ទូទៅ

ផ្ទាំង​ ទូទៅ​ នេះ​ ធ្វើ​ឲ្យ​អ្នក​កំណត់​លក្ខណសម្បត្តិ​របស់​វត្ថុ​បញ្ជា​សំណុំ​បែប​បទ​មួយ​បាន ។ លក្ខណសម្បត្តិ​ទាំងនេះ​ខុសគ្នា​ អាស្រ័យ​លើ​ប្រភេទ​វត្ថុ​បញ្ជា​ ។ មិន​មែន​លក្ខណសម្បត្តិ​ដូច​ខាង​ក្រោម​នេះ​ អាច​ប្រើ​បាន​សម្រាប់​គ្រប់​វត្ថុ​បញ្ជា​ទាំងអស់​នោះ​ទេ​ ។

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

បើក​ម៉ឺនុយ​បរិបទ​នៃ​ធាតុ​សំណុំ​បែបបទ​ដែល​បាន​ជ្រើស - ជ្រើស វត្ថុ​បញ្ជា - ផ្ទាំង ទូទៅ

បើក​របារ​ឧបករណ៍​វត្ថុ​បញ្ជា​សំណុំ​បែបបទ ឬ​​របារ​ឧបករណ៍​រចនា​សំណុំ​បែបបទ ចុច​រូបតំណាង​ ​វត្ថុ​បញ្ជា​ - ផ្ទាំង​ ទូទៅ


រូប​តំណាង​ចំណាំ

ប្រសិន​បើ​អ្នក​នាំចេញ​ឯកសារ​សំណុំបែបបទ​បច្ចុប្បន្ន​ទៅជា​ទ្រង់ទ្រាយ HTML នោះ​តម្លៃ​វត្ថុបញ្ជា​លំនាំដើម គឺត្រូវបាន​នាំចេញ តែ​មិនមែន​តម្លៃ​វត្ថុបញ្ជា​បច្ចុប្បន្នទេ ។ តម្លៃ​លំនាំដើម​គឺ​ត្រូវបាន​កំណត់​ដោយ​អាស្រ័យលើ -ប្រភេទ​វត្ថុ​បញ្ជា - តម្លៃ​លំនាំដើម​របស់​លក្ខណសម្បត្តិ (ឧទាហរណ៍ ក្នុង​វាល​អត្ថបទ) -ស្ថានភាព​លំនាំដើម (ចំពោះ​ប្រអប់​ធីក និង​វាល​ជម្រើស) និង​-ជម្រើស​លំនាំដើម (សម្រាប់​ប្រអប់​បញ្ជី) ។


URL

បញ្ចូល​អាសយដ្ឋាន URL សម្រាប់​ប្រភេទ​ប៊ូតុង Open document ឬ​ទំព័រ​បណ្ដាញ ក្នុង​ប្រអប់ URL ។ អាសយដ្ឋាន បើក​នៅពេល​អ្នក​ចុច​ប៊ូតុង ។

ប្រសិន​បើ​អ្នក​ផ្លាស់ទី​នៅលើ​ប៊ូតុង​ក្នុង​របៀប​អ្នកប្រើ នោះ URL លេចឡើង​ជា​ព័ត៌មាន​ជំនួយ​ដែលបាន​ពង្រីក ដែលបាន​ផ្ដល់​ ដែល​គ្មាន​អត្ថបទ​ជំនួយ ត្រូវបាន​បញ្ចូល ។

URL ​ជំនួយ

បញ្ជាក់​​ស្លាក​ច្រើន​​ក្នុង​ការ​ប្រកប​ URL ដែល​សំដៅ​ទៅ​លើ​ឯកសារ​ជំនួយ​ និង​ ដែល​​អាច​ត្រូវ​បាន​ហៅ​ជាមួយ​នឹង​ជំនួយ​របស់វាល​​វត្ថុ​បញ្ជា​ ។​ ជំនួយ​សម្រាប់​ជំនួយ​វាល​​វត្ថុបញ្ជា​អាច​ត្រូវ​បាន​បើក​ ប្រសិនបើ​ការ​ផ្តោត​អារម្មណ៍​ត្រូវ​បាន​ដាក់​នៅលើ​វាល​​វត្ថុ​បញ្ជា​​ និង​ អ្នកប្រើ​ចុច​ F1 ។

កន្លាស់

បញ្ជាក់ បើ​ប៊ូតុង​រុញ​មាន​លក្ខណៈ​ដូច​ប៊ូតុង​បិទ/បើក។ បើក​អ្នក​កំណត់​បិទ/បើក​ទៅ "បាទ/ចាស", អ្នក​នឹង​អាច​ប្ដូរ​​រវាង "បាន​ជ្រើស" និង "មិន​បាន​ជ្រើស" ដើម្បី​គ្រប់គ្រង​សភាព​នៅពេល​អ្នក​ចុច​ប៊ូតុង ឬ​ចុច​គ្រាប់ចុច​ដកឃ្លា​នៅ​ពេល​ដែល​ឧបករណ៍​បញ្ជា​កំពុង​ផ្ដោត។ ប៊ូតុង​សភាព "បាន​ជ្រើស" នឹង​លេចឡើង​​ពេល "បាន​ចុច"។

កម្ពស់

កំណត់​កម្ពស់​របស់​វត្ថុ​បញ្ជា ។

កម្ពស់​ជួរ​ដេក

ក្នុង​វត្ថុ​បញ្ជា​តារាង​ បញ្ចូល​តម្លៃមួយ​សម្រាប់​កម្ពស់ជួរ​ដេក​ ។ ប្រសិន​បើ​អ្នក​ចង់​បាន​ អ្នក​អាច​បញ្ចូល​តម្លៃ​ដោយ​អនុវត្ត​តាម​ឯកតា​រង្វាស់​ដ៏​ត្រឹម​ត្រូវមួយ​ ជា​ឧទាហរណ៍​ ២ ស.ម. ។

ការកំណត់​ទីតាំង

Specifies to show or hide the positioning items in a selected Navigation Bar control. Positioning items are the following: Record label, Record position, Record count label, Record count.

ការ​ពន្យា​ពេល​

បញ្ជាក់​ការ​ពន្យា​ពេល​គិត​ជា មិល្លី​វិនាទី រវាង​ព្រឹត្តិការណ៍​ដែល​បាន​ធ្វើ​ម្តង​ទៀត ។ ព្រឹត្តិការណ៍​ដែល​បាន​ធ្វើ​ម្តង​ទៀត​កើត​ឡើង នៅ​ពេល​អ្នក​ចុច​ប៊ូតុង​ព្រួញ​មួយ ឬ​ផ្ទៃ​ខាង​ក្រោយ​នៃ​របារ​រមូរ​មួយ ឬ​ប៊ូតុង​រុករក​កំណត់​ត្រា​មួយ​ក្នុង​ចំណោម​ប៊ូតុង​ទាំងអស់​នៃ "របារ​រុករក" ហើយ​អ្នក​នៅ​តែ​ចុច​ប៊ូតុង​កណ្តុរ​សម្រាប់​ពេល​ខ្លះ ។ អ្នក​អាច​បញ្ចូល​តម្លៃ​មួយ ដោយ​អនុវត្ត​តាម​ឯកតា​ពេល​វេលា​ត្រឹមត្រូវ ឧទាហរណ៍ 2 s ឬ 500 ms ។

ការ​រុករក

Specifies to show or hide the navigation items in a selected Navigation Bar control. Navigation items are the following: First record, Previous record, Next record, Last record.

កាល​បរិច្ឆេទ​លំនាំ​ដើម​

កំណត់​កាល​បរិច្ឆេទ​លំនាំ​ដើម​ ។​

ក្រាហ្វិក

រូប​ភាព​ប៊ូតុង​មួយ​មាន​លក្ខណសម្បត្តិ​ ក្រាហ្វិក​ មួយ​ ។​ លក្ខណសម្បត្តិ​ ក្រាហ្វិក​​ បញ្ជាក់លម្អិត​ផ្លូវ​របស់​ក្រាហ្វិក​ និង ឈ្មោះ​ឯកសារ​ដែល​អ្នក​ចង់ឲ្យ​បង្ហាញ​នៅ​លើ​​ប៊ូតុង​ ។​ ប្រសិន​បើ​អ្នក​ជ្រើស​ឯកសារ​ក្រាហ្វិក​ដោយ​ប្រើ​ប៊ូតុង​​ ... ផ្លូវ​ និង ឈ្មោះ​ឯកសារ​នឹង​ត្រូវ​បាន​ដាក់បញ្ចូល​​ដោយ​ស្វ័យ​ប្រវត្តិ​ក្នុង​ប្រអប់​អត្ថបទ​​ ។

ជម្រើស​លំនាំ​ដើម

បញ្ជាក់លម្អិត​​ធាតុ​ប្រអប់​បញ្ជី​​​ដើម្បី​សម្គាល់​ជា​ធាតុ​លំនាំ​ដើម​ ។

ចំពោះ​ប៊ូតុង​កំណត់​ប្រភេទ​ឡើងវិញ ធាតុ ជម្រើស​លំនាំដើម កំនត់​ស្ថានភាព​ប្រអប់​បញ្ជី នៅពេល​ដែល​ប៊ូតុង​កំណត់​ឡើងវិញ​គឺត្រូវបាន​ធ្វើឲ្យ​សកម្ម​ដោយ​អ្នកប្រើ ។

​សម្រាប់​​ប្រអប់​បញ្ជី​មួយ​ដែល​មាន​បញ្ជី​តម្លៃ​មួយ​ អ្នកអាច​ចុច​ប៊ូតុង​ ... ដើម្បី​បើក​ប្រអប់​ ជម្រើស​លំនាំ​ដើម​ ។

