ទិន្នន័យ

ទំព័រ​ផ្ទាំង ទិន្នន័យ អនុញ្ញាត​ឲ្យ​អ្នក​ផ្តល់​តម្លៃ​ប្រភព​ទិន្នន័យ​មួយ​ទៅ​វត្ថុ​បញ្ជា​ដែល​បាន​ជ្រើស ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

បើក​ម៉ឺនុយ​បរិបទ​នៃ​ធាតុ​សំណុំ​បែបបទ​ដែល​បាន​ជ្រើស - ជ្រើស វត្ថុ​បញ្ជា - ផ្ទាំង ទិន្នន័យ

បើក​របារ​ឧបករណ៍​វត្ថុ​បញ្ជា​សំណុំ​បែបបទ ឬ​របារ​ឧបករណ៍​រចនា​សំណុំ​បែបបទ ចុច​រូបតំណាង​ ​វត្ថុ​បញ្ជា​ - ផ្ទាំង​ ទិន្នន័យ​


រូប​តំណាង​ចំណាំ

សម្រាប់​សំណុំ​បែបបទ​ដែល​មាន​តំណ​មូលដ្ឋាន​ទិន្នន័យ មូលដ្ឋាន​ទិន្នន័យ​ដែល​ទាក់ទង នឹង​ត្រូវ​បាន​កំណត់​ក្នុង លក្ខណសម្បត្តិ​សំណុំ​បែបបទ ។ អ្នក​នឹង​ឃើញ​មុខងារ​របស់​វា​នៅ​លើ​ទំព័រ​ផ្ទាំង ទិន្នន័យ ។


ការ​កំណត់​ដែល​អាច​ធ្វើ​បាន​របស់ទំព័រ​ផ្ទាំង ទិន្នន័យ របស់​វត្ថុ​បញ្ជា អាស្រ័យ​លើ​វត្ថុ​បញ្ជា​នីមួយៗ ។ អ្នក​នឹង​ឃើញ​តែ​ជម្រើស​ដែល​អាច​ប្រើ​បាន​សម្រាប់​វត្ថុបញ្ជា​បច្ចុប្បន្ន​ និង​បរិបទ ។ វាល​ដូច​ខាង​ក្រោម​អាច​ប្រើ​បាន ៖

ក្រឡា​ដែល​បាន​តភ្ជាប់

បញ្ជាក់លម្អិត​សេចក្តី​យោង​ទៅ​ក្រឡា​ដែល​បានជ្រើស​មួយ​នៅ​លើ​សៀវភៅ​បញ្ជី​ ។ សភាព​បន្ត​ផ្ទាល់​ ឬ​មាតិកា​របស់​វត្ថុ​បញ្ជា​​ត្រូវ​បាន​តភ្ជាប់​​ទៅ​មាតិកា​របស់​ក្រឡា​ ។ តារាង​ដូច​ខាង​ក្រោម​នេះ​​រាយ​វត្ថុ​បញ្ជា​ និង ប្រភេទ​តំណ​ដែល​ទាក់ទង​របស់ពួក​វា​ ៖

Check box with linked cell

អំពើ

លទ្ធផល

ជ្រើស​ប្រអប់​ធីក

ពិត ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់

ដោះជម្រើស​ប្រអប់​ធីក

មិនពិត ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់

ប្រអប់ធីក​​ស្ថាន​ភាព​បី​ត្រូវ​បាន​កំណត់​ទៅ​សភាព​ "មិន​បាន​កំណត់" ។

#NV ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់

បញ្ចូល​ចំនួន​មួយ ឬ​រូបមន្ត​មួយ​ដែល​ត្រឡប់​ចំនួន​មួយ​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់

បើ​តម្លៃ​ដែល​បាន​បញ្ចូល​ស្មើ ពិត ឬ​មិន​ស្មើ ០ ៖ ប្រអប់​ធីក​ត្រូវ​បាន​ជ្រើស
បើ​តម្លៃ​ដែល​បាន​បញ្ចូល​ស្មើ មិនពិត ឬ ០ ៖ ប្រអប់​ធីក​ត្រូវ​បាន​ដោះជម្រើស

ជម្រះ​ក្រឡា​ដែល​បាន​តភ្ជាប់​ ឬ​បញ្ចូលអត្ថបទ​​អត្ថបទ​ ឬ​បញ្ចូល​រូបមន្ត​ដែល​ត្រឡប់​អត្ថបទ​ ឬ​កំហុស​មួយ

ប្រអប់ធីក​ត្រូវ​បាន​កំណត់​ទៅ​សភាព "មិន​បាន​កំណត់" ប្រសិន​បើ​វា​ជា​ប្រអប់ធី​ក​បី​ស្ថានភាព​ ប្រអប់​ផ្សេង​ទៀត​មិន​ត្រូវ​បានជ្រើស ។

ជ្រើស​ប្រអប់ ។ ប្រអប់តម្លៃ​សេចក្តី​យោង​​មានអត្ថបទ ។

អត្ថបទ​ពី​ប្រអប់តម្លៃ​​សេចក្តី​យោង​ត្រូវ​បានចម្លង​ទៅ​ក្រឡា ។

មិនធីក​ប្រអប់​ ។ ប្រអប់តម្លៃ​សេចក្តី​យោង​មានអត្ថបទ ។

ខ្សែអក្សរ​ទទេ​មួយ​ត្រូវ​បាន​ចម្លង​ទៅ​ក្រឡា ។

ប្រអប់​តម្លៃ​សេចក្តីយោង​មាន​អត្ថបទ​ ។ បញ្ចូល​អត្ថបទ​ដូចគ្នា​ទៅ​ក្នុង​ក្រឡា ។

ប្រអប់​ធីក​ត្រូវ​បាន​ជ្រើស​ ។

ប្រអប់តម្លៃ​សេចក្តី​យោង​មាន​អត្ថបទ​ ។ បញ្ចូល​អត្ថបទ​ដទៃ​ទៀត​ទៅ​ក្នុង​ក្រឡា ។

ប្រអប់ធីក​មិន​ត្រូវ​បានជ្រើស ។


ប៊ូតុង​ជម្រើស​ (ប៊ូតុង​មូល) ដែល​មាន​ក្រឡា​​ដែល​បាន​តភ្ជាប់

អំពើ

លទ្ធផល

ជ្រើស​ប៊ូតុង​ជម្រើស

ពិត ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់

ប៊ូតុង​ជម្រើស​មិន​ត្រូវ​បានជ្រើស​ ដោយ​ជ្រើស​​ប៊ូតុង​ជម្រើស​ផ្សេង​ទៀត

មិនពិត ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់

បញ្ចូល​ចំនួន​មួយ ឬ​រូបមន្ត​មួយ​ដែល​ត្រឡប់​ចំនួន​មួយ​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់

ប្រសិន​បើ​តម្លៃ​ដែល​បាន​បញ្ចូល​គឺ​ TRUE ឬ​មិន​មែន​ ០​ ​៖ ប៊ូតុង​ជម្រើស​ត្រូវ​បាន​ជ្រើស​
ប្រសិន​បើ​តម្លៃ​ដែល​បាន​បញ្ចូល​គឹ​ FALSE ឬ ០ ៖ ប៊ុតុង​នេះ​មិន​ត្រូវ​បាន​ជ្រើស​ទេ

