លក្ខណសម្បត្តិ​វត្ថុ​បញ្ជា​​

បើក​ប្រអប់​​មួយ​​សម្រាប់​កែសម្រួល​លក្ខណសម្បត្តិ​របស់​វត្ថុ​បញ្ជា​ដែល​បាន​ជ្រើស​ ។​

​​ដើម្បី​ប្រើ​​បញ្ជា​នេះ...

បើក​ម៉ឺនុយ​បរិបទ​នៃ​ធាតុ​សំណុំ​បែបបទ​ដែល​បាន​ជ្រើស - ជ្រើស វត្ថុ​បញ្ជា

រូបតំណាង

វត្ថុ​បញ្ជា


រូប​តំណាង​ចំណាំ

អ្នក​អាច​ហៅ​តែ​ប្រអប់​ លក្ខណសម្បត្តិ​ ប៉ុណ្ណោះ​ ពេល​ស្ថិត​ក្នុង​របៀប​រចនា​ជា​មួយ​វត្ថុ​បញ្ជា​ដែល​បាន​ជ្រើស​មួយ​ ។


ប្រសិន​បើ​អ្នក​បញ្ចូល​ទិន្នន័យ​ក្នុង​ប្រអប់ លក្ខណសម្បត្តិ​​ ចំណាំ​ថា​ ការ​បញ្ចូល​ច្រើន​បន្ទាត់​អាច​ប្រើ​បាន​សម្រាប់​​ប្រអប់​បន្សំ​​ធ្លាក់​ចុះ​ ។ នេះ​ទាក់​ទង​គ្រប់​​វាល​​ទាំង​អស់​ក្នុង​សេចក្តី​ថ្លែងការណ៍​ SQL មួយ​អាច​ត្រូវ​បាន​បញ្ចូល​ ព្រម​ទាំង​លក្ខណសម្បត្តិ​របស់​ប្រអប់​អត្ថបទ​​ ឬ​ វាល​​ស្លាក​ ។​ អ្នក​អាច​បើកវាល​ទាំង​នេះ​ និង បញ្ចូល​អត្ថបទ​ក្នុង​បញ្ជី​ដែល​​បាន​បើក​ ។ គ្រាប់​ចុច​ផ្លូវ​កាត់​ដូច​ខាង​ក្រោម​គឺ​ត្រឹម​ត្រូវ​ ៖

គ្រាប់​ចុច

បែបផែន

+ព្រួញ​ចុះក្រោម

បើក​ប្រអប់​បន្សំ

+ព្រួញ​ឡើង​លើ

បិទ​​ប្រអប់​បន្សំ

ប្តូរ (Shift) + បញ្ចូល (Enter)

បញ្ចូល​បន្ទាត់​ថ្មី​មួយ​ ។

​​ព្រួញ​ឡើង​លើ

ដាក់​ទស្សន៍​ទ្រនិច​ក្នុង​បន្ទាត់​មុន​ ។

ព្រួញ​ចុះ​ក្រោម

ដាក់​ទស្សន៍​​ទ្រនិច​ក្នុង​បន្ទាត់​បន្ទាប់​ ។

បញ្ចូល​​(Enter)

បញ្ចប់​ការ​បំពេញ​ក្នុងវាល​​ និង ដាក់​ទស្សន៍​ទ្រនិច​ក្នុង​វាល​​បន្ទាប់ ។


ដោយ​​ប្រអប់​បញ្ជី​ ឬ​ ប្រអប់​បន្សំ​ អ្នក​អាច​បើក​ ឬ​ បិទ​ បញ្ជី​ដោយ​ប្រើ​កណ្តុរ​ចុច​នៅ​ខាងស្តាំ​ចុង​នៃ​វាល​​ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​​ការ​បញ្ចូល​នៅ​ទីនេះ​អាច​ត្រូវ​បាន​បញ្ចូល​​ផងដែរ​ក្នុង​បញ្ជី​ដែល​បាន​បើក​ ឬ​ ក្នុង​​វាល​​អត្ថបទ​នៅកំពូល​ ។​ មាន​ករណី​លើក​លែង​មួយ​ គឺ​លក្ខណសម្បត្តិ​ដែល​រំពឹង​ទុក​ជា​ការ​បង្ហាញ​បញ្ជី​មួយ​​ ​ ជា​ឧទាហរណ៍​​លក្ខណសម្បត្តិ​​ ធាតុ​បញ្ជា​​ ដែល​អាច​ត្រូវ​បាន​កំណត់​សម្រាប់វាល​វត្ថុ​បញ្ជា​ ប្រអប់​បញ្ជី​​ និង​ ប្រអប់​បន្សំ​ ។ នៅ​ទី​នេះ​អ្នក​ក៏​អាច​កែសម្រួល​ធាតុ​ពេល​វាល​​ត្រូវ​បាន​បើក​ ។

ទូទៅ

ផ្ទាំង​ ទូទៅ​ នេះ​ ធ្វើ​ឲ្យ​អ្នក​កំណត់​លក្ខណសម្បត្តិ​របស់​វត្ថុ​បញ្ជា​សំណុំ​បែប​បទ​មួយ​បាន ។ លក្ខណសម្បត្តិ​ទាំងនេះ​ខុសគ្នា​ អាស្រ័យ​លើ​ប្រភេទ​វត្ថុ​បញ្ជា​ ។ មិន​មែន​លក្ខណសម្បត្តិ​ដូច​ខាង​ក្រោម​នេះ​ អាច​ប្រើ​បាន​សម្រាប់​គ្រប់​វត្ថុ​បញ្ជា​ទាំងអស់​នោះ​ទេ​ ។

ទិន្នន័យ

ទំព័រ​ផ្ទាំង ទិន្នន័យ អនុញ្ញាត​ឲ្យ​អ្នក​ផ្តល់​តម្លៃ​ប្រភព​ទិន្នន័យ​មួយ​ទៅ​វត្ថុ​បញ្ជា​ដែល​បាន​ជ្រើស ។

ព្រឹត្តិការណ៍​

នៅ​លើ​ទំព័រ​ផ្ទាំង​​ ព្រឹត្តិការណ៍​​ អ្នក​អាច​តភ្ជាប់​ម៉ាក្រូ​ទៅ​នឹង​ព្រឹត្តិការណ៍​ ដែល​កើត​ឡើង​​ក្នុង​វាល​វត្ថុ​បញ្ជា​របស់​សំណុំ​បែប​បទ​មួយ​ ។

ទិន្នន័យ (សម្រាប់​ឯកសារ​ទម្រង់ XML)

ទំព័រ​ផ្ទាំង​ទិន្នន័យ​របស់​ប្រអប់​លក្ខណសម្បត្តិ សម្រាប់​ឯកសារ​សំណុំ​បែបបទ XML ផ្ដល់​ការ​កំណត់​សំណុំ​បែបបទ XML មួយ​ចំនួន ។