ក្នុង​ប្រអប់​​ ជម្រើស​លំនាំដើម​​ ជ្រើស​ធាតុ​ដែល​អ្នក​ចង់​សម្គាល់​​ដូច​បាន​ជ្រើស​ពេល​អ្នក​បើក​សំណុំ​បែប​បទ​ដែល​រួម​មាន​ប្រអប់​បញ្ជី​ ។

ជួរ​​អត្ថបទ​​បញ្ចប់​​ដោយ

សម្រាប់​វាល​អត្ថបទ ជ្រើស​កូដ​ចុះបន្ទាត់​ដែល​នឹង​ត្រូវ​បាន​ប្រើ នៅ​ពេល​សរសេរ​អត្ថបទ​ទៅ​ក្នុង​ជួរឈរ​មូលដ្ឋាន​ទិន្នន័យ ។

ជំហាន​តម្លៃ​

អ្នក​អាច​កំណត់​​ចន្លោះពេល​តម្លៃ​សម្រាប់​ប៊ូតុង​លេខ និង​រូបិយប័ណ្ណ ។ ប្រើ​ព្រួញ​ឡើងលើ ចុះក្រោម​នៃ​ប៊ូតុង​បង្កើន​បន្ថយ ដើម្បី​បង្កើន ឬ​បន្ថយ​តម្លៃ ។

ឈប់​​ថេប

លក្ខណសម្បត្តិ ឈប់ថេប កំណត់​ថា​តើ​វាល​វត្ថុ​បញ្ជា​មួយ អាច​ត្រូវ​បាន​ជ្រើស​ដោយ​ប្រើ​គ្រាប់ចុច ថេប (Tab) ឬ​ទេ ។ មាន​ជម្រើស​ដូច​ខាង​ក្រោម ៖

ទេ

ពេល​ប្រើ​គ្រាប់​ចុច​ថេប(Tab) ការ​ផ្តោត​អារម្មណ៍​រំលង​វត្ថុ​បញ្ជា​ ។

បាទ

វត្ថុ​បញ្ជា​អាច​ត្រូវ​បាន​ជ្រើស​ដោយ​ប្រើ​គ្រាប់​ចុច ថេប (Tab) ។


ឈ្មោះ

វាល​វត្ថុបញ្ជា​នីមួយៗ និង​សំណុំបែបបទ​នីមួយៗ​មាន​លក្ខណសម្បត្តិ ឈ្មោះ តាម​ដែល​វា​អាច​ត្រូវបានកំណត់​អត្តសញ្ញាណ ។ ឈ្មោះ​នឹង​លេចឡើង​នៅ​ក្នុង កម្មវិធី​រុករក​សំណុំបែបបទ ហើយ​ដោយប្រើ​ឈ្មោះនេះ វាល​វត្ថុ​បញ្ជា​អាច​សំដៅ​លើ ពី​ម៉ាក្រូ ។ ការ​កំណត់​លំនាំដើម បញ្ជាក់​ឈ្មោះ ដែល​បាន​បង្កើត​រួចហើយ​ពី​ការ​ប្រើ​ស្លាក​របស់​វាល និង​លេខ ។

រូប​តំណាង​ចំណាំ

ប្រសិន​បើ​អ្នក​ធ្វើ​ការ​ជាមួយ​ម៉ាក្រូ​ សូម​ប្រាកដ​ថា​ឈ្មោះ​របស់​វត្ថុ​បញ្ជា​គឺ​មាន​តែ​មួយ ។


ឈ្មោះ​ត្រូវបាន​ប្រើ​ដើម្បី​ដាក់​វត្ថុ​បញ្ជា​ផ្សេងគ្នា​ជាក្រុម ដែល​ជា​កម្មសិទ្ធិ​តាម​មុខងារ​ទាំងអស់គ្នា ដូជា​ប៊ូតុង​មូល ។ ដើម្បី​ធ្វើ​ដូចនោះ ត្រូវ​ផ្ដល់​ឈ្មោះ​ដូចគ្នា​មួយ​ទៅ​ដល់​សមាជិក​ក្រុម​ទាំងអស់ ៖ វត្ថុ​បញ្ជា​ដែល​មាន​ឈ្មោះ​ដូចគ្នា​ពី​ក្រុម ។ វត្ថុ​បញ្ជា​ដែល​បាន​ដាក់ក្រុម​អាចត្រូវបាន​តំណាង​ដោយ​មើលឃើញ ដោយ​ប្រើ ប្រអប់​ក្រុម ។

តម្រង​/​តម្រៀប

Specifies to show or hide the filtering and sorting items in a selected Navigation Bar control. Filtering and sorting items are the following: Sort ascending, Sort descending, Sort, Automatic filter, Default filter, Apply filter, Reset filter/sort.

តម្រឹម​/​តម្រឹម​ក្រាហ្វិក​

ជម្រើស​តម្រឹម​ត្រូវ​បាន​តម្រឹម​ឆ្វេង​ ស្តាំ​ និង កណ្តាល​ ។ ជម្រើស​ទាំង​នេះ​​អាច​ប្រើ​បាន​សម្រាប់​ធាតុ​ដូច​ខាង​ក្រោម​នេះ​ ៖​

  1. ចំណង​ជើង​របស់​វាល​​ស្លាក​

  2. មាតិកា​របស់វាល​អត្ថបទ​

  3. មាតិកា​របស់​វាល​​តារាង​ក្នុង​ជួរ​ឈរ​របស់​វត្ថុ​បញ្ជា​តារាង​

  4. ក្រាហ្វិក​ ឬ​អត្ថបទ​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ប៊ូតុង​

    រូប​តំណាង​ចំណាំ

    ជ្រើស​​ ​តម្រឹម​​ សម្រាប់​ប៊ូតុង​ ត្រូវ​បាន​ហៅ​ថា​ ការ​តម្រឹម​ក្រាហ្វិក​​ ។


តម្លៃ

ក្នុង​​វត្ថុ​បញ្ជា​ដែល​បាន​លាក់​ ក្រោម​ តម្លៃ​​ អ្នក​អាច​បញ្ចូល​ទិន្នន័យ​ ដែល​ត្រូវ​បាន​ទទួល​ដោយ​វត្ថុ​បញ្ជា​ដែល​បាន​លាក់​ ។ ទិន្នន័យ​នេះ​នឹង​ត្រូវ​បាន​ផ្ទេរ​ ពេល​ផ្ញើ​សំណុំ​បែប​បទ​ ។

តម្លៃ​ ​បន្ថែម​/បន្ថយ

កំណត់​ចន្លោះពេល​ដើម្បី​បន្ថែម ឬ​ដក​ជាមួយ​អំពើ​នីមួយៗ​នៃ​វត្ថុបញ្ជា​ប៊ូតុង​បង្កើន​បន្ថយ ។

តម្លៃ​រមូរ​លំនាំ​ដើម​

កំណត់​តម្លៃ​លំនាំ​ដើម​សម្រាប់​របារ​រមូរ​ ។​

តម្លៃ​លំនាំដើម

កំណត់​តម្លៃ​លំនាំ​ដើម​សម្រាប់​វាល​វត្ថុ​បញ្ជា​ ។​ ​ឧទាហរណ៍​ តម្លៃ​លំនាំដើម​នឹង​ត្រូវ​បាន​បញ្ចូល​ពេល​សំណុំ​បែប​បទ​មួយ​​ត្រូវ​បាន​បើក​ ។

ចំពោះ​ប៊ូតុង​កំណត់​ប្រភេទ​ឡើងវិញ ធាតុ​តម្លៃ​លំនាំដើម កំណត់​ស្ថានភាព​វត្ថុ​បញ្ជា នៅពេល​ដែលប៊ូតុង​កំណត់​ឡើងវិញ​ត្រូវបាន​ធ្វើ​ឲ្យ​សកម្ម​ដោយ​អ្នកប្រើ ។

តួ​អក្សរ​ពាក្យ​សម្ងាត់

ប្រសិន​បើ​អ្នក​ប្រើ​បញ្ចូល​ពាក្យ​សម្ងាត់​មួយ​ អ្នក​អាច​កំណត់​តួអក្សរ​ដែល​នឹង​ត្រូវ​បាន​បង្ហាញ​​ជំនួស​តួអក្សរ​ដែល​បាន​វាយ​បញ្ចូល​ដោយអ្នក​ប្រើ​ ។ ក្រោម​ តួអក្សរ​ពាក្យ​សម្ងាត់​​ បញ្ចូល​កូដ​ ASCII នៃ​តួអក្សរ​ដែល​ចង់​បាន​ ។​ អ្នក​អាច​ប្រើ​តម្លៃពី​ ០ ទៅ​ ២៥៥ ។

រូប​តំណាង​ព័ត៌មាន​ជំនួយ

តួអក្សរ និង​កូដ ASCII របស់វា​អាច​មើលឃើញ​នៅក្នុង​ប្រអប់ តួអក្សរ​ពិសេស (បញ្ចូល - តួអក្សរ​ពិសេស) ។


ទទឹង

កំណត់​ទទឹង​ជួរ​ឈរ​ក្នុង​វាល​​វត្ថុ​បញ្ជា​តារាង​ ក្នុង​ឯកតា​​ដែល​ត្រូវ​បាន​បញ្ជាក់​ក្នុង​ជម្រើស​ម៉ូឌុល​របស់​ LibreOffice ។ ប្រសិន​បើ​អ្នក​ចង់​ អ្នក​អាច​បញ្ចូល​តម្លៃ​​​តាម​ពី​ក្រោយ​ដោយ​ឯកតា​រង្វាស់​ត្រឹមត្រូវ​ ឧទាហរណ៍​ ២ ​ស.ម. ។

ទទឹង

កំណត់​ទទឹង​របស់​វត្ថុ​បញ្ជា ។

ទិស

បញ្ជាក់​ទិស​ផ្ដេក ឬ​បញ្ឈរ​សម្រាប់​របារ​រមូរ ឬ​ប៊ូតុងបង្កើន​បន្ថយ​មួយ ។

ទីតាំង X

កំណត់​ទីតាំង X របស់​វត្ថុ​បញ្ជា ទាក់ទង​ទៅ​នឹង​យុថ្កា ។

ទីតាំង​ Y

កំណត់​ទីតាំង Y របស់​វត្ថុ​បញ្ជា ទាក់ទង​ទៅ​នឹង​យុថ្កា ។

ទំហំ​​មើល​​ឃើញ​

បញ្ជាក់លម្អិត​ទំហំ​របស់​​រូបភាព​តូច​របារ​រមូរ​នៅ​ក្នុង​ "ផ្នែក​តម្លៃ" ។ តម្លៃ​របស់​ ("តម្លៃ​អតិបរមា​របស់​រមូរ​" ដក "តម្លៃ​អប្បបរមា​របស់​រមូរ​" ) / 2 លទ្ធផល​កក្នុង​រូបភាព​តូច​ដែល​គ្រប់គ្រង​ពាក់កណ្តាល​នៃ​តំបន់​ផ្ទៃ​ខាង​ក្រោយ ។

ប្រសិន​បើ​កំណត់​ទៅ​ ០ ទទឹង​របស់​រូបភាព​តូច​នឹង​ស្មើ​នឹង​កម្ពស់​របស់​វា​ ។

ទំហំ​​រូប​តំណាង

Specifies whether the icons in a selected Navigation Bar should be small or large.