ជម្រះ​ក្រឡា​ដែល​បាន​តភ្ជាប់​ ឬ​បញ្ចូលអត្ថបទ​​អត្ថបទ​ ឬ​បញ្ចូល​រូបមន្ត​ដែល​ត្រឡប់​អត្ថបទ​ ឬ​កំហុស​មួយ

ប៊ូតុង​ជម្រើស​មិន​ត្រូវ​បានជ្រើស​

ចុច​ប៊ូតុង​ជម្រើស​ ។ ប្រអប់​តម្លៃ​សេចក្តី​យោង​មានអត្ថបទ ។

អត្ថបទ​ពី​ប្រអប់តម្លៃ​​សេចក្តី​យោង​ត្រូវ​បានចម្លង​ទៅ​ក្រឡា ។

ចុច​លើ​ប៊ូតុង​ជម្រើស​ដទៃ​ទៀត​នៃ​ក្រុម​​ដូច​គ្នា​​ ។ ប្រអប់តម្លៃ​សេចក្តី​យោង​មាន​អត្ថបទ ។

ខ្សែអក្សរ​ទទេ​មួយ​ត្រូវ​បាន​ចម្លង​ទៅ​ក្រឡា ។

ប្រអប់​តម្លៃ​សេចក្តីយោង​មាន​អត្ថបទ​ ។ បញ្ចូល​អត្ថបទ​ដូចគ្នា​ទៅ​ក្នុង​ក្រឡា ។

ប៊ូតុង​ជម្រើស​ត្រូវ​បានជ្រើស ។

ប្រអប់តម្លៃ​សេចក្តី​យោង​មាន​អត្ថបទ​ ។ បញ្ចូល​អត្ថបទ​ដទៃ​ទៀត​ទៅ​ក្នុង​ក្រឡា ។

ប៊ូតុង​ជម្រើស​ត្រូវ​បានជម្រះ ។


ប្រអប់អត្ថបទ​ជាមួយ​ក្រឡា​ដែល​បាន​តភ្ជាប់

អំពើ

លទ្ធផល

បញ្ចូល​អត្ថបទ​ទៅ​ក្នុង​ប្រអប់អត្ថបទ

អត្ថបទ​ត្រូវ​បានចម្លង​ទៅ​ក្នុង​​ដែល​បាន​តភ្ជាប់

ជម្រះ​ប្រអប់អត្ថបទ

ក្រឡា​ដែល​បាន​តភ្ជាប់ត្រូវ​បាន​ជម្រះ

បញ្ចូល​អត្ថបទ​ ឬ​លេខ​មួយ​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់

អត្ថបទ​ ឬ​លេខ​ត្រូវ​បាន​ចម្លង​​ទៅ​ក្នុង​ប្រអប់​អត្ថបទ

បញ្ចូល​រូបមន្ត​មួយ​​ទៅ​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់

លទ្ធផល​រូបមន្ត​​ត្រូវ​បាន​ចម្លង​ទៅ​ក្នុង​ប្រអប់​អត្ថបទ

ជម្រះ​ក្រឡា​ដែល​បាន​តភ្ជាប់

ប្រអប់​អត្ថបទ​ត្រូវ​បាន​ជម្រះ


វាល​ជាលេខ​ និង វាល​ដែល​មាន​ទ្រង់ទ្រាយ​​ជាមួយ​ក្រឡា​ដែល​បាន​តភ្ជាប់

អំពើ

លទ្ធផល

បញ្ចូល​លេខ​មួយ​ទៅ​ក្នុង​វាល

លេខ​ត្រូវ​បាន​ចម្លង​ទៅ​ក្នុង​​ក្រឡា​ដែល​បាន​តភ្ជាប់

ជម្រះ​វាល

តម្លៃ​ ០ ត្រូវ​បាន​កំណត់​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់

បញ្ចូល​ចំនួន​មួយ ឬ​រូបមន្ត​មួយ​ដែល​ត្រឡប់​ចំនួន​មួយ​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់

លេខ​ត្រូវ​បានចម្លង​ទៅ​ក្នុង​វាល

ជម្រះ​ក្រឡា​ដែល​បាន​តភ្ជាប់​ ឬ​បញ្ចូលអត្ថបទ​​អត្ថបទ​ ឬ​បញ្ចូល​រូបមន្ត​ដែល​ត្រឡប់​អត្ថបទ​ ឬ​កំហុស​មួយ

តម្លៃ​ ០ ត្រូវ​បាន​កំណត់​ក្នុង​វាល


ប្រអប់​បញ្ជី​ដែល​មាន​ក្រឡា​​ត្រូវ​បាន​តភ្ជាប់

ប្រអប់បញ្ជី​គាំទ្រ​របៀប​តភ្ជាប់ខុស​គ្នា​ពីរ​ មើល​លក្ខណៈ​ "មាតិកា​របស់​ក្រឡា​ដែល​បាន​តភ្ជាប់" ។

  1. មាតិកា​ដែល​បាន​តភ្ជាប់​ ៖ ធ្វើ​សមកាលកម្ម​មាតិកា​អត្ថបទ​នៃ​ធាតុ​​ប្រអប់បញ្ជី​ដែល​បានជ្រើស​​ជាមួយ​មាតិកា​ក្រឡា​ ។

  2. ទីតាំង​ជម្រើស​ដែល​បាន​តភ្ជាប់​ ៖ ទីតាំង​របស់​ធាតុ​ដែល​បាន​ជ្រើស​តែ​មួយ​ក្នុង​ប្រអប់​បញ្ជី​ត្រូវ​បានធ្វើ​សមកាលកម្ម​ជាមួយ​តម្លៃ​ជា​លេខ​ក្នុង​ក្រឡា ។

អំពើ

លទ្ធផល

ជ្រើស​ធាតុ​​បញ្ជី​តែ​មួយ​

មាតិកា​ត្រូវ​បានតភ្ជាប់​ ៖ អត្ថបទ​របស់ធាតុ​ត្រូវ​​បាន​ចម្លង​​ទៅ​ក្នុង​ក្រឡា​ដែល​​បាន​តភ្ជាប់ ។

ជម្រើស​ត្រូវ​បាន​តភ្ជាប់​ ៖ ទីតាំង​របស់​ធាតុ​ដែល​បានជ្រើស​ត្រូវ​បានចម្លង​ទៅ​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់​ ។ ឧទាហរណ៍​ ប្រសិន​បើ​ធាតុ​ទីបី​ត្រូវ​បានជ្រើស​ លេខ​ ៣ នឹង​ត្រូវ​បាន​ចម្លង​ ។​

ជ្រើស​ធាតុ​បញ្ជី​​​ជាច្រើន

#NV ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់

មិន​ជ្រើស​ធាតុ​បញ្ជី​ទាំង​អស់

មាតិកា​ត្រូវ​បាន​តភ្ជាប់​ ៖ ក្រឡា​ដែល​បាន​តភ្ជាប់​​ត្រូវ​បានជម្រះ

ជម្រើស​ត្រូវ​បាន​តភ្ជាប់​ ៖ តម្លៃ​ ០ ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់

បញ្ចូល​អត្ថបទ​ ឬ​លេខមួយ​ទៅ​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់

