​បរិបទ​ដែល​លេច​ឡើង​នៅ​លើ​វត្ថុបញ្ជា ។


​លែង​​​ប៊ូតុង​​​កណ្តុរ

ព្រឹត្តិការណ៍​​ លែង​ប៊ូតុង​កណ្តុរ​​ កើត​ឡើង​ប្រសិន​បើ​ប៊ូតុង​កណ្តុរ​ត្រូវ​បាន​លែង​ ខណៈ​ពេល​ព្រួញ​កណ្តុរ​ស្ថិត​នៅ​លើ​វត្ថុ​បញ្ជា​ ។​

កណ្តុរ​ក្រៅ

ព្រឹត្តិការណ៍ កណ្តុរ​ខាង​ក្រៅ កើត​ឡើង​ពេល​កណ្តុរ​នៅ​ខាង​ក្រៅ​វាល​វត្ថុ​បញ្ជា ។

មុន​ពេល​ធ្វើ​បច្ចុប្បន្នភាព​

ការ​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ទាន់​សម័យ​មុន​ កើត​ឡើង​មុន​ពេល​មាតិកា​វត្ថុ​បញ្ជា​បាន​ផ្លាស់ប្ដូរ​ដោយ​អ្នកប្រើ ត្រូវ​បាន​សរសេរ​ចូល​ក្នុង​ប្រភព​ទិន្នន័យ ។ ឧទាហរណ៍ ម៉ាក្រូ​ដែល​បាន​តភ្ជាប់​អាច​ការពារ​អំពើ​នេះ​ដោយ​ត្រឡប់ "មិន​ពិត" ។

បន្ទាប់​ពី​ធ្វើ​បច្ចុប្បន្នភាព​

បន្ទាប់ពី​​ព្រឹត្តិការណ៍​ធ្វើ​​ឲ្យ​ទាន់សម័យ​​កើតឡើង​បន្ទាប់ពី​មាតិកា​វត្ថុ​បញ្ជា​បាន​ផ្លាស់​ប្តូរ​ដោយ​អ្នក​ប្រើ​ត្រូវ​បាន​សរសេរ​ទៅ​ក្នុង​ប្រភព​ទិន្នន័យ ។

មុន​ពេល​កំណត់​ឡើង​វិញ

ព្រឹត្តិការណ៍ អាទិភាព​កំណត់ឡើង​វិញ កើត​ឡើង​មុន​សំណុំ​បែប​បទ​មួយ​ត្រូវ​បាន​កំណត់ឡើង​វិញ ។ ឧទាហរណ៍​ ម៉ាក្រូ​ដែល​បាន​តភ្ជាប់​អាច​ការ​ពារ​អំពើ​នេះ​ដោយ​ត្រឡប់ "FALSE" ។

សំណុំ​បែប​បទ​មួយ​ត្រូវ​បាន​កំណត់​ឡើង​វិញ​ ប្រសិន​ជួប​លក្ខខណ្ឌ​ដូច​ខាង​ក្រោម​នេះ ៖

  1. អ្នក​ប្រើ​ចុច​ប៊ូតុង​ (HTML) មួយ​​ ដែល​ត្រូវ​បាន​កំណត់​ជា​ប៊ូតុង​កំណត់​ឡើង​វិញ​ ។

  2. កំណត់​ត្រា​ទទេ​ និង ថ្មី​មួយ​ ត្រូវ​បាន​បង្កើត​ក្នុង​សំណុំ​បែប​បទ​មួយ​ ដែល​ត្រូវ​បាន​តភ្ជាប់​ទៅ​ប្រភព​ទិន្នន័យ​ ។ ឧទាហរណ៍​ ក្នុង​កំណត់​ត្រា​ចុង​ក្រោយ​ ប៊ូតុង​​ កំណត់​ត្រា​បន្ទាប់​ អាច​ត្រូវ​បាន​ចុច​ ។

បន្ទាប់​ពី​កំណត់​ឡើង​វិញ

ព្រឹត្តិការណ៍ បន្ទាប់ពី​កា​រកំណត់​ឡើង​វិញ កើត​ឡើង​បន្ទាប់​ពី​សំណុំ​បែប​បទ​មួយ​ត្រូវ​បាន​កំណត់​ឡើង​វិញ ។