ទ្រង់ទ្រាយ​តឹង​រ៉ឹង

អ្នក​អាច​ពិនិត្យ​មើល​ទ្រង់​​ទ្រាយ​មួយ​ជាមួយ​វាល​​វត្ថុ​បញ្ជា​ដែល​ទទួល​យក​មាតិកា​​មាន​ទ្រង់​ទ្រាយ​ (កាលបរិច្ឆេទ​ ពេល​វេលា​ និង ផ្សេងៗ​ទៀត​ ) ។ ប្រសិនបើ​​មុខងារ​​ទ្រង់​ទ្រាយ​តឹងរ៉ឹង​ត្រូវ​បាន​ធ្វើ​ឲ្យ​សកម្ម​ (បាទ​)​ មាន​តែ​តួអក្សរ​ដែល​បាន​អនុញ្ញាត​ត្រូវ​បាន​ទទួល​ ។​ ឧទាហរណ៍​ ក្នុង​វាល​​កាល​បរិច្ឆេទ​ មាន​តែ​អ្នក​កំណត់​ព្រំដែន​លេខ​ ឬ​កាលបរិច្ឆេទត្រូវ​បាន​ទទួល​ ធាតុ​​​​អក្សរក្រម​ទាំង​អស់​បាន​វាយ​បញ្ចូល​ដោយ​ក្តារចុច​​ត្រូវបានមិន​​អើពើ ។

ទ្រង់ទ្រាយ​ពេលវេលា

អ្នក​អាច​កំណត់​ទ្រង់​ទ្រាយ​ដែល​ចង់បាន​សម្រាប់​ការ​បង្ហាញ​ពេល​វេលា ។​

ទ្រង់ទ្រាយ​​​កាល​បរិច្ឆេទ

ជាមួយ​នឹង​វាល​កាលបរិច្ឆេទ អ្នក​អាច​កំណត់​ទ្រង់ទ្រាយ​សម្រាប់​ការ​អាន​កាលបរិច្ឆេទ ។

រូប​តំណាង​ចំណាំ

វាល​ទ្រង់ទ្រាយ​ទាំងអស់ (កាលបរិច្ឆេទ ពេលវេលា រូបិយប័ណ្ណ លេខ) ត្រូវ​បាន​ធ្វើ​ទ្រង់ទ្រាយ​ដោយ​ស្វ័យ​ប្រវត្តិ​នៅ​ក្នុង​ទ្រង់ទ្រាយ​ដែលបាន​ជ្រើស ដ៏រាបណា​អ្នក​​ចាកចេញ​ពី​ពួកវា​ ដោយ​ទាក់ទង​នឹង​វិធី​ដែល​អ្នកបាន​បញ្ចូល។


ធ្លាក់​ចុះ

វាល​វត្ថុ​បញ្ជា​ដែល​មាន​លក្ខណសម្បត្តិ​ទម្លាក់ចុះ មាន​ប៊ូតុង​ព្រួញ​បន្ថែម ដែល​បើក​បញ្ជី​ធាតុ​សំណុំបែបបទ​ដែល​មាន​នៅពេល​ចុចកណ្ដុរ​មួយដង ។ នៅ ចំនួន​បន្ទាត់ អ្នកអាច​បញ្ជាក់​ចំនួន​បន្ទាត់ (ឬ​ជួរដេក) ដែលត្រូវបង្ហាញ​នៅ​ក្នុង​ស្ថានភាព​ទម្លាក់ចុះ ។ វាល​បន្សំ​អាចមាន​លក្ខណសម្បត្តិ​ទម្លាក់ចុះ ។

ប្រអប់​បន្សំ​ដែល​ត្រូវ​បាន​បញ្ចូល​ជា​ជួរ​ឈរ​ក្នុង​វត្ថុ​បញ្ជា​តារាង​គឺ​តែង​តែ​ធ្លាក់​ចុះ​ជា​លំនាំ​ដើម​ជានិច្ច ។

ធ្វើ​អំពើ​លើ​កំណត់ត្រា

Specifies to show or hide the action items in a selected Navigation Bar control. Action items are the following: Save record, Undo, New record, Delete record, Refresh.

ធ្វើ​​ម្តង​​ទៀត

បញ្ជាក់​​ប្រសិន​បើ​អំពើ​របស់​វត្ថុបញ្ជា​ ដូច​ជា​ ប៊ុតុង​បង្កើន​បន្ថយ​ ឬ​ របាររមូរ​ធ្វើ​ម្តង​ទៀត​ ពេល​អ្នក​ចុច​វត្ថុ​បញ្ជា និង សង្កត់​ប៊ូតុង​កណ្តុរ​ ។​

និមិត្ត​​សញ្ញា​​​រូបិយប័ណ្ណ

ក្នុង​វាល​​រូបិយប័ណ្ណ​ អ្នក​អាច​កំណត់​និមិត្ត​សញ្ញា​រូបិយប័ណ្ណ​ជាមុន​ ដោយ​បញ្ចូល​តួអក្សរ​ ឬ​ខ្សែ​អក្សរ​ក្នុង​លក្ខណសម្បត្តិ​ និមិត្តសញ្ញា​រូបិយប័ណ្ណ​​ ។

និមិត្ត​​​សញ្ញា​​​បុព្វបទ

កំណត់​ ប្រសិន​បើ​និមិត្ត​សញ្ញា​រូបិយប័ណ្ណ​​ត្រូវ​បង្ហាញ​មុន​ ឬ​បន្ទាប់​ពី​​លេខ​ ពេល​ប្រើ​វាល​​រូបិយប័ណ្ណ​ ។​ ការ​កំណត់​លំនាំ​ដើម​គឺ​ជា​និមិត្តសញ្ញា​រូបិយប័ណ្ណ ​ដែល​មិន​ត្រូវ​បាន​​កំណត់​ទុក​ជាមុន​ ។

បាន​តែ​​អាន

លក្ខណសម្បត្តិ បានតែ​អាន អាចត្រូវបាន​ផ្ដល់​តម្លៃ​ទៅ​វត្ថុបញ្ជា​ទាំងអស់ ដែល​អ្នក​ប្រើ​អាច​បញ្ចូល​អត្ថបទ​បាន ។ ប្រសិន​បើ​អ្នក​ផ្ដល់​លក្ខណសម្បត្តិ បានតែ​អាន ទៅ​វាល​រូបភាព ដែល​ប្រើ​ក្រាហ្វិក​ពី​មូលដ្ឋាន​ទិន្ន័យ អ្នកប្រើ​នឹង​មិនអាច​បញ្ចូលក្រាហ្វិក​ថ្មី​ទៅ​ក្នុង​មូលដ្ឋាន​ទិន្នន័យ​បានទេ ។

បំបែក​ពាក្យ

បង្ហាញអត្ថបទ​នៅ​លើ​បន្ទាត់​ច្រើនជាង​មួយ ។ អនុញ្ញាត​ឲ្យ​អ្នកប្រើ​កា​របំបែកបន្ទាត់​នៅ​ក្នុង​ប្រអប់​អត្ថបទ ដូច្នេះ​អ្នកអាច​បញ្ចូល​បន្ទាត់អត្ថបទ​​ច្រើនជាង​មួយ ។ ដើម្បី​បញ្ចូល​ការ​បំបែក​បន្ទាត់​​ដោយដៃ ចុច​គ្រាប់ចុច​បញ្ចូល(Enter) ។

បំពេញ​​​​ស្វ័យ​ប្រវត្តិ

មុខងារ​បំពេញ​ស្វ័យប្រវត្តិ នឹង​បង្ហាញ​បញ្ជី​នៃ​ធាតុ​បញ្ចូល​មុន បន្ទាប់​ពី​អ្នក​ចាប់ផ្តើម​វាយ​ធាតុ​មួយ ។

ប្តូរ​ច្រើន

បញ្ជាក់​​តម្លៃ​ដើម្បី​បន្ថែម ឬ​ដកចេញ នៅ​ពេល​អ្នក​ប្រើ​ចុច​នៅ​ជាប់​គ្រាប់រំកិល ត្រង់​របារ​រមូរ ។

ប្រភេទ​អត្ថបទ

Allows you to use line breaks and formatting in a control field, such as a text box or label. To manually enter a line break, press the Enter key. Select "Multi-line with formatting" to enter formatted text.