មាតិកា​ត្រូវ​បាន​តភ្ជាប់​ ៖ រក​ និង ជ្រើស​ធាតុ​បញ្ជី​ស្មើ​គ្នា​មួយ​

ជម្រើស​ត្រូវ​បាន​តភ្ជាប់​ ៖ ធាតុ​បញ្ជី​នៅ​ទីតាំង​ដែល​បានបញ្ជាក់​​ (ចាប់ផ្តើម​ជាមួយ​ ១​ សម្រាប់​ធាតុ​ទីមួយ) ត្រូវ​បានជ្រើស​ ។ ប្រសិន​បើ​រក​មិន​ឃើញ​ ធាតុ​ទាំងអស់​មិន​ត្រូវ​បានជ្រើស​ទេ ។

បញ្ចូល​រូបមន្ត​មួយ​​ទៅ​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់

រក​ និង ជ្រើស​ធាតុ​បញ្ជី​មួយ​ដែល​ផ្គូ​ផ្គង​លទ្ធផល​រូបមន្ត​ និង រៀប​តភ្ជាប់

ជម្រះ​ក្រឡា​ដែល​បាន​តភ្ជាប់

មិនជ្រើស​ធាតុ​ទាំងអស់​ក្នុង​ប្រអប់​បញ្ជី

ផ្លាស់​ប្តូរ​មាតិកា​របស់​ជួរ​ប្រភព​​បញ្ជី

ធាតុ​ប្រអប់​បញ្ជី​តត្រូវ​បាន​​​ធ្វើ​បច្ចុប្បន្នភាពភាព​​​ដោយ​យោង​តាម​ការ​ផ្លាស់​ប្តូរ​ ។ ជម្រើស​​ត្រូវ​បាន​បម្រុង​ទុក​ ។ នេះ​អាច​​​​ធ្វើ​បច្ចុប្បន្នភាព​​ទៅ​ក្រឡា​ដែល​បាន​តភ្ជាប់ ។


ប្រអប់ផ្សំ​ដែល​មាន​ក្រឡា​ដែល​បាន​តភ្ជាប់

អំពើ

លទ្ធផល

បញ្ចូល​អត្ថបទ​ទៅ​ក្នុង​វាល​កែសម្រួល​នៃ​ប្រអប់​បន្សំ ឬ​ជ្រើស​ធាតុ​មួយ​​ពី​បញ្ជី​ទម្លាក់ចុះ

អត្ថបទ​ត្រូវ​បានចម្លង​ទៅ​ក្នុង​​ដែល​បាន​តភ្ជាប់

ជម្រះ​​វាល​កែសម្រួល​របស់​ប្រអប់​បន្សំ

ក្រឡា​ដែល​បាន​តភ្ជាប់ត្រូវ​បាន​ជម្រះ

បញ្ចូល​អត្ថបទ​ ឬ​លេខមួយ​ទៅ​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់

អត្ថបទ​ ឬ​លេខ​ ត្រូវ​បានចម្លង​ទៅ​ក្នុង​​វាល​កែសម្រួល​របស់​ប្រអប់ផ្សំ

បញ្ចូល​រូបមន្ត​មួយ​​ទៅ​ក្នុង​ក្រឡា​ដែល​បាន​តភ្ជាប់

លទ្ធផល​រូបមន្ត​ត្រូ​វបាន​ចម្លង​ទៅ​វាល​កែសម្រួល​របស់​ប្រអប់​បន្សំ

ជម្រះ​ក្រឡា​ដែល​បាន​តភ្ជាប់

វាល​​កែសម្រួល​របស់​​ប្រអប់​បន្សំ​​ត្រូវ​បាន​ជម្រះ

ផ្លាស់​ប្តូរ​មាតិកា​របស់​ជួរ​ប្រភព​​បញ្ជី

ធាតុ​បញ្ជី​ទម្លាក់ចុះ​ត្រូវ​បា​ន​​ធ្វើ​បច្ចុប្បន្នភាព​​​យោង​ទៅតាម​ការ​ផ្លាស់​ប្តូ​រ ។ វាល​កែសម្រួល​របស់​ប្រអប់​បន្សំ​ និង ក្រឡា​ដែល​បានតភ្ជាប់​មិន​ត្រូវ​បានផ្លាស់​ប្តូរ​ទេ ។


ខ្សែអក្សរ​ទទេ​គឺ NULL

កំណត់​វិធី​ដែល​ការ​បញ្ចូល​ខ្សែ​អក្សរ​ទទេ​គួរ​ត្រូវ​បានគ្រប់គ្រង ។ ប្រសិនបើ​កំណត់​ទៅជា​បាទ/ចាស ខ្សែអក្សរ​បញ្ចូល​ដែលមានប្រវែង​សូន្យ​នឹង​ត្រូវ​បានចាក់ទុកថា​ជា​តម្លៃ NULL ។ ប្រសិនបើ​កំណត់​ទៅជា ទេ ការ​បញ្ចូលនឹង​ត្រូវ​បានចាក់ទុកថា​មាន ដោយ​គ្មានការ​បម្លែង​ទេ ។

ខ្សែអក្សរ​ទទេ​គឺ​ជា​ខ្សែអក្សរ​ដែលមានប្រវែង​សូន្យ ("") ។ តាមធម្មតា តម្លៃ NULL មិន​ដូច​គ្នា​នឹង​ខ្សែអក្សរ​ទទេ​នោះទេ ។ ជា​ទូទៅ ពាក្យ​ថា NULL ត្រូវ​បាន​ប្រើ​ដើម្បី​កត់​សម្គាល់​តម្លៃ​ដែល​មិនបានកំណត់ តម្លៃមិនស្គាល់ ឬ "គ្មាន​តម្លៃ​ត្រូ​វបាន​បញ្ចូល ។"

ប្រព័ន្ធ​មូលដ្ឋាន​ទិន្នន័យ​ខុសគ្នា ហើយ​ពួកវា​អាច​គ្រប់គ្រង​ NULL ផ្សេងៗ​គ្នា ។ យោង​តាម​ឯកសារ​របស់​មូលដ្ឋាន​ទិន្នន័យ​ដែល​អ្នកកំពុង​តែ​ប្រើ ។

ជួរ​​របស់​​ក្រឡា​​​ប្រភព

បញ្ចូល​ជួរ​ក្រឡា​មួយ​ដែល​មាន​ធាតុ​សម្រាប់ប្រអប់​បញ្ជី​មួយ​ ឬ​ប្រអប់ផ្សំ​នៅ​លើ​សៀវភៅ​បញ្ជី ។ ប្រសិន​បើ​អ្នក​បញ្ចូល​ជួរដែល​មាន​​ជួរឈរ​ច្រើន​ មាន​តែ​មាតិកា​របស់​ជួរ​ឈរ​នៅ​ខាង​ឆ្វេង​បំផុត​​​ត្រូវ​បាន​ប្រើ​ដើម្បី​វត្ថុ​បញ្ជា ។

តម្លៃ​យោង (បិទ)