រូប​តំណាង​ព្រមាន

បើ​អ្នក​ជ្រើស​ប្រភេទ​អត្ថបទ "ច្រើន​ជួរ ដែល​មាន​ទ្រង់ទ្រាយ" អ្នក​មិន​អាច​ចង​វត្ថុ​បញ្ជា​នេះ​ទៅ​វាល​មូលដ្ឋាន​ទិន្នន័យ​មួយ​បាន​ទេ ។


រូប​តំណាង​ចំណាំ

វត្ថុ​បញ្ជា​នេះ​ត្រូ​វបាន​គេ​ដាក់​ឈ្មោះ​ថា​ "ការ​បញ្ចូល​ច្រើន​បន្ទាត់​​" សម្រាប់​ជួរ​ឈរ​អត្ថបទ​មួយ​នៅ​ក្នុង​វត្ថុ​បញ្ជា​តារាង​ ។


ប្រវែង​​​អត្ថបទ​​​អតិបរមា

សម្រាប់​អត្ថបទ​ និង ប្រអប់​បន្សំ​ អ្នក​អាច​កំណត់​ចំនួន​អតិបរមា​របស់​តួ​អក្សរ​ដែល​អ្នក​ប្រើ​អាច​បញ្ចូល​ ។ ប្រសិនលក្ខណៈវាល​​​វត្ថុ​បញ្ជា​នេះ​​មិន​ច្បាស់ ការ​កំណត់​លំនាំ​ដើម​នឹង​ជា​តម្លៃ​សូន្យ​ ។

ប្រសិន​បើ​វត្ថុ​បញ្ជា​ត្រូវ​បាន​តភ្ជាប់​ទៅ​មូល​ដ្ឋាន​ទិន្នន័យ​ និង​ ប្រវែង​អត្ថបទ​មិន​ត្រូវ​បាន​ទទួល​យក​ពី​ការ​កំណត់​​វាល​របស់​មូល​ដ្ឋាន​ទិន្នន័យ​ អ្នក​មិន​ត្រូវ​បញ្ចូល​ប្រវែង​អត្ថបទ​នៅ​ទីនេះ​ទេ​ ។ ការ​កំណត់​ត្រូវ​បាន​ទទួល​យក​ពី​មូលដ្ឋាន​ទិន្នន័យ​តែក្នុង​ករណី​លក្ខណសម្បត្តិ​វត្ថុ​បញ្ជា​មិន​ត្រូវ​បាន​កំណត់​ (លក្ខណៈ "មិន​ត្រូវ​បាន​កំណត់​") ។

ប្រើ​បាន

ប្រសិន​បើ​វាល​​វត្ថុ​បញ្ជា​មាន​លក្ខណសម្បត្តិ​​ "ប្រើ​បាន​" (បាទ) អ្នក​ប្រើ​សំណុំ​បែប​បទ​នឹង​អាច​ប្រើ​វាល​​វត្ថុ​បញ្ជា​ ។​ ប្រសិន​បើ​លក្ខណសម្បត្តិ​ប្រើ​មិន​បាន​ វា​នឹង​មិន​ត្រូវ​ធ្វើ​ឲ្យ​ប្រើ​បាន​ (ទេ)​ និង​ នឹង​ត្រូវ​បាន​បង្ហាញ​ជា​ពណ៌​ប្រផេះ​ ។​

ផ្តោត​អារម្មណ៍ ពេល​ចុច

បើ​អ្នក​កំណត់​ជម្រើស​នេះ​ជា "បាទ" នោះ​ប៊ូតុង​រុញ នឹង​ទទួល​ការ​ផ្តោត​អារម្មណ៍ នៅ​ពេល​អ្នក​ចុច​ប៊ូតុង ។

ផ្លាស់​ប្តូរ​តិច

បញ្ជាក់​​តម្លៃ​ដើម្បី​បន្ថែម ឬ​ដកចេញ នៅ​ពេល​អ្នក​ប្រើ​ចុច​រូបតំណាង​ព្រួញ​លើ​របារ​រមូរ ។

ពណ៌​និមិត្ត​សញ្ញា​

បញ្ជាក់​​ពណ៌​សម្រាប់​និមិត្តសញ្ញា​លើ​វត្ថុ​បញ្ជា ឧទាហរណ៍ ព្រួញ​លើ​របារ​រមូរ​មួយ ។

ពណ៌​ស៊ុម

Specifies the border color for controls that have the Border property set to "flat".

ពណ៌​​​ផ្ទៃ​​ខាង​​ក្រោយ

ពណ៌​ផ្ទៃ​​​​មួយ​​គឺ​អាច​ប្រើ​បាន​សម្រាប់​វាល​វត្ថុ​បញ្ជា​ជា​ច្រើន​ ។​ ​ប្រសិន​អ្នក​ចុចលើ​​ ពណ៌​ផ្ទៃ​ខាង​ក្រោយ​ បញ្ជី​មួយ​​នឹង​បើក​ ដែល​​អាចឲ្យ​អ្នក​ជ្រើស​ក្នុង​ចំណោម​ពណ៌​ផ្សេងៗទៀត​ ។​ ជ្រើស​ "ស្តង់ដារ​​" ទទួល​យក​ការ​កំណត់​របស់​ប្រព័ន្ធ​ ។ ប្រសិន​ពណ៌​ដែល​ចង់​បាន​មិន​ស្ថិត​នៅ​ក្នុង​បញ្ជី​ ចុច​ប៊ូតុង​ ... ដើម្បី​កំណត់​ពណ៌​មួយ​ក្នុង​ប្រអប់​​ ពណ៌ ។

ពហុ​ជម្រើស

អនុញ្ញាត​ឲ្យ​អ្នក​ជ្រើស​ធាតុ​ច្រើន​ជាង​មួយ​ក្នុង​ប្រអប់​បញ្ជី​មួយ ។

ពុម្ព​អក្សរ

ចំពោះ​វាល​វត្ថុបញ្ជា ដែល​មាន​អត្ថបទ ឬ​ចំណង​ជើង​មើលឃើញ គឺត្រូវ​ជ្រើស​បង្ហាញ​ពុម្ពអក្សរ​ដែលអ្នក​ចង់​ប្រើ ។ ដើម្បី​បើក​ប្រអប់ ពុម្ព​អក្សរ គឺ​ត្រូវ​ចុច​ប៊ូតុង ...​។ ពុម្ពអក្សរ​ដែលបាន​ជ្រើស គឺ​ត្រូវបាន​ប្រើនៅ​ក្នុង​ឈ្មោះ​វាល​វត្ថុបញ្ជា នឹង​ត្រូវបង្ហាញ​ទិន្នន័យ​នៅ​ក្នុង​វាល​វត្ថុបញ្ជា​តារាង ។

ពេល​វេលា​លំនាំ​ដើម​

កំណត់​ពេលវេលា​លំនាំ​ដើម​ ។​

មាត្រដ្ឋាន

ផ្លាស់​ប្តូរ​ទំហំ​រូប​ភាព​ឲ្យ​សម​នឹង​ទំហំ​របស់​វត្ថុ​បញ្ជា​ ។​

មើលឃើញ

កំណត់​ថាតើ​វត្ថុ​បញ្ជា​នឹង​មើលឃើញ​ក្នុង​របៀប​បន្តផ្ទាល់​ឬទេ ។ នៅ​ក្នុង​របៀប​រចនា វត្ថុ​បញ្ជា​មើលឃើញជា​និច្ច ។

ចំណាំ​ថា ប្រសិនបើ​លក្ខណសម្បត្តិ​ត្រូវ​បាន​កំណត់​ទៅ "បាទ/ចាស" (លំនាំដើម) វា​មិនចាំបាច់​ថា​​វត្ថុ​បញ្ជា​នឹង​បង្ហាញ​លើ​អេក្រង់​ទេ ។ ការ​បង្ខំបន្ថែម​ត្រូវ​បានអនុវត្ត​នៅពេលគណនា​ភាព​មើលឃើញនៃ​បែបផែន​របស់វត្ថុ​បញ្ជា ។ ឧទាហរណ៍ វត្ថុ​បញ្ជា​បានដាក់ក្នុង​ផ្នែក​ដែលបាន​លាក់​នៅ​ក្នុង Writer នឹង​មិនឃើញ​ទាល់តែ​សោះ រហូត​ដល់​ផ្នែកខ្លួន​វា​ផ្ទាល់​អាចមើលឃើញ​វិញ ។

ប្រសិនបើ​លក្ខណសម្បត្តិ​ត្រូវ​បានកំណត់​ទៅ "ទេ"នោះ​វត្ថុ​បញ្ជា​នឹង​ត្រូវ​បាន​លាក់​ជា​និច្ច​នៅ​ក្នុង​របៀប​បន្តផ្ទាល់ ។

កំណែ​ចាស់​ជាង OpenOffice.org ៣.១ នឹង​មិនអើពើ​ដោយ​ស្ងាត់ៗ​ទៅ​នឹង​​លក្ខណសម្បត្តិ​នេះ នៅពេលអាន​ឯកសារ​ដែល​ប្រើ​វា ។

យុថ្កា

កំណត់កន្លែង​ដែល​វត្ថុ​បញ្ជា​នឹង​ត្រូវ​បានបោះយុថ្កា ។

រចនាប័ទ្ម

Specifies whether Check boxes and Option buttons are displayed in a 3D look (default) or a flat look.