​ប្រអប់​​ធីក​ និង​ប៊ូតុង​មូល​ក្នុង​សៀវភៅ​បញ្ជី​​អាច​ត្រូវ​បាន​​ចង​ទៅ​ក្រឡា​ក្នុង​ឯកសារ​បច្ចុប្បន្ន​ ។ ប្រសិន​បើ​វត្ថុ​​បញ្ជា​ប្រើ​បាន​ តម្លៃ​ដែល​អ្នក​បញ្ចូល​ក្នុង​តម្លៃ​សេចក្តី​យោង​ (បើក) ត្រូវ​បាន​ចម្លង​ទៅ​ក្រឡា ។ ប្រសិន​បើ​វត្ថុ​បញ្ជា​ប្រើ​មិន​បាន តម្លៃ​ពី​តម្លៃ​សេចក្តី​យោង​ (បិទ) ត្រូវ​បាន​ចម្លង​ទៅ​ក្រឡា ។

តម្លៃ​យោង (បើក)

អ្នក​អាច​ផ្តល់​តម្លៃ​សេចក្តី​យោង​ទៅ​ប៊ូតុង​ជម្រើស​ និង ប្រអប់ធីក ។ តម្លៃ​សេចក្តី​យោង​នឹង​ត្រូវ​បាន​ផ្ញើ​ទៅ​ម៉ាស៊ីន​បម្រើ​​ ពេល​ផ្ញើ​សំណុំ​បែបបទ​បណ្តាញ​ ។ ជាមួយ​សំណុំ​បែបបទ​បណ្តាញ​​តម្លៃ​ដែល​បាន​បញ្ចូល​​នៅ​ទី​នេះ​នឹង​ត្រូវ​បាន​សរសេរ​ក្នុង​មូលដ្ឋានទិន្នន័យ​ដែល​បាន​ផ្តល់​ឲ្យ​ទៅ​វាល​វត្ថុ​បញ្ជា ។

តម្លៃ​យោង​សម្រាប់​សំណុំ​បែបបទ​បណ្តាញ

តម្លៃ​សេចក្តី​យោង​មាន​ប្រយោជន៍​ប្រសិន​បើ​អ្នក​រចនា​សំណុំ​បែបបទ​បណ្តាញ​មួយ​ និង​ព័ត៌មាន​នៅលើ​ស្ថាន​ភាព​របស់​វត្ថុ​បញ្ជា​ត្រូវ​បាន​បញ្ជូន​ទៅ​ម៉ាស៊ីន​បម្រើ ។ ប្រសិន​បើ​វត្ថុ​បញ្ជា​ត្រូវ​បានចុច​ដោយ​អ្នក​ប្រើ​ តម្លៃ​សេចក្តីយោង​ទាក់ទង​ត្រូវ​បាន​ផ្ញើ​ទៅ​ម៉ាស៊ីន​បម្រើ ។

ឧទាហរណ៍ ប្រសិន​បើ​​អ្នក​មាន​វាល​វត្ថុ​បញ្ជា​ពីរ​សម្រាប់ជម្រើស​ "ស្រី" និង "ប្រុស" និង​​ ផ្តល់​តម្លៃ​សេចក្តី​យោង​ ១ ​ទៅ​វាល "ស្រី" និង តម្លៃ ៣ ទៅវាល​ "ប្រុស" តម្លៃ​ ១​ ត្រូវ​បាន​បញ្ជូន​​ទៅ​ម៉ាស៊ីន​បម្រើ​ ប្រសិន​បើ​អ្នក​ប្រើ​ចុច​វាល​ "ស្រី" និង តម្លៃ​ ២ ត្រូវ​បាន​បញ្ជូន​​​​ ប្រសិន​បើ​វាល "ប្រុស" ត្រូវ​បាន​ចុច ។

តម្លៃ​យោង​សម្រាប់​សំណុំ​បែបបទ​មូលដ្ឋាន​ទិន្នន័យ

សម្រាប់​​សំណុំ​បែបបទ​មូលដ្ឋាន​ទិន្នន័យ​ អ្ន​កក៍​អាច​ធ្វើ​​ចរិកលក្ខណៈ​ស្ថាន​ភាព​របស់​ជម្រើស​ ឬ​ប្រអប់ធីក​ដោយ​តម្លៃ​សេចក្តី​យោង រក្សា​ទុក​វា​ក្នុង​មូលដ្ឋានទិន្នន័យ ។ ប្រសិន​បើ​អ្នក​បាន​សំណុំ​របស់ជម្រើស​ទាំង​បី​​ ឧទាហរណ៍ "កំពុង​ដំណើរ​ការ" "បញ្ចប់" និង "ដាក់ស្នើម្តង​ទៀត" ជាមួយ​តម្លៃ​សេចក្តី​យោង​រៀង​ខ្លួន​ៗ​ "ToDo" "OK" និង "RS" តម្លៃ​សេចក្តី​យោង​បង្ហាញ​​បង្ហាញ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​ប្រសិន​បើ​ជម្រើស​នីមួយៗ​ត្រូវ​បាន​ចុច​ ។

ប្រភេទ​មាតិកា​បញ្ជី

កំណត់​ទិន្នន័យ​ដើម្បី​បំពេញ​បញ្ជី​ក្នុង​ប្រអប់​បញ្ជី និង ប្រអប់​បន្សំ ។

ជាមួយ​ជម្រើស "បញ្ជី​តម្លៃ" ធាតុ​ទាំងអស់​ដែល​បាន​បញ្ចូល​ក្នុង​វាល​ ធាតុ​បញ្ជី នៃផ្ទាំង​ ទូទៅ បង្ហាញ​ក្នុង​វត្ថុ​បញ្ជា ។ សម្រាប់សំណុំ​បែប​បទ​មូលដ្ឋានទិន្នន័យ​ អ្នក​អាច​ប្រើ​តម្លៃ​យោង​ (មើលផ្នែក សេចក្តី​យោង​ដោយ​ប្រើ​បញ្ជី​តម្លៃ​ ) ។

បើ​មាតិកា​របស់​វត្ថុ​បញ្ជា​ត្រូវ​បាន​អាន​ពី​មូលដ្ឋាន​ទិន្នន័យ​មួយ អ្នក​អាច​កំណត់​ប្រភេទ​របស់​ប្រភព​ទិន្នន័យ ជាមួយ​ជម្រើស​ផ្សេង​ទៀត ។ ឧទាហរណ៍ អ្នក​អាច​ជ្រើស​រវាង​តារាង និង សំណួរ ។

មាតិកា​បញ្ជី

ជាមួយ​សំណុំ​បែបបទ​មូលដ្ឋាន​ទិន្នន័យ បញ្ជាក់​​ប្រភព​ទិន្នន័យ​សម្រាប់​មាតិកា​បញ្ជី​របស់​ធាតុ​សំណុំ​បែបបទ ។ វាល​នេះ​អាច​ត្រូវ​បាន​ប្រើ ដើម្បី​កំណត់​បញ្ជី​តម្លៃ​មួយ​សម្រាប់​ឯកសារ ដោយ​គ្មាន​ការ​តភ្ជាប់​មូលដ្ឋាន​ទិន្នន័យ ។