របារ​រមូរ​

បន្ថែម​ប្រភេទ​របារ​រមូរ​ដែល​អ្នក​បញ្ជាក់​​ទៅ​ប្រអប់អក្សរ​មួយ​ ។​

របារ​​រុករក

បញ្ជាក់​​ថា​តើ​ត្រូវ​​បង្ហាញ​របារ​​រុករក​នៅ​លើ​ស៊ុម​ទាប​របស់​វត្ថុ​បញ្ជា​តារាង​ ។​

របាំង​កែសម្រួល

ដោយ​បញ្ជាក់​កូដ​តួអក្សរ​ក្នុង​វាល​​លំនាំ​ អ្នក​អាច​កំណត់​អ្វី​ដែល​អ្នក​ប្រើ​អាច​បញ្ចូល​ក្នុង​វាល​​លំនាំ ។

ប្រវែង​របស់​របាំង​កែ​សម្រួល​កំណត់​ចំនួន​របស់​ទីតាំង​បញ្ចូល​ដែល​អាច​ប្រើ​បាន​ ។ ប្រសិនបើ​​អ្នក​ប្រើ ​បញ្ចូល​តួអក្សរ​ដែល​មិនត្រូវ​នឹង​របាំងកែសម្រួល​ ការ​បញ្ចូល​ត្រូវ​បាន​ច្រាន​ចោល​ ពេល​អ្នក​ប្រើ​ចាក​ចេញ​ពី​វាល​ ។ ​​អ្នក​អាច​បញ្ចូល​តួអក្សរ​ដូច​ខាង​ក្រោម​នេះ​ដើម្បី​កំណត់​របាំង​កែសម្រួល​ ៖

តួ​អក្សរ

អត្ថន័យ

L

អត្ថបទ​ថេរ ។ ទីតាំង​នេះ មិនអាច​កែសម្រួល​បានទេ ។ តួអក្សរ​ត្រូវបាន​បង្ហាញ​នៅទីតាំង​ដែលត្រូវ​គ្នា​នៃ​របាំង​តម្លៃត្រង់ ។

a

តួអក្សរ​ a-z និង A-Z អាច​បញ្ចូល​បាន​ ។ ​អក្សរ​ធំ​មិន​ត្រូវ​បាន​បម្លែង​ទៅ​ជា​អក្សរ​តូច​ទេ ។

A

តួអក្សរ​ A-Z អាចបញ្ចូល​បាន​ ។ ប្រសិន​បើ​បញ្ចូល​អក្សរ​តូច​ វា​បម្លែង​ទៅ​ជា​អក្សរ​ធំ​ដោយ​ស្វ័យ​ប្រវត្តិ​​

c

អក្សរ​ a-z A-Z និង​ ០-9 អាច​បញ្ចូល​បាន​ ។ អក្សរ​ធំ​​មិន​ត្រូវ​បាន​បម្លែង​ទៅ​ជា​អក្សរ​តូច​ទេ​ ។

C

តួអក្សរ​ A-Z និង ០-9 អាច​បញ្ចូល​បាន​ ។ ប្រសិន​បញ្ចូល​អក្សរ​តូច​ វា​បម្លែង​ទៅ​ជា​អក្សរ​ធំ​ដោយ​ស្វ័យ​ប្រវត្តិ​ ។

N

អាច​បញ្ចូល​តែ​តួ​អក្សរ​ពី ០-៩ ។

x

តួ​អក្សរ​អាច​បោះពុម្ព​​បាន​ទាំងអស់ អាច​ត្រូវ​បាន​បញ្ចូល ។

X

អាច​បញ្ចូល​តួ​អក្សរ​អាច​បោះពុម្ព​ទាំងអស់ ។ ប្រសិន​បើ​ប្រើ​អក្សរ​តូច វា​ត្រូវ​បាន​បម្លែង​ដោយ​ស្វ័យ​ប្រវត្តិ​ទៅ​ជា​អក្សរ​ធំ ។


សម្រាប់​របាំង​តួអក្សរ​ "__.__.2000" ជាឧទាហរណ៍ កំណត់​របាំង​កែសម្រួល​ "NNLNNLLLLL" ដូច្នេះ​អ្នក​ប្រើ​អាច​បញ្ចូល​តែ​បួន​តួលេខ​​ប៉ុណ្ណោះ​ ពេល​បញ្ចូល​កាលបរិច្ឆេទ ។

របាំង​​តម្លៃ​​​​ត្រង់

ជាមួយ​វាល​របាំង អ្នកអាច​បញ្ជាក់​របាំង​តម្លៃ​ត្រង់បាន ។ របាំង​តម្លៃ​ត្រង់​មាន​តម្លៃ​ចាប់ផ្ដើម​របស់​សំណុំបែបបទ ហើយ​មើលឃើញ​ជានិច្ច​បន្ទាប់ពីការ​ទាញយក​សំណុំបែបបទ ។ ដោយប្រើ​កូដតួអក្សរ​សម្រាប់ កែសម្រួល​របាំង អ្នក​អាច​កំណត់​ធាតុ​ដែល​អ្នកប្រើ​អាច​វាយ​បញ្ចូល​ទៅ​ក្នុង​វាល​ដែល​បាន​បាំង ។

រូប​តំណាង​ចំណាំ

ប្រវែង​របស់​របាំង​តម្លៃ​ត្រង់​​គួរ​ត្រូវ​នឹង​​​ប្រវែង​របស់​របាំង​កែ​សម្រួល​ជានិច្ច​ ។ ប្រសិន​បើ​ប្រវែង​នេះ​មិន​ស្មើ​គ្នា​ របាំង​កែសម្រួល​ត្រូវ​បាន​កាត់ចេញ​​ ឬ​ បំពេញ​បន្ថែម​​ឲ្យ​ស្មើ​ប្រវែង​របស់​របាំង​កែ​សម្រួល​ ។


រមូរ​កង់​កណ្ដុរ

កំណត់​ថាតើ តម្លៃ​ផ្លាស់ប្ដូរ​នៅពេល​អ្នក​ប្រើ​រមូរ​កង់កណ្ដុរ ។ កុំ ៖ មិន​ផ្លាស់ប្ដូរ​តម្លៃ ។ នៅពេលផ្ដោត​ ៖ (លំនាំដើម) តម្លៃ​ផ្លាស់ប្ដូរ​នៅពេល​វត្ថុ​បញ្ជា​មានការ​ផ្ដោត ហើយកង់​កំពុង​ចង្អុល​នៅ​វត្ថុ​បញ្ជាំ​ ហើយ​ត្រូវ​បាន​រមូរ ។ ជា​និច្ច ៖ តម្លៃ​ផ្លាស់ប្ដូរ​នៅពេល​កង់​ត្រូវ​បាន​ចង្អុល​នៅ​វត្ថុ​បញ្ជា​ ហើយ​ត្រូវ​បាន​​រមូរ គ្មានបញ្ហា​ថា​វត្ថុ​បញ្ហា​ណាមួយ​មានការ​ផ្ដោត​នោះទេ ។

រាប់​បន្ទាត់​

ចំពោះ​ប្រអប់​បន្សំ​ដែលមាន​លក្ខណសម្បត្តិ​ទម្លាក់ចុះ អ្នក​អាច​បញ្ជាក់​ចំនួន​បន្ទាត់​ដែល​គួរត្រូវបាន​បង្ហាញ​នៅក្នុង​បញ្ជី​ទម្លាក់ចុះបាន ។ ដោយ​ប្រើ​វាល​វត្ថុបញ្ជា ដែល​មិនមានជម្រើស​ទម្លាក់ចុះ ការ​បង្ហាញ​របស់​បន្ទាត់​នឹងត្រូវបាន​បញ្ជាក់​ដោយទំហំ​របស់​វាល​វត្ថុ​បញ្ជា និង​ទំហំ​ពុម្ពអក្សរ ។

លាក់​ជម្រើស

Specifies whether a text selection on a control remains selected when a the focus is no longer on a control. If you set Hide selection to "No", the selected text remains selected when the focus is no longer on the control that contains the text.

លំដាប់​ថេប​

លក្ខណសម្បត្តិ​ លំដាប់​ផ្ទាំង​ កំណត់​លំដាប់​ដែល​វត្ថុ​បញ្ជា​ត្រូវ​បាន​ផ្តោត​អារម្មណ៍​ក្នុង​សំណុំ​បែប​បទ​ ពេល​អ្នក​ចុច​​​គ្រាប់​ចុច​ថេប​ (Tab) ​។​​ ក្នុង​សំណុំ​បែប​បទ​មួយ​ដែល​មាន​វត្ថុ​បញ្ជា​ច្រើន​ជាង​មួយ​ ការ​ផ្តោត​អារម្មណ៍​ផ្លាស់ទី​​ទៅ​វត្ថុ​បញ្ជា​បន្ទាប់​ ​​ពេល​អ្នក​ចុច​គ្រាប់​ចុច​ថេប​ (Tab) ។​ អ្នក​អាច​បញ្ជាក់​​លំដាប់​ដែល​ការ​ផ្តោត​អារម្មណ៍​ផ្លាស់​ប្តូរ​ជាមួយ​សន្ទស្សន៍​ ក្រោម​​ លំដាប់​ផ្ទាំង​ ។

រូប​តំណាង​ចំណាំ

លក្ខណសម្បត្តិ​​​ លំដាប់​ផ្ទាំង​​ មិន​អាច​ប្រើ​បាន​ចំពោះ​​ វត្ថុ​បញ្ជា​ដែល​បាន​លាក់​ ។ ប្រសិន​បើ​អ្នក​ចង់​បាន​ អ្នក​ក៏​អាច​កំណត់​លក្ខណសម្បត្តិ​សម្រាប់​ប៊ូតុង​រូប​ភាព​ និង វត្ថុ​បញ្ជា​រូប​ភាព​ ដូច្នេះ​អ្នក​អាច​ជ្រើស​វត្ថុ​បញ្ជា​ទាំង​នេះ​ដោយ​ប្រើ​គ្រាប់​ចុច​ថេប(Tab) ។