ក្នុង​ករណី​​នៃ​សំណុំ​បែបបទ​មូលដ្ឋាន​ទិន្នន័យ ប្រភព​ទិន្នន័យ​​កំណត់​ធាតុ​របស់​​​​បញ្ជី​ ឬ​ប្រអប់ផ្សំ ។ អាស្រ័យ​លើ​ប្រភេទ​ដែល​បានជ្រើស​ អ្នក​មាន​ជម្រើស​​មួយ​រវាង​ប្រភពទិន្នន័យ​​​​ផ្សេងៗ​ក្រោម មាតិកា​បញ្ជី ឲ្យ​តែ​វត្ថុ​ទាំងអស់​​​មាន​ក្នុង​មូលដ្ឋានទិន្នន័យ​របស់អ្នក​ ។ វត្ថុ​មូលដ្ឋានទិន្នន័យ​ដែល​អាច​ប្រើ​បានទាំងអស់​​របស់​ប្រភេទ​បានជ្រើស​ក្រោម ប្រភេទ​របស់​មាតិកា​បញ្ជី ត្រូវ​បាន​ផ្តល់​ឲ្យ​នៅ​ទីនេះ ។ ប្រសិន​បើ​អ្នក​បានជ្រើស​ជម្រើស "បញ្ជី​តម្លៃ" ជា​ប្រភេទ​ អ្នក​អាច​ប្រើ​សេចក្តី​យោង​សម្រាប់​សំណុំ​បែបបទ​មូលដ្ឋានទិន្នន័យ​ ។ ប្រសិន​បើ​​ការ​បង្ហាញ​របស់​វត្ថុ​បញ្ជា​ត្រូវ​បាន​ត្រួត​ត្រា​ដោយ​ពាក្យ​បញ្ជា SQL មួយ សេចក្តី​ថ្លែង​ការណ៍​ SQL ត្រូវ​បាន​បញ្ចូល​នៅ​ទីនេះ ។

ឧទាហរណ៍​នៃ​សេចក្តីថ្លែងការណ៍ SQL ៖

សម្រាប់​ប្រអប់​បញ្ជី សេចក្តីថ្លែងការណ៍ SQL អាច​មាន​ទម្រង់​ដូចខាងក្រោម ៖

SELECT field1, field2 FROM table,

នៅ​ទីនេះ "តារាង​" គឺ​ជា​តារាង​ដែល​ទិន្នន័យ​របស់វា​​ត្រូវ​បាន​បង្ហាញ​​ក្នុង​បញ្ជី​របស់​វត្ថុ​បញ្ជា (តារាង​បញ្ជី) ។ "វាល ១" គឺ​​ជា​វាល​ទិន្នន័យ​ដែល​កំណត់​ធាតុ​មើល​ឃើញ​ក្នុង​សំណុំ​បែបបទ​ មាតិកា​របស់​វា​ត្រូវ​បាន​បង្ហាញ​​ក្នុង​ប្រអប់បញ្ជី ។ "វាល ២" គឺ​ជា​វាល​របស់​តារាង​បញ្ជី​ដែល​ត្រូវ​​បាន​តភ្ជាប់​ទៅ​តារាងសំណុំ​បែបបទ​ (តារាង​តម្លៃ) តាម​រយៈ​វាល​ដែល​បាន​បញ្ជាក់លម្អិត​ក្រោម វាល​ទិន្នន័យ ប្រសិន វាល​ដែល​បានចង​ = 1 ត្រូវ​បានជ្រើស ។

សម្រាប់​ប្រអប់​បន្សំ សេចក្តីថ្លែងការណ៍ SQL អាច​មាន​ទម្រង់​ដូចខាងក្រោម ៖

SELECT DISTINCT វាល FROM តារាង,

នៅ​ទីនេះ "វាល" គឺ​ជា​វាល​ទិន្នន័យ​មួយ​ពី​តារាង​បញ្ជី "តារាង" ដែល​មាតិកា​របស់​វា​ត្រូវ​បាន​បង្ហាញ​ក្នុង​បញ្ជី​របស់​ប្រអប់​បន្សំ ។

បញ្ជី​តម្លៃ​សម្រាប់​ឯកសារ HTML

សម្រាប់​សំណុំ​បែបបទ​ HTML អ្នក​អាច​បញ្ចូល​​បញ្ជី​តម្លៃ​​​ក្រោម មាតិកា​បញ្ជី ។ ជ្រើស​ជម្រើស "តម្លៃ​បញ្ជី" ក្រោម ប្រភេទ​របស់​មាតិកា​បញ្ជី ។ តម្លៃ​បាន​បញ្ចូល​នៅ​ទីនេះ​នឹង​​មើល​មិន​ឃើញ​ក្នុង​សំណុំ​បែបបទ​ និង ត្រូវ​បាន​ប្រើ​ដើម្បី​ផ្តល់​តម្លៃ​ទៅ​ឲ្យ​ធាតុ​ដែល​មើល​ឃើញ ។ ធាតុ​បាន​ធ្វើ​ក្រោម​ មាតិកាបញ្ជី ទាក់ទង​នឹង​ស្លាក HTML <OPTION VALUE=...> ។

ក្នុង​ការ​ផ្ទេរ​ទិន្នន័យ​របស់​ធាតុ​ដែល​បាន​ជ្រើស​ពី​ប្រអប់បញ្ជី​ ឬ​ប្រអប់​បន្សំ បញ្ជី​របស់​តម្លៃ​ទាំងពីរ​​បាន​បង្ហាញ​ក្នុង​សំណុំ​បែបបទ​ ដែល​ត្រូវ​បាន​បញ្ចូល​នៅ​លើផ្ទាំង ទូទៅ ក្រោម ធាតុ​បញ្ជី និង​ បញ្ជី​តម្លៃ​បាន​បញ្ចូល​នៅ​លើផ្ទាំង ទិន្នន័យ ក្រោម មាតិកា​បញ្ជី ត្រូវ​បាន​​ពិចារណា ៖ ប្រសិន​បើ​អត្ថបទ(មិន​ទទេ) នៅទីតាំងដែល​បានជ្រើស​ក្នុង​បញ្ជី​តម្លៃ (<OPTION VALUE=...>) វា​នឹង​ត្រូវ​បាន​បញ្ជូន​ ។ បើ​ពុំ​នោះ​ទេ​ អត្ថបទ​បាន​បង្ហាញ​ក្នុង​ (<OPTION>) វត្ថុ​បញ្ជា​ត្រូវ​បាន​ផ្ញើ ។

ប្រសិន​បើ​បញ្ជី​តម្លៃ​ត្រូវ​មាន​ខ្សែ​អក្សរ​ទទេ បញ្ចូល​តម្លៃ​ "$$$empty$$$" ក្រោម មាតិកា​បញ្ជី នៅ​ទីតាំង​ដែល​ទាក់ទង​ (ចំណាំ​អក្សរ​ធំ/​អក្សរ​តូច) ។ LibreOffice បក​ប្រែ​​ព័ត៌​មាន​បញ្ចូល​នេះ​​ជា​ខ្សែ​អក្សរ​ទទេ​ និង ផ្តល់​​វា​ទៅ​ធាតុ​បញ្ជី​នីមួយៗ ។

តារាង​ដូច​ខាង​ក្រោម​នេះ​បង្ហាញ​ការ​តភ្ជាប់រវាង​ HTML JavaScript និង​ វាលរបស់ LibreOffice មាតិកា​បញ្ជី ដោយ​ប្រើ​ប្រអប់បញ្ជី​ជា​ឧទាហរណ៍​មួយ​ ដែល​មានឈ្មោះ​ថា "ListBox1" ។ ក្នុង​ករណី​នេះ "Item" កំណត់​ធាតុ​បញ្ជី​ដែល​មើល​ឃើញ​ក្នុង​សំណុំ​បែប​បទ ៖