នៅពេល​បង្កើត​សំណុំបែបបទ លិបិក្រម​គឺ​ត្រូវបាន​ផ្ដល់​តម្លៃ​ទៅ​វាល​វត្ថុ​បញ្ជា​ដោយស្វ័យប្រវត្តិ ដែលត្រូវបាន​បន្ថែម​ទៅ​សំណុំបែបបទ​នេះ ។ ថាល់​វាល​វត្ថុបញ្ជា​ទាំងអស់​ដែលបាន​បន្ថែម គឺ​ត្រូវបាន​ផ្ដល់​លិបិក្រម​ដែលបាន​បង្កើន​ដោយ 1 ។ ប្រសិន​បើ​អ្នក​ផ្លាស់ប្ដូរ​លិបិក្រម​វត្ថុបញ្ជា លេខ​នៃ​វត្ថុបញ្ជា​ផ្សេងទៀត​គឺ​ត្រូវបាន​ធ្វើ​បច្ចុប្បន្នភាព​​ដោយស្វ័យប្រវត្តិ ។ ធាតុ​ដែល​មិនអាច​ផ្ដលោតបាន (Tabstop = No) ក៏ត្រូវបាន​ផ្ដល់​តម្លៃ​ផងដែរ ។ ទោះ​ជា​យ៉ាងណា វត្ថុបញ្ជា​ទាំងនេះ ត្រូវបាន​រំលង នៅពេល​ដែលប្រើ​គ្រាប់ចុច​ថេប ។

អ្នក​ក៍អាច​កំណត់​​​សន្ទស្សន៍​យ៉ាង​ងាយ​​របស់​វត្ថុ​បញ្ជា​ដែល​ខុស​គ្នា​ក្នុង​ប្រអប់​​ លំដាប់​ផ្ទាំង​​ ។

វាល​​ស្លាក

បញ្ជាក់​ប្រភព សម្រាប់​ស្លាក​របស់​វត្ថុ​បញ្ជា ។ អត្ថបទ​របស់​វាល​ស្លាក​នឹង​ត្រូវ​បាន​ប្រើ​ជំនួស​ឈ្មោះ​វាល​មូលដ្ឋាន​ទិន្នន័យ ។ ឧទាហរណ៍ ក្នុង កម្មវិធី​រុករក​តម្រង, ប្រអប់ ស្វែងរក ក៏​ដូចជា​ឈ្មោះ​ជួរឈរ​មួយ​ក្នុង​ទិដ្ឋភាព​តារាង ។

ដើម្បី​កំណត់​តួអក្សរ​មួយ​របស់​ស្លាក​ជា​ការ​ជំនួយ​ស្មារតី​មួយ​ ដូច្នេះ​អ្នក​ប្រើ​អាច​ចូល​ដំណើរការ​វត្ថុ​បញ្ជានេះ​ ដោយ​ចុច​តួអក្សរ​លើ​ក្តារចុច​ បញ្ចូលសញ្ញា​ (~)​ ពីមុខ​តួអក្សរ​ក្នុង​ស្លាក​ ។

មាន​តែ​អត្ថបទ​របស់​ស៊ុម​ក្រុម​មួយ​អាច​ត្រូវ​បាន​ប្រើ​ជា​វាល​​ស្លាក​ពេល​ប្រើ​ប៊ូតុង​មូល​ ។ អត្ថបទ​នេះ​អនុវត្ត​ទៅ​គ្រប់​ប៊ូតុង​មូល​ទាំងអស់​របស់​ក្រុម​ដូច​គ្នា ។

បើ​អ្នក​ចុច​ប៊ូតុង ... នៅ​ជាប់​វាល​អត្ថបទ អ្នក​នឹង​ឃើញ​ប្រអប់ ជម្រើស វាល​ស្លាក ។ ជ្រើស​ស្លាក​មួយ​ពី​បញ្ជី ។

ធីក​ប្រអប់ មិន​ផ្តល់​តម្លៃ ដើម្បី​យក​តំណ​រវាង​វត្ថុ​បញ្ជា​មួយ និង វាល​ស្លាក​ដែល​បាន​ផ្តល់​តម្លៃ ចេញ ។

ស៊ុម

អ្នក​ក៏​អាច​បញ្ជាក់​ស៊ុម​ទិសដៅ​ដើម្បី​បង្ហាញ URL ដែល​អ្នក​បើក​ នៅពេល​ដែល​អ្នក​ចុច​ប៊ូតុង​ដែល​បាន​ផ្ដល់​អំពើ Open document ឬ​ទំព័រ​បណ្ដាញ) ។

ប្រសិន​អ្នក​ចុច​វាល​​ អ្នក​អាច​ជ្រើស​ជម្រើស​មួយ​ពី​បញ្ជី​ ដែល​បញ្ជាក់​​ក្នុង​ស៊ុម​មួយ​ណា​ដែល​ឯកសារ​បន្ទាប់​ត្រូវ​ផ្ទុក​ ។ លទ្ធភាព​ដូច​ខាង​ក្រោម​នេះ​មាន ៖

ធាតុ​​

អត្ថន័យ

_blank

ឯកសារ​បន្ទាប់​ត្រូវ​បាន​បង្កើត​ក្នុង​ស៊ុម​ទទេ​ថ្មី​មួយ​ ។

_parent

ឯកសារ​បន្ទាប់​​ត្រូវ​បាន​បង្កើត​ក្នុង​ស៊ុម​មេ​មួយ​ ។ ប្រសិន​គ្មាន​ស៊ុម​មេ​ ឯកសារ​ត្រូវ​បាន​បង្កើត​ក្នុង​ស៊ុម​ដដែល​ ។

_self

ឯកសារ​អត្ថបទ​ត្រូវ​បាន​បង្កើត​ក្នុង​ស៊ុម​ដូច​គ្នា​ ។

_top

ឯកសារ​បន្ទាប់​ត្រូវ​បាន​បង្កើត​ក្នុង​បង្អួច​កម្រិត​កំពូល​មួយ​​ដែល​នៅ​ក្នុង​ស៊ុម​ខ្ពស់​បំផុត​របស់​ថានា​នុក្រម​ ប្រសិន​បើ​ស៊ុម​បច្ចុប្បន្ន​​ជា​​បង្អួច​កំពូល​រួច​ហើយ​នោះ​ឯកសារ​ត្រូវ​បាន​បង្កើត​ក្នុង​ស៊ុម​បច្ចុប្បន្ន​ ។


រូប​តំណាង​ចំណាំ

លក្ខណសម្បត្តិ​របស់​ស៊ុម​គឺ​ទាក់ទង​សំណុំ​បែបបទ​ HTML ប៉ុន្តែ​មិនទាក់ទង​​​សំណុំ​មូលដ្ឋានទិន្នន័យ​ទេ ។


ស៊ុម

ជាមួយ​នឹង​វាល​​វត្ថុ​បញ្ជា​ដែល​មាន​ស៊ុម​មួយ​ អ្នក​អាច​កំណត់​ស៊ុម​​បង្ហាញ​នៅ​លើ​សំណុំ​បែប​បទ​ដោយ​ប្រើ​​លក្ខណសម្បត្តិ​ ស៊ុម​  ។ អ្នក​អាច​ជ្រើស​ក្នុង​ចំណោម​ជម្រើស​ "គ្មាន​ស៊ុម" "រាង​ត្រីមាត្រ" ឬ​"រាប​ស្មើ​"  ។

ស្ថានភាព​បី

បញ្ជាក់​​ថា​តើ​ប្រអប់​ធីក​មួយ​ក៏​​​អាច​តំណាង​តម្លៃ​ ​ZERO របស់​ផ្នែក​មូលដ្ឋាន​ទិន្នន័យ​ដែល​បាន​តភ្ជាប់​មួយក្រៅ​​ពី​តម្លៃ​​ TRUE និង FALSE ។ អនុគមន៍​នេះ​គឺ​អាច​ប្រើ​បាន​តែ​ក្នុង​ករណី​ដែល​មូល​ដ្ឋាន​ទិន្នន័យ​ទទួល​យក​ស្ថានភាព​បី ៖ TRUE​ FALSE និង ZERO ។

រូប​តំណាង​ចំណាំ

លក្ខណសម្បត្តិ​ ស្ថាន​ភាព​បី​​ គឺ​ត្រូ​វបាន​កំណត់​សម្រាប់​តែ​សំណុំ​បែប​បទ​មូល​ដ្ឋាន​ទិន្នន័យ​ប៉ុណ្ណោះ​ មិន​មែន​សម្រាប់​សំណុំ​បែប​បទ​ HTML ទេ​ ។


ស្ថានភាព​លំនាំ​ដើម

បញ្ជាក់លម្អិត​ថា​តើ​ ជម្រើស​មួយ​ ឬ​ ប្រអប់ធីក​មួយ​ ត្រូវ​បាន​ជ្រើស​ដោយ​លំនាំ​ដើម​ ។

ចំពោះ​ប៊ូតុង​កំណត់​ប្រភេទ​ឡើងវិញ អ្នក​អាច​កំនត់​ស្ថានភាព​នៃ​វត្ថុបញ្ជា ប្រសិនបើ​ប៊ូតុង​កំណត់​ឡើងវិញ​គឺ​ត្រូវបាន​ធ្វើ​ឲ្យសកម្ម​ដោយ​អ្នកប្រើ ។

ចំពោះ​វាល​ជម្រើស​ដែល​ដាក់ក្រុម ស្ថានភាព​ក្រុម​ត្រូវគ្នា​នឹង​ការ​កំណត់​លំនាំដើម ដែលបាន​កំណត់​ដោយ​លក្ខណសម្បត្តិ ស្ថានភាព​លំនាំដើម ។

ស្លាក

លក្ខណសម្បត្តិ​ស្លាក​ កំណត់​ស្លាក​របស់​វាល​វត្ថុ​បញ្ជា​ ដែល​ត្រូវ​បាន​បង្ហាញ​ក្នុង​សំណុំ​បែប​បទ​ ។ ​លក្ខណសម្បត្តិ​នេះ​កំណត់​ស្លាក​​​ដែល​មើល​ឃើញ​ ឬ​ បឋម​កថា​ជួរ​ឈរ​របស់​វាល​​ទិន្នន័យ​ក្នុង​សំណុំ​បែប​បទ​វត្ថុ​បញ្ជា​តារាង​ ។