ស្លាក HTML

JavaScript

ធាតុ​ក្នុង​បញ្ជី​តម្លៃ​របស់​វត្ថុ​បញ្ជា (មាតិកា​បញ្ជី)

ទិន្នន័យ​ដែល​បាន​បញ្ជូន

<OPTION>ធាតុ

មិន​អាច​ធ្វើ​បាន

""

ធាតុ​បញ្ជី​ដែល​មើលឃើញ ("ListBox1=ធាតុ")

<OPTION VALUE="តម្លៃ">ធាតុ

ListBox1.options[0].value="តម្លៃ"

"តម្លៃ"

តម្លៃ​ដែល​បាន​ផ្តល់​ទៅ​ធាតុ​បញ្ជី ("ListBox1=តម្លៃ")

<OPTION VALUE="">ធាតុ

ListBox1.options[0].value=""

"$$$empty$$$"

ខ្សែអក្សរ​ទទេ ("ListBox1=")


មាតិកា​របស់​ក្រឡា​ដែល​បាន​តភ្ជាប់

ជ្រើស​របៀប​នៃ​ការ​តភ្ជាប់​ប្រអប់បញ្ជី​មួយ​ជាមួយ​នឹង​ក្រឡា​ដែល​បាន​តភ្ជាប់​នៅ​លើ​សៀវភៅ​បញ្ជី ។

  1. មាតិកា​ដែល​បានតភ្ជាប់​ ៖ ធ្វើ​សមកាលកម្ម​មាតិកា​អត្ថបទ​របស់​ធាតុ​ប្រអប់បញ្ជី​ដែល​បាន​ជ្រើស​ជាមួយ​មាតិកា​ក្រឡា​ ។ ជ្រើស "ធាតុ​ដែល​បានជ្រើស"

  2. ទីតាំង​ជម្រើស​ដែល​បាន​តភ្ជាប់ ៖ ទីតាំង​របស់​ធាតុ​ដែល​បានជ្រើស​តែ​មួយ​ក្នុង​ប្រអប់​បញ្ជី​​ត្រូវ​បានធ្វើ​សមកាលកម្ម​ជាមួយ​តម្លៃ​ជា​លេខ​ក្នុង​ក្រឡា ។ ជ្រើស "ទីតាំង​របស់​ធាតុ​ដែល​បានជ្រើស"

វាល​ដែល​បាន​ចង

រូប​តំណាង​ចំណាំ

បើ​អ្នក​លុប​មាតិកា​របស់​ក្រឡា វាល​ដែល​ចង ក្នុង​កម្មវិធី​រុករក​លក្ខណសម្បត្តិ វាល​ដំបូង​របស់​សំណុំ​លទ្ធផល នឹង​ត្រូវ​បាន​ប្រើ​ដើម្បី​បង្ហាញ និង ដើម្បី​ប្តូរ​ទិន្នន័យ ។


លក្ខណសម្បត្តិ​នេះ​សម្រាប់​ប្រអប់​បញ្ជី កំណត់​តើ​វាល​ទិន្នន័យ​ណា​មួយ​របស់​តារាង​ដែល​បាន​ភ្ជាប់ នឹង​ត្រូវ​បាន​បង្ហាញ​ក្នុង​សំណុំ​បែបបទ ។

ប្រសិន​បើ​ប្រអប់​បញ្ជី​ក្នុង​សំណុំ​បែបបទ​ត្រូវ​តែ​បង្ហាញ​មាតិកា​របស់​តារាង​មួយ​ដែល​បាន​តភ្ជាប់​ទៅ​តារាង​សំណុំ​បែបបទ​ បន្ទាប់​មក​កំណត់​ក្នុង​វាល ប្រភេទ​មាតិកា​បញ្ជី ប្រសិន​ការ​បង្ហាញ​​ត្រូវ​បាន​កំណត់​ដោយ​ពាក្យ​បញ្ជា​​ SQL ឬ​តារាង​(​ដែល​បាន​តភ្ជាប់)​ត្រូវ​បាន​ចូល​ដំណើរ​ការ​ ។ ជាមួយ​លក្ខណសម្បត្តិ វាល​ដែល​បាន​ចង​ អ្នក​ប្រើ​​​សន្ទស្សន៍​មួយ​​ដើម្បី​បញ្ជាក់លម្អិត​​វាល​ទិន្នន័យ​ណា​មួយ​​​​របស់​សំណួរ​ ឬ​របស់​​​​វាល​បញ្ជី​តារាង​​ត្រូវ​បាន​តភ្ជាប់​ ។

រូប​តំណាង​ចំណាំ

លក្ខណសម្បត្តិ​របស់ វាល​ដែល​បានចង គឺ​សម្រាប់តែ​សំណុំ​បែបបទ​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ចូល​ដំណើរ​ការ​តារាងច្រើន​ជាង​មួយ​ ។ ប្រសិន​បើ​សំណុំ​បែបបទ​មាន​មូលដ្ឋានលើ​តារាងតែ​មួយ​ វាល​ត្រូវ​បាន​បង្ហាញ​ក្នុង​សំណុំ​បែបបទ​ដែល​បាន​បញ្ជាក់​ដោយ​​ផ្ទាល់​ក្រោម វាល​មូលដ្ឋានទិន្នន័យ ។ ទោះ​ជាយ៉ាង​ណា​ក៍​ដោយ​ ប្រសិន​បើ​អ្នក​ចង់​ឲ្យ​ប្រអប់បញ្ជី​បង្ហាញ​ទិន្នន័យ​​ពី​តារាង​មួយ​ដែល​ត្រូវ​បាន​តភ្ជាប់​ទៅ​តារាង​បច្ចុប្បន្ន​លើ​វាល​ទិន្នន័យ​ទូទៅ​មួយ​ វាល​ទិន្នន័យ​ដែល​បាន​តភ្ជាប់​​ត្រូវ​បាន​កំណត់ដោយ​​លក្ខណសម្បត្តិ​របស់ វាល​ដែល​បាន​ចង ។


ប្រសិន​បើ​អ្នក​ជ្រើស​ "SQL" ក្រោម ប្រភេទ​របស់មាតិកា​បញ្ជី ពាក្យ​បញ្ជា SQL កំណត់​សន្ទស្សន៍​ដែលត្រូវ​បាន​បញ្ជាក់លម្អិត​ ។ ឧទាហរណ៍ ៖ ប្រសិន​បើ​អ្នក​បញ្ជាក់លម្អិត​ពាក្យ​បញ្ជា SQL ដូច​ជា "SELECT Field1, Field2 FROM tablename" ក្រោម មាតិកា​បញ្ជី សំដៅ​លើ​តារាង​ដូច​ខាង​ក្រោម​នេះ ៖

វាល​ដែល​បាន​ចង

តំណ

-1

លិបិក្រម​របស់​ធាតុ​ដែល​បាន​ជ្រើស​នៅ​ក្នុង​បញ្ជី​គឺ​បាន​តភ្ជាប់​ទៅ​វាល​ដែល​បាន​បញ្ជាក់​នៅ​ក្រោម វាល​ទិន្នន័យ