នៅពេល​អ្នក​បង្កើត​វត្ថុបញ្ជា​ថ្មី សេចក្ដី​ពិពណ៌នា​ដែលបាន​កំណត់​ជាមុន​នៅក្នុង​លក្ខណសម្បត្តិ ឈ្មោះ ត្រូវបាន​ប្រើ​ជា​លំនាំដើម​សម្រាប់​ការ​ដាក់ស្លាក​វត្ថុបញ្ជា ។ ស្លាក​មាន​ឈ្មោះ​វាល​វត្ថុបញ្ជា និង​លេខ​ចំនួនគត់​ (ឧទាហរណ៍ CommandButton1) ។ ជាមួយ​លក្ខណសម្បត្តិ ចំណងជើង អ្នក​អាច​ផ្ដល់​សេចក្ដី​ពិពណ៌នា​ផ្សេងទៀត​ទៅ​វត្ថុបញ្ជា ដូច្នេះ​ស្លាក​ឆ្លុះ​មុខងារ​របស់​វត្ថុ​បញ្ជា ។ ផ្លាស់ប្ដូរ​ធាតុនេះ ដើម្បី​ផ្ដល់​ស្លាក​វិញ្ញត្តិ​ទៅ​វត្ថុបញ្ចា ដែល​អាច​មើល​ឃើញ​ចំពោះ​អ្នកប្រើ ។

ដើម្បី​បង្កើត​ចំណង​ជើង​មាន​ច្រើន​បន្ទាត់ បើក​ប្រអប់​ផ្សំ ដោយ​ប្រើ​ប៊ូតុង​ព្រួញ ។ អ្នក​អាច​បញ្ចូល​ការ​បំបែក​បន្ទាត់ ដោយ​ចុច​ប្ដូរ (Shift)++បញ្ចូល(Enter) ។

រូប​តំណាង​ចំណាំ

លក្ខណសម្បត្តិ​ ចំណង​ជើង​ ត្រូវ​បាន​ប្រើ​តែ​សម្រាប់​ដាក់​ស្លាក​ឲ្យ​ធាតុ​សំណុំ​បែប​បទ​មួយ​ក្នុង​ផ្ទÃ​ប្រទាក់​ដែល​មើល​ឃើញ​ដោយ​អ្នក​ប្រើ​ ។ ប្រសិន​អ្នក​ធ្វើ​ការ​ជាមួយ​ម៉ាក្រូ​ ចំណាំ​ថា​ នៅ​ពេល​រត់​ វត្ថុ​បញ្ជា​មួយ​ត្រូវ​បាន​ចុះ​អាស័យ​ដ្ឋាន​ជានិច្ចតាម​រយៈលក្ខណសម្បត្តិ​ ឈ្មោះ​ ។


អតិបរមា​របស់​កាលបរិច្ឆេទ

កំណត់​កាលបរិច្ឆេទ​ដែល​មិន​លើស​ពី​តម្លៃ​ផ្សេងៗ​ទៀត​ដែល​បាន​បញ្ចូល​ដោយ​អ្នក​ប្រើ​ ។

អតិបរមា​របស់​តម្លៃ​រមូរ

​បញ្ជាក់​​តម្លៃ​អតិបរមា​របស់​វត្ថុ​បញ្ជា​របារ​រមូរ​មួយ​ ។​

អតិបរមា​​របស់​តម្លៃ

សម្រាប់​​វាល​​​​ជា​លេខ​ និង​ រូបិយប័ណ្ណ​​ អ្នក​អាច​កំណត់​តម្លៃ​អតិបរមា​​ដែល​អ្នក​ប្រើ​អាច​បញ្ចូល​ ។

អតិ​បរមា​​របស់​​ពេល​​វេលា

កំណត់​ពេល​វេលា​​ដែល​មិន​អាច​លើស​ពី​តម្លៃ​ដទៃ​ទៀត​ ​ដែល​បាន​បង្ហាញ​ដោយ​អ្នក​ប្រើ​ ។​​

អត្ថបទ​​​ជំនួយ

ផ្តល់​ឲ្យ​នូវ​ជម្រើស​បញ្ចូល​អត្ថបទ​ជំនួយ​មួយ​ ដែល​នឹង​ត្រូវ​បាន​បង្ហាញ​ជា​​ព័ត៌​មាន​ជំនួយ​នៅ​លើ​វត្ថុ​បញ្ជា​ ។​ ព័ត៌មាន​ជំនួយ​បង្ហាញ​អត្ថបទ​ក្នុង​របៀប​អ្នក​ប្រើ​ ពេល​ផ្លាស់​ទី​កណ្តុរ​លើ​វត្ថុ​បញ្ជា ។

ចំពោះ​ប៊ូតុង​ប្រភេទ URL អត្ថបទ​ជំនួយ​លេចឡើង​ជា​ព័ត៌មាន​ជំនួយ​ដែល​បាន​បន្ថែម​ជំនួស​អាសយដ្ឋាន URL ដែលបាន​បញ្ចូល​នៅ​ពីក្រោម URL ។

អត្ថបទ​​​ជំនួយ

ក្នុង​វាល​​វត្ថុ​បញ្ជា​នីមួយៗ​អ្នក​អាច​បញ្ជាក់​​ព័ត៌មាន​​បន្ថែម​ ឬ​អត្ថបទ​​​ពិពណ៌នា​សម្រាប់​វាល​វត្ថុ​បញ្ជា​ ។ លក្ខណសម្បត្តិ​នេះ​ជួយ​អ្នក​សរសេរ​កម្មវិធី​​រក្សា​ទុក​ព័ត៌មាន​​ដែល​អាច​ត្រូវ​បាន​ប្រើ​ក្នុង​កូដ​កម្មវិធី​ ។​ វាល​​នេះ​អាច​ត្រូវ​បាន​ប្រើ​ ឧទាហរណ៍​ សម្រាប់​អថេរ​ ឬ​ ការ​វាយ​តម្លៃ​​​ប៉ារ៉ាម៉ែត្រ​ផ្សេង​ៗ​ ។​

អត្ថប​ទ​លំនាំដើម​

កំណត់​អត្ថបទ​លំនាំដើម​សម្រាប់​ប្រអប់​អត្ថបទ ឬ​ប្រអប់​បន្សំ​មួយ ។

អប្បបរមា​របស់​តម្លៃ

ចំពោះ​វាល​លេខ និង​រូបិយប័ណ្ណ អ្នក​អាច​កំណត់​តម្លៃ​អប្បបរមា ដើម្បី​រារាំង​អ្នកប្រើ​ពី​ការ​បញ្ចូល​តម្លៃដែល​តូចជាង ។

អប្បបរមា​របស់​តម្លៃ​រមូរ

​បញ្ជាក់​​តម្លៃ​អប្បបរមា​របស់​វត្ថុ​បញ្ជា​របារ​រមូរ​ ។​

អប្បបរមា​​របស់​​កាល​បរិច្ឆេទ

កំណត់​កាលបរិច្ឆេទ​ដំបូង​បំផុត​ដែល​អ្នក​ប្រើ​អាច​បញ្ចូល​ ។

អប្ប​បរមា​របស់​ពេល​វេលា

កំណត់​ពេល​វេលា​អប្បបរមា ​ដែល​អ្នក​ប្រើ​ម្នាក់​អាច​បញ្ចូល​ ។​

អាច​បោះពុម្ព​បាន

បញ្ជាក់​​ថា​តើ​អ្នក​ចង់​ឲ្យ​វាល​វត្ថុ​បញ្ជា​​បង្ហាញ​ក្នុង​សន្លឹក​បោះពុម្ព​របស់​ឯកសារ​មួយ​ដែរ​ឬ​ទេ​ ។​

អំពើ

អ្នក​អាច​ប្រើ​អំពើ​រុក​រក ​ដើម្បី​រចនា​ប៊ូតុង​រុករក​មូល​ដ្ឋាន​ទិន្នន័យ​ផ្ទាល់​ខ្លួន​របស់​អ្នក​ ។

តារាង​ដូច​ខាង​ក្រោម​នេះ​ពិពណ៌នា​អំពី​អំពើ​ ដែល​អ្នក​អាច​ផ្តល់​តម្លៃ​ឲ្យ​ប៊ូតុង​មួយ​ ។

អំពើ

ពិពណ៌នា

គ្មាន

គ្មាន​សកម្ម​ភាព​កើត​ឡើង​ ។

ស្នើ​សំណុំ​បែប​បទ​

ផ្ញើ​ទិន្នន័យ​ដែល​ត្រូវ​បាន​បញ្ចូល​​ក្នុងវាល​​វត្ថុ​បញ្ជា​ផ្សេងៗ​ទៀត​របស់​សំណុំ​បែប​បទ​បច្ចុប្បន្ន​ទៅ​មូល​ដ្ឋាន​ទិន្នន័យ​ដែល​ត្រូវ​បាន​បញ្ជាក់​ក្នុង​​ លក្ខណសម្បត្តិ​សំណុំ​បែប​បទ​​ ក្រោម​​ URL ។

បញ្ចូល URL ក្នុង​ប្រអប់​អត្ថបទ "URL" ដែល​ជា​លក្ខណសម្បត្តិ​ទិន្នន័យ​របស់​សំណុំ​បែបបទ ពេល​អ្នក​នាំចេញ​ជា​ឯកសារ PDF មួយ ។

កំណត់​សំណុំ​បែប​បទ​ឡើងវិញ​

កំណត់​ការកំណត់​ឡើងវិញ ក្នុង​វាល​វត្ថុ​បញ្ជា​ផ្សេងទៀត ចំពោះ​លំនាំដើម​ដែលបាន​កំណត់​ជាមុន (ស្ថានភាព​លំនាំដើម ជម្រើស​លំនាំដើម តម្លៃ​លំនាំដើម) ។

បើក​ឯកសារ​/​ទំព័រ​បណ្តាញ​

បើក URL ដែលបាន​បញ្ជាក់​នៅ​ក្រោម URL ។ អ្នក​អាច​ប្រើ ស៊ុម ដើម្បី​បញ្ជាក់​ស៊ុម​ទិសដៅ ។