{empty} ឬ ០

វាល​មូលដ្ឋានទិន្នន័យ "វាល​ ១" ត្រូវ​បាន​តភ្ជាប់​ទៅ​វាល​ដែល​បាន​បញ្ជាក់​​​ក្រោម វាល​​ទិន្នន័យ ។

វាល​មូលដ្ឋានទិន្នន័យ​ "វាល​ពីរ" ត្រូវ​បាន​តភ្ជាប់​ទៅ​វាល​ដែល​បាន​បញ្ជាក់ក្រោម វាល​ទិន្នន័យ


ប្រសិន​បើ​អ្នក​បានជ្រើស​ "តារាង" ក្រោម ប្រភេទ​របស់​មាតិកា រចនាសម្ព័ន្ធ​របស់​តារាង​កំណត់សន្ទស្សន៍​ដែល​ត្រូវ​​បញ្ជាក់លម្អិត​ ។ ឧទាហរណ៍​ ៖ ប្រសិន​បើ​តារាង​មូលដ្ឋានទិន្នន័យ​មួយ​ត្រូវ​បានជ្រើស​ក្រោម​ បញ្ជី​មាតិកា សំដៅ​លើ​តារាង​ដូច​ខាង​ក្រោម ៖

វាល​ដែល​បាន​ចង

តំណ

-1

លិបិក្រម​របស់​ធាតុ​ដែល​បាន​ជ្រើស​នៅ​ក្នុង​បញ្ជី​គឺ​បាន​តភ្ជាប់​ទៅ​វាល​ដែល​បាន​បញ្ជាក់​នៅ​ក្រោម វាល​ទិន្នន័យ

{empty} ឬ ០

ជួរឈរ​ទី ១ របស់​តារាង​ត្រូវ​បាន​ភ្ជាប់​ទៅ​វាល​ដែល​បាន​បញ្ជាក់​​ក្រោម វាល​ទិន្នន័យ ។

ជួរឈរ​ទី ២ របស់​តារាង​ត្រូវ​បាន​ភ្ជាប់​ទៅ​វាល​ដែល​បាន​បញ្ជាក់​​ក្រោម វាល​ទិន្នន័យ ។

ជួរឈរ​ទី ៣ របស់​តារាង​ត្រូវ​បាន​ភ្ជាប់​ទៅ​វាល​ដែល​បាន​បញ្ជាក់​​ក្រោម វាល​ទិន្នន័យ ។


វាល​ទិន្នន័យ

ជាមួយ​សំណុំ​បែបបទ​មូលដ្ឋាន​ទិន្នន័យ អ្នក​អាច​តភ្ជាប់​វត្ថុ​បញ្ជា​ជាមួយ​វាល​ទិន្នន័យ ។

អ្នក​មាន​លទ្ធភាព​ជាច្រើន ៖

  1. ករណី​ទីមួយ ៖ មាន​តារាង​តែមួយ​ក្នុង​សំណុំ​បែបបទ ។

    ក្រោម វាល​ទិន្នន័យ បញ្ជាក់​វាល​របស់​តារាង​ប្រភព​ទិន្នន័យ ដែល​អ្នក​ចង់​បង្ហាញ​មាតិកា​របស់​វា ។

  2. ករណី​ទីពីរ ៖ វត្ថុ​បញ្ជា​ជា​របស់​សំណុំ​បែបបទរង​មួយ ដែល​ត្រូវ​បាន​បង្កើត​ដោយ​សំណួរ SQL មួយ ។

    ក្រោម វាល​ទិន្នន័យ បញ្ជាក់​វាល​របស់​សេចក្តីថ្លែងការណ៍ SQL ដែល​អ្នក​ចង់​បង្ហាញ​មាតិកា​របស់​វា ។

  1. Third case: ប្រអប់​បន្សំ

    សម្រាប់​ប្រអប់​បន្សំ វាល​របស់​តារាង​ប្រភព​ទិន្នន័យ ដែល​តម្លៃ​បាន​បញ្ចូល ឬ​បាន​ជ្រើស​ដោយ​អ្នក​ប្រើ​ដែល​គួរ​ត្រូវ​បាន​ទុក ត្រូវ​បាន​បញ្ជាក់​ក្រោម វាល​ទិន្នន័យ ។ តម្លៃ​ដែល​បាន​បង្ហាញ​ក្នុង​បញ្ជី​របស់​ប្រអប់​បន្សំ ត្រូវ​បាន​ផ្អែក​លើ​សេចក្តីថ្លែងការណ៍ SQL ដែល​ត្រូវ​បាន​បញ្ចូល​ក្រោម មាតិកា​បញ្ជី ។

  2. ករណី​ទីបួន ៖ ប្រអប់​បញ្ជី

    តារាង​ប្រភព​ទិន្នន័យ​មិន​មាន​ទិន្នន័យ​ដែល​នឹង​ត្រូវ​បាន​បង្ហាញ ប៉ុន្តែ​តារាង​មួយ​ទំនង​ជា​បាន​ភ្ជាប់​ទៅ​តារាង​ប្រភព​ទិន្នន័យ តាម​រយៈ​វាល​ទិន្នន័យ​ទូទៅ​មួយ ។

    ប្រសិន​បើ​អ្នក​​ចង់​ឲ្យ​ប្រអប់បញ្ជី​មួយ​​បង្ហាញ​ទិន្នន័យ​ពី​តារាង​មួ​យដែល​ត្រូវ​បាន​តភ្ជាប់​ទៅ​តារាង​ប្រភពទិន្នន័យ​បច្ចុប្បន្ន​ ក្រោម វាល​ទិន្នន័យ បញ្ជាក់លម្អិត​វាល​របស់​តារាង​ប្រភពទិន្នន័យ​ទៅ​មាតិកា​របស់​ប្រអប់បញ្ជី​ដែល​សំអាង​លើ​ ។ ឬ​អ្នក​អាច​បញ្ជាក់​វាល​មូលដ្ឋានទិន្នន័យ​ដែល​ត្រួតត្រា​ការ​បង្ហាញ​របស់​ទិន្នន័យ​ក្នុង​សំណុំ​បែបបទ​ ។ វាល​ទិន្នន័យ​នេះ​ផ្តល់​នូ​វតំណត​ទៅ​តារាង​ផ្សេង​ទៀត​ ប្រសិន​បើ​តារាង​ទាំងពីរ​​អាច​ត្រូវ​បាន​តភ្ទាប់​តាមរយៈ​វាលទិន្នន័យ​ទូទៅ​មួយ​ ។ វា​​តាម​ធម្មតា​គឺ​ជា​វាល​ទិន្នន័យ​មួយ​ដែល​​លេខសម្គាល់​តែ​មួយ​គត់​ត្រូវ​បាន​រក្សាទុក​ ។ វាល​ទិន្នន័យ​ដែល​មាតិកា​របស់​វា​​ត្រូវ​បាន​បង្ហាញ​​ក្នុង​សំណុំ​បែបបទ​​​ត្រូវ​បាន​បញ្ជាក់លម្អិត​ដោយ​សេចក្តី​ថ្លែង​ការណ៍ SQL មួយ​ក្រោម មាតិកា​បញ្ជី ។

ប្រអប់​បញ្ជី​ធ្វើការ​ជាមួយ​សេចក្តីយោង ។ ពួកវា​អាច​ត្រូវ​បាន​ប្រតិបត្តិ​ជាមួយ​តារាង​ដែល​បាន​ភ្ជាប់​ដោយ​សេចក្តីថ្លែងការណ៍ SQL (ករណី​ទីបួន) ឬ​តាម​រយៈ​បញ្ជី​តម្លៃ ៖