កំណត់​ត្រា​ដំបូង

ផ្លាស់​ទី​សំណុំ​បែប​បទ​បច្ចុប្បន្ន​ទៅ​កំណត់​ត្រា​ដំបូង​​ ។

កំណត់​ត្រា​មុន

ផ្លាស់​ទី​សំណុំ​បែប​បទ​បច្ចុប្បន្ន​ទៅ​កំណត់​ត្រា​មុន​ ។

កំណត់​ត្រា​បន្ទាប់

ផ្លាស់​ទី​សំណុំ​បែប​បទ​បច្ចុប្បន្ន​​ទៅ​កំណត់​ត្រា​បន្ទាប់​ ។

កំណត់​ត្រា​ចុង​ក្រោយ

ផ្លាស់​ទី​សំណុំ​បែប​បទ​បច្ចុប្បន្ន​​​ទៅ​កំណត់​ត្រា​ចុង​ក្រោយ​ ។

រក្សា​ទុក​កំណត់​ត្រា

ប្រសិន​បើ​ចាំ​បាច់​ រក្សា​ទុក​កំណត់​បច្ចុប្បន្ន​ ។

មិន​ធ្វើ​វិញ​ការ​បញ្ចូល​ទិន្នន័យ

ដាក់​បញ្ច្រាស​ការ​ផ្លាស់​ប្តូរ​ក្នុង​កំណត់​ត្រា​បច្ចុប្បន្ន​ ។

កំណត់​ត្រា​ថ្មី

ផ្លាស់​ទី​សំណុំ​បែប​បទ​​បច្ចុប្បន្ន​​ទៅ​ជួរ​ដេក​ដែល​បាន​បញ្ចូល​​ ។

លុប​កំណត់​ត្រា

លុប​កំណត់​ត្រា​បច្ចុប្បន្ន​ ។

ធ្វើ​ឲ្យ​សំណុំ​បែប​​​បទ​ស្រស់​

ផ្ទុក​ឡើង​វិញ​នូវ​កំណែ​ដែល​បាន​រក្សា​ទុក​ថ្មី​បំផុត​របស់​សំណុំ​បែប​បទ​បច្ចុប្បន្ន​ ។


អ្នក​បំបែក​ខ្ទង់ពាន់

ជាមួយ​វាល​​​ជា​លេខ​ និង រូបិយប័ណ្ណ​ អ្នក​អាច​កំណត់​ថាតើ​អ្នក​បំបែក​ខ្ទង់​ពាន់​ត្រូវ​បាន​ប្រើ​ឬទេ​ ។

អ្នក​សម្គាល់​​កំណត់​ត្រា

បញ្ជាក់​​ថា​តើ ​​ជួរ​ឈរ​ដំបូង​ត្រូវ​បាន​បង្ហាញ​ជាមួយ​​ស្លាក​ជួរ​ដេក​ ដែល​​កំណត់​ត្រា​បច្ចុប្បន្ន​ត្រូវ​បាន​សម្គាល់​ដោយ​ព្រួញ​មួយ​ ។

​កម្រិត​ត្រឹមត្រូវ​នៃ​ទសភាគ

​ជា​មួយ​​នឹង​វាល​​ជា​លេខ​ និង រូបិយប័ណ្ណ​ អ្នក​អាច​កំណត់​ចំនួន​តួ​លេខ​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ខាង​ស្តាំ​ចំណុច​ទសភាគ​ ។

​ទ្រង់ទ្រាយ

បញ្ជាក់​​កូដ​ទ្រង់​ទ្រាយ​​សម្រាប់​វត្ថុ​បញ្ជា​ ។ ចុច​ប៊ូតុង​​ ... ដើម្បី​ជ្រើស​កូដ​ទ្រង់​ទ្រាយ​ ។​

​ធាតុ​​​បញ្ជី

សូម​ចំណាំ​ព័ត៌មាន​ជំនួយ​ដែល​សំដៅលើ​វត្ថុបញ្ចា​ក្ដារចុច ។

ធាតុ​បញ្ជី​លំនាំ​ដើម​ដែល​បាន​កំណត់​ជាមុន​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​ប្រអប់​ ប្រអប់​បន្សំ​ជម្រើស​លំនាំ​ដើម ។

រូប​តំណាង​ចំណាំ

ចំណាំថា ធាតុ​បញ្ជី​ដែល​បាន​បញ្ចូល​នៅ​ទីនេះ​គឺ​មិនត្រូវ​បាន​រួម​បញ្ចូល​ទៅក្នុង​សំណុំ​បែបបទ​ទេ នៅ​លើ​ផ្ទាំង ទិន្នន័យ ដែល​នៅក្រោម ប្រភេទ​មាតិកា​បញ្ជី ជម្រើស "បញ្ជី​តម្លៃ" ត្រូវ​បាន​ជ្រើស ។


ប្រសិន​បើ​អ្នក​មិនចង់​ឲ្យ​ធាតុ​បញ្ជី​ត្រូវបាន​សរសេរ​ទៅកាន់​មូលដ្ឋាន​ទិន្នន័យ ឬ​បញ្ជូន​ទៅ​អ្នក​ទទួល​នៃ​សំណុំបែបបទ​បណ្ដាញ ប៉ុន្តែ​តម្លៃ​ដែលបាន​ផ្ដល់​គឺ​មើល​មិនឃើញ​នៅ​ក្នុង​សំណុំបែបបទ អ្នកអាច​កំណត់​តម្លៃ​ធាតុ​បញ្ជី​ទៅ​តម្លៃ​ផ្សេង​ក្នុង​បញ្ជី​តម្លៃ ។ បញ្ជី​តម្លៃ​គឺ​ត្រូវបាន​កំណត់​នៅលើ​ផ្ទាំង Data ។ នៅ​ក្រោម ប្រភេទ​មាតិកា​បញ្ជី ជ្រើស​ជម្រើស "បញ្ជី​តម្លៃ" ។ បន្ទាប់មក​បញ្ចូល​តម្លៃ​នៅ​ក្រោម មាតិកា​បញ្ជី ដែល​ត្រូវបាន​ផ្ដល់តម្លៃទៅ​ធាតុ​បញ្ជី​មើលឃើញ​ត្រូវគ្នា​នៃ​សំណុំបែបបទ ។ ចំពោះ​ការ​ផ្ដល់​ដែលត្រឹមត្រូវ លំដាប់​នៅក្នុង​បញ្ជី​តម្លៃ​គឺ​ទាក់ទង​គ្នា ។

រូប​តំណាង​ចំណាំ

ចំពោះ​ឯកសារ HTML ធាតុ​បញ្ជី​ដែល​បាន​បញ្ចូល​នៅលើ​ផ្ទាំង ទូទៅ គឺ​ត្រូវ​គ្នា​នឹង​ស្លាក HTML <OPTION> ។ ធាតុ​នៃ​បញ្ជី​តម្លៃ​ដែល​បាន​បញ្ចូល​នៅលើ​ផ្ទាំង ទិន្នន័យ នៅ​ក្រោម មាតិកា​បញ្ជី គឺ​ត្រូវ​នឹង​ស្លាក <OPTION VALUE=...> ។


​ប៊ូតុង​​​លំនាំដើម

លក្ខណសម្បត្តិ​​ ប៊ូតុង​លំនាំ​ដើម​​ បញ្ជាក់​​ថា​ ប៊ូតុង​ដែល​ត្រូវ​គ្នា​ នឹង​ត្រូវ​បាន​ប្រតិបត្តិ​​ ពេល​អ្នក​ចុច​គ្រាប់​ចុច​ត្រឡប់​ ។​ ប្រសិន​បើ​អ្នក​បើក​ប្រអប់​​ ឬ​ សំណុំ​បែប​បទ​ និង​ មិន​អនុវត្ត​​អំពើ​ផ្សេងៗ​ទៀត​ ប៊ូតុង​ជាមួយ​លក្ខណសម្បត្តិ​នេះ​គឺ​ជា​ប៊ូតុង​លំនាំ​ដើម ។

រូប​តំណាង​ចំណាំ

លក្ខណសម្បត្តិ​នេះ​គួរ​ត្រូវ​បាន​ផ្ដល់​តម្លៃ​ទៅ​តែ​ប៊ូតុង​តែ​មួយ​ប៉ុណ្ណោះ នៅ​ក្នុង​ឯកសារ ។


នៅពេល​ប្រើ​សំណុំបែប​ទំព័រ​បណ្ដាញ អ្នក​អាច​មក​តាម​លក្ខណសម្បត្តិ ក្នុង​របាំង​ស្វែងរក ។ វា​គឺ​ជា​របាំង​កែសម្រួល ដែល​មាន​វាល​អត្ថបទ និង​ប៊ូតុង​ប្រភេទ​ដាក់ស្នើ ។ ពាក្យ​ស្វែងរក​ដែលបាន​បញ្ចូល​នៅ​ក្នុង​វាល​អត្ថបទ ហើយ​ការ​ស្វែងរក​ត្រូវបាន​ចាប់ផ្ដើម​ដោយ​ធ្វើ​ឲ្យ​ប៊ូតុង​សកម្ម ។ ប្រសិន​បើ​បាន​កំណត់​ប៊ូតុងជា​ប៊ូតុង​លំនាំដើម ទោះ​យ៉ាងណា សូម​ចុច​បញ្ចូល បន្ទាប់​ពី​បញ្ចូល​ពាក្យ​ស្វែងរកដើម្បី​ចាប់ផ្ដើម​ការ​ស្វែងរក ។

​ប៊ូតុង​​​​បង្កើន​​​​បន្ថយ

វាល​​ជាលេខ​ វាល​​រូបិយវត្ថុ​ វាល​​កាលបរិច្ឆេទ​ និង​ ពេល​វេលា​ អាច​ត្រូវ​បាន​បង្ហាញ​ជា​ប៊ូតុង​បង្កើន​បន្ថយ​ក្នុង​សំណុំ​បែប​បទ​ ។