សេចក្តីយោង​តាម​រយៈ​តារាង​ដែល​បាន​ភ្ជាប់ (សេចក្តីថ្លែងការណ៍ SQL)

បើ​អ្នក​ចង់​ឲ្យ​ប្រអប់​បញ្ជី​មួយ​បង្ហាញ​ទិន្នន័យ​ពី​តារាង​មូលដ្ឋាន​ទិន្នន័យ​មួយ ដែល​ត្រូវ​បាន​ភ្ជាប់​ដោយ​វាល​ទិន្នន័យ​ទូទៅ​មួយ ទៅ​កាន់​តារាង​ដែល​សំណុំ​បែបបទ​ត្រូវ​បាន​ផ្អែក​លើ វាល​តភ្ជាប់​របស់​តារាង​សំណុំ​បែបបទ ត្រូវ​បាន​បញ្ជាក់​​ក្រោម វាល​ទិន្នន័យ ។

តំណ​ត្រូវ​បាន​បង្កើត​ជាមួយ​ SQL Select ប្រសិន​បើ​អ្នក​បាន​ជ្រើស​ "SQL" ឬ "Native SQL" ត្រូវ​បាន​បញ្ជាក់លម្អិត​ក្រោម ប្រភេទ​របស់​បញ្ជី​មាតិកា ក្នុង​វាល មាតិកា​បញ្ជី ។ ដូច​ឧទាហរណ៍ តារាង​ "Orders" ត្រូវ​បាន​តភ្ជាប់​ទៅ​វត្ថុ​បញ្ជា​សំណុំ​បែបបទ​បច្ចុប្បន្ន​ និង​ ក្នុង​តារាង​មូលដ្ឋានទិន្នន័យ​មួយ​ "Customers" ត្រូវ​បាន​តភ្ជាប់​ទៅ​តារាង "Orders"  ។ អ្នក​អាច​ប្រើ​សេចក្តី​ថ្លែង​ការណ៍​ SQL មួយ​ដូច​ខាង​ក្រោម ៖

SELECT CustomerName, CustomerNo FROM Customers,

ដែល "CustomerName" គឺ​ជា​វាល​ទិន្នន័យ​ពី​តារាងដែល​បាន​តភ្ជាប់ "Customers" និង "CustomerNo" គឺ​ជា​វាល​របស់​តារាង "Customers" ដែល​ត្រូវ​បាន​តភ្ជាប់​ទៅ​វាល​មួយ​របស់​តារាង​សំណុំ​បែបបទ​ "Orders" បានបញ្ជាក់​​ក្រោម វាល​ទិន្នន័យ ។

សេចក្តីយោង​ដោយ​ប្រើ​បញ្ជី​តម្លៃ

សម្រាប់​ប្រអប់បញ្ជី អ្នក​អាច​ប្រើ​បញ្ជី​តម្លៃ​ ។ បញ្ជី​តម្លៃ​គឺ​ជា​បញ្ជី​ដែល​កំណត់តម្លៃ​យោង​​​ ។ ក្នុង​វិធី​នេះ​ វត្ថុ​បញ្ជា​ក្នុង​សំណុំ​បែបបទ​​មិន​បង្ហាញ​​មាតិកា​របស់​វាល​មូលដ្ឋាន​ទិន្នន័យ​​​​​ដោយ​ផ្ទាល់​ទេ​ ប៉ុន្តែ​ពិត​ជា​តម្លៃ​ដែល​បាន​ផ្តល់​ក្នុង​បញ្ជី​តម្លៃ ។

ប្រសិន​បើ​អ្នកធ្វើ​ការ​ជាមួយ​​តម្លៃ​សេចក្តី​យោង​របស់​បញ្ជី​តម្លៃ​ មាតិកា​របស់​វាល​ទិន្នន័យ​ដែល​​អ្នក​បាន​បញ្ជាក់លម្អិត​ក្រោម វាល​ទិន្នន័យ ក្នុង​សំណុំ​បែបបទ​​មើល​មិនឃើញ ប៉ុន្តែ​ពិត​ជា​តម្លៃ​ដែល​បាន​ផ្តល់​ឲ្យ​ ។ ប្រសិន​បើអ្នក​ជ្រើស​ "បញ្ជី​តម្លៃ" នៅ​លើ​ផ្ទាំង​ ទិន្នន័យ ក្រោម​ ប្រភេទ​របស់​មាតិកា និង​ តម្លៃ​សេចក្តី​យោង​ដែល​បាន​ផ្តល់​ឲ្យ​ទៅ​ធាតុ​បញ្ជី​ដែល​មើលឃើញ​ក្នុង​សំណុំ​បែបបទ​ក្រោម ធាតុ​បញ្ជី (បាន​បញ្ចូល​ក្នុង​ផ្ទាំង​ ទូទៅ ) បន្ទាប់មក​តម្លៃ​សេចក្តី​យោង​ត្រូវ​បាន​ប្រៀប​ធៀប​ជាមួយ​មាតិកា​ទិន្នន័យ​នៃ​វាល​ទិន្នន័យ​ដែល​បាន​ផ្តល់​ឲ្យ ។ ប្រសិន​បើ​តម្លៃ​សេចក្តី​យោង​ទាក់ទង​នឹង​មាតិកា​របស់​វាលទិន្នន័យ​មួយ​ ធាតុ​បញ្ជី​ដែល​បាន​ភ្ជាប់​ត្រូវ​បាន​បង្ហាញ​ក្នុង​សំណុំ​បែបបទ ។

សំណើ​តម្រង

ខណៈ​ពេល​កំពុង​រចនា​សំណុំ​បែបបទ​របស់​អ្នក​ អ្នក​អាច​កំណត់​លក្ខណសម្បត្តិ "សំណើ​តម្រង" សម្រាប់ប្រអប់​អត្ថបទ​នីមួយៗ​ក្នុង​ផ្ទាំង ទិន្នន័យ របស់​ប្រអប់ លក្ខណសម្បត្តិ​ ដែល​ទាក់ទង ។ ក្នុង​ការ​ស្វែង​រក​ជា​បន្ត​បន្ទាប់​ក្នុង​របៀប​តម្រង​ អ្នក​អាច​​ជ្រើស​ព័ត៌មាន​ទាំងអស់​​ដែល​បានផ្ទុក​ក្នុង​វាល​នេះ ។ បន្ទាប់​មាតិកា​វាល​​ត្រូវ​បាន​ជ្រើស​ដោយ​ប្រើ​អនុគមន៍​បំពេញ​ដោយ​ស្វ័យ​ប្រវត្តិ ។​ ទោះ​ជា​យ៉ាង​ណា​ក៍​ដោយ​ ចំណាំ​ថា​ អនុគមន៍​នេះ​ត្រូវ​ការ​​ទំហំ​អង្គ​ចងចាំ​ធំ​ និង​ ពេល​វេលា ជា​ពិសេស​ពេល​បាន​ប្រើ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​ធំៗ​​​​ និង ដូច្នេះ​គួរ​ត្រូវ​បាន​​ប្រើ​​​បន្តិច​ម្តង​